Showing posts with label ប្រែសិលាចារឹក ភ្នំព្រះនេត្រព្រះ K២១៦”. Show all posts
Showing posts with label ប្រែសិលាចារឹក ភ្នំព្រះនេត្រព្រះ K២១៦”. Show all posts

Tuesday, October 11, 2011


                 
                                                             ព្រះ​រា​ជា​ណា​ចក្រ​កម្ពុ​ជា
                                                          ​ជាតិ​ សាសនា ព្រះ​មហា​ក្សត្រ
 សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ           
មហាវិទ្យាល័យ​សង្គម​សាស្រ្ត​និង​មនុស្សសាស្រ្ត                     
ដេប៉ាតឺម៉ង់​អក្សរសាស្រ្ត​ខ្មែរ

          “សាកល្បង​បកប្រែសិលាចារឹក ភ្នំព្រះនេត្រព្រះ K២១៦”

                                     (បន្ទាត់ទី២៦-៣៤)

                               ណែ​នាំ​ដោយ​សាស្រ្តាចារ្យ​​ : យៀង វីរបុត្រ


               រៀប​ចំដោយ​និស្សិតអក្សរសាស្រ្តខ្មែរ​ជំនាន់​ទី៣០ ផ្នែក​អាហារូបករណ៍ ក្រុម “ខ”

                          ​                  និស្សិត : ហ៊ន សុផល

                             អត្ថបទពាក្យចារឹក

២៦.​ ឃោថ្អ្យក[1]ឃោបន្ទាន៑ឃោអំបេន៑ឃោសឧយតៃបន្ហេម៑ក្វន្នតៃ

២៧.​ យអគ៌តៃយបវ៌្វតិឃោប្ទាន៑ឃោរាមឃោបរោងតៃយ...

២៨. ក្វន្នតៃយ៑ខ្ស្វច៑តៃយថ្គោត[2]ក្វន្ន៑ឃោកន្សាន៑តៃយស្វស្តិ

២៩. តៃយចាម្បតៃយ៑កំវ្រះតៃយស្រាឞ្តក្វន្ន[3]ឃោវិឝេឝ

៣០. តៃយ៑កញ្ជក្វន្នឃោឆ្កេតៃយ៑កន្ទេង៑ក្វន្នឃោ...តៃយ៑កំ

៣១. ឦន៑តៃយ៑កំភក្វន្នតៃយ៑ខ្ជុឃោកញ្ជុនតៃយគន្ធិក្វន្ន

៣២. តៃយផ្អ្យក៑តៃយកន្ទ្វត៑[4]ក្វន្នឃោកំវាស៑តៃយកំឝ្រី

៣៣. តៃយបរោងតៃយកំភក្វន្នឃោថ្អ្យកឃោឝ្រីឃោកន្អាតៃ

៣៤. យផ្គង៑ក្វន្នតៃយឆ្កេតៃយកន្សោម៑ក្វន្នឃោកំឝ្រីតៃយ

អធិប្បាយពាក្យសព្ទ

បន្ទាត់ទី២៦ :

Ø  ឃោ : បុរស, ពាក្យសម្រាប់ហៅអ្នកបម្រើប្រុស​(ពាក្យនេះត្រូវបានគេឃើញជា​ទូទៅ(ជា​         ប្រព័ន្ធ)ចាប់

​ពីឆ្នាំ៧០៣នៃគ.ស.​ ផ្ទុយ​ពីពាក្យ”តៃ”​ ដែល​គេប្រើសម្រាប់​អ្នក​បម្រើស្រី)។​ (ឡ.ស[5].ទំព័រ១៨៥)

Ø  អំបេន៑ : អ្នក​បោក​ស្រូវ, អ្នក​បែន​ស្រូវ។ (ព.ស[6]. ទំព័រ២០)

Ø  សឧយ : មាន​ក្លិន​អាក្រក់, ស្អុយ។ (ព.ស. ទំព័រ៤៧១)

Ø  តៃ, តៃយ : ឥត្ថី​លិង្គ, នារី, ស្រ្តី, ពាក្យ​សម្រាប់ហៅ​អ្នក​បម្រើ​ស្រី។ (ឡ.ស. ទំព័រ​២៨៥)

Ø  បន្ហេម៑ : ប៉ោង​ឡើង​, បំប៉ោង, ធាត់។ (ព.ស. ទំព័រ៣០០)

Ø  ក្វន្ន : កូន( ក្វន្ន < ក្វន=កូន)

                                                        បន្ទាត់​ទី​២៧ :
Ø  ប្ទាន៑ :
Ø  រាមា : ជា​ឈ្មោះ​អវតារ​ទី​៧របស់​ព្រះ​វិស្ណុ។ (ព.ស. ទំព័រ​៤០២)

                                                        បន្ទាត់ទី២៨ :
Ø  ខ្ស្វច៑ : ? (តៃខ្ស្វច៑)។ (ព.ស. ទំព័រ១៣០)

Ø  កន្សាន៑ : ស្ងប់​ស្ងាត់, ដែល​មាន​សន្តិភាព។ (ព.ស. ទំព័រ៧៩)

Ø  ស្វស្តិ : សម្បត្តិ, ជោគវាសនា, សុភមង្គល​, សួស្តី។ (ព.ស. ទំព័រ៥២០)

                                                         បន្ទាត់​ទី​២៩ :
Ø  ចាម្ប : ជន​ជាតិ​ចាម។ (ព.ស. ទំព័រ១៦៣)

Ø  កំវ្រះ : ដែល​ពិសិដ្ឋ, សន្ត​បុគ្គល, ដែល​ប្រសើរ​ខ្ពង់ខ្ពស់(<វ្រះ)។ (ព.ស. ទំព័រ៩២)

Ø  វិឝេឝ : ល្អ, វិសេស, ប្លែក។ (ឡ.ស. ទំព័រ២៥៩)
                                                         បន្ទាត់ទី៣០ :
Ø  កញ្ជ : ន.ន. (នារី​(នាម)កញ្ជ)។ (ឡ.ស. ទំព័រ​៦៧)

Ø  ឆ្កេ : ឆ្កែ, សត្វ​ឆ្កែ(<ច្កេ=ឆ្កែ)។

Ø  កន្ទេង៑ : អ្នក​ដែល​ចង់​ខ្លាំង(<ទេង=អន្ទះអន្ទែង)។ (ព.ស. ទំព័រ៧៣)
                                                         បន្ទាត់​ទី​៣១ :

Ø  កំភ : កុហក, អ្នកកុហក, មនុស្សកុហក។ (ព.ស. ទំព័រ៧៣)

Ø  ខ្ជុ : ដែល​ត្រឹមត្រូវ​តាម​ច្បាប់, ដែល​ទៀងទាត់​, ដែល​ពិត​ប្រាកដ។ (ព.ស. ទំព័រ១២៧)

Ø  កញ្ជុន : (ឃោកញ្ជុន)<ជុន។ (ព.ស. ទំព័រ៦៣)

                                                         បន្ទាត់​ទី​៣២ :
Ø  កន្ទ្វត៑ : ន.ន. (<ទ្វត “ទូត”)។ (ឡ.ស. ទំព័រ៨៧)

Ø  កំឝ្រី : ដែល​ល្អ, ដែលចម្រើន, សោភណភាព។ (ព.ស. ទំព័រ?)
                                                         បន្ទាត់​ទី​៣៣ :

Ø  ឝ្រី : សោភណភាព​, រុង​រឿង​, ទ្រព្យធន(បុព្វបទ​ប្រើ​សម្រាប់​បញ្ជាក់នាម​អាទិទេព, ស្តេច និង​វត្ថុ​សក្ការបូជា)។ (ឡ.ស.​ ទំព័រ៦៣១)
                                                            បន្ទាត់​ទី៣៤ :

Ø  ផ្គង៑ : យកចិត្តទុកដាក់(to apply oneself to)(<គង)។ (ព.ស. ទំព័រ៣៣៨)

Ø  កន្សោម៑ : កណ្តាប់, បាច់។ (ព.ស. ទំព័រ៨០)
សេចក្តីប្រែ

(២៦). បុរសថ្អ្យក បុរសបន្ទាន បុរស​អំបេន បុរសសឧយ នារីបន្ហេម កូននារីអគ៌

(២៧). នារីបវ៌្វតិ បុរសប្ទាន បុរសរាម បុរស​បរោង នារី...

(២៨). កូន​នារីខ្ស្វច នារីថ្គោត កូន​បុរស​កន្សាន នារីសួស្តី

(២៩). នារីចាម្ប នារី​កំវ្រះ នារីស្រាស្ត កូន​បុរស​វិសេស

(៣០). នារី​កញ្ជ កូន​បុរស​ឆ្កែ នារី​កន្ទេង កូន​បុរស...

(៣១). នារីកំឦន នារី​កំភ កូន​នារី​ខ្ជុ បុរសកញ្ជុន នារី​គន្ធិ

(៣២). កូននារីផ្អ្យក នារីកន្ទ្វត កូន​បុរស​កំវាស នារីកំស្រី

(៣៣). នារីបរោង នារី​កំភ កូនបុរសថ្អ្យក បុរស​ស្រី បុរស​កន្អា

(៣៤). នារី​ផ្គង កូននារី​ឆ្កែ នារីកន្សោម កូនបុរស​កំស្រី នារី







ឯកសារពិគ្រោះ

១. ពៅ សាវរស, វចនានុក្រម​ខ្មែរ​ចាស់-បារាំង​-អង្លេស, ឆ្នាំ១៩៩២(volume III), បោះពុម្ពផ្សាយដោយ

​   មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​ឯកសារ​អារ្យ​ធម៌​ខ្មែរ

២. ឡុង​ សៀម, វចនានុ​ក្រម​ខ្មែរ​បុរាណ(តាមសិលាចារឹកបុរេអង្គរ សតវត្សទី៦-៨), ឆ្នាំ២០០០,

រោង​ពុម្ពភ្នំពេញ

៣. ជួន​ ណាត, វចនានុក្រម​​ខ្មែរ, បោះ​ពុម្ព​គ្រា​ទី​៥ ឆ្នាំ​១៩៦៧, ការផ្សាយ​របស់​ពុទ្ធសាសនបណ្ឌិត្យ

៤. សិលាចារឹក​បុរាណកម្ពុជា​, ភ្នំពេញ​ ខែមករា ឆ្នាំ២០០២(volumeIII និង IV),

បោះពុម្ពផ្សាយ​ដោយ​អង្គការ​ UNESCO






[1] ក្នុង​ការ​បោះពុម្ព​ផ្សាយ​របស់​អង្គការ​ UNESCO​ ក្នុង​សៀវភៅសិលាចារឹកបុរាណរបស់កម្ពុជា ខែមករា ឆ្នាំ២០០២ volume II ក្នុង​ផ្នែក​អត្ថបទចារឹក​ជា​អក្សរ​ខ្មែរ​បច្ចុប្បន្ន ត្រង់​ទំព័រ១២១៩ បាន​សរសេរ​ជា ”ផ្អ្យក” តែ​បើ​តាម​ការ​ពិនិត្យ​មើល​រូប​​អក្សរក្នុង​រូប​ភាព​សិលា​ចារឹក​វិញ​ឃើញ​ថា​ ពាក្យ​នេះ​គួរ​តែ​ជា​ “ថ្អ្យក”​ ។ ម្យ៉ាង​វិញ​ទៀត​ ក្នុង​រូប​ភាព​សិលា​ចារឹក​ពាក្យ​ “ថ្អ្យក”​នៅ​បន្ទាត់​ទី២៦ នេះ​ត្រូវ​បាន​សរសេរ​ដោយ​គ្មាន​ប្រើ​សញ្ញា​វិ​រាម “៑” គឺ​ដូច​គ្នា​ទៅ​នឹង​ពាក្យ​ “ថ្អ្យក”​ នៅ​បន្ទាត់​ទី​៣៣ ដែរ។ ផ្ទុយ​មក​វិញ​ នៅ​បន្ទាត់​ទី៣២ ទើប​ជា​ពាក្យ​ “ផ្អ្យក៑” ដែល​ត្រូវ​បាន​សរសេរ​ដោយ​ប្រើ​សញ្ញា​វិរាម​ “៑”។ ដូច្នេះពាក្យ​នេះ​គឺ​ជា​ “ថ្អ្យក” មិន​មែន​ “ផ្អ្យក”​ ​​​នោះ​ទេ។
[2] ដូច​គ្នា​ទៅ​នឹង​ករណី​ខាង​លើ​ដែរគឺ​នៅ​ក្នុង​អត្ថ​បទ​ដែល​បោះ​ពុម្ព​ផ្សាយដោយ​អង្គការ​ UNESCO បាន​សរសេរ​ជា “ផ្គោត” តែ​បើតាម​​ការ​ពិនិត្យ​រូប​អក្សរ​ក្នុង​រូប​ភាព​សិលា​ចារឹក​ឃើញ​ថា​ជា​អក្សរ​ “ថ” ទៅ​វិញ​ទេ​។ ដូច្នេះ​ពាក្យ​នេះ​គឺ “ថ្គោត” មិន​មែន​ “ផ្គោត”​នោះ​ទេ។
[3] ក្នង​អត្ថ​បទ​បោះ​ពុម្ពផ្សាយ​ដោយ​អង្គការ​ UNESCO បាន​សរសេរ​ជា “ក្វន” ដោយ​គ្មាន​ជើង “្ន” តែ​បើ​ពិនិត្យ​ក្នុង​រូប​ភាព​សិលាចរឹក​ ពាក្យ​នេះ​ត្រូវ​បាន​គេ​សរសេរ​ដោយ​មាន​ជើង​ “្ន” គឺ “ក្វន្ន”។
[4] ចំពោះ​ពាក្យ​នេះ ក្នុង​អត្ថ​បទ​បោះ​ពុម្ព​ផ្សាយ​ដោយ​អង្គការ​ UNESCO បាន​សរសេរ​ជា “កន្ទុត” តែបើ​តាម​ការ​ពិនិត្យ​រូប​អក្សរ​ក្នុង​រូប​ភាព​សិលា​ចារឹកវិញ​ ឃើញ​ថាជា “កន្ទ្វត៑” គឹ​ជើង “្វ” មិន​មែន​ស្រៈ “ុ”​ នោះ​ទេ។
[5] ឡ.ស. ជា​អក្សរ​កាត់​នៃ​ឈ្មោះលោក​សាស្រ្តាចារ្យ​ បណ្ឌិត ឡុង សៀម គឺមាន​ន័យថា ​ពាក្យ​ដែល​បាន​ពន្យល់​នោះ​គឺ​ដក​ស្រង់​ចេញ​ពី​វចនា​នុក្រម​ខ្មែរ​បុរាណ ដែល​ត្រូវ​បាន​ចង​ក្រង​ឡើង​ដោយ​អ្នក​ប្រាជ្ញ​រូប​នេះ។
[6] ព.ស. ជាអក្សរ​កាត់​នៃ​ឈ្មោះ​លោក​ស្រី​សាស្ត្រាចារ្យ​ ពៅ​ សាវរស គី​មាន​ន័យ​ថា ពាក្យ​ដែល​បាន​ពន្យល់​នោះ​គឺ​បាន​ដក​ស្រង់​ចេញ​ពី​វចនា​នុ​ក្រម​ខ្មែរ​ចាស់-​បារាំង​-អង្លេស ដែល​ត្រូវ​បាន​ចង​ក្រង​ឡើង​ដោយ​អ្នក​និពន្ធ​រូប​នេះ។


Inscription 216 N (site: Phnom Preah NET Preah, area: Battambang, Saka year: 927)
{1}   oṃ # 927 śaka pūrṇṇamī vaiśākha śukravāra z gi nu khloñ vala adhyāpaka thvāy
{2}   śloka paṅgaṃ thpvaṅ nivedana ta dhūli vraḥ pāda dhūli jeṅ vraḥ kaṃmrateṅ añ śrī jayavīravarmmadeva z
{3}   teṃ upāya steṅ añ vraḥ jrai phoṅ z cuñ vraḥ ālakṣaṇa
{4}   ta khloñ vala khloñ jnvāl kanmyaṅ vraḥ kralā l'vaṅ cuñ pandval ta vraḥ
{5}   sabhā phoṅ pre mratāñ śrījayendropakalpa sabhāpati mratāñ
{6}   śrī jayendrapandita bhāgavata paṃre vāp deva mūla raṅvāṅ nā triṇi mok śrāl
{7}   aṃpāl upāya steñ vraḥ jrai nuv khñuṃ sruk sre vraḥ kuti vraḥ śrī rājendrāśrama
{8}   nu vraḥ kamrateṅ añ śaṅkara pragalbha ta kulo steñ vraḥ jrai
{9}   'yat vakra vvaṃ āc ti āyatva ta 'nak vraḥ vvaṃ āc ti āyatva ta 'nak ta khloñ ni nā
{10}   vraḥ z thve kuti noḥ pūjā kamrateṅ jagat roh man steñ vraḥ jrai
{11}   ta 'ji dai kalpaṇā z daha oyat kulo steñ vraḥ jrai ley āyatva ta adhyāpaka
{12}   ta kuti noḥ z ñ nau ruv upāya nu khñuṃ santāna dai phoṅ dār hau is
{13}   'yat vakra āyatva ta dai thve kuti noḥ roh man oy saṃnvatt # ñ
{14}   929 śaka daśamī ket kārttika nu mān vraḥ karuṇā z pandval
{15}   ta pādamūla giripura ri caṃnat vraḥ kaṃste jaroy
{16}   cār nu caṃnat śāṅkhañ man noḥ bhūmi vraḥ pi steṅ
{17}   śivāśrama nu vraḥ kaṃsteṅ jaroy cār jauv pi cat duk
{18}   khñuṃ caṃ caṃnāṃ ta kaṃmrateṅ jagāt giripura āyatva viṅ ta vraḥ
{19}   dau pre oy vṅya phlāṅ ru vnāk giripura pooṅ ukk #