ប្រភពនៃបុណ្យកាន់បិណ្ឌនឹងភ្ជុំបិណ្ឌ
ប្រភពនៃបុណ្យកាន់បិណ្ឌនឹងភ្ជុំបិណ្ឌ
សាស្ត្រា ឬគម្ពីរក្នុងកម្ពុជរដ្ឋនេះ ដែលជាប្រភពនៃបុណ្យកាន់បិណ្ឌនឹងភ្ជុំបិណ្ឌ មាន ៣ បែប ដូចបានស្រង់យកមកសំដែងដោយសង្ខេប
១- សាស្ត្រាវិជ្ជាធរ មានសេចក្ដីថា " មានព្រះមហាថេរ ១រូប ឈ្មោះព្រះឧបគុត្តត្ថេរ លោកហោះជ្រែកក្រឡាមហាប្រឹថពីទៅកាន់ឋាននរក។ ដោយអំណាចឫទ្ធិ៍របស់លោក មានផ្កាឈូកមាសប៉ុនកង់រាជរថផុសឡើងទទួលព្រះបាទលោក លោកក៏គង់ពែនលើផ្កាឈូកនោះអណ្ដែតលើពពួកនរក ។ ហេតុតែអានុភាពព្រះថេរៈ ពួកសត្វពួកនរកបានដកដង្ហើមចេញចូលស្រួលមួយពេលនោះ ទើបនាំគ្នាសំពះព្រះថេរៈ ៗ មានព្រះទ័យករុណាសំដែងធម៌ឲ្យស្ដាប់, កាលពួកសត្វនរកបានស្ដាប់ធម៌ហើយក៏ផ្ដាំព័ត៌មានមកកាន់ញាតិសន្ដានរបស់ខ្លួនទីទៃ ៗ ថា " បពិត្រព្រះមហាថេរបើព្រះករុណានិមន្តត្រឡប់ទៅកាន់មនុស្សលោកវិញ សូមមេត្តាប្រាប់ម្ដាយឪពុកបងប្អូនកូនចៅ ញាតិផៅសន្ដានរបស់យើងខ្ញុំ មានឈ្មោះដូច្នេះ ៗ នៅស្រុកឈ្មោះនេះ ៗ សូមឲ្យអាសូរករុណាមកដល់យើងខ្ញុំធ្វើបុណ្យឲ្យទានឧទ្ទិសផលមកឲ្យយើងខ្ញុំផង" ។
កាលព្រះឧបគុត្តត្ថេរទទួលបណ្ដាំពពួកសត្វនរកហើយ ក៏ហោះត្រឡប់មកកាន់មនុស្សលោកវិញ បានចូលទៅថ្វាយព្រះពរព្រះមហាក្សត្រ ១ ព្រះអង្គ ព្រះមហាក្សត្រទ្រង់នាំនាហ្មឺនសព្វមុខមន្ត្រី សេដ្ឋីគហបតី នឹងអ្នកនគរជាច្រើននាក់ចូលទៅក្រាបបង្គំទុលព្រះដ៏មានបុណ្យថា "បពិត្រព្រះដ៏មានបុណ្យប្រសើរអើយ! បើគ្រូបាធ្យាយ ម្ដាយឪពុក បងប្អូន កូនចៅ ញាតិមិត្តរបស់យើងខ្ញុំ អ្នកខ្លះមិនបានធ្វើបុណ្យឲ្យទានរក្សាសីលឡើយ ធ្វើតែអំពើបាប លុះអស់អាយុទៅ ៗ ទៅកើតក្នុងនរករងទុក្ខវេទនា អស់យើងខ្ញុំជាបងប្អូន កូនចៅ នៅឯក្រោយតើនឹងត្រូវធ្វើបុណ្យដូចម្ដេច ទើបឧទ្ទិសផលជូនទៅសត្វនរកទាំងនោះ ឲ្យលដោះចាកទុក្ខបាន ? " ។
ព្រះដ៏មានបុណ្យទ្រង់ត្រាស់តបថា " បើមហារាជចង់ធ្វើអំពើបុណ្យកុសលឧទ្ទិសផលជូនទៅសត្វនរកទាំងនោះឲ្យលដោះរួចមក ត្រូវធ្វើដូច្នេះ គឺចាប់ពីដើមថ្ងៃ ១ រោច ខែភទ្ទបទទៅ ត្រូវធ្វើបាយបិណ្ឌ បាយបិតបូររាល់ថ្ងៃ ហើយត្រូវធ្វើអង្គព្រះពុទ្ធរូប ១ អង្គ ១ ថ្ងៃ ដរាបដល់ថ្ងៃ ១៥ រោច ខែភទ្ទបទនោះឯង ត្រូវចងពិតាន ពាសរនាំងវាំងនន ក្រាលកម្រាល ត្រូវសមានទានចាំសីលឲ្យបរិសុទ្ធប្រាកដ ត្រូវបោសច្រាសគ្រវាសវត្តអារាមព្រះវិហារ ត្រូវរៀបរណ្ដាប់គ្រឿងបណ្ណាការ មានភ្ញីផ្កា គន្ធពិដោរជាដើម ហើយត្រូវនិមន្តព្រះគម្ដែងសង្ឃដ៏ទ្រង់សីលបរិសុទ្ធសូត្រធម៌មហាសម័យ ត្រូវប្រកាសបួងសួងអញ្ជើញគ្រូបាធ្យាយ ម្ដាយឪពុក បងប្អូន ញាតិកាលដែលចែកឋានទៅហើយទាំងប៉ុន្មាន មួយអន្លើដោយទេវតា ហើយត្រូវនិមន្តលោកទេសនាសាស្ត្រាវិជ្ជាធរជាតកក្នុងយប់នោះ លុះព្រឹកឡើងត្រូវធ្វើបាយបិណ្ឌ បាយបិត្តបូរ មានទាំងចង្ហាន់ផ្លែឈើនឹងសារពើភោជនាហារផង ផ្គូផ្គាប់រណ្ដាប់អង្គាសដាក់បាត្រព្រះសង្ឃឧទ្ទិសផលជូនទៅដល់អស់ពួកសត្វនរកទាំងនោះ ។
ដោយអានុភាពនៃអំពើកុសលផលបុណ្យនោះ សត្វនរកផងទាំងឡាយ នឹងបានរំដោះ ចេញអំពីទុក្ខភ័យឰដ៏កាលនោះ បានទៅកើតឰដ៏សួគ៌ទេវលោកនាយ ហើយសឹងឲ្យពរសព្ទសាធុការ មកញាតិសន្ដានដែលបានធ្វើបុណ្យឲ្យទានឧទ្ទិសស្មោះចំពោះជូនទៅនោះ ឲ្យមានសុខសួស្ដីទីឃាយុយឺនយូរទីទៃៗ ឰដ៏កាលនោះហោង " ។
២- សាស្ត្រាអានិសង្សបិណ្ឌ មានសេចក្ដីថា " ព្រះដ៏មានបុណ្យទ្រង់ត្រាស់ចំពោះអនាថបិណ្ឌិកសេដ្ឋី ថា អស់ម្ដាយឪពុកញាតិកាវង្សាបងប្អូនកូនចៅរបស់ជនទាំងឡាយ ដែលស្លាប់ទៅអំពីមុនៗនោះ ទោះទៅកើតឯណាៗក្ដី តែដល់រនោចខែភទ្ទបទដែលគេរៀបកាន់បិណ្ឌ តែងតែមកជួបជុំនៅពេលនោះ ។ ហេតុតែតេជៈអានិសង្សនៃបុណ្យដែលអស់ញាតិសន្ដានបានធ្វើបាយបិណ្ឌបាយបិត្តបូរនាខែភទ្ទបទ ហើយឧទ្ទិសផលជូនទៅនោះក៏បានរំដោះរួចចេញអំពីនរកប្រេតនោះហោង " ។
រីឯសត្វនរកប្រេតផងទាំងឡាយ ដែលមកកាន់មនុស្សលោកក្នុងខែភទ្ទបទនោះ ប្រេតខ្លះមកកើតជាកណ្ដូបខ្មោចទំយំនៅដំបូលផ្ទះ ខ្លះមកទំយំនៅចុងកាត់ផ្ទះ ធ្នឹមផ្ទះ មាត់ទ្វារផ្ទះ ជើងជណ្ដើរផ្ទះ ដើមឈើក្បែរផ្ទះ ប្រេតខ្លះមកដល់ពាក់កណ្ដាលផ្លូវ ខ្លះមកចំអើតមើលទៅមក ខ្លះបាំងដៃមើលមកអំពីចម្ងាយ ហើយគិតអាណិតអនិច្ចាខ្លួនថា " ឱរូបអញអើយ ! អភ័ព្វអ្វីម្ល៉េះមកកើតជាប្រេតនរករងទុក្ខវេទនាទូរាទូរន់ពន់ប្រមាណ យូរឆ្នាំហើយ កើតសម្រេកគម្លានក្រៃពេក " ។
សត្វនរកប្រេតទាំងនោះ កាលបើដល់ខែភទ្ទបទ ដែលជនទាំងឡាយបានរៀបរណ្ដាប់បាយបិណ្ឌបាយបិត្តបូរ ឧទ្ទិសផលានិសង្សបញ្ជូនទៅ ក៏សឹងតែបានលដោះរួចមកហោង ។
ព្រះដ៏មានបុណ្យទ្រង់ត្រាស់ថា៖ ហៃអនាថបិណ្ឌិក ! នៅថ្ងៃភ្ជុំបិណ្ឌនោះត្រូវចងរំយោលចងទង់-ពិតាន ដាសពាសនូវរនាំងវាំងននជាដើម ហើយរៀបរណ្ដាប់គ្រឿងបណ្ណាការ គឺទៀនធូបភ្ញីផ្កាស្លាម្លូនឹងគ្រឿងគន្ធពិដោរ ព្រមទាំងផ្លែឈើតូចធំនំចំណីភោជនាហារផង បូជាព្រះសង្ឃ ។
ផលានិសង្សនៃបុណ្យនោះ ក៏ជូនទៅដល់ជីដូនជីតាម្ដាយឪពុកបងប្អូនកូនចៅញាតិផៅទាំង៧ សន្ដាន ដែលស្លាប់ទៅ ៗ កើតជាប្រេតនរករងទុក្ខវេទនានោះ ឲ្យបានសម្បត្តិសួគ៌សម្បត្តិនិព្វានជាឋានបរមសុខប្រសើរហោង។
ហៃអនាថបិណ្ឌិក! នរូបុរសបុគ្គលប្រុស - ស្រីឯណានីមួយបើនឹងរៀបកាន់បិណ្ឌនោះ ត្រូវអញ្ជើញអស់មេបាចាស់ទុំផងទាំងឡាយមកអង្គុយជុំវិញ ហើយទុកលង្វែកចន្លោះកណ្ដាលប្រមាណ ១ ហត្ថ យកត្រីសាច់អាហារភោជននឹងផ្លែឈើតូចធំ អន្សមនំគមនូវចេកអំពៅត្រាវដំឡូងដូងត្នោតព្រមទាំងគ្រឿងបណ្ណាការផង គឺយកទៀនធូបភ្ញីផ្កា ស្លាម្លូប្រេងម្សៅមកបូជាព្រះរតនត្រ័យ ហើយឲ្យមេបាចាស់ទុំស្មាលាទោសឲ្យ ដ្បិតប្រេតនោះ ផ្ដាំមកថា ឲ្យអស់ញាតិកាមេបាចាស់ទុំជីដូនជីតា ម្ដាយឪពុក បងប្អូនកូនចៅ ស្មាលាទោសឲ្យផង កុំឲ្យមានវេរាកម្មតាមទៅឡើយ។
បើក្នុងខែភទ្ទបទនោះ មិនមានអ្នកណារៀបរណ្ដាប់បាយបិណ្ឌ បាយបិត្តបូរបូជាព្រះរតន-ត្រ័យបញ្ជូនផលទៅទេ អស់ប្រេតនរកអំបាលនោះ ក៏អត់បាយអត់ទឹកស្រេកឃ្លានរងទុក្ខវេទនាក្រៃពេក ម៉្លោះហើយប្រេតទាំងនោះ ក៏ជេរប្រទេចផ្ដាសាមកញាតិកាទាំងឡាយឲ្យហិនហោចទ្រព្យសម្បត្តិ ព្រាត់ម្ដាយឪពុកប្ដីប្រពន្ធកូនចៅញាតិផៅទាំង ៧ សន្ដានជាដើម ។ល។
៣- គម្ពីរបេតវត្ថុ មានសេចក្ដីថា " មានព្រានម្នាក់នៅក្នុងក្រុងពារាណសីតែងទៅបាញ់សត្វក្នុងព្រៃចិញ្ចឹមជីវិតរាល់ថ្ងៃ វេលាត្រឡប់មកផ្ទះវិញ ពួកក្មេងៗ តែងចោមរោមសុំសាច់រាល់ដង ។ ថ្ងៃ ១ ព្រាននោះទៅបាញ់មិនបានសត្វក៏បេះផ្កាត្របែកព្រៃ (អាចារ្យខ្លះថាផ្ការាជព្រឹក្ស) ប្រដាប់ខ្លួន នឹងរែកយកមកផ្ទះជាច្រើន លុះដល់ទ្វារភូមិ ពួកក្មេងៗ មកសុំសាច់ដូចសព្វដងទៀត ព្រានក៏ចែកផ្កាត្របែកព្រៃឲ្យម្នាក់ ១ ស្មែង ។ លុះព្រាននោះស្លាប់ទៅ ៗ កើតជាប្រេតអាក្រាត មានផ្កាត្របែកព្រៃប្រដាប់ក្បាល ដើរទៅក្នុងទឹក សំដៅទៅផ្ទះញាតិរបស់ខ្លួនដើម្បីរកអាហារបរិភោគ ។ វេលានោះ កោសិយអាមាត្យ ជាអាមាត្យព្រះបាទពិម្ពិសារជិះទូកទៅបង្ក្រាបស្រុកបច្ចន្តគ្រាមបានឃើញប្រេតនោះ សួរដឹងសេចក្ដីហើយក៏មានសេចក្ដីអាណិត ទើបនិយាយថា " សត្តូវរបស់យើងមានធ្វើម្ដេចអ្នកនឹងទទួលបរិភោគបាន ? " ។ ប្រេតឆ្លើយថា " ក្នុងទូកនេះបើមានឧបាសកអ្នកដំកល់ខ្លួននៅក្នុងត្រៃសរណគមន៍ សូមលោកឲ្យសត្តូវដល់ឧបាសកនោះ ហើយឧទ្ទិសចំណែកកុសលឲ្យខ្ញុំចុះ " ។ កោសិយអាមាត្យធ្វើតាម ប្រេតបានទទួលអនុមោទនាហើយ បានសេចក្ដីសុខ ទើបផ្ដាំថា " សូមឲ្យលោកមេត្តាដល់ប្រេតឯទៀតៗ ផង កាលលោកធ្វើកុសលឯណានីមួយហើយ សូមឲ្យឧទ្ទិសចំណែកកុសលឲ្យប្រេតខ្លះផង " ។ កាលអាមាត្យនោះត្រឡប់មកដល់ស្រុកវិញ បានថ្វាយទានចំពោះព្រះពុទ្ធ នឹងព្រះភិក្ខុសង្ឃ ហើយក្រាបទូលរឿងប្រេតនោះថ្វាយទ្រង់ជ្រាប ។ ព្រះបរមសាស្ដាទ្រង់អធិដ្ឋានឲ្យពុទ្ធបរិស័ទមកប្រជុំគ្នា ហើយទ្រង់សំដែងបេតនិកាយ ( រឿងពួកប្រេត ) ឲ្យប្រាកដឡើង ដូចដែលបានពោលមកខាងលើនេះ ។
បទពិចារណាអំពីរបៀបបុណ្យកាន់បិណ្ឌនឹងភ្ជុំបិណ្ឌ
កាលពិចារណាតាមរូបរឿងក្នុងសាស្ត្រា នឹងគម្ពីរដែលពោលមកនោះ ឃើញថា៖ របៀបបុណ្យកាន់បិណ្ឌនឹងភ្ជុំបិណ្ឌក្នុងកម្ពុជរដ្ឋយើងនេះ ត្រូវតាមសេចក្ដីក្នុងសាស្ត្រាវិជ្ជាធរខ្លះ សាស្ត្រាអានិសង្សបិណ្ឌខ្លះ គម្ពីរបេតវត្ថុខ្លះ គឺត្រង់របៀបរៀបចំការបុណ្យហើយនឹងកំណត់ថ្ងៃ-ខែ នឹងពេលដែលធ្វើ ត្រូវតាមសាស្ត្រាវិជ្ជាធរ នឹងសាស្ត្រាអានិសង្សបិណ្ឌទាំងអស់, របៀបធ្វើផ្កាបិណ្ឌ នឹងកិច្ចឧទ្ទិសផលបញ្ជូនទៅប្រេតតាមគម្ពីរបេតវត្ថុដោយច្រើន គឺផ្កាបិណ្ឌដែលគេធ្វើឧទ្ទិសឲ្យប្រេត គេធ្វើប្រដាប់ដោយផ្កាឈើស្ពាន់ក្រាប់ ឬក្រដាសពណ៌នោះប្រហែលនឹងអាការរបស់ប្រេតដែលគម្ពីរបេតវត្ថុ ចែងថា " ប្រេតមានផ្កាត្របែកព្រៃ ប្រដាប់ក្បាល ដើរមករកអាហារឯផ្ទះញាតិរបស់ខ្លួននោះឯង " ។
ការដែលពុទ្ធិកជនជាតិខ្មែរ នាំគ្នាធ្វើបុណ្យកាន់បិណ្ឌរាល់ឆ្នាំ មិនហ៊ានខាន គឺតែដល់ថ្ងៃ ១ រោច ខែភទ្ទបទ តែងនាំគ្នាទៅកាន់បិណ្ឌក្នុងទីអារាមរាល់ថ្ងៃ ដរាបដល់ថ្ងៃ ១៥ រោច ហៅថា " ភ្ជុំបិណ្ឌ " នោះ ទោះបីអ្នកក្រីក្រលំបាក ឬអ្នកផឹកប្រមឹកយ៉ាងណា ក៏ធ្វើឲ្យបានយ៉ាងតិចណាស់ ត្រឹមថ្ងៃភ្ជុំជាថ្ងៃបង្ហើយពុំហ៊ានខាន, ទាំងនេះក៏ដោយហេតុគេជឿតាមសាស្ត្រាវិជ្ជាធរនឹងសាស្ត្រាអានិសង្សបិណ្ឌ ហើយនឹងជឿតាមសណ្ដាប់ចាស់ៗ ដែលធ្លាប់ធ្វើឲ្យឃើញរៀងមក ប្រកាន់មាំក្នុងចិត្ត គិតអាណិតផង ខ្លាចផង, ឯអាណិតនោះ គឺអាណិតដល់ជីដូនជីតា ដែលនាំគ្នាមកទទួលយកផល ឯខ្លាចនោះ គឺខ្លាចប្រេតដែលមក បើមិនឃើញម្ដាយឪពុកបងប្អូនកូនចៅញាតិផៅទៅធ្វើបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌទេនឹងជេរប្រទេចផ្ដាសាឲ្យហិនហោចខ្លោចផ្សាវិនាសទ្រព្យសម្បត្តិ ។
ឯសាស្ត្រាវិជ្ជាធរ នឹងសាស្ត្រាអានិសង្សបិណ្ឌ ក្នុងកម្ពុជរដ្ឋយោងនេះ មានតែសម្រាយភាសាខ្មែរ គ្មានភាសាបាលី ហើយគ្មានឈ្មោះអ្នកតែង មិនដឹងជាតែងក្នុងសម័យណា ។ ចំណែកឯគម្ពីរបេតវត្ថុមានទាំងភាសាបាលី ភាសាខ្មែរ ហើយគម្ពីរនេះ ជាអដ្ឋកថាព្រះត្រៃបិដកខុទ្ទកនិកាយ ព្រះអាចារ្យធម្មបាលតែងក្នុងសតវត្សជាមួយនឹងអដ្ឋកថាទាំងពួង ។
ឯសាស្ត្រា ឬគម្ពីរដែលចែងអំពីការធ្វើបុណ្យឧទ្ទិសផលឲ្យដល់បេតជនដែលលះលោកនេះទៅកាន់បរលោកនោះ ទោះជាសាស្ត្រាសម្រាយក្ដី មិនជាប្រមាណទេ គឺយកតែត្រង់ពុទ្ធានុញ្ញាតឲ្យធ្វើទក្ខិណានុប្បទានឧទ្ទិសផលទៅឲ្យសត្វគ្រប់ជំពូក ដើម្បីឲ្យរួចលដោះចាកអបាយទុក្ខទាំងពួង នោះឯង ជាប្រមាណ ។
បទពិចារណាអំពីរបៀបឧទ្ទិសផល នឹងសែន
គម្ពីរនានារបស់ពុទ្ធសាសនា ចែងថា មនុស្សដែលស្លាប់ទៅតែងទៅកើតក្នុងកំណើតនានា មនុស្សចិត្តអាក្រក់បានធ្វើបាបផ្សេង ៗ ដល់ស្លាប់ទៅតែងទៅកើតក្នុងកំណើត ១ហៅតាមភាសាបាលី ថា "បេត" ភាសាសំស្ក្រឹតថា " ប្រេត " ប្រែជាខ្មែរថា " ជនដែលធ្វើមរណកាលទៅកាន់បរលោក " ។
ពុទ្ធសាសនា កាលបើសំដែងដល់រឿងប្រេត ច្រើនស្រដៀងគ្នានឹងសាសនាព្រាហ្មណ៍ ដែលជាសាសនាចាស់របស់ប្រទេសឥណ្ឌៀ ព្រោះពុទ្ធសាសនា ជាសាសនាថ្មីកើតក្រោយសាសនាព្រាហ្មណ៍ គ្រាន់តែបំបែរតម្រែតម្រង់ឲ្យត្រឹមត្រង់ឡើងតាមមតិរបស់ព្រះពុទ្ធប៉ុណ្ណោះ ។ គម្ពីរមហាវិភង្គ (អាទិកម្ម) ផ្នែកវិនយបិដក ត្រង់ចតុត្ថបារាជិកកណ្ឌ សំដែងពីប្រភេទរបស់ប្រេតថា មាន ១២ ពួក, គម្ពីរមិលិន្ទបញ្ហាបំព្រួញថា មាន ៤ ពួក គឺ ឧតូបជីវី ប្រេតចិញ្ចឹមជីវិតដោយមន្ទិលគភ៌នឹងខ្ទុះឈាម ១ ពួក ខុប្បបាសិកៈ ប្រេតស្រេកឃ្លានអាហារជានិច្ច ១ ពួក និជ្ឈាមតណ្ហិកៈ ប្រេតភ្លើងឆេះជានិច្ច ១ ពួក បរទត្តូបជីវី ប្រេតចិញ្ចឹមជីវិតដោយផលដែលបុគ្គលដទៃឧទ្ទិសឲ្យ ១ ពួក គឺពួកបរទត្តូបជីវីប្រេតនេះហើយ ដែលយើងតែងធ្វើបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ ឧទ្ទិសផល ឬសែនឲ្យ ។
របៀបឧទ្ទិសផល ពោលដោយសង្ខេប គឺយកបង្អែមចម្អាបដែលហៅថា "បិណ្ឌ" នោះទៅប្រគេនព្រះសង្ឃ វេរប្រគេនចំពោះព្រះសង្ឃហើយឧទ្ទិសផលដោយវាចាមានដើមថា " ផលទាននៃយើងខ្ញុំទាំងឡាយនេះ សូមឲ្យបានទៅដល់អ្នកមានគុណទាំងឡាយ មានមាតាបិតាជាដើមដែលទោកាន់បរលោកហើយ " ។ ធ្វើបែបនេះរាល់ព្រឹក គ្រប់ថ្ងៃដាក់បិណ្ឌ នឹង ថ្ងៃភ្ជុំ ។
របៀបសែន ពោលដោយសង្ខេប គឺគេធ្វើតែម្ដងក្នុងថ្ងៃបង្ហើយត្រង់វេលាយប់ថ្ងៃ ១៥ រោច ខែភទ្ទបទ ជាថ្ងៃភ្ជុំបិណ្ឌ ។ វេលាសែនបើជាទំនៀមរាស្ត្រ មហាជនគ្រប់ផ្ទះតែងរៀបក្រាលកន្ទេល កម្រាលមានខ្នើយ ១ ដាក់ក្បាលកន្ទេល មានសំពត់សពាសពីលើខ្នើយ មានផ្តឹលទឹក ពានស្លា បារី តុថាសបង្អែម ចំអាប ឆ្វេង-ស្ដាំ រួចម្ដាយឪពុកប្រមូលបងប្អូនកូនចៅនៅក្នុងផ្ទះមកជួបជុំ ហើយនិយាយប្រតិស្ឋអទិស្ឋានថា " សូមអញ្ជើញជីដូនជីតាពិសាក្រយាទាំងនេះឲ្យបរិបូណ៌ " ។
ទំនៀមព្រះរាជា ក៏មានលំនាំប្រហែលគ្នានឹងរាស្ត្រដែរ ប្លែកតែខាងព្រះរាជពិធីធ្វើនៅល្ងាចថ្ងៃ ១៤ រោច ដោយមានគ្រឿងប្រដាប់ល្អៗ នឹងហៅរបៀបសែននោះតាមរាជសព្ទថា " ថ្វាយព្រះបិតរ " ដូចបរិយាយក្នុងកំណត់ព្រះរាជពិធីថ្វាយព្រះបិតរខាងដើមមកហើយ នឹងមាននាម៉ឺនសព្វមុខមន្ត្រីគាល់ចាក់ទឹកដូងថ្វាយជាឧឡារិកអធិកអធំជាងរាស្ត្រប៉ុណ្ណោះ ។
បទវិនិច្ឆ័យរឿងសែន
ពិធីសែននំចំណីឲ្យផ្ទាល់ទោខ្មោច ឬ ប្រេត ជាពិធីខាងសាសនាព្រាហ្មណ៍ ។ ឯពុទ្ធសាសនាមិនមានពិធីដូច្នោះទេ មានតែពិធីប្រគេនទានចំពោះព្រះសង្ឃ ឬឲ្យទានដល់ឧបាសក អ្នកមានត្រៃសរណគមន៍ នឹងមានសីល ហើយបញ្ចេញវាចាឧទ្ទិសផលទៅ ដែលហៅតាមភាសាបាលី " ទក្ខិណានុប្បទាន " ប៉ុណ្ណោះ ។ ប៉ុន្តែស្រុកខ្មែរយើង តាំងពីសម័យបុរាណរហូតដល់សម័យបច្ចុប្បន្ន ទាំងព្រះរាជាទាំងប្រជារាស្ត្រ នៅវេលាដែលទ្រង់ធ្វើនឹងធ្វើបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ ដែលជាបុណ្យបញ្ជូនផលទៅដូនតានោះ តែងទ្រង់ធ្វើ នឹងធ្វើទានទាំង ២ បែប គឺទាំងពិធីប្រគេនទានចំពោះព្រះសង្ឃឧទ្ទិសផលទៅផង ទាំងពិធីសែនផង ។
ទំនៀមសែនដូនតា ជាទំនៀម ១ យ៉ាង ដែលពុទ្ធិកជនខេមរជាតិទួទៅទាំងប្រទេសកម្ពុជា ធ្លាប់ប្រព្រឹត្តជាយូរយារណាស់មកហើយតែទំនៀមនេះ ខេមរជនមិនមែនផ្ដើមធ្វើខ្លួនឯងមុនគេបំផុតទេ គឺធ្វើតាមទំនៀមឥណ្ឌូនៅប្រទេសឥណ្ឌៀ ដ្បិតប្រវត្តិសាស្ត្រខ្មែរពោលថា " ជាតិខ្មែរ មានពូជពង្សតមកពីប្រទេសឥណ្ឌៀ ព្រោះហេតុនេះទើបខ្មែរធ្វើបុណ្យកាន់បិណ្ឌ នឹងភ្ជុំបិណ្ឌមានធ្វើទាំងកិច្ចសែនផង ជាប់ជាប្រពៃណីទាំងព្រះរាជាទាំងប្រជារាស្ត្រ ដរាបមកដល់សម័យបច្ចុប្បន្ន ។
បុណ្យកាន់បិណ្ឌនឹងភ្ជុំបិណ្ឌ ក្នុងកម្ពុជរដ្ឋ ផ្ដើមធ្វើពីក្នុងរជ្ជកាលណា ? ពុទ្ធសករាជប៉ុន្មាន ?
បណ្ហារឿងដើមពីកំណើតបុណ្យកាន់បិណ្ឌនឹងភ្ជុំបិណ្ឌ ក្នុងប្រទេសកម្ពុជានេះ ជាបញ្ហាលំបាកដោះស្រាយ មិនងាយនឹងសម្រេចឲ្យប្រាកដថា ផ្ដើមធ្វើពីរជ្ជកាលណា ឬពុទ្ធសករាជប៉ុន្មាន ឲ្យប្រាកដបានទេ ដ្បិតពង្សាវតារក្រុងកម្ពុជា ពុំមានចែងឲ្យច្បាស់ឡើយ ឃើញមានតែរាជពង្សាវតារមួយ ក្នុងរជ្ជកាលព្រះករុណាបរមកោដ្ឋ ( ព្រះអង្គឌួង ព.ស. ២៣៩១ - ២៤០៤ គ.ស. ១៨៤៨ - ១៨៥៩ ) ឈ្មោះរាជពង្សាវតារក្រុងកម្ពុជា រជ្ជកាលព្រះបរមកោដ្ឋ អក្សរខ្មែរច្បាប់សរសេរដៃរបស់អ្នកឧកញ៉ាយោមរាជ ឈុន ដែលមានក្នុងបណ្ណាល័យ នៃពុទ្ធសាសនបណ្ឌិត្យ លេខ គ.២៨ និយាយបន្តិចថា " ថ្ងៃ ១ រោច ខែភទ្ទបទ កាន់បិណ្ឌក្នុងព្រះរាជវាំង ថ្ងៃ ១៤ រោច ខែភទ្ទបទ ព្រះរាជាទ្រង់ចេញថ្វាយព្រះបិតរ ថ្ងៃ ១៥ រោច ខែភទ្ទបទ ទេសនាគាថាពាន់ " ប៉ុណ្ណោះ ។
ដកស្រង់អត្ថបទទាំងស្រុងពីសៀវភៅ ព្រះរាជពិធីទ្វារទសមាស ភាគទី ២
បោះពុម្ពផ្សាយដោយពុទ្ធសាសនបណ្ឌិត្យ
ឥទ្ធិលពលរបស់សត្វ មកលើជីវភាពមនុស្សខ្មែរ
ឥទ្ធិលពលរបស់សត្វ មកលើ
ជីវភាពមនុស្សខ្មែរ
តាំងពីយូរលង់ណាស់មកហើយ មនុស្សនិងសត្វតែងតែរស់នៅដោយផ្សារភ្ជាប់ជាមួយនឹងធម្មជាតិ ។ ម្ល៉ោះហើយ ទំនាក់ទំនងរវាងភាគីទាំងបីនេះ តែងតែជះឥទ្ធិពលដល់គ្នាទៅវិញទៅមក ។
រហូតមកដល់សព្វថ្ងៃនេះ វត្តមានសត្វនៅទីកន្លែងណា សម្រែកសត្វរាត្រីចរ មានប្រផ្នូលយ៉ាងណានោះ ក៏នៅតែមានមនុស្សខ្មែរជឿ និងយកចិត្តទុកដាក់ជាពិសេសនៅឡើយ ។ បន្ទាប់ទៅនេះ ខ្ញុំសូមលើកយកបាតុភូតមួយចំនួនមកបង្ហាញជូនដើម្បីជ្រាប និងទុកជាការយល់ដឹងខ្លះ ៗ អំពីជំនឿរបស់ខ្មែរ ពីបុរាណ ។
១/ សម្រែកខ្លែងស្រាក ខ្មែរយើងធ្លាប់ជឿថា ខ្លែងស្រាក មៀម លលកខ្មោច សុទ្ធសឹងជាអ្នកបំរើ ឬជាអ្នកនាំសាររបស់ខ្មោច ព្រាយ បិសាច ។ សម្រែកសត្វទាំងនេះនៅពេលយប់ ច្រើនតែធ្វើឲ្យមនុស្សម្នាក្មេងចាស់ ភ័យ ខ្លាចញ័ររន្ធត់ ។ គេធ្លាប់ចំណាំថា បើកាលណាខ្លែងស្រាកទំយំនៅលើដំបូលផ្ទះណា ឬក៏ទំនៅលើមែកឈើជិតផ្ទះណា មនុស្សក្នុងផ្ទះនោះនឹងឈឺធ្ងន់ ឬស្លាប់ផងក៏សឹងមាន ។
២/ សំឡេងសត្វឪឡយំ ចាស់ៗ ធ្លាប់និយាយថា មានសត្វឪឡ ពីរប្រភេទគឺ ឪឡគោ និងឪឡស្លឹក ។
ឪឡស្លឹក ជាធម្មតាមានមាឌតូច ឯសម្រែករបស់វាក៏ពុំបណ្ដាលឲ្យមានគ្រោះមហន្តរាយអ្វីដែរ ។ តែចំពោះឪឡគោវិញ មានមាឌធំជាងត្មាត ជាងកេងកងទៅទៀត ។ វាយំឮសូរ (ម៉ ! !...) ដូចសំឡេងគោយំអញ្ចឹង ។ វាកម្រនឹងយំណាស់ ។ ពេលយប់ វាច្រើនតែយំនៅលើដើមឈើធំដែលដុះលើកំពូលភ្នំ ។ ដូចនេះហើយ សម្រែករបស់វាលាន់ឮទៅឆ្ងាយបង្គួរដែរ ។ កាលណាឮសម្រែករបស់វានៅពេលយប់ស្ងាត់ អ្នកផងតែងតែមានអារម្មណ៍ភ័យរន្ធត់ ព្រោះតាមឮចាស់ ៗ និយាយតៗ គ្នាមកថា បើសត្វឪឡគោនេះយំបែរមុខឆ្ពោះទៅទិសណា ស្រុកភូមិនៅទីនោះច្បាស់ជាជួបគ្រោះវិបត្តិភ័យអន្តរាយ ដូចជា ជំងឺអំបល់ ស្លាប់រង្គះរង្គាលដូចយ៉ាងជំងឺអុតធំ ជំងឺអាសន្នរោគ ទុរ្ភិក្សអត់ឃ្លានជាដើម ។
៣/ ឈ្លូសចូលភូមិ ឈ្លូសជាសត្វព្រៃ ផ្លាងបំផុត ។ តាមចរិតធម្មជាតិរបស់វា វាខ្លាចមនុស្សខ្លាចស្រុកភូមិណាស់ ហើយមិនងាយនិងហ៊ានដើរមកកាន់ទីជិតៗ លំនៅរបស់មនុស្សឡើយ ។ ប៉ុន្តែ ដោយចៃដន្យ ប្រសិនបើវារត់ចូលមកក្នុងភូមិ ទោះរត់កាត់ទទឹងភូមិ ឬបណ្ដោយភូមិក្ដី ទោះរត់ឆ្លងផុតរួចខ្លួនក្ដី ទោះត្រូវអ្នកស្រុកវាយសម្លាប់បានក្ដី ចាស់បុរាណតែងតែទស្សន៍ទាយថា ស្រុកភូមិនោះនិងកើតមានវិបត្តិ ចលាចល ភ័យភិត ឬមានហេតុឧបទ្រពចង្រៃបែបណាមួយកើតឡើងជាមិនខាន ដូចជាឈ្លោះទាស់ទែង បែកបាក់សាមគ្គីគ្នា មានភិតភ័យត្រូវឃ្លាតចាកចោលស្រុក ភូមិ ឬមានកើតហេតុចង្រៃផ្សេងៗ ទៀត ។
៤/ ព្រួត ឃ្មុំចូលផ្ទះ ព្រួតឃ្មុំ ជាបាណកសត្វ ក្រេបលំអងផ្កាធ្វើទឹកដែលមានរស់ជាតិផ្អែមស្អិត ដូចស្ករ ។ ក្រៅពីផ្ដល់ផ្លិត ទឹកឲ្យមនុស្ស វាក៏មានចរិតអវិជ្ជាមានខ្លះ ៗ ដែរ ។ ចាស់ ៗ ខ្មែរមានជំនឿថា បើឃ្មុំចូលផ្ទះ និងនាំមកនូវលាភសក្ការៈដល់ម្ចាស់ផ្ទះ តែកុំបុករុកវា ។ ចំពោះសត្វព្រួតវិញ វាមិនមែនចូលមកនៅដោយកសាងជាផ្លិត ជាក្បាលទឹកដូចឃ្មុំទេ គឺវាគ្រាន់តែហើរចូលផ្ទះមួយរយៈខ្លីហើយក៏ហើរឆ្លងផុតទៅ ។ បើវាចូលផ្ទះណា ហើយមានទិចមនុស្ស សត្វក្នុងផ្ទះនោះ តាមទំនាយចាស់ ៗ ពីបុរាណថា នឹងមានឧបទ្រព្យចង្រៃ វិនាសទ្រព្យសម្បត្តិក្នុងផ្ទះនោះជាប្រាកដ មានកូនចៅក្នុងផ្ទះឈឺ ឬងាប់គោ ក្របីជាដើម ។
៥/ ក្រៀលយំ ក្រៀលជាសត្វស្លាបរកស៊ីតាមបឹងបួរ ថ្លុកត្រពាំង ។ វាមានសម្បុរខ្មៅ មាឌ ធំ ហើយខ្ពស់ ។ គេអាចយកស្លាបវាមកធ្វើជាផ្លិតយ៉ាងធំ ។ បណ្ដាជនខ្មែរធ្លាប់ពោលត ៗ គ្នាមកថា កាលណាគេឃើញសត្វក្រៀលមួយគូ ឬច្រើន ហើរយ៉ាងខ្ពស់ជារង្វង់មូល ហើយយំឮសូរ (ក្រ្កល ៗ...) បន្លឺស្នូរយ៉ាងក្រលួចនោះ គេនាំគ្នាសន្មតថា នៅក្នុងស្រុកភូមិនាតំបន់នោះ និងមានក្រមុំកំម្លោះពង្រត់គ្នា ។
៦/ សសេះយំ= (ប្រយាបតឿន) សត្វសសេះជាបក្សីរស់ក្នុងព្រៃឬក៏នៅជិតៗ លំនៅឋានរបស់មនុស្សផងដែរ ។ វាមានដុះរោមក្រញាងនៅលើក្បាលដូចជាកំប៉ោយ ។ វាមានសម្បុរលឿងស្រអាប់ ។ វាស្វះស្វែងរកអាហារដោយចោះឈើពុក ដើម្បីចឹកស្រមោច ឬសត្វល្អិតផ្សេង ៗ ស៊ីជាអាហារ ។ វាចឹកយ៉ាងញាប់ទៅលើឈើពុក ឮសូរ (ត្រុល ៗ...) អ្នកស្រុកអ្នកភូមិនៅតំបន់ស្រុកគិរីវង្ស តែងតែនាំគ្នាចំណាំត ៗ គ្នាមកថា កាលណាគេឮវាយំ កិក ! កិក ! កិក ! បែបញាប់រន្ថិននោះ គេយល់ថានេះជាប្រផ្នូលល្អ ទំនាយទាយថា នឹងមានលាភអ្វីម្យ៉ាងមិនខាន ។ ជនណាដែលនៅជិតកន្លែងវាយំ (តឿន) ឮកិក ៗ ! នេះតែងតែបន្លឺសំឡេងតបទៅវិញយ៉ាងខ្លាំង ៗ ថា "ប្រយាប ! មានលាភ ! " ។ គេថារបៀបនេះទាល់តែសសេះលែងយំទើបគេឈប់ថា ។ លុះវាយំកិក ៗ ! របៀបនេះអស់ចិត្តហើយ វាក៏ហើរទៅកាន់ទីផ្សេងបាត់ទៅ ។ យំរបៀបនេះ គេនិយមហៅថា "ប្រយាបតឿន"
៧/ ក្អែកបូល ក្អែកជាបក្សីសម្បុរខ្មៅរលើប ។ សត្វនេះ រស់នៅមិនឆ្ងាយពីស្រុកភូមិទេ ព្រោះវាចូលចិត្តឆាប ឆក់ ពងមាន់ កូនមាន់ ឬត្រី សាច់ ដែលអ្នកស្រុក អ្នកភូមិហាលនៅតាមស្នួរក្បែរផ្ទះ ។ សត្វនេះមានចរិតផ្អើល ខ្លាច ភ័យសស្លើតសស្លក់ ។ សត្វនេះថ្វីបើវាផ្អើលខ្លាចមនុស្ស តែវារស់នៅមិនដាច់ឆ្ងាយពីមនុស្សទេ ។ ដូច្នេះហើយបានជាធ្លាប់មានរឿងដំណាលផ្សេង ៗ និយាយដល់រឿងក្អែក ដូចជារឿងល្បើកលោកឡាហ្វុនតែន ដំណាលអំពី "ក្អែក និងកញ្ជ្រោង... " ចំរៀងខ្មែរបុរាណ មានចំណងជើងថា "បង្គងក្អែក" ដែលមានអត្ថន័យកំសត់ស្រងេះស្រងោច សឹងជាចំរៀងបកស្រាយអំពីទុក្ខចំបែងនៃការនិរាសបែកបាក់គ្នា ។ តាមជំនឿតៗ គ្នាមក កាលណាគេឮក្អែកបូល អកវ៉ូវៗ ! ឡូវ ៗ ! ក្រវ៉ាក ៗ ! គេតែជឿថា បងប្អូនគ្រួសារដែលឃ្លាតទៅឆ្ងាយនោះ និងវិល ត្រឡប់មកវិញ ។ ម្យ៉ាងទៀត បើវាបន្លឺសូរថា អកវ៉ូវ ! អកវ៉ូវ ! អកវ៉ូវ ! ញាប់រន្ថើនដដែល ៗ ច្រើនដងនោះ គេជឿថាមានមនុស្សជាភ្ញៀវ ឬជាសាច់ញាតិមកដល់ភ្លាម ៗ ឥឡូវនេះហើយ ។ ប៉ុន្តែ គួរឲ្យស្ដាយពន់ពេកណាស់ បច្ចុប្បន្ននេះ ក្មេងៗសាក្រោយមួយចំនួនពុំស្គាល់ក្អែកទាល់តែសោះ ព្រោះតាំងពីស្រុកយើងកើតមានសង្គ្រាម ក្អែកនៅស្រុកខ្មែរទាំងប៉ុន្មាន ត្រូវគេចខ្លួនហើរទៅបាត់អស់ ដើម្បីទៅរស់នៅទីតំបន់ណា ដែលមានសេចក្ដីសុខស្ងប់ ។
៨/ កុកទំផ្ទះ នៅស្រុកខ្មែរយើងមានពូជកុកជាច្រើនប្រភេទ ដូចជាកុកគ្រោង កុកក្រសា កុកននាល កុកស កុកសាប់ ។ល។ ប៉ុន្តែនៅទីនេះគេច្រើនសំដៅទៅលើកុកតែពីរប្រភេទទេ គឺកុកស និងកុកសាប់ ។ គេតែងតែកត់សម្គាល់ថា កាលណាកុកណាមួយ នៃប្រភេទកុកទាំងពីរ ទំលើដំបូលផ្ទះ ចាស់ៗ ប្រាប់ត ៗ គ្នាមកថា "ចង្រៃ" ខ្លាំងណាស់ ។ គេតែងចងក្រងជាពាក្យទំនៀមថា "...ចង្រៃដូចកុកទំផ្ទះ ដូចរន្ទះបាញ់ភូមិ..." បានន័យថា អព្ភូតហេតុទាំងពីរយ៉ាងនេះ ចង្រៃដូចគ្នា ។ ដូច្នេះ កាលណាមានហេតុបែបនេះកើតឡើង ខ្មែរ ៗ ដែលមានជំនឿ គេតែងតែនិមន្តព្រះសង្ឃមកចំរើនព្រះបរិត្តបណ្ដេញឧបទ្រពចង្រៃ ឬក៏អញ្ជើញគ្រូមកបង្កក់ ប្រោះព្រំ កំចាត់នូវឧបទ្ទវហេតុនេះ ដើម្បីឲ្យម្ចាស់ផ្ទះរស់នៅក្នុងសុភមង្គលឡើងវិញ ។
៩/ ពស់ ឬថ្លាន់ចូលផ្ទះ សត្វលូនទាំងពីរបែបនេះ ជាធម្មតាមិនសូវចូលចិត្តនិងមនុស្សម្នា ឬមិនដែលរស់នៅក្នុងផ្ទះមនុស្សទេ លើកលែងតែពស់សង់សឿ ដែលវាចូលមកលំនៅស្ថានមនុស្សម្ដងម្កាល ដើម្បីចាប់កណ្ដុរស៊ីជាអាហារ ។ ពស់ដែលគេធ្លាប់ឃើញចូលផ្ទះ ដោយចៃដន្យនោះ គឺពស់ព្រៃ និងពស់ថ្លាន់ ។ ពស់ទាំងពីរប្រភេទនេះ មានចរិតស្លូតបូត មិនសាហាវដូចពស់អសិរពិសផ្សេង ៗ ទៀតឡើយ ។ បើកាលណាវាចូលមកនៅលើផ្ទះ ក្រោមផ្ទះនោះ ចាស់ពីបុរាណកំណត់ថាវាមកឲ្យសុខសប្បាយទេ មិនបង្កនូវភ័យអន្តរាយបែបណាមួយឡើយ ។ កាលណាឃើញវាចូលមក គេត្រូវចាប់វាថ្នម ៗ ហើយបបោសអង្អែលលាបប្រេង លាបម្សៅរួចដុតធូប និយាយដូចនេះថា "ឯងចូលមកផ្ទះយើងនេះ សូមឯងនាំយកមកនូវលាភជ័យ សេចក្ដីសុខ សេចក្ដីចំរើន សុភមង្គលដល់យើង យើងលែងឯងឲ្យមានសេរីភាព ចូរឯងទៅរស់នៅក្នុងព្រៃឲ្យបានសេចក្ដីសុខចុះ " ។
១០/ អំពិលអំពែកចូលផ្ទះ អំពិលអំពែកជាសត្វដង្កូវម្យ៉ាង មានជាតិហ្វូសហ្វ័រភ្លឺភ្លិបភ្លែត ៗ នៅត្រង់ពោះរបស់វា ។ នៅពេលយប់ ជាពិសេសនៅរដូវវស្សាដែលមានភ្លៀងធ្លាក់ជោគជាំ អំពិលអំពែកកើតកូនកើតចៅជាច្រើន ។ លុះពេលព្រលប់មកដល់ វាហើរ ព្រោងព្រាតបញ្ចេញពន្លឺភ្លិបភ្លែត ៗ ពាសពេញព្រៃ ឬពាសពេញភូមិ ។ សត្វអំពិលអំពែកចូលចិត្តហើរលេងសប្បាយតាមវាលស្មៅ នៅទីធ្លាក្បែរផ្ទះក្នុងភូមិ ។ ប្រការដែលគួរឲ្យកត់សំគាល់ គឺវាកម្រនឹងហើរចូលមកក្នុងផ្ទះណាស់ ។ ប៉ុន្តែ ជាចៃដន្យបើវាហើរចូលក្នុងផ្ទះ ទោះបីលើ ឬក្រោមផ្ទះក្ដី ចាស់បុរាណទាយថាវានាំយកលាភសក្ការៈមកឲ្យម្ចាស់ផ្ទះនោះ ។ ជួនកាលអំពិលអំពែកនៅហើរវីវក់ឆ្វែលចុះឆ្វែលឡើងក្នុងផ្ទះអស់ពេលយ៉ាងយូរ ។ ជួនកាលវាចូលមកតែមួយភ្លែតក៏ចេញទៅវិញ ។ យោលទៅតាមបាតុភូតបែបនេះ ទំនាយក៏ទាយទៅតាមនោះដែរគឺថា បើវាចូលមកហើរចុះ ហើរឡើងអស់រយៈពេលយូរ គេជឿថានិងមានលាភធំណាស់ ។ តែបើចូលមកតែមួយភ្លែត ហើរចេញបាត់ទៅវិញ ទំនាយទាយថា មានលាភដែរ តែបានបន្តិចបន្តួចប៉ុណ្ណោះ ។ អ្នកភូមិខ្លះ ៗ នៃខេត្តកំពង់ធំ កាលបើឃើញអំពិលអំពែកហើរចូលផ្ទះ គេហាមកូនហាមចៅមិនឲ្យចាប់វាលេងឡើយ ព្រោះគេជឿថា បើកាលណាវាងាប់ដោយក្មេងចាប់ដៃធ្ងន់ពេកនោះ នឹងនាំឲ្យមានគ្រោះមហន្តរាយវិញ ។ គេបង្គាប់កូនចៅឲ្យសូត្រជាបទស្មើ ៗ ថា "អំពិលអំពែកអើយកុំទៅផ្ទះគេ គេចាប់គេចង មកផ្ទះបង បងឲ្យកងពាក់ បាក់មួយទៅ បងឲ្យមួយទៀត ..." យ៉ាងនេះជាដើម ។
១១/ តុកកែយំ តុកកែជាសត្វមួយប្រភេទ ដែលរស់នៅតាមដើមឈើឬក្នុងលំនៅឋានរបស់មនុស្ស ត្រាច់ចរតាមសសរ តាមផ្លាន ផ្ទោង ដើម្បីស្វែងរកចាប់ចំណីស៊ីជាអាហារ ។ វាក៏ពងហើយភ្ញាស់កូនបន្តពូជពង្សនៅទីនោះផងដែរ ។ ចាស់ ៗ ធ្លាប់ប្រាប់ត ៗ គ្នាមកថា បើតុកកែណាយំតិចជាង ៧ ម៉ាត់ នោះពុំល្អឡើយព្រោះវាបកស្រាយនូវឋានមពលខ្សោយ (រាសីដាក់, វាសនាតិច) ដែលចាស់ ៗ ប្រាប់ឲ្យដេញវាចេញពីផ្ទះ ។ បើតុកកែ ណាដែលយំចាប់ពីប្រាំពីរម៉ាត់ រហូតទៅដល់ ១៥ ឬ ១៨ ម៉ាត់នោះ លោកទាយថា ល្អពន់ពេកណាស់ គួរលៃថែរក្សាវាឲ្យនៅជាប្រចាំនៅក្នុងផ្ទះ ព្រោះតាមរយៈចំនួនម៉ាត់ដែលវាយំបានច្រើនយ៉ាងនេះ វាជាការបកស្រាយនូវឋាមពលខ្លាំងក្លា (រាសីខ្ពស់ ជោគជតាល្អវិសេស) ។
១២/ អំពីព្រាបចូល ឬព្រាបចេញ ព្រាបជាសត្វព្រៃ មានចរិតស្លូតបូត ហើយគេងាយនិងផ្សាំងវាណាស់ ។ ក្នុងករណីទូទៅ វាហាក់សំដែងការស្និទ្ធស្នាលជាមួយមនុស្ស រូបរាងល្អល្អះគួរឲ្យស្រឡាញ់ណាស់ ។ សំឡេងយំរបស់វាឮសូរដូចសំឡេងថ្ងូររបស់អ្នកជំងឺ សមដូចពាក្យទំនៀមលោកពោលថា "ថ្ងូរដូចព្រាប" ម្យ៉ាងទៀតមានពាក្យអ្នកស្រុកធ្លាប់ចំអន់លេងថា "ព្រាបណាពូកែថ្ងូរព្រាបនោះពិតជាធាត់" ។ ចាស់ៗ ធ្លាប់ចំណាំថា បើកាលណាគេឃើញសត្វព្រាបហើរទាំងហ្វូងមកអាស្រ័យនៅលើផ្ទះណា នោះជាសញ្ញាប្រាប់ឲ្យដឹងថា គ្រួសារនោះនឹងមានជោគជតារាសីល្អ គួរថែរក្សាការពារនោះឲ្យវារស់នៅជារៀងរហូតតទៅ វាពិតជាបានល្អ ត្រជាក់ត្រជុំមិនខាន ។ ផ្ទុយទៅវិញ បើកំពុងតែរស់នៅលើផ្ទះណាមួយសុខៗ ស្រាប់តែនាំគ្នាហើរចេញពីផ្ទះលែងនៅតទៅទៀត នោះជាសញ្ញាប្រាប់ឲ្យដឹងថា រាសីម្ចាស់ផ្ទះនឹងធ្លាក់ចុះ និងមានហេតុភេទមិនល្អតទៅថ្ងៃមុខ ។
១៣/ វត្តមានសត្វចាបដូនតា សត្វបក្សីដែលមានមាឌតូចជាងចាបធម្មតានេះ ជាសត្វមានចរិតរពឹសពន់ពេកណាស់ ។ បើវាទំនៅលើមែកឈើណានោះ វាមិនដែលនៅស្ងៀមបានមួយភ្លែតឡើយ វាលោតចុះលោតឡើង ហើយយំឮសូរចាច់ ៗ ! ។ ជាធម្មតា វាចូលចិត្តរស់នៅលើដើមឈើជិត ៗ ផ្ទះមនុស្ស ហើយហក់ចុះ ហក់ឡើង យំចាច់ ៗ ឥតឈប់ឈរ ។ សត្វនេះ មានវត្តមានតាមពេលតាមកាល (Oiseau passager) ពោលគឺមិនមែនរស់នៅជាអចិន្ត្រៃយ៍ដូចអស់សត្វបក្សាបក្សីផ្សេងឯទតឡើយ ។ ខ្មែរយើងធ្លាប់ជឿត ៗ គ្នាតាំងពីរយូរមកហើយថាៈ សត្វចាបដូនតានេះ ចាតំណាងព្រលឹងដូនតាខ្មែរទាំងអស់ មានទីស្នាក់អាស្រ័យនៅជាអចិន្ត្រៃយ៍នៅឯព្រៃហេមពាន្តឯណោះ ។ តែកាលណាចូលដល់ជិតពាក់កណ្ដាលខែភទ្របទហើយនោះ សត្វចាបដូនតាបានធ្វើដំណើរពីព្រៃហេមពាន្តមកដល់ប្រទេសខ្មែរ ។ ត្រង់នេះស្របនឹងជំនឿខ្មែរថា នៅវស្សានរដូវ ពេលដែលមេឃមានពពកខ្មៅមីដេរដាស មានភ្លៀងធ្លាក់ជោគជាំទាំងយប់ថ្ងៃឥតស្រាក មានផ្គរលាន់ឮសូរគគ្រឹមឰដ៏អាកាសនោះ ស្ដេចយមបាលបានបើកលែងព្រលឹងខ្មោចដូនតាដែលមានទោសជាប់នៅឯស្ថាននរកនោះ ឲ្យមករកកូនចៅដើម្បីបានទទួលអាហារភោជន ដែលកូនចៅតែងនាំគ្នាទៅធ្វើបុណ្យបញ្ចូនកុសលនៅតាមវត្តអារាមនានា ។ តាមចំណាំ សត្វចាបដូនតាមកកាន់ស្រុកខ្មែរយើងក្នុងកាលវេលាមួយទៀងទាត់ណាស់ គឺចូលដល់ជិតពាក់កណ្ដាលខែភទ្របទមកដល់ លុះចប់រដូវភ្ជុំបិណ្ឌ ហើយក៏ស្រាប់តែទៅបាត់អស់គួរឲ្យកត់សំគាល់ពន់ពេកណាស់ ។ ចាស់ ៗ ធ្លាប់និទានថា លុះផុតរដូវភ្ជុំបិណ្ឌហើយ សត្វចាបដូនតាដែលជាតំណាង ព្រលឹងដូនតា បានលាយើងជាកូនចៅ វិលត្រឡប់ទៅលំនៅឋានឯព្រៃហេមពាន្តវិញ ។ លុះដល់ខែភទ្របទ រដូវភ្ជុំបិណ្ឌឆ្នាំក្រោយ ទើបមកម្ដងទៀត ។
១៤/ ឆ្មា ឆ្កែ ចូលផ្ទះ សត្វទាំងពីរប្រភេទនេះ សុទ្ធសឹងតែជាសត្វស្រុក ។ ជួនកាល ពួកវាមានម្ចាស់គ្រប់គ្រងថែរក្សា ។ ជួនកាលវាក៏ត្រាច់ចរ ម្ដងទៅត្រង់នេះ ម្ដងទៅត្រង់នោះ ឥតទីដៅច្បាស់លាស់ឡើយ ។ មានជួនកាលទៀតពួកវាដែលរស់នៅក្រោមដំបូលផ្ទះណាមួយ ហើយដោយមានហេតុបច្ច័យជាអាថ៌កំបាំងក្ដី ដោយត្រូវម្ចាស់វាយធ្វើបាបបង្អត់អាហារក្ដី វាក៏សំរេចចិត្តចេញពីផ្ទះនោះដើម្បីធ្វើការផ្សងព្រេងទៅរកទីថ្មីទៀត ។ ចំពោះសត្វអស់នេះ ចាស់ ៗ ធ្លាប់មានពាក្យស្លោកខ្លះ ៗ ដែរ ដូចជាពោលថា "ពុតសិស្សគ្រូបី ពុតស្រីប្ដីលែង ពុតគោជ្រលែង ពុតឆ្កែបង់ម្ចាស់1 " ។ ឯ ពាក្យស្លោកមួយឃ្លាទៀតនោះ ពាក់ព័ន្ធដល់សត្វឆ្មា "ឆ្មាសម្បុរបី ស្រីគ្រប់ល័ក្ខណ៍" ពាក្យស្លោកខាងក្រោមនេះ មានអត្ថន័យល្អ ។ ចាស់ ៗ តែងតែមានជំនឿត ៗ គ្នាមកថា កាលណាឆ្មា ឬឆ្កែ ចូលមកនៅក្នុងផ្ទះយើងនោះ ចាត់ទុកជាប្រផ្នូលល្អណាស់ ។ គេសន្មតថា ប្រហែលជាអានុភាពជាអាថ៌កំបាំងអ្វី បណ្ដាលចិត្តឲ្យសត្វទាំងនេះចូលមកនៅក្នុងផ្ទះយើង ក្នុងន័យនាំយកទ្រព្យសម្បត្តិលាភជ័យល្អមកឲ្យយើង ។ អាចគិតថា ប្រហែលជាផ្ទះនោះ ជាទីត្រជាក់ត្រជំសុខក្សេមក្សាន្តហើយបានជាសត្វទាំងនេះសុំមកជ្រកកោននៅជាមួយ ដើម្បីសុំសេចក្ដីសុខ ។ ដូច្នេះ កាលបើមានហេតុភេទបែបនេះ ទោះបីយើងមានឆ្កែឆ្មាក្នុងសេចក្ដីសុខ ។ ដូច្នេះ កាលបើមានហេតុភេទបែបនេះ ទោះបីយើងមានបឆ្កែឆ្មាក្នុងផ្ទះយើងស្រាប់ហើយក្ដី គួរកុំធុញទ្រាន់ទើសទាល់ គួរទទួលវាឲ្យនៅផងចុះ កាលបើឃើញវាចូលមកនៅដោយមានអាកប្បកិរិយាស្លូតបូត ឱនលំទោន សុភាពរាបសា តទៅថ្ងៃមុខអ្នកច្បាស់ជាបានជួបវាសនាល្អជាមិនខាន ។ ធម្មតាសត្វឆ្កែឆ្មាក៏តែងមានពីរសណ្ឋានជាដរាប គឺខ្លះល្អ ខ្លះទៀតអាក្រក់ ។ ឆ្មាសូម្បីវាមានសម្បុរបីក៏ដោយ ក៏មានអាក្រក់ដែរ ។ ប៉ុន្តែ ជួនកាលខ្លះ ពួកវាមិនមានចរិតអាក្រក់មក ពីកំណើតនោះទេ ប៉ុន្តែចំណុះទៅនិងការអប់រំបង្ហាត់បង្រៀនរបស់ម្ចាស់វា ។ ចាស់ៗ ធ្លាប់ពោលថា ឆ្មាវាបន់ឲ្យតែម្ចាស់មាននឹងបានដេកពូក ។ ឯសត្វឆ្កែបន់ឲ្យតែម្ចាស់ងាប់ និងបានស៊ីចំណី ពោរពាសក្នុងពេលគេធ្វើបុណ្យឲ្យខ្មោចម្ចាស់វា។
១៥/ ឆ្កែលូនៅពេលយប់ស្ងាត់ តាមធម្មតា ឆ្កែវាតែងព្រុះមនុស្សចម្លែក ព្រុះដេញសត្វឆ្កែផងគ្នាដែលវាពុំធ្លាប់ឃើញ ។ ប៉ុន្តែ គេកម្រឮវាលូ ណាស់លើកលែងតែស្ថិតក្នុងករណី ដែលត្រូបវម្ចាស់វាយកទៅប្រោសចោល (បំបរបង់) រកផ្លូវវិលមកផ្ទហវិញមិនឃើញប៉ុណ្ណោះ ហើយឆ្កែប្រភេទនេះលូតែ ពេលថ្ងៃទេ ។ ប៉ុន្តែ ប្រសិនបើនៅពេលយប់ស្ងាត់ គេឮវាលូយ៉ាងវែង បន្លឺសូរគ្រលួ៏ចបែបលន្លង់លន្លោច សូរគួរឲ្យ ព្រឺក្បាល គឺលូបញ្ចេញសំឡេងបែបនេះហើយដែល ចាស់ៗ ខ្មែរយើងកំណត់ថា ជាប្រផ្នូលមិនល្អសំរាប់ស្រុកភូមិទៅថ្ងៃមុខ ។ ចាស់តែងតែជឿថា ស្រុកទេសយើងមានចម្បាំងរាំងជល់ ទុរ្ភិក្សអត់ឃ្លាន ឬមានជំងឺរាតត្បាត ។
១៦/ គោក្រយៅក្រឡាច់ ជាទូទៅ គោជាសត្វមានផលប្រយោជន៍ចំពោះមនុស្ស ដោយផ្ដល់នូវកំលាំងអូសទាញ ផ្ដល់សាច់ជាអាហារ ផ្ដល់ទឹកដោះ និងផ្ដល់កូនសំរាប់បន្តពូជពង្ស ។ ខ្មែរយើងចំណាំដឹងថា គោទាំងអស់ពុំមានលក្ខណៈដូចៗ គ្នាទាំងអស់ទេ ។ ពួកខ្លះមានលក្ខណៈល្អ ដែលគេជឿថា បើវាមិនចំរុងចំរើន យ៉ាងហោចណាស់ក៏វាមិនឲ្យទោសដល់ម្ចាស់ដែរ ។ ឯមួយ ពួកទៀត វាមានលក្ខណៈខុសប្លែកពីប្រក្រតី ។ គេមើលដឹងលក្ខណៈល្អ អាក្រក់នេះដោយសារក្រយៅរបស់វា ។ ក្រយៅដែលអាក្រក់នោះ គឺក្រយៅក្រឡាច់ ក្រយៅឈ្ងោកក្រោល ក្រយៅរំភាយខ្ចាត់ ក្រយៅធាក់លាញ ។ល។ គោណាដែលមានក្រយៅមានភិនភាគដូចពោលមកនេះ គេចាត់ទុកជាសត្វចង្រៃ គេរិះរកគ្រប់វិធីដើម្បីលក់ ឬដូរចេញឲ្យផុតពីផ្ទះ ។ បើកាលណានៅតែរឹងរូសប្រើប្រាស់ ឬចិញ្ចឹមគោប្រភេទនេះ គេជឿថា នឹងមានហេតុអន្តរាយ វិនាសទ្រព្យសម្បត្តិ ឬមនុស្សក្នុងគ្រួសារឈឺថ្កាត់ ស្លាប់ព្រាត់ប្រាសក៏សឹងមាន ។ អំពីលក្ខណៈចង្រៃបែបនេះ ខ្មែរយើងធ្លាប់មានពាក្យស្លោកពោលថា "អំពិលឯត្បូង អណ្ដូងឯលិច គោក្រយៅក្រឡាច់ ប្រពន្ធដោះញ" ។ មានន័យថាបើមានដើមអំពិលនៅពីខាងត្បូងផ្ទះ បើមានអណ្ដូងនៅខាងលិចផ្ទះ បើមានគោក្រយៅក្រឡាច់ បើមានប្រពន្ធដោះញ នោះបុរាណាចារ្យលោកចំណាំថា ចង្រៃពន់ពេកណាស់ ។
១៧/ ត្រដេវវ៉ិចចាល់ ត្រដេវវ៉ិចជាបក្សីដែលរកស៊ីដោយមិនសូវបង្ហាញខ្លួនឲ្យមនុស្សម្នាឃើញងាយ ៗ នោះឡើយ ។ វាយំឮសូរ តេ ៗ វ៉ិច ! ៗ... យំផងហើរផង ហាក់ដូចជាភិតភិយណាស់ ។ ចំពោះសត្វត្រដេវវ៉ិចនេះ ចាស់ៗ ខ្មែរធ្លាប់និយាយជាពាក្យទំនឹមទំនៀមថា "ដេកយកជើងទ្រមេឃ ដូចសត្វត្រដេវវ៉ិច" មានន័យថា ជាមនុស្សប្រយ័ត្នប្រយែង មានការភ័យបារម្ភច្រើន ។ តែចំពោះចាស់បុរាណគាត់ធ្លាប់ចំណាំត ៗ គ្នាមកថា បើនៅពេលយប់ស្ងាត់ មានសត្វត្រដេវវ៉ិចចាល់ទាំងហ្វូងឮសូរ តេ ៗ វ៉ិច ៗ ... ទ្រហឹងអឹងអាប់ នោះច្បាស់ជាមានពពួកចោរមកលួចប្លន់នៅភូមិណាមួយក្នុងតំបន់នោះហើយ គេត្រូវនាំគ្នាប្រុងប្រយ័ត្នឡើង ។
១៨/ សត្វជើងបី តាមធម្មតា សត្វពាហនៈជាចតុប្បាន ដូចជាគោ ក្របី សេះ ដំរី ជ្រូក ឆ្កែ ឆ្មា ជាដើម តែងតែមានជើងបួនជាដរាប ។ ដូច្នេះ បើគេនាំគ្នាកំនត់ថា សត្វជើងបីនោះ តើគេសំគាល់ត្រង់លក្ខណៈបែបណាទៅវិញ ? ។ គេសំគាល់ថា សត្វជើងបី ចំពោះតែសត្វដែលជើងទាំងបួនរបស់វាមានសម្បុរមិនដូចគ្នា ។ ឧទាហរណ៍ ជើងបីសម្បុរខ្មៅ ជើងមួយសម្បុរស ឬផ្ទុយមកវិញ ជើងបីសម្បុរសជើងមួយសម្បុរខ្មៅ នេះគេចាត់ថា សត្វនោះមានជើងបីហើយ ។ បើសត្វដែលគេចិញ្ចឹមណា ដែលមានលក្ខណៈដូចពោលខាងលើនេះ គេមិនចិញ្ចឹមទេ គេចាត់ទុកថាជាសត្វចង្រៃនាំមកនូវទុក្ខទោស ឧបទ្រពចង្រៃដល់ម្ចាស់ជាមិនខាន ។
១៩/ កូនក្របីឃ្លៀច តាមពូជរបស់វា ក្របីមានពីរពណ៌គឺសម្បុរខ្មៅនិងសម្បុរឃ្លៀច (ពណ៌កុលាប) ។ តាមការសង្កេត គេឃើញមានក្របីឃ្លៀចតិចបំផុត ។ កសិករខ្មែរមិននិយមចិញ្ចឹមក្របីឃ្លៀចទេ គេថាវាចាញ់កំដៅថ្ងៃជាងក្របីខ្មៅ ។ ចំពោះអ្នកដែលចិញ្ចឹមក្របីខ្មៅទាំងហ្វូង ៗ ឲ្យដេករួមគ្នានៅក្នុងក្រោលតេមួយនោះ បើកាលណាហើយមានបាតុភូតចម្លែកមួយ គឺឃើញមេក្របីខ្មៅ ណាមួយកើតកូនមកជាឃ្លៀច នោះគេជឿថាជាបុព្វនិមិត្តប្រាប់ឲ្យដឹងអំពីការស្លាប់រង្គាល នៃហ្វូងក្របីឃ្លៀច នោះគេជឿថាជាបុព្វនិមិត្តប្រាប់ឲ្យដឹងអំពីការស្លាប់រង្គាល នៃហ្វូងក្របីដោយសារជំងឺអំបល់ ។
២០/ មនុស្សមានគភ៌មិនអាចជិះដំរីបាន ដូចសត្វពាហនៈដទៃទៀតដែរ វាតែងតែមានការពាក់ព័ន្ធទៅនិងជីវភាពមនុស្សដែលយើងសូមលើកយកមកពណ៌នាដូចតទៅ ហ្មដំរីទាំងឡាយតែងតែមានការប្រយ័ត្នប្រយែង មិនអនុញ្ញាតឲ្យមនុស្សមានគភ៌ (ផើម) ជិះលើខ្នងដំរីឡើយ ។ បើគេនៅតែបំពារបំពានទៅលើតំណមនោះ ដំរីនិងរលាស់ជម្រុះមនុស្សផើមនោះឲ្យធ្លាក់ពីលើខ្នងវា ។
២១/ ហាមសាសងស្នេហានៅលើខ្នងដំរី ដោយឡែកពីតំណមមិនឲ្យមនុស្សផើមជិះលើខ្នង ការសាសងតាមផ្លូវស្នេហាប្រឡូកប្រឡែងគ្នានៅលើខ្នងដំរីក៏ជាប្រការមួយពុំអាចអនុញ្ញាតបានដែរ ។ យើងរាល់គ្នាដែលធ្លាប់ដឹងអំពីប្រពៃណីនេះ រួមទាំងហ្មដំរីផង នៅពុំទាន់បានស្រាវជ្រាវរកឃើញអំពីមូលហេតុច្បាស់លាស់នៅឡើយ ។ រហូតមកទល់ ពេលនេះ យើងគ្រាន់តែដឹងតាមរយៈចាស់ ៗ និយាយថា បើកាលណាគេនៅតែបំពារបំពានទៅលើតំណមនេះ ដំរីនិងស្រុត (ស្លាប់) ដោយពុំអាចព្យាបាលឲ្យជាបានឡើយ ។
២២/ ដំរីចូលរួមចំណែកក្នុងការនាំមកនូវភាពត្រជាក់ត្រជំ នឹងព្យាបាលក្មេងអារ៉ឹះ ក្មេងអារ៉ឹះជាប្រភេទក្មេងដែល ពិបាកចិញ្ចឹម ព្រោះវាមានជំងឺរ៉ាំរ៉ៃជាប្រចាំ គឺជំងឺចំរុះច្រើនមុខ ឈឺនេះផង ឈឺនោះផង ពិបាកព្យាបាលជាទីបំផុត ។ ហេតុការណ៍វាឲ្យចម្លែក នៅត្រង់វាស្គមរីងរៃ ឈឺឥតមានថ្ងៃស្រាកស្រាន្ត តែវាមិនស្លាប់ ។ ចាស់បុរាណធ្លាប់ព្យាបាលក្មេងអារ៉ឹះនេះតាមវិធីប្លែកៗ ជាច្រើន មានដាក់វាឲ្យអង្គុយក្នុងឈ្នាង ហើយយកទៅធ្វើពិធីឧបកិច្ចនៅត្រង់ផ្លូវបំបែកជាបួន ដាក់វានៅចំផ្លូវព្រះសង្ឃនិមន្តបិណ្ឌបាត ដើម្បីឲ្យព្រះសង្ឃទស្សន៍ ឬក៏យកទៅប្រគេនលោកធុតុង្គឲ្យលោកព្យាបាល ឬក៏ឧបកិច្ចធ្វើជាឲ្យទៅលោកអាចារ្យចិញ្ចឹមជានិមិត្តរូប រួចទៅលោះយកមកវិញ ។ល។ និង ។ល។ តែនៅពេលនោះ យើងសូមលើកយកវិធីមួយមកពណ៌នានោះគឺ ការព្យាបាលដោយមានអន្តរាគមន៍ពីដំរី ។ តាំងពីបុរមបុរាណរៀងដរាបមក ខ្មែរយើងតែងតែចាត់ទុកដំរីថាជាសត្វត្រជាក់ត្រជំ ជាសត្វនាំមកនូវសុភមង្គល ជាសត្វតំណាងឲ្យទឹក និងភាពសំបូររុងរឿង ។ ជំនឿនេះបានចាក់ឫសយ៉ាងជ្រៅទៅក្នុងអារម្មណ៍ខ្មែរ រហូតដល់នាំ គ្នាជឿត ៗ មកថា បើកាលណាយល់សប្តឃើញដំរីនោះ ច្បាស់ជាមានភ្លៀងជាមិនខាន ។ ខ្មែរខ្លះជឿថា ដំរីនាំមកនូវជោគវាសនាល្អ ធ្វើអ្វី ៗ តែងតែកើតចំរើនផលកាក់កបជានិច្ច ។ ដូច្នេះហើយបានជាស្រី ៗ នៅស្រុកស្រែខ្លះដែលចង់ចិញ្ចឹមនាងឲ្យបានផលចំរើន គេតែងទៅនិយាយអង្វរហ្មដំរីឲ្យជួយគេឲ្យបានស្ទាបបបូរមាត់ក្រោមរបស់ដំរី ។ ជួនកាលគេយកស្បែកដំរី (ដែលងាប់) មកធ្វើជាជ្រញ់ហាន់ស្លឹកមកឲ្យដង្កូវនាងស៊ី ដើម្បីឲ្យលទ្ធផលល្អក្នុងការចិញ្ចឹម ។ ខ្មែរភាគច្រើនពិសេសគ្រួសារអ្នកមាន ច្រើនតែយកភ្លុកដំរីទាំង គូរមកដាក់តាំងលើតុកិត្តយស ឬលើខ្នងទូ ទុកជាគ្រឿងលំអផ្ទះផង និងទុកជាទ្រព្យត្រជាក់នៅក្នុងផ្ទះផង ។
ចំពោះក្មេងអារ៉ឹះ គេយកវាទៅដាក់ពីក្រោមពោះដំរី ឬដាក់ពីក្រោមមាត់ដំរី យកប្រមោយវាឲ្យស្ទាបក្បាលក្មេងនោះ ឬក៏ឲ្យវាព្រួសទឹកដាក់ខ្លួនប្រាណក្មេងនោះ ក្នុងក្ដីសង្ឃឹមថាធ្វើយ៉ាងនេះ ក្មេងនិងបានជាសះស្បើយពីជំងឺរ៉ាំរ៉ៃរបស់វា ហើយវានឹងមានសុខភាពល្អ មានកម្លាំងពលំ មានប្រាជ្ញាស្មារតីល្អឡើងវិញ ។
សូមជំរាបអស់លោកអ្នកអានថា អ្វីដែលខ្ញុំបានសរសេររៀបរាប់អំពីជំនឿផ្សេង ៗ ដូចពោលខាងលើនេះ គឺជាជំនឿ ជាការចំណាំ ជាប្រផ្នូលរបស់ខ្មែរនៅក្នុងស្រុកគិរីវង្ស ខេត្តតាកែវ ។ ខ្ញុំបានសាកសួរចាស់ព្រឹទ្ធាចារ្យក្នុងភូមិជាច្រើននៃឃុំតាអូរ ឃុំព្រៃអំពក ឃុំព្រៃរំដេង ឃុំព្រះបាទជាន់ជុំ អំពីការកំណត់ចំណាំផ្សេង ៗ រួមជាមួយនឹងបទពិសោធន៍ ការសង្កេតផ្ទាល់ខ្លួនខ្លះ ៗ ។ ចំពោះជំនឿផ្សេងៗ ទៀត ដូចជាអំពិលអំពែកចូលផ្ទះ ក្រៀលហើរខ្ពស់យំលើអាកាស ប្រហែលជាមានប្រជាជននៅខេត្តកំពង់ធំខ្លះជឿដូចនៅខេត្តតាកែវដែរ ។ ជំនឿបុរមបុរាណ មិនមែនមានដូចគ្នាសុទ្ធសាធដូចគេចាក់ពុម្ពនោះទេ ប៉ុន្តែ វាអាចខុសប្លែកគ្នាទៅតាមតំបន់ទៅតាមស្រុកខេត្ត ។ ដូច្នេះ ប្រសិនបើអស់លោកអ្នកអាននៅតំបន់ផ្សេង ចេះដឹងអ្វីអំពីជំនឿប្រពៃណីខុសប្លែកពីនេះ សូមមេត្តាសរសេរផ្ញើទៅពុទ្ធសាសនបណ្ឌិត្យដើម្បីស្រាវជ្រាវពិនិត្យផ្ទៀងផ្ទាត់ និងចងក្រងរក្សាទុកជាឯកសារឲ្យបានច្រើនសំរាប់ឲ្យកូនចៅយើង ជំនាន់ក្រោយ ៗ សិក្សាស្រាវជ្រាវជាបន្ត ។
មង្គលឡើងផ្ទះថ្មី
មង្គលឡើងផ្ទះថ្មី
លោក ឆយ - ស៊ីផាត រៀបរៀង
តាមធម្មតា ប្រពៃណីពីបុរាណរបស់ប្រជាពលរដ្ឋខ្មែរ កាលណាគេបានសង់ផ្ទះថ្មីរួចហើយ គេតែងតែប្រកបពិធីជាមង្គល ដើម្បីទៅនៅលើផ្ទះថ្មីនោះ ឲ្យបានត្រជាក់ត្រជំ សុខដុមរមនាមានជោគជ័យសិរីមង្គល ។
ជាបឋម អ្នកម្ចាស់ផ្ទះគប្បីរកហោរគន់គូរ ឫក្សជតារាសី ដើម្បីរកថ្លៃ នឹងឡើងទៅនៅលើផ្ទះនោះ ។ កាលបើបានពេលាល្អហើយ គេក៏រៀបចំវត្ថុផ្សេងៗ ដើម្បីប្រកបពិធីដែលមានជាការចាំបាច់គឺ :
១- ភ្លុកដំរី ឬ កុយរមាស
២- គ្រឿងអលង្ការ
៣- សំពត់អាវសាវស្បៃ
៤- សាច់ប្រាក់សុទ្ធ ឬប្រាក់ណែន
៥- ថ្មបិទមាសមួយដុំ
៦- ដូងទុំបិទមាសមួយផ្លែ
៧- ត្រឡាចបិទមាសមួយផ្លែ
៨- ល័ក្ខជុំកន្លង់
៩- ស្រូវគង់
១០ - ឆ្មាញីសម្បុរបី
១១- កន្ទេល ខ្នើយថ្មី មួយសម្រាប់
លុះបានឫក្សពារពេលាហើយ ត្រូវរៀបចំហែរបស់ដែលបានរៀបរាប់មកនេះ ជាក្បួនតាមលំដាប់លំដោយឲ្យមានអ្នកកាន់ទ្ររបស់របរ ប្រកបដោយលក្ខណៈផង ដូចពណ៌នាខាងក្រោមនេះ :
១- អាចារ្យចាស់ទុំម្នាក់ដើរនាំមុខ កាន់សក្ការបូជា
២- ប្រុសមានគូស្រករម្នាក់ កាន់ភ្លុកដំរីឬកុយរមាស តម្កល់លើពានឬតោក
៣- ស្រីមានគូស្រករម្នាក់ កាន់ពានតម្កល់គ្រឿងអលង្ការ
៤- ស្រីម្នាក់កាន់ពានដាក់សំពត់អាវសាវស្បៃ
៥- ស្រីម្នាក់កាន់ពានសាច់ប្រាក់ច្រកក្នុងថង់ ឬប្រាក់ណែន
៦- ប្រុសម្នាក់កាន់ថ្មមណីសិលា បិទមាស មួយដុំ
៧- ស្រីម្នាក់កាន់ដូងទុំបិទមាសមួយផ្លែ
៨- ប្រុសម្នាក់កាន់ត្រឡាចបិទមាសមួយផ្លែ
៩- ក្មេងប្រុសជំទង់ម្នាក់កាន់ពានដាក់ល័ក្ខជុំកន្លង់
១០- ក្មេងស្រីព្រហ្មចារីយ៍ម្នាក់កាន់ស្រូវគង់ដាក់ក្នុងពាន ឬ តុ
១១- គព្ភីនី ស្រីមានគភ៌ បីឆ្មាញី សម្បុរបី ពាក់ចង្រ្កងមាស ឬប្រាក់ ។
១២- មនុស្សប្រុស - ស្រី កាន់កន្ទេលខ្នើយ
ឯក្បួនហែ ត្រូវជុំវិញផ្ទះថ្មីជាទក្ខិណាពត៌ គឺហែពីស្ដាំទៅឆ្វេងចំនួន ៣ ជុំ ។
កាលណាហែបានមួយជុំ មកដល់ជើងជណ្ដើរមុខអាចារ្យនាំមុខ ត្រូវស្រែកសួរអ្នកម្ចាស់ថា :
អឺ ! លោកម្ចាស់ផ្ទះ
ពេលនេះ អ្នកនៅលើផ្ទះមិនទាន់ឆ្លើយ ។ ក្បួនហែបានគ្រប់ពីរជុំ អាចារ្យសួរម្ដងទៀត តែអ្នកនៅលើផ្ទះមិនទាន់ឆ្លើយទៀត ។ លុះគ្រប់បីជុំ ទើបអាចារ្យហៅទៀតថា :
អឺ លោកម្ចាស់ផ្ទះ
ម្ដងនេះអ្នកម្ចាស់ផ្ទះត្រូវឆ្លើយថា :
អើ ចុះអ្នកណា ទៅណាមកណា នាំគ្នាអ៊ូអរយ៉ាងនេះ
សូមទោស លោក យើងខ្ញុំមកពីឆ្ងាយណាស់ សូមជ្រាប
ចុះមកពីណា អ្នកថាឆ្ងាយ តើអ្នកមកពីនាយ មកពីនគរណា
បាទ យើងខ្ញុំមកពីនគររាជគ្រឹះ
ចុះអ្នកមកមានចិត្តប៉ងបំណងកិច្ចការអ្វី
បាទ យើងខ្ញុំបានលេចឮរន្ទឺដឹងដំណឹងដល់ថា លោកស្រី លោកប្រុស បានសង់ផ្ទះថ្មីយ៉ាងធំទ្រនំខ្ពស់ មែនឬមិនមែន ?
មែន តើអ្នកមានការយ៉ាងណា សូមអ្នកថ្លែងការណ៍ប្រាប់មកចុះ
ដោយយើងខ្ញុំបានដំណឹងនេះ ទើបនាំគ្នាយកគ្រឿងត្រជាក់ត្រជុំ ចម្រុងចម្រើនមកជូនជាជោគជ័យ សិរីមង្គល មានទាំងកុយពុក ភ្លុកស្អុយ មាសប៉ុនដូងទុំ ប៉ុនត្រឡាច គ្រឿងសំពត់អាវសាវស្បៃ មាសប្រាក់ កែវ កងពិទូសូរ្យកាន្ត មានឆ្មាវិឡារីសប្បុរបី ពាក់ជីដាំត្បូង បើលោកត្រូវការខ្ញុំមានប្រាថ្នាជូនដោយឥតថ្លៃ សុំតែបាយអាស្រ័យមួយពេលប៉ុណ្ណោះ ។
ឯរឿងបាយទឹកមិនមានខ្វះអី បើពិតដូចសំដី សូមអញ្ជើញនាំគ្នាឡើងមកចុះ ។
នៅវេលាអ្នកម្ចាស់អនុញ្ញាតឲ្យឡើងហើយ អាចារ្យត្រូវរៀបចំសែន ក្បាលជណ្ដើរ ។
ឯគ្រឿងក្រយាបូជានោះមានដូចតទៅ
ចំអាបមួយថាស
បង្អែមមួយថាស
ក្បាលជ្រូកស្ងោរមួយ
ផ្តិលទឹកមួយផ្តិល ដាក់អម្បោះចំណងដៃ
បាយសីប៉ាកឆាមមួយគូ
ស្លាធម៌មួយ
ការរៀបចំហើយ អាចារ្យត្រូវសំបួងសម្រូង ប្ដឹង ទេពតា ទេព្រ័ក្ស ជំនាងផ្ទះ សុំឲ្យជួយអភិបាលរក្សា ចំរើនស័ព្ទសារធុការពរតទៅ ។
ឯពាក្យសំបូងសង្រូងនេះយើង លើកមកជូនជាសណ្ដាប់ដូចតទៅ :
ឱ ! តេជៈម្ចាស់ថ្លៃ ថ្ងៃនេះថាតាមានឫក្ស អធិមង្គល ខ្ញុំសូមប្ដឹងដល់ អស់ព្រះភូមិម្ករ ទេវតា រក្សាភូមិឋាន វិមានថ្មី ត្បិតពេលនេះលោក .....អ្នក ...... បានសង់ផ្ទះរួចហើយៗ រៀបចំឡើងនៅក្នុងថ្ងៃនេះ សូមទេព្ដារក្សាផ្ទះថ្មីនេះ ជួយពិភ័ក្តិរក្សាឲ្យស័ព្ទសារធុការសិរីសួស្ដីជ័យមង្គល វិបុលសុខគ្រប់ប្រការ ចំរើនលាភាតាំងពីពេលនេះរៀងតទៅ ។
និយាយសំបូងសង្រូងរួចហើយ អាចារ្យត្រូវចាប់ម្ហូបចំណីកាត់ត្រចៀកជ្រូកមួយចំណិត ដាក់ក្នុងកន្ទោងមួយ រួចច្រូចទឹកបន្តិច ដាក់សែននៅក្បែរគល់ឈើមួយក្នុងរបងផ្ទះថ្មីនោះ ។
លុះចប់ការសែនហើយ ត្រូវយកអម្បោះចងក្បាលជណ្ដើរ រួចច្រូចទឹកសុំពរជ័យ ។ កាលអ្នកហែបានឡើងទៅដល់លើផ្ទះហើយ អាចារ្យត្រូវរៀបចំចងដៃប្រសិទ្ធពរដល់ម្ចាស់ផ្ទះ គឺត្រូវក្រាលកន្ទេលឈមមុខទៅរកទិសដង្ហើមរស់ រៀបរបស់ភស្តុភារ នៅទីជាមួយ រួចអញ្ជើញម្ចាស់ផ្ទះមកអង្គុយក្រាបលើខ្នើយ ហើយចងដៃឲ្យពរស័ព្ទសារធុការប្រសិទ្ធឲ្យបាន ត្រជាក់ត្រជុំចម្រុងចម្រើនជាភិយ្យោភាព ។
តពីនេះ ទៅត្រូវនិមន្តព្រះសង្ឃចំរើន ពុទ្ធមន្ត តាមប្រពៃណីពុទ្ធសាសនា ដើម្បីបញ្ជៀស ឧបទ្ទវន្តរាយទាំងឡាយទាំងពួង នឹងដើម្បីចម្រើនសុខសួស្ដីសិរីមង្គលដល់ម្ចាស់ផ្ទះថ្មីនោះតទៅ ។ លុះចប់កិច្ចចំរើនបរិត្ត អ្នកម្ចាស់ផ្ទះតែងតែរៀបចំលៀងភោជនាហារតាមការគួរ ។
ប្រភពនៃព្រះរាជពិធីអុំទូក បណ្ដែតប្រទីប សំពះព្រះខែ
ប្រភពនៃព្រះរាជពិធីអុំទូក បណ្ដែតប្រទីប សំពះព្រះខែ
ជំនឿរបស់ខ្មែរ ក្នុងទំនៀមព្រះរាជពិធីប្រណាំងទូក បណ្ដែតប្រទីប សំពះព្រះខែ អាងដល់ប្រភពនានា ដូចពណ៌នាដោយសង្ខេបខាងមុខ ៖
ប្រភពនៃព្រះរាជពិធីប្រណាំងទូក
1.ក) សៀវភៅ «ជយវរ្ម័នទី ៧» របស់វិជ្ជាស្ថានពុទ្ធសាសនបណ្ឌិត្យ មានចែងថា ៖
«នៅសម័យអង្គរ នាគ្រិស្តសតវត្សទី ១២ ក្រុងកម្ពុជាមានសេចក្ដីសុខក្សេមក្សាន្ត រុងរឿងណាស់ ដោយព្រះបាទជ័យវរ្ម័នទី ៧ ស្ដេចចេញធ្វើសង្គ្រាមជើងទឹកបង្ក្រាបពួកចាម ដោយកងទ័ពទូក ជាចម្បាំងដោះក្រុងកម្ពុជាឲ្យរួចផុតស្រឡះចេញពីខ្មាំងសត្រូវ ( គ។ស. ១១៧៧-១១៨១ ) ។ រឿងចម្បាំងគ្រានេះ មានឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន នឹងបន្ទាយឆ្មារ» ។
ក្នុងចម្លាក់នោះ ឃើញមានកងទ័ពទូកជាច្រើនមហិមា ដែលមានព្រះបរមឆាយាល័ក្ខណ៍នៃព្រះបាទជ័យវរ្ម័នទី ៧ ទ្រង់ប្រថាប់ឈរលើព្រះទីនាំងនាវាចម្បាំង ដោយទ្រង់ធ្នូនឹងដំបងយ៉ាងសម្បើម ក្នុងចំណោមកងទ័ពទូកទាំងឡាយ ។
ខ) ឯកសារ «ល្បែងប្រណាំងទូក» របស់ក្រុមជំនុំទំនៀមទម្លាប់លេខ ១៩.០០៤ និពន្ធដោយលោក ថាច់-ប៉ែន ហៅ ប៉ាង អាចារ្យនៅពុទ្ធសាសនបណ្ឌិត្យរង ខែត្រឃ្លាំង កម្ពុជាក្រោម មានចែងថា :
«សម័យលង្វែក ( ព។ស. ២០៧១ គ.ស. ១៥២៨ ) ព្រះបាទអង្គចន្ទទី ១ ទ្រង់តាំងពញា តាត ងារជាស្និទ្ធភូបាល ជាស្ដេចត្រាញ់នៅកម្ពុជាក្រោម ស្រុកបាសាក់ ។ ស្ដេចត្រាញ់នេះ បានចាត់របៀបរៀបចំការពារស្រុក មានរបៀបដូចរៀបរាប់តទៅនេះ ៖
ទាហានជើងទឹក ចែកជា ៣ ក្រុម៖
ក្រុមទី ១ ហៅទ័ពស្រួច ហាត់ច្បាំងនឹងទូកដែលមានជំនាងដូចទូកប្រណាំងយើងសព្វថ្ងៃ។
ក្រុមទី ២ ហៅទ័ពជំនួយ ហាត់ច្បាំងនឹងទូកចែវពីរជួរ ដែលមានជំនាងដូចទូកចែវប្រណាំងយើងសព្វថ្ងៃ ។
ក្រុមទី ៣ ហៅទ័ពបាសាក់ គឺទុកធំមានដំបូលមានចែវមានក្ដោង ដែលមានជំនាងដូចទូកបាសាក់ ហៅទុកប៉ុកចាយ តែរាងស្ដួចវែង មានដំបូលតែមួយកាត់ខាងមុខ ឥតជញ្ជាំង ។ល។ ជាទូកដាក់ស្បៀងអាហារ សម្រាប់កងទ័ព ។ល។
របៀបបង្ហាត់ច្បាំង (តាមទំនៀមស្ដេចត្រាញ់នៅកម្ពុជាក្រោម) ស្រេចលើមន្ត្រីទាំង ៤ ទិស ដែលឋិតនៅក្នុងឱវាទលោកស្និទ្ធភូបាល (ស្ដេចត្រាញ់) គ្រប់ចំពូក ដែលបញ្ញត្តិច្បាប់សម្រាប់ស្រុក ។ល។ កំណត់ថ្ងៃពេញបូណ៌មី ខែកត្តិក រដូវអកអំបុកនោះ, មន្ត្រីទាំង ៤ ទិសត្រូវកេណ្ឌទាហានទាំងជើងគោកទាំងជើងទឹក ទៅប្រជុំនៅបន្ទាយស្ដេចត្រាញ់ប្រឡងឫទ្ធិគ្នា (សមយុទ្ធ) ១ ថ្ងៃ ១ យប់រាល់ឆ្នាំ ។
ចំណែកទាហានជើងទឹកឲ្យទៅប្រឡងឫទ្ធិឯទន្លេពាមកន្ថោ ក្នុងខែត្រឃ្លាំង ដ្បិតកន្លែងនោះជាទីប្រជុំផ្លូវទឹកគ្រប់ខែត្រ នឹងទៅមកបានដោយស្រួល ។
តាមសៀវភៅ នឹងឯកសារ ជាប្រភពទាំង ២ ខាងលើនេះ អាចឲ្យសន្និដ្ឋានថា ប្រទេសកម្ពុជាសម័យបុរាណជាប្រទេសមានកងទ័ពជើងទឹកយ៉ាងខ្លាំងពូកែ នឹងមានពិធីហ្វឹកហ្វឺន ពិធីសមយុទ្ធកងទ័ពនេះ ជាប្រពៃណី រៀងរាល់ឆ្នាំ ហើយអាចសន្និដ្ឋានទៀតថា ដែលប្រទេសកម្ពុជា សម័យបច្ចុប្បន្នធ្វើព្រះរាជពិធីអុំទូកនេះ គឺជាប់ពូជតមកអំពីព្រះរាជពិធីសមយុទ្ធ ដែលត្រូវនឹងភាសាបារាំងថា ម៉ាណឺវ្រិ៍ ( Manœuvre ) នៃកងទ័ពទូក ក្នុងសម័យបុរាណនោះឯង ។

ប្រភពនៃព្រះរាជពិធីបណ្ដែតប្រទីបក) គម្ពីរទាឋាវង្ស ភាសាបាលី មានចែងថា ព្រះចង្កូមកែវទាំង ៤ នៃព្រះសម្មាសម្ពុទ្ធជាបរមគ្រូប្រតិស្ឋាននៅទីទាំង ៥ គឺ
ទី ១ - នៅត្រៃត្រឹង្សសួគ៌
ទី ២ - នៅនាគពិភព
ទី ៣ - នៅស្រុកគន្ធា
ទី ៤ - នៅទន្តបុរៈ កលិង្គរដ្ឋ ។
ខ) ភាណវារៈបាលី ត្រង់ពុទ្ធនមក្ការគាថា មានចែងថា ព្រះបាទនៃព្រះសម្មាសម្ពុទ្ធជាបរមគ្រូប្រតិស្ឋាននៅទីទាំង ៥ គឺ
ទី ១ - នៅសុវណ្ណមាលិកបព៌ត
ទី ២ - នៅសុវណ្ណបព៌ត
ទី ៣ - នៅសុមនកូដបព៌ត
ទី ៤ - នៅយោនកបុរី
ទី ៥ - នៅស្ទឹងនម្មទា ។
គ) ពាក្យសរសើរព្រះបាទទាំងបាលី (យស្សបាទេ) ទាំងសម្រាយក៏មានចែងថា ព្រះបាទនៃព្រះសម្មាសម្ពុទ្ធបរមគ្រូប្រតិស្ឋាននៅទីទាំង ៥ ដូចក្នុងភាណវារៈដែរ ។
ដោយហេតុ មានគម្ពីរដីកាជាប្រភពដូច្នេះ បានពុទ្ធបរិស័ទខេមរជាតិតែងធ្វើពិធីបណ្ដែតប្រទីប នៅយប់ពេញបូណ៌មី ខែអស្សុជ, ព្រះរាជាតែងទ្រង់ធ្វើព្រះរាជពិធីបណ្ដែតប្រទីប នៅយប់ ១៤ - ១៥ កើតនឹង ១ រោច ខែកត្តិក បូជាចំពោះព្រះចង្កូមកែវនៅនាគពិភព ព្រះពុទ្ធបាទនៅស្ទឹងនម្មទា នឹងនៅទីឯទៀត ៗ ដូចពោលហើយ ដោយជឿថាជាការកុសល នឹងជាព្រះរាជកុសលដ៏ធំដែលបានផលយ៉ាងប្រសើរដើម្បីសេចក្ដីសុខចំរើន-រុងរឿង ដល់ខ្លួន ដល់ព្រះអង្គ នឹងដល់ប្រទេសជាតិ ។

ប្រភពនៃព្រះរាជពិធីសំពះព្រះខែគម្ពីរបរមត្ថទីបនី អដ្ឋកថាចរិយាបិដក ភាសាបាលីមានចែងថា ៖
ក្នុងដើមភទ្ទកប្បនេះ ព្រះបរមពោធិសត្វនៃយើង ទ្រង់ឧប្បត្តិជាសសបណ្ឌិត (ទន្សាយ)។ នៅថ្ងៃពេញបូណ៌មី ១ ទ្រង់អធិដ្ឋានឧបោសថសីលហើយទ្រង់ឧទ្ទិសព្រះមំសៈព្រះអង្គជាទានបរមត្ថបារមី ដើម្បីបំពេញព្រះពោធិសម្ភារឲ្យបានត្រាស់ជាព្រះពុទ្ធ ។ ព្រះឥន្ទទ្រង់ជ្រាបទ្រង់ក្រឡាព្រះអង្គជាព្រាហ្មណ៍ចាស់ មកសុំព្រះមំសៈសសបណ្ឌិតជាអាហារ ។ ព្រះពោធិសត្វឲ្យឥន្ទព្រាហ្មណ៍បង្កាត់ភ្លើង ដើម្បីដុតព្រះអង្គលោក ។ កាលឥន្ទព្រាហ្មណ៍ បង្កាត់ភ្លើងឆេះឡើង ព្រះពោធិសត្វលោតចូលភ្លើងនោះ ភ្លើងពុំឆេះ ឥន្ទព្រាហ្មណ៍ស្ទុះទៅពរព្រះពោធិសត្វឡើងទៅដល់មណ្ឌលព្រះចន្ទ ហើយទ្រង់យកម្នាងសិលាគូររូបទន្សាយអធិដ្ឋានឲ្យនៅជាប់រហូតដល់ទីបំផុតកប្ប ។ ដោយអានុភាពទានបរមត្ថបារមីនៃព្រះពោធិសត្វផង សេចក្ដីអធិដ្ឋានរបស់ព្រះឥន្ទផង រូបទន្សាយក៏ឃើញប្រាកដក្នុងចន្ទមណ្ឌលដរាបដល់សព្វថ្ងៃ ។

ដោយជឿតាមរឿងនេះហើយ បានជានៅវេលាយប់នៃថ្ងៃពេញបូណ៌មី ខែកត្តិក រៀងរាល់ឆ្នាំ ខ្មែរយើងតែងយកនំចំណីមានអំបុក នឹងចេកជាដើមមកបូជាព្រះចន្ទហៅថា «ពិធីអកអំបុក ឬហៅថា ពិធីសំពះព្រះខែ» សូម្បីព្រះរាជាក៏ទ្រង់សព្វព្រះរាជហ្ឫទ័យធ្វើព្រះរាជពិធីនេះដែរ ដូចបានពណ៌នារួចសព្វគ្រប់មកហើយ ។
ព្រះរាជពិធីអុំទូក បណ្ដែតប្រទីប សំពះព្រះខែ
ព្រះរាជពិធីអុំទូក បណ្ដែតប្រទីប សំពះព្រះខែ
ស សុខនី
ព្រះរាជពិធីធំៗ ៣ មុខ គឺព្រះរាជពិធីអុំទូក បណ្ដែតប្រទីប សំពះព្រះខែ តែងមានរៀងរាល់ឆ្នាំនៅប្រទេសកម្ពុជា ។ ព្រះរាជពិធីទាងនេះ ធ្វើនៅក្នុងទន្លេចតុម្មុខ នឹងនៅកំពង់ផែ ខាងមុខព្រះបរមរាជវាំង អស់ថិរវេលា ៣ ថ្ងៃ គឺថ្ងៃ ១៤ កើត ១៥ កើត នឹង ១ រោច ខែកត្តិក ។
តាមកំណត់ព្រះរាជពិធី ក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម-សុរាម្រិត ព.ស. ២៥០១ គ.ស. ១៩៥៨ មានសេចក្ដីដូចរៀបរាប់តទៅ ៖
ព្រះរាជពិធីអុំទូក នឹងបណ្ដែតប្រទីប ឥតមានប្រកាន់ឈ្មោះថ្ងៃទេ ប្រកាន់តែលំដាប់ថ្ងៃ គឺ១៤-១៥កើត នឹង ១ រោច ខែកត្តិកប៉ុណ្ណោះ ដូចរៀបរាប់ខាងមុខ ៖

ថ្ងៃទី ១ គឺថ្ងៃ ១៤ កើត ខែកត្តិក
ម៉ោង ១៦ គឺម៉ោង ៤ រសៀល ប្រណាំងទូកង ទូកមួង ។
ទូកដែលត្រូវមកប្រណាំងនោះ ប្រហែល ៣០ គូ មកពីវត្តក្នុងខែត្រផ្សេងៗ ដែលនៅជិតមាត់ទន្លេ មានខែត្រកណ្ដាល នឹងខែត្រកំពង់ចាម ជាដើម ។
របៀបប្រណាំងទូក គេផ្គូគ្នាជាគូ ២ ចេញប្រណាំងត ៗ គ្នាជាលំដាប់លំដោយបណ្ដោយទឹកតាមដងទន្លេកំពង់ឆ្នាំង ដើមទីទន្ទឹមនឹងភ្នំដូនពេញ ចុងទីចំមុខព្រះរាជដំណាក់ផែ ផ្គូប្រណាំង ២ គូ ឬ ៣ គូ ម្ដងក៏មាន ច្រើនជាងនោះក៏មាន ចុះមកដល់ចុងទី ហើយសារត្រឡប់ឡើងទៅផ្គូម្ដងទៀត សារចុះសារឡើង ៣ លើកក្នុង ១ ថ្ងៃ គ្រប់ទាំង ៣ ថ្ងៃ ។
នៅពេលប្រណាំងទូក ភ្លេងដន្ត្រីព្រះរាជទ្រព្យ ភ្លេងពិណពាទ្យប្រគំនៅព្រះរាជដំណាក់ផែ តាមរយៈទូកចុះឡើង ។
ព្រះរាជវង្សានុវង្ស តំណាងរាស្ត្រ ក្រុមប្រឹក្សាព្រះរាជអាណាចក្រ នាហ្មឺនសព្វមុខមន្ត្រីទាំងទាហានទាំងស៊ីវិល មន្ត្រីកិត្តិយស ប្រជុំនៅព្រះទីនាំងមករ ព្រះទីនាំងបល្ល័ង្ក តាំងពីម៉ោង ២ រសៀលចាំក្រាបបង្គំគាល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នឹងសម្ដេចព្រះមហាក្សត្រិយានី ដែលនឹងស្ដេចយាងមកប្រថាប់ក្នុងព្រះរាជដំណាក់ផែ នៅវេលាម៉ោង ៤-១០ នាទីរសៀល ។
ទាហានក្រុមរក្សាព្រះអង្គ ក្រុមខេមរភូមិន្ទ ចាំគោរពអមសងខាងផ្លូវ តាំងពីមុខទ្វារព្រះបរមរាជវាំង រហូតដល់មាត់ច្រាំង, ទាហានសេះក្រុមរក្សាព្រះអង្គ ចាំគោរពអមតាមមាត់ជណ្ដើរ ដែលស្ដេចចុះទៅព្រះរាជដំណាក់ផែ ។ ប្រធានរដ្ឋសភា ប្រធានក្រុមប្រឹក្សាព្រះរាជអាណាចក្រ រដ្ឋមន្ត្រី រដ្ឋលេខាធិការ ចាងហ្វាងក្រុមព្រះរាជមន្ទីរ រង់ចាំក្រាបបង្គំទទួលព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នឹងសម្ដេចព្រះមហាក្សត្រិយានី នៅមាត់ជណ្ដើរខាងលើ ហើយតាមហែព្រះអង្គទៅព្រះរាជដំណាក់ផែ ។
ម៉ោង ១៦ គឺម៉ោង ៤-១០ នាទីរសៀល ព្រះករុណាជាម្ចាស់ជីវិតលើត្បូង នឹងសម្ដេចព្រះមហាក្សត្រិយានីស្ដេចយាងចេញពីព្រះបរមរាជវាំង ទៅគង់ប្រថាប់ក្នុងព្រះរាជដំណាក់ផែ ត្រាតែរួចព្រះរាជពិធី ។
កាលទ្រង់ស្ដេចយាងចេញ មានក្រុមឧត្ដមប្រឹក្សាព្រះរាជា នឹងព្រះរាជបរិពារផ្ទាល់ព្រះអង្គតាមហែ មានភ្លេងដន្ត្រីព្រះរាជទ្រព្យ ប្រគំគោរព ។
សូមជ្រាបថា ក្នុងព្រះរាជពិធីនេះ តាំងពីថ្ងៃដំបូងរហូតដល់ថ្ងៃបង្ហើយ គ្រឿងទ្រង់នឹងសំលៀកបំពាក់, សម្រាប់ព្រះរាជា ព្រះពស្ត្រព័ណ៌ ព្រះភូសាស័ក្ដិព្រះអង្សា ឬស្នាប់ព្រះជង្ឃ ព្រះភូសាស បើកព្រះសូរង ស័ក្ដិព្រះអង្សា ។ សម្រាប់នាហ្មឺនសព្វមុខមន្ត្រី សំពត់ព័ណ៌ អាវកុតស ស័ក្ដិស្មា ឬខោជើងវែង អាវបើកកស ។ សម្រាប់ទាហាន ខោវែងឯកសណ្ឋានតាមក្រុម ។ គ្រឿងឥស្សរិយយស " បារ៉េត " ។
ម៉ោង ១៩ គឺម៉ោង ៧ យប់ អុជប្រទីបជ្វាលានៅព្រះរាជដំណាក់ផែ នឹងទូកកប៉ាល់ ។
នៅពេលដំណាលគ្នានោះ បណ្ដែតប្រទីបដែលរចនារូបភាពផ្សេងៗ ។ បណ្ដាប្រទីបទាំងនោះ ប្រទីបរបស់ព្រះមហាក្សត្រមានត្រាមកុដជាសញ្ញា, ប្រទីបរបស់ទីស្ដីការរដ្ឋមន្ត្រីក្រសួងធម្មការមានរូបសីមាជាសញ្ញា, ប្រទីបរបស់ទីស្ដីការរដ្ឋមន្ត្រីក្រសួងយុត្តិធម៌មានរូបត្រាជូ (ជញ្ជីង) ជាសញ្ញា ជាដើម សុទ្ធតែតាំងលើទូកលើកប៉ាល់តូចៗ រចនាដោយអគ្គិសនីព័ណ៌ផ្សេងៗ ។ មានកប៉ាល់ ១ សណ្ដោងប្រទីបទាំងនោះមកប្រជុំនៅមុខព្រះរាជដំណាក់ផែ ។ មុនពេលចេញដំណើរហែតាមដងទន្លេ ប្រទីបព្រះមហាក្សត្រដែលនៅមុខគេបំផុត អែបចូលទៅជិតព្រះរាជដំណាក់ផែ ហើយព្រះរាជាទ្រង់អុជប្រទីបនោះផ្ទាល់ព្រះអង្គ ដោយព្រះឈុតឈ្នួនដងវែង ដែលឧកញ៉ាព្រះស្ដេចចាងហ្វាងសង្ឃការីថ្វាយទ្រង់ ។ ប្រទីបដែលព្រះរាជាទ្រង់អុជនោះ ជាទៀនក្រមួនសុទ្ធ ខ្នាតតូចៗ ហៅទៀនរ៉ាវ ដែលបិទរាយភ្ជាប់នៅរាងប្រទីបមានចំនួន ៥០០ ដើម ព្រះមហាក្សត្រទ្រង់អុជ ៣ ដើម ហើយសម្ដេចព្រះមហាក្សត្រិយានី ព្រះទាំងសម្ដេចព្រះឧបយុវរាជទ្រង់អុជ ៣ ដើមៗ មួយព្រះអង្គទៀត ។ រួចព្រះរាជវង្សានុវង្សទ្រង់អុជ នឹងនាហ្មឺនធំ ២ ដែលនៅគាល់ជិតព្រះករុណាអុជត ៗ ទៅដរាបដល់គ្រប់ទៀនរ៉ាវ ៥០០ ដើម ។ រួចហើយកប៉ាល់សណ្ដោងប្រទីបនោះចេញបែរមុខទៅខាងជើង មានល្បឿនគ្រឿន ៗ សន្សឹម ៗ ច្រាសទឹកទោតាមទន្លេកំពង់ឆ្នាំង ដល់មុខវត្តភ្នំដូនពេញ ហើយវិលត្រឡប់ចុះបណ្ដោយទឹកមកវិញ ដល់មុខព្រះរាជដំណាក់ផែត្រឡប់ឡើងច្រាសទឹកទៅវិញទៀត សារចុះ សារឡើង ៣ លើក ដរាបដល់ម៉ោង ២២ គឺម៉ោង ១០ យប់ទើបឈប់ ។
ពីម៉ោង ២១ គឺម៉ោង ៩ យប់ដល់អាធ្រាត បញ្ចាំងភាពយន្តនៅវាលព្រះមេរុ ចែកជូនមហាជនទស្សនា ។
ពីម៉ោង ២២ គឺម៉ោង ១២ យប់ដល់ភ្លឺ ពួកកញ្ញានារីច្រៀងសកវាទិ៍ក្នុងព្រះរាជដំណាក់ផែ ដោយមានប្រគំភ្លេងមហោរី ភ្លេងពិណពាទ្យ យ៉ាងពីរោះក្រលួចគួរសវនា ។

ថ្ងៃទី ២ គឺថ្ងៃ ១៥ កើត ខែកត្តិកម៉ោង ១៦ គឺម៉ោង ៤ រសៀល ប្រណាំងទូកង ទូកមួង ដោយមានដន្ត្រីព្រះរាជទ្រព្យ ភ្លេងពិណពាទ្យ ប្រគំតាមរយៈទូកចុំឡើងដូចថ្ងៃទី ១ ។
ព្រះរាជវង្សានុវង្ស រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងរាស្ត្រ ក្រុមប្រឹក្សាព្រះរាជាណាចក្រ នាហ្មឺនសព្វមុខមន្ត្រី (ទាហាន ស៊ីវិល) មន្ត្រីកិត្តិយស ចូលក្រាបបង្គំគាល់ នៅកន្លែងដដែល ដូចថ្ងៃទី ១ ។

ម៉ោង ២៤ គឺម៉ោង ១២ យប់ ព្រះរាជពិធីសំពះព្រះខែព្រះរាជពិធីសំពះព្រះខែ មានរបៀបដូចរៀបរាប់តទៅ ៖
ពួកព្រះក្រាលរៀបចំក្រាលកម្រាលនៅទីខាងលើមាត់ច្រាំង ត្រង់ជណ្ដើរចុះទៅព្រះរាជដំណាក់ផែ នៅចំកណ្ដាលកម្រាលនោះមានរៀបរណ្ដាប់អំបាលនេះ គឺ អំបុក ២ តោកធំ ដូងខ្ចី ១០ ផ្លែ ចេកពងមាន់ ១០ ស្និត ទៀនធំ ១៤ ដើម (តំណាងខែត្រ ១៤) ដោយមានជើងដំកល់សម្រាប់បង្វិលសម្រក់គ្រប់ទាំង ១៤ ដើម ។ រៀបរួចហើយដល់ម៉ោង ២៤ គឺម៉ោង ១២ យប់ ព្រះចន្ទពេញវង់ត្រង់ចំពីលើ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សម្ដេចព្រះមហាក្សត្រិយានី សម្ដេចព្រះឧបយុវរាជ ទ្រង់ស្ដេចចេញមកគង់ប្រថាប់កណ្ដាលទីប្រជុំ ដោយជួបជុំព្រះរាជវង្សានុវង្ស គណៈរដ្ឋមន្ត្រី នឹងនាហ្មឺនសព្វមុខមន្ត្រីគង់អង្គុយគាល់ត្រៀបត្រា ។ លុះជួបជុំហើយ ឧកញ៉ាព្រះស្ដេចចាងហ្វាងក្រុមសង្ឃការី ក្រាបថ្វាយបង្គំចូលទៅអុជទៀនថ្វាយព្រះរតនត្រ័យ នឹងទេវតា នាំនមស្ការព្រះរតនត្រ័យ ហើយសូត្រប្រកាសទេវតាដោយពាក្យប្រកាសដូចតទៅនេះ ៖
ភោន្តោ ទេវសង្ឃាយោ បពិត្រអស់ពពួកទេពនិករអមរមេឃទាំងមួយសែនកោដិចក្រវាឡ មានទេពតាដែលឋិតនៅក្នុងឋានឆកាមាវចរសួគ៌ទាំង៦ ជាន់ គឺឋានចតុម្មហរាជិកា តាវត្តិង្ស យាមា តុស្សិត និម្មានរតី បរនិម្មិត មានសម្ដេចព្រះអមរិន្ទ្រាទេវរាជ ជាដើម នឹងឋានសោឡសព្រហ្មលោក ១៦ ជាន់ មានសម្ដេចព្រះមហាព្រហ្មជាប្រធាន ព្រមទាំងភុម្មទេវា រុក្ខទេវា អារក្ខទេវា អាកាសទេវា បណ្ដាដែលឋិតនៅក្នុងព្រៃភ្នំ និគមជនបទ ច្រកជ្រោះជ្រលងដងអូរ កុម្ភីរជលសា ស្ទឹង បឹងបួ ជួរទន្លេ នឹងទេពតាដែលឋិតនៅគ្រប់វត្តអារាម ក្នុងខែត្រខ័ណ្ឌពន្ធសីមា ព្រះរាជណាចក្រកម្ពុជា មានទេវតារក្សាស្វេតច្ឆត្រ នឹងទេវតារក្សាព្រះអង្គកន្លោង ទេវតារក្សាព្រះដំណាក់ផែជាដើម ។
អាយន្ត្វេត្ថ សមាគមេ យើងខ្ញុំទាំងអស់សូមអញ្ជើញទេពតាគ្រប់ព្រះអង្គ ស្ដេចយាង អញ្ជើញ មកសន្និបាតប្រជុំ ក្នុងព្រះរាជដំណាក់ផែនេះជាក្រសិណ ។
ដ្បិតព្រះករុណាព្រះបាទសម្ដេចព្រះ (នរោត្ដម1 សុរាម្រិត វិសុទ្ធមហាខត្តិយវង្ស វិសុទ្ធិហរិពង្ស គុណាតិរេក ធម្មចរិយោត្ដម បរមបពិត្រ ព្រះចៅព្រះរាជអាណាចក្រកម្ពុជាធិបតី ជាអម្ចាស់ជីវិតលើត្បូង នឹងសម្ដេចព្រះមហាក្សត្រិយានី សម្ដេចព្រះឧបយុវរាជ នាយករដ្ឋមន្ត្រី) ទ្រង់មានព្រះរាជសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា បានរៀបព្រះរាជពិធីបុណ្យចុះព្រះរាជដំណាក់ផែ ហើយទ្រង់ត្រាស់បង្គាប់មន្ត្រីខ្ញុំរាជការគ្រប់ដំណែងឲ្យរៀបតាក់តែងអុំទូក លយព្រះកន្ទោង អុជកាំជ្រួចរន្ទា ប្រទីបជ្វាលាមានរស្មីភ្លឺព្រោងព្រាត រុងរឿងល្អជាទីអស្ចារ្យ មានទាំងដូរ្យដន្ត្រីរាំប្រគំថ្វាយព្រះរតនត្រ័យ នឹងព្រះចង្កូមកែវ ដែលទ្រង់ព្រះសណ្ឋិតគង់នៅក្នុងឋានភុជង្គនាគ នឹងព្រះពុទ្ធបាទដែលនៅក្នុងស្ទឹងយោនកបុរី នឹងព្រះចូឡាមុនី(?) ដែលទ្រង់សណ្ឋិតនៅក្នុងឋានតាវត្តឹង្ស ព្រមទាំងព្រះចេតិយដែលទ្រង់ព្រះសណ្ឋិតក្នុងឋាងព្រហ្មលោក ព្រមទាំងបូជាដល់ទេពតាគ្រប់ព្រះអង្គ, ព្រះរាជពិធីបុណ្យនេះ (ចូលពីថ្ងៃអង្គារ ១៤ កើតខែកត្តិក ឆ្នាំចសំរិទ្ធិស័ក ព.ស. ២៥០១ ត្រូវនឹងថ្ងៃ ២៥ ខែវិច្ឆិកា ឆ្នាំ ១៩៥៨ ដរាបដល់ថ្ងៃពុធ ១៥ កើត ខែកត្តិក2 នេះ) ជាថ្ងៃពេញបូណ៌មីព្រះចន្ទពេញវង់ ទ្រង់ត្រាស់បង្គាប់ឲ្យរៀបគ្រឿងសក្ការៈ អំបុក ចេក ដូង ថ្វាយ ប្រះខែ បូជាចំពោះព្រះបរមរូបព្រះសសបណ្ឌិតបរមពោធិសត្វ ដែលទ្រង់ព្រះសណ្ឋិតតាំងនៅក្នុងវង់ព្រះចន្ទសព្វថ្ងៃនេះ នឹងបញ្ចវលាហកៈ ទាំង ៥ ព្រះអង្គ ព្រមទាំងទេពតាគ្រប់ព្រះអង្គ តាមព្រះរាជប្បវេណីអំពីបុរាណរៀងមក លុះដល់ថ្ងៃ (ព្រហស្បតិ៍3) ១ រោច ខែ - ឆ្នាំដដែលនេះ ពិធីផ្ដាច់ព្រ័ត្រជាកិច្ចសម្រេចព្រះរាជពិធីបុណ្យ ។
ហេតុនេះ សូមទេពតាគ្រប់ព្រះអង្គស្ដេចយាង អញ្ជើញធ្វើទស្សនកិច្ច នឹងសេពសោយនូវគ្រឿងសក្ការៈបូជាជាទីកំសាន្តតាមសព្វព្រះហ្ឫទ័យ ស្រេចហើយសូមមេត្តាជួយឧបត្ថម្ភគាំពារ (ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នឹងសម្ដេចព្រះមហាក្សត្រិយានី សម្ដេចព្រះឧបយុវរាជ នាយករដ្ឋមន្ត្រី4) សូមកុំឲ្យមានរោគាព្យាធិចូលមកបៀតបៀនក្នុងព្រះអង្គឡើយ សូមទ្រង់មានជោគជ័យ មានតេជះ ឈ្នះសឹកសត្រូវគ្រប់ទិសានុទិស ហើយសូមទ្រង់បានប្រកបនូវព្រះសុខភាពនឹងវឌ្ឍនភាព ទ្រង់តាំងនៅក្នុងសិរីរាជសម្បត្តិ ឲ្យបានថ្កុំថ្កើងរុងរឿងអស់កាលជាអង្វែង ព្រមទាំងព្រះរាជវង្សានុវង្ស គណៈរដ្ឋមន្ត្រី ក្រុមប្រឹក្សាព្រះរាជអាណាចក្រកម្ពុជា រដ្ឋសភា នាហ្មឺនតូចធំ ខ្ញុំរាជការប្រុស-ស្រី នឹងអាណាប្រជានុរាស្ត្រ ដែលជាពលរដ្ឋទាំងអស់ នៅក្នុងព្រះរាជអាណាចក្រកម្ពុជាធិបតីនេះ ក៏សូមឲ្យបានសេចក្ដីសុខ - ចំរើនគ្រប់គ្នាទាំងអស់តទៅ ។
ម្យ៉ាងទៀត យើងខ្ញុំទាំងឡាយ សូមបួងសួងចង់ដឹងនៅឧទកធារា ដែលទេពតាគ្រប់ព្រះអង្គ មានបញ្ចវលាហកៈជាដើមបង្អោរទឹកភ្លៀងឲ្យធ្លាក់ចុះមកក្នុងព្រះរាជអាណាចក្រកម្ពុជាទាំង ១៤ ខែត្រ ក្នុងឆ្នាំ (កុរនក្សត្រឯកស័ក ព.ស. ២៥០២5) នៅខាងមុខនេះ តើខេត្តណាមានភ្លៀងច្រើនជាងខេត្តណា យើងខ្ញុំសូមសន្មតទៀនទាំង ១៤ នេះ ជាតំណាងទឹកភ្លៀងគ្រប់ខេត្តទាំងអស់ គឺទៀនទី ១ តំណាងទឹកភ្លៀងខេត្តកណ្ដាល ទៀនទី ២ តំណាងទឹកភ្លៀងខេត្តកំពង់ចាម ទៀនទី ៣ តំណាងទឹកភ្លៀងខេត្តបាត់ដំបង ទៀនទី ៤ តំណាងទឹកភ្លៀងខេត្តកំពត ទៀនទី ៥ តំណាងទឹកភ្លៀងខេត្តព្រៃវែង ទៀនទី ៦ តំណាងទឹកភ្លៀងខេត្តកំពង់ឆ្នាំង ទៀនទី ៧ តំណាងទឹកភ្លៀងខេត្តតាកែវ ទៀនទី ៨ តំណាងទឹកភ្លៀងខេត្តស្វាយរៀង ទៀនទី ៩ តំណាងទឹកភ្លៀងខេត្តកំពង់ធំ ទៀនទី ១០ តំណាងទឹកភ្លៀងខេត្តសៀមរាប ទៀនទី ១១ តំណាងទឹកភ្លៀងខេត្តក្រចេះ ទៀនទី ១២ តំណាងទឹកភ្លៀងខេត្តកំពង់ស្ពឺ ទៀនទី១៣ តំណាងទឹកភ្លៀងខេត្តពោធិ៍សាត់ ទៀនទី១៤ តំណាងទឹកភ្លៀងខេត្តស្ទឹងត្រែង6 ។
សូមទេពតានឹងមហាព្រហ្ម បញ្ចវលាហកៈគ្រប់ព្រះអង្គមេត្តាបង្អោរទឹកភ្លៀងឲ្យធ្លាក់ចុះមកក្នុងព្រះរាជអាណាចក្រកម្ពុជា ឲ្យបានបរិបូណ៌ដើមឆ្នាំនឹងកណ្ដាលឆ្នាំចុងឆ្នាំ ឲ្យបានគ្រប់ខេត្តទាំងអស់ ហើយសូមឲ្យកើតផលានុផល គឺ ស្រូវអង្ករ សណ្ដែក ល្ង ពោត ក្របាស ថ្នាំ ឲ្យបានបរិបូណ៌។
ប្រកាសទេវតាចប់ហើយ ព្រះរាជាទ្រង់ស្ដេចអុជទៀនទាំង ១៤ ដើម រួចបង្វិលទៀនទាំង ១៤ សម្រក់ផ្សង សុំទឹកភ្លៀងឲ្យបរិបូណ៌ក្នុងព្រះរាជអាណាចក្រកម្ពុជា ដើម្បីឲ្យកើតផលានុផលដ៏សម្បូណ៌សប្បាយដល់ប្រជាពលរដ្ឋ ។
លុះផ្សងរួច ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងទ្រង់ព្រះបរមរាជានុញ្ញាតព្រះរាជទានរណ្ដាប់ដង្វាយទាំងឡាយ មានអំបុកចេកជាដើម ដល់នាហ្មឺនសព្វមុខមន្ត្រីទាំងឡាយឲ្យទទួលព្រះរាជទានជាទីកំសាន្តសប្បាយ ។
ទំនៀមអកអំបុក សំពះព្រះខែ ខាងពិធីរាស្ត្រមានរបៀបរៀបចំនឹងរណ្ដាប់ប្រហែលព្រះរាជពិធីដែរ ហើយក្នុងពេលអកពួករាស្ត្រគេតែងងើយមុខឡើងមើលទៅដួងព្រះចន្ទ ដែលនៅកណ្ដាលអម្ពរចំពីលើសិរសា ប្រណម្យអញ្ជលី ហើយទើបចាប់អំបុកឡើងអក, ខាងព្រះរាជពិធីក៏ធ្វើដូច្នេះដែរ គ្រាន់តែមានរបៀបនឹងរណ្ដាប់ឧត្ដុង្គឧត្ដមជាងពិធីរាស្ត្រប៉ុណ្ណោះ ។
ក្នុងថ្ងៃ ១៥ កើត ក្រៅពីព្រះរាជពិធីសំពះព្រះខែ តាំងពីម៉ោង ១៤ គឺម៉ោង ៤ រសៀលរហូតដល់ភ្លឺ មានព្រះរាជពិធីដទៃដូចថ្ងៃទី ១ ។

ថ្ងៃទី ៣ គឺថ្ងៃ ១ រោច ខែកត្តិក
ម៉ោង ១៤ គឺម៉ោង ២ រសៀល ប្រណាំងទូកង ទូកមួង ដោយមានដន្ត្រីព្រះរាជទ្រព្យ ភ្លេងពិណពាទ្យ ប្រគំតាមរយៈទូកចុះឡើងដូចថ្ងៃទី ១ ។
ព្រះរាជវង្សានុវង្ស រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងរាស្ត្រ ក្រុមប្រឹក្សាព្រះរាជអាណាចក្រ នាហ្មឺនសព្វមុខមន្ត្រី ទាំងទាហានទាំងស៊ីវិល មន្ត្រីកិត្តិយស ចូលក្រាបបង្គំគាល់ នៅកន្លែងដដែល ដូចថ្ងៃទី ១ ។
ម៉ោង ១៥,៣០ នាទី គឺម៉ោង ៣ កន្លះរសៀល អង្គទូតអញ្ជើញមកក្រាបបង្គំគាល់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង នឹងសម្ដេចព្រះមហាក្សត្រិយានី តាមសេចក្ដីអញ្ជើញ ។
ចាងហ្វាងក្រុមព្រះរាជមន្ទីរ ព្រះរាជង្គរក្សទី ១ ចាំទទួលនៅត្រង់ជណ្ដើរចុះទៅព្រះរាជដំណាក់ផែ ។
ទាហានក្រុមរក្សាព្រះអង្គ ក្រុមខេមរភូមិន្ទ ក្រុមភ្លេងកងវរសេនាតូចរក្សាព្រះអង្គ គោរពគំនាប់នៅវេលាអញ្ជើញមកដល់ នឹងត្រឡប់ទៅវិញ ។
លុះជួបជុំហើយ ចាត់ការប្រណាំងទូកកាត់ព្រ័ត្រ ដោយរបៀបដូចតទៅនេះ ៖
ថ្ងៃទី ៣ គឺថ្ងៃ ១ រោច ខែកត្តិក ជាថ្ងៃបង្ហើយ មានការប្រណាំងទូកកាត់ព្រ័ត្រយ៉ាងឧឡារិកជាងថ្ងៃមុនៗ គឺលើកទី ១ លើកទី ២ ផ្គូទុកជាគូ ៗ ដូចថ្ងៃទី ១ ទី ២ ដែរ, ប្លែកតែលើកទី ៣ ក្រោយបំផុតភ្ជុំពួកទូកទាំងអស់នៅដើមទី ទូកចែវដោយទូកចែវ ទូកអុំដោយទូកអុំ ហើយទូកទាំងនោះ ចេញស្របស្មើគ្នាមកទាំងហ្វូង បែរមុខមកខាងត្បូងបណ្ដោយទឹក មានអាការដូចជាខំនាំគ្នាបណ្ដេញទឹកឲ្យស្រកហូរចុះទោសមុទ្រឆាប់ ៗ ។
ការប្រណាំងទុកនេះ មានបោះយុថ្កាភ្ជាប់សំប៉ាន ១ ចំកណ្ដាលទន្លេ ៤ មុខ ត្រង់មុខព្រះរាជតំណាក់ផែ មានភ្នាក់ងារម្នាក់ស្លៀកខោខៀវពាក់ងាវក្រហម អង្គុយលើសំប៉ាននោះកាន់ដំបងចាំវាយស្គរតូចមួយ នៅពេលដែលពួកទុកមកដល់ទីនោះ ១ លើក ៗ ជាសទ្ទសញ្ញា តាំងពីលើកទី ១ ទី ២ រហូតដល់លើកទី ៣ ក្រោយបំផុត ឲ្យដំណឹងថាទូកណាឈ្នះទូកណាចាញ់ ។ ធ្វើដូច្នេះតាំងពីថ្ងៃដំបូង តែនៅថ្ងៃក្រោយបំផុតសន្មតហៅថា " ព្រះរាជពិធីកាត់ព្រ័ត្រ " ។
ពេលនោះល្អមើលជាងពេលទៀត មហាជនរាប់ម៉ឺននាក់ដែលរង់ចាំទស្សនា មាននេត្រាបាញ់តម្រង់ទៅទូក ទៅ ទីកាត់ព្រ័ត្រនោះគ្រប់ ៗ គ្នាដោយសេចក្ដីរីករាយយ៉ាងមហិមារៀងខ្លួន ។

អស់ព្រះរាជពិធីអុំទូកត្រឹមប៉ុណ្ណេះ
កំណត់សម្គាល់លេខយោង
១. ត្រង់វង់ក្រចកនេះ សម្រាប់ចុះព្រះបរមនាមនៃព្រះរាជាដែលទ្រង់រាជ្យ ក្នុងរជ្ជកាលដែលទ្រង់ធ្វើព្រះរាជពិធីនេះ ។
២. ត្រង់វង់ក្រចកនេះ សម្រាប់កាលបរិច្ឆេទដែលធ្វើព្រះរាជពិធីរៀងរាល់ឆ្នាំ ។
៣. ត្រង់វង់ក្រចកនេះ សម្រាប់ចុះព្រះបរមនាមក្នុងរជ្ជកាលដែលធ្វើព្រះរាជពិធីនេះ ។
៤. ត្រង់វង់ក្រចកនេះ សម្រាប់ចុះព្រះបរមនាមក្នុងរជ្ជកាលដែលធ្វើព្រះរាជពិធីនេះ ។
៥. សម្រាប់ចុះកាលបរិច្ឆេទនៃព្រះរាជពិធីនេះ ។
៦. ចំនួននេះ កំណត់តាមខែត្រក្នុងព្រះរាជអាណាចក្រដែលមានក្នុងសម័យធ្វើព្រះរាជពិធីនេះ

ល្ខោនខោល
ល្ខោនខោលឧកញ៉ាទេពពិទូ ក្រសេម គន្ថបណ្ឌិត រៀបរៀង
អធិប្បាយរឿងល្ខោនខោល
ល្ខោនខោលនេះ ក៏រាប់រួមនៅក្នុងល្ខោនដរ តែមានបំណងដោយឡែកផ្សេងអំពីល្ខោន គឺល្ខោននោះគេលេងរឿងផ្សេង ៗ មិនមានកំណត់ ចំណែកឯល្ខោនខោលនោះ គេកំណត់លេងចំពោះតែរឿងដែលទាក់ទាមដោយរឿងព្រះជាម្ចាស់ គឺព្រះឥសូរ ព្រះនារាយណ៍ ដែលជាព្រះក្នុងសេយ្យសាស្ត្រ គឺលេងរឿងអវតា (បែងភាគ) សឹងជាប្រវត្តិរបស់ព្រះជាម្ចាស់នោះ ដើម្បីប្រកាសកិត្តិគុណសេចក្ដីខ្លាំងពូកែនឹងក្លាហានរបស់ព្រះជាម្ចាស់ នឹងអ្នកដែលព្រះជាម្ចាស់បានបែងភាគឲ្យមកកើត ដូចយ៉ាងព្រះរាម, តាមក្នុងក្បួនថា លេងរឿងដូច្នេះជាហេតុឲ្យកើតមង្គលសួស្ដីដល់អ្នកលេង នឹងជាទីប្រោសប្រាណរបស់ព្រះជាម្ចាស់ ទើបគេនិយមលេងមកដល់ឥឡូវនេះ តែមនុស្សក្នុងសម័យនេះមិនសូវមានអ្នកយល់ដូចពោលមកខាងលើនេះទេ គេយល់ត្រឹមតែថាជា មហោស្រព ១ យ៉ាងសម្រាប់លេងជាគ្រឿងសប្បាយរីករាយ ហើយក៏លេងតាមកាល តាមសម័យដែលគួរលេង តាមប្រក្រតីមានលេងតែក្នុងព្រះរាជពិធីធំ ៗ របស់ស្ដេចផែនដី អ្នកក្រៅមិនដែលឃើញមានលេងទេ ។
រឿងអវតារនោះ មានដល់ទៅ ១០ រឿង, ៩ រឿងខាងដើមជារឿងដែលមានរួចមកហើយ នៅ ១ រឿងខាងចុងបំផុតថា នឹងមានមកក្នុងអតីតកាល ក្នុង ១០ រឿងនោះរាប់រឿងរាមកេរ្តិចូលមួយថាជារឿងព្រះអវតារ រឿងនេះក្នុងប្រទេសកម្ពុជាមានគេចេះដឹងដោយច្រើន រឿងឯទៀតជារបស់កំបិទកំបាំង មិនសូវមានអ្នកណាចពដឹង ហេតុនោះ តែកាលណាត្រូវលេងល្ខោនខោល គេក៏លេងតែរឿងរាមកេរ្តិនោះឯង ក្នុងរឿងនោះ មានទាំងមនុស្ស ទាំងយក្ខ ទាំងស្វា ៣ សាសន៍ផងគ្នា, ពួកអ្នកលេងអំបាលនោះក៏តោងហាត់ក្បាច់លេងផ្សេងគ្នា តាមភាពរបស់អ្នកទាំង ៣ សាសន៍នោះ គឺអ្នកដែលត្រូវធ្វើជាមនុស្ស (រួមទាំងទេវតាផង) ក៏ហាត់រាំតាមលំនាំក្បាច់រាំក្នុងបរិច្ឆេទទី ២ ដែលពោលមកហើយ អ្នដែលត្រូវធ្វើជាយក្ខនឹងស្វាផ្សេងទៅទៀត ក្បាច់រាំបែបនេះ មិនដែលប្រទះឃើញក្បួនខ្នាតដើមដែលជាឫសគល់នោះទេ ជាមានដូម្ដេចខ្លះ ប៉ុន្មានបែប ប៉ុន្មានយ៉ាង មិនប្រាកដ អ្នកហាត់រាំតោងអាស្រ័យសិក្សាត ៗ មកដរាបដល់សព្វថ្ងៃនេះ តែតាមដែលរួបរួមក្នុងវេលានេះ ឃើញក្បាច់យក្ខមាន ... យ៉ាង ក្បាច់ស្វាមាន ... ដូចមានតទៅនេះ ។

ក្បាច់ល្ខោនខោល ក្បាច់យក្ខ
ក្បាច់ទសក័ណ្ឋចេញស្ដីរាជការទី ១
របៀបបង្គុយ - ទសក័ណ្ឋទ្រង់គ្រឿងរាជ្យពេញយស អង្គុយលុតជង្គង់លើព្រះទែន ដៃទាំងពីរកាន់អាវុធរូបនាគចុងដើម មុខទ្រង់ងើយស្ងើនឡើងបន្តិច ជាកិរិយាសំដែងអានុភាពដ៏ឃោរឃៅ ។
ក្បាច់ទសក័ណ្ឋចេញស្ដីរាជការទី ២របៀបអង្គុយ - ទសក័ណ្ឋទ្រង់គ្រឿងដូចមុន អង្គុយបញ្ឈរជង្គង់ខាងស្ដាំ ទម្រេតខ្លួនទៅខាងឆ្វេងបន្តិច ដៃស្ដាំកាន់អាវុធរូបនាគ ដាក់ដៃគងលើជង្គង់ស្ដាំ ឲ្យចុងដៃនឹងជង្គង់ស្មើគ្នា, ជាកិរិយាសំបើម ។
ក្បាច់ទសក័ណ្ឋចេញស្ដីរាជការទី ៣របៀបអង្គុយ - អង្គុយតាមឥរិយាបថដូចទី ២ ប្លែកតែផ្អៀងក្បាលទៅខាងស្ដាំបន្តិច ដៃកាន់អាវុធដាក់លើជង្គង់ស្ដាំ ត្រង់ពាក់កណ្ដាលកំភួនដៃ ។
ក្បាច់យក្ខទី ១
របៀបរាំ - ឈរបោះជើងឆ្វេងទៅមុខយ៉ាងពេញជំហាន បង្កើចមេជើងឲ្យតាំងឡើងលើ ដៃឆ្វេងលើករាចេញទៅមុខ មេដៃបំបត់មករកបាតដៃ, ដៃស្ដាំដាក់ទៅស្ដាំ កាន់អាវុធបញ្ឈគល់ឡើងលើ ។
ក្បាច់យក្ខទី ២របៀបរាំ - ឈរបង់ជំទែងញែកជង្គង់ចេញទាំងសងខាង ចំអើតខ្លួនចេញទៅស្ដាំខ្លះ ទៅឆ្វេងខ្លះ ដៃស្ដាំកាន់អាវុធពាក់កណ្ដាលលើកងាឡើង, ដៃឆ្វេងដាក់ចុះក្រោមបំពត់ខ្នងដៃចូលក្នុង ម្រាមចង្អុលដៃចង្អុលចាំមកភ្លៅឆ្វេងរបស់ខ្លួន ។
ក្បាច់យក្ខទី ៣
របៀបរាំ - ដូចគ្នានឹងបែបទី ២ ប្លែកតែដៃឆ្វេងផ្ងារបាតដៃចេញ ឲ្យម្រាមដៃចុះក្រោម ។
ក្បាច់យក្ខទី ៤
របៀបរាំ - ឈរបង់ជំទែងពេញទី ជង្គង់ទាំងពីរវាតចេញទៅខាងទាំងសងខាង, ដងខ្លួនតាំងត្រង់, ដៃឆ្វេងលើកខ្ពស់ហុចទៅឆ្វេង ផ្ងារបាតដៃ ឲ្យម្រាមដៃទាំង ៤ សំយុងចុះក្រោម មេដៃបំពត់ទទឹងបាតដៃ, ដៃឆ្វេងកាន់អាវុធត្រង់ពាក់កណញដាលយកមកផ្ទប់នៅពោះ ។
ក្បាច់យក្ខទី ៥
របៀបរាំ - ឈរបង់ជំទែងពេញទី ជង្គង់ទាំងពីរវាតចេញទៅឆ្វេងទៅស្ដាំ ដងខ្លួនទម្រេតមកខាងស្ដាំបន្តិច មុខមើលឆៀងទៅឆ្វេង, ដៃឆ្វេងលើកខ្ពស់ ហុចទៅឆ្វេង ដូចក្បាច់ទី ៤, ដៃស្ដាំគាន់អាវុធត្រង់ពាក់កណ្ដាលឲ្យខាងគល់ឡើងលើ ហើយលោតត្រង់ចេញទៅស្ដាំ ។
ក្បាច់យក្ខទី ៦
របៀបរាំ - ឈរបង់ជំទែងដូចក្បាច់ទី ៥ តែបញ្ជប់ជង្គង់ឆ្វេងឲ្យញោចទៅខាងឆ្វេងបន្តិច, ដៃឆ្វេងលើករាទៅឆ្វេង តែឲ្យម្រាមទ្រេតមកក្រោយ, ដៃស្ដាំកាន់អាវុធត្រង់ពាក់កណ្ដាល ឲ្យគល់ចុះក្រោម លើកយារទៅស្ដាំ ។ មុខងើយបែបក្រឡេកមើលឆ្ងាយ ។
ទសកណ្ឌចូលឧទ្យាន
របៀបតែងខ្លួន - តែងពេញយសដូចមុន តែគ្មានកាន់អាវុធ ទៅជាកាន់ផ្លិតក្រដាសជំនួស នឹងប្រដាប់ដោយផ្កាក្រងនៅដៃស្ដាំ ត្រចៀកស្ដាំបង់ក្រមាសំយោកជាយទាំងពីរទៅក្រោយ សំដែងកិរិយាសប្បាយរីករាយ ។
ទសកណ្ឋរាំ
ក្បាច់ជជាយទី ១
របៀបរាំ - តែងខ្លួនដូចកាលចូលឧទ្យាន តែគ្មានកាន់ផ្លិត, ដំបូងចេញមក ដៃទាំងពីរផ្ទឹមចង្កេះ ។
ទសកណ្ឋរាំ
ក្បាច់ជជាយទី ២
របៀបរាំ - ឈរជាជំហរយក្ខ គឺឈរបង់ជំទែង តែបន្ទោរជង្គង់នឹងខ្លួនទៅឆ្វេងបន្តិច ដៃឆ្វេងជីបម្រាមពីរ ដាក់ប្រទល់គ្នានឹងដៃស្ដាំ ពីខាងមុខដៃស្ដាំនោះត្បៀតផ្លិតផង ។
ទសកណ្ឋរាំ
ក្បាច់ជជាយទី ៣
របៀបរាំ - ឈរដោយជើងស្ដាំ ជើងឆ្វេងលើកខ្ពស់, ដៃទាំងពីរលើកហុចត្រង់ទៅមុខ នឹងជីបម្រាមពីរទាំងសងខាង តែដៃស្ដាំនោះត្បៀតផ្លិតផង ។
ទសកណ្ឋរាំ
ក្បាច់ជជាយទី ៤
របៀបរាំ - ឈរដោយជើងស្ដាំ បន្ទន់ជង្គង់ទៅមុខបន្តិច, ជើងឆ្វេងលើកខ្ពស់ សំយុងចុងជើងចុះក្រោម ដៃឆ្វេងត្រង់ចេញទៅឆ្វេង ជីបម្រាមពីរឡើងលើ ម្រាមឯទៀតលាក្រញាងចេញ, ដៃស្ដាំបោះទៅក្រោយ ឲ្យចុងដៃសណ្ដូកចុះទាបបន្តិច ជីបម្រាមពីរ នឹងត្បៀតផ្លិតផង ។
ទសកណ្ឋរាំ
ក្បាច់ជជាយទី ៥
របៀបរាំ - ឈរឈានជើងឆ្វេងទៅមុខ, ដងខ្លួនបន្ទោរទៅមុខឆៀងឆ្វេងបន្តិច ដៃឆ្វេងធ្វើក្រងុងចេញទៅមុខ ដៃស្ដាំបោះទៅក្រោយ ត្បៀតផ្លិតបញ្ឈរឡើង ទាំងរំសាយផ្លិតឲ្យលាចេញផង1 ។
ក្បាច់ភ្លេងរួស
របៀបរាំ - ឈរបន្ទន់ជង្គង់ចេញទៅខាង ចុងជើងទាំងពីរក៏បំបែរចេញទៅខាង ៗ ដៃទាំងពីរលើកជ្រែងចេញទៅ ហើយបំពត់ចុងដៃមករកខ្លួន, មុខទ្រង់ងើយបន្តិច ក្នុងខណៈនេះ ទន្ត្រំជើងទាំងពីរផង ។
(វេលានោះភ្លេងនឹងប្រែបទលេងឲ្យរួស) ។
ទសកណ្ឋសោក
របៀបឥរោយាបថ - អង្គុយបត់ជង្គង់ឆ្វេងដាក់រាប បញ្ឈរជង្គង់ស្ដាំ ដៃស្ដាំដាក់គងលើជង្គង់ស្ដាំ ហើយចាប់កាន់ដៃឆ្វេង បន្ទន់ក្បាលទៅខាងស្ដាំធ្វើល្ងៀក សំដែងកិរិយាទុក្ខសោក ។ អាវុធដាក់ខាងខ្លួន ។
មេក្បាច់ធំ របស់ក្បាច់យក្ខមានតែប៉ុណ្ណេះ វេលារាំតោងរាំទៅជាលំនាំផ្សេង ៗ ដើម្បីភ្ជាប់តពីក្បាច់ ទៅក្បាច់ ត្រង់កន្លែងខ្លះក៏យកក្បាច់រាំរបស់មនុស្សនោះទៅរាំផង ត្រង់កន្លែងដែលសំខាន់ ៗ ទើបបញ្ចេញក្បាច់យក្ខពេញទី ។

អធិប្បាយក្បាច់ស្វា
អ្នកដែលត្រូវធ្វើជាស្វា គេតែងខ្លួនទំនងជាស្វានឹងពាក់មុខរូបស្វា ជាស្វាសឬស្វាខ្មៅ តោងស្លៀកពាក់ពណ៌តាមនោះ បើជាស្ដេចស្វាតោងមានពាក់សង្វាផង ។
ក្បាច់ស្វាទី ១
របៀបរាំ - ឈរបង់ចំទែងពេញទី បន្ទន់ជង្គង់ឲ្យញោចទៅខាងមុខបន្តិច ខ្លួនចំអើតចេញទៅមុខឆៀងស្ដាំ ដៃស្ដាំកាន់អាវុធខ្លី គឺជាត្រីសូល ឬដំបងខ្លី ឲ្យចុងចុះក្រោម ។
ក្បាច់ស្វាទី ២
របៀបរាំ - របៀបជំហរដូចទី ប្លែកតឺដៃឆ្វេងលើកលាតចេញទៅមុខ ហើយបំបត់កដៃចូលមកនឹងជីបម្រាមពីរ ដៃស្ដាំកាន់អាវុធដាក់ពីមុខត្ង់រវាងពោះ បំបត់កដៃចុះក្រោម ឲ្យចុងអាវុធឡើងលើ តែឲ្យនៅពីក្រៅដៃ ។
ក្បាច់ស្វាទី ៣
របៀបរាំ - កិរិយាជំហរដូចមុន ប្លែកតែដៃឆ្វេងច្រត់ចុះត្រង់រវាងពាក់កណ្ដាលផ្លូវ ដៃស្ដាំកាន់អាវុធលើកងាឡើង ឲ្យចុងអាវុធចុះស្របតាមដៃ ។
ក្បាច់ស្វាទី ៤
របៀបរាំ - កិរិយាជមហរដូចមុន ប្លែកតែដៃឆ្វេងដាក់ផ្ងារចេញទៅមុខ តែឲ្យដៃទាបចុះ ដៃស្ដាំលើកងាឡើង ឲ្យចុងអាវុធឡើងលើ ។
ក្បាច់ស្វាទី ៥
របៀបរាំ - កិរិយាជំហរដូចមុន ប្លែកតែដៃឆ្វេងលើកខ្ពស់ចេញទៅមុខ ម្រាមដៃធ្វើបែបជាមាត់ស្វាហា ។
ក្បាច់ស្វាទី ៦
របៀបរាំ - កិរិយាជំហរនឹងលើកដៃដូចមុន ប្លែកតែកដៃឆ្វេងបត់ចូលហើយជីបម្រាមពីរ ។

ក្បាច់ជើត
របៀបរាំ - ក្បាច់នេះដូចគ្នានឹងក្បាច់ទី ៥ ប្លែកតែក្បាច់នេះដៃឆ្វេងដាក់ត្រង់ស្មើចេញទៅមុខ ។
ក្បាច់មើលចំហៀង
របៀបរាំ - ឈរញែកជើងចេញ បញ្ជក់ជង្គង់ចេញទៅឆ្វេងទៅស្ដាំ ខ្លួនអើត មើលទៅចំហៀងខាងឆ្វេង, ដៃឆ្វេងធ្វើដូចក្បាច់ទី ៥, ដៃស្ដាំកាន់អាវុធដាក់ពីមុខភ្លៅ ឲ្យចុងចេញទៅក្រៅ ។
ក្បាច់ស្វាលង់ទ្រនេស
របៀបរាំ - ដើរបន្ទន់ជង្គង់ ដៃឆ្វេងដាក់លើជង្គង់ឆ្វេង ដៃស្ដាំយួរឡើង ខ្លួនផ្អៀង បត់កល្ងៀក ជាកិរិយាអស់កម្លាំងល្ហិតល្ហៃ ។
ក្បាច់គគ្រាម
របៀបរាំ - ជើងឆ្វេងបោះទៅមុខ បញ្ឈរជង្គង់ឡើង ជើងស្ដាំសណ្ដូកត្រង់ទៅក្រោយ ដៃទាំងពីរដាក់ត្រៀបលើជង្គង់ឆ្វេង ខ្លួនអើតទៅលើជង្គង់ឆ្វេងនោះ ។
ក្បាច់ឆក់របៀបរាំ - អង្គុយចំតោត ដៃឆ្វេងយួរដាក់ពីមុខ ដៃស្ដាំលូកទៅខាងស្ដាំខ្លួន, មួលខ្លួនងាកមើលទៅឆ្វេងឆៀងខាងក្រោយ ។
ក្បាច់លប
របៀបរាំ - ជើងឆ្វេងបោះទៅមុខ បញ្ឈរជង្គង់ជើងសណ្ដូកទៅក្រោយ បែរមុខឆៀងទៅឆ្វេង ដៃទាំងពីរយួរដាក់ពីមុខ ជាអាការស្វាតែងធ្លាប់ធ្វើដូច្នោះ ។

ចប់ក្បាច់ល្ខោនខោល