Thursday, August 25, 2011

មរតកខ្មែរយើង,

ប្រភព​នៃ​បុណ្យ​កាន់​បិណ្ឌ​នឹង​ភ្ជុំ​បិណ្ឌ

 
ប្រភព​នៃ​បុណ្យ​កាន់​បិណ្ឌ​នឹង​ភ្ជុំ​បិណ្ឌ
សាស្ត្រា ឬ​គម្ពីរ​ក្នុង​កម្ពុជរដ្ឋ​នេះ ដែល​ជា​ប្រភព​នៃ​បុណ្យ​កាន់​បិណ្ឌ​នឹង​ភ្ជុំ​បិណ្ឌ មាន ៣ បែប ដូច​បាន​ស្រង់​យក​មក​សំដែង​ដោយ​សង្ខេប
 
១- សាស្ត្រា​វិជ្ជាធរ មាន​សេចក្ដី​ថា "​ មាន​ព្រះ​មហាថេរ ១រូប ​ឈ្មោះ​ព្រះ​ឧបគុត្តត្ថេរ ​លោក​ហោះ​ជ្រែក​ក្រឡា​មហា​ប្រឹថពី​ទៅ​កាន់​ឋាន​នរក។ ដោយ​អំណាច​ឫទ្ធិ៍​របស់​លោក មាន​ផ្កា​ឈូក​មាស​ប៉ុន​កង់​រាជ​រថ​ផុសឡើង​ទទួល​ព្រះ​បាទ​លោក លោក​ក៏​គង់​ពែន​លើ​ផ្កា​ឈូក​នោះ​អណ្ដែត​លើ​ពពួក​នរក ។ ហេតុ​តែ​អានុភាព​ព្រះ​ថេរៈ ពួក​សត្វ​ពួក​នរក​បាន​ដក​ដង្ហើម​ចេញចូល​ស្រួល​មួយ​ពេល​នោះ ទើប​នាំ​គ្នា​សំពះ​ព្រះ​ថេរៈ ៗ មាន​ព្រះ​ទ័យ​ករុណា​សំដែង​ធម៌​ឲ្យ​ស្ដាប់, កាល​ពួក​សត្វ​នរក​បាន​ស្ដាប់​ធម៌​ហើយ​ក៏​ផ្ដាំ​ព័ត៌មាន​មក​កាន់​ញាតិ​សន្ដាន​របស់​ខ្លួន​ទី​ទៃ ៗ ថា "​ បពិត្រ​ព្រះ​មហា​ថេរ​បើ​ព្រះ​ករុណា​និមន្ត​ត្រឡប់​ទៅ​កាន់​មនុស្ស​លោក​វិញ សូម​មេត្តា​ប្រាប់​ម្ដាយ​ឪពុក​បង​ប្អូន​​កូន​ចៅ ញាតិ​ផៅ​សន្ដាន​របស់​យើង​ខ្ញុំ មាន​ឈ្មោះ​ដូច្នេះ ៗ នៅ​ស្រុក​ឈ្មោះ​នេះ ៗ សូម​ឲ្យ​អាសូរ​ករុណា​មក​ដល់​យើង​ខ្ញុំ​ធ្វើ​បុណ្យ​ឲ្យ​ទាន​ឧទ្ទិស​ផល​មក​ឲ្យ​យើង​ខ្ញុំ​ផង" ។
កាល​ព្រះ​ឧបគុត្តត្ថេរ​ទទួល​បណ្ដាំ​ពពួក​សត្វ​នរក​ហើយ ​ក៏​ហោះ​ត្រឡប់​មក​កាន់​មនុស្ស​លោក​វិញ បាន​ចូល​ទៅ​ថ្វាយ​ព្រះ​ពរ​ព្រះ​មហា​ក្សត្រ ១ ព្រះ​អង្គ ព្រះ​មហា​ក្សត្រ​ទ្រង់​នាំ​នាហ្មឺន​សព្វ​មុខ​មន្ត្រី សេដ្ឋី​គហបតី នឹង​អ្នក​នគរ​ជា​ច្រើន​នាក់​ចូល​ទៅ​ក្រាប​បង្គំ​ទុល​ព្រះ​ដ៏​មាន​បុណ្យ​ថា "បពិត្រ​ព្រះ​ដ៏​មាន​បុណ្យ​ប្រសើរ​អើយ! បើ​គ្រូ​បាធ្យាយ ម្ដាយ​ឪពុក បង​ប្អូន កូន​ចៅ ញាតិ​មិត្ត​របស់​យើង​ខ្ញុំ អ្នក​ខ្លះ​មិន​បាន​ធ្វើ​បុណ្យ​ឲ្យ​ទាន​រក្សា​សីល​ឡើយ ធ្វើ​តែ​អំពើ​បាប លុះ​អស់​អាយុ​ទៅ ៗ ទៅ​កើត​ក្នុង​នរក​រង​ទុក្ខ​វេទនា អស់​យើង​ខ្ញុំ​ជា​បង​ប្អូន កូន​ចៅ នៅ​ឯ​ក្រោយ​តើ​នឹង​ត្រូវ​ធ្វើ​បុណ្យ​ដូច​ម្ដេច ទើប​ឧទ្ទិស​ផល​ជូន​ទៅ​សត្វ​នរក​ទាំង​នោះ ឲ្យ​ល​ដោះ​ចាក​ទុក្ខ​បាន ? " ។
ព្រះ​ដ៏​មាន​បុណ្យ​ទ្រង់​ត្រាស់​តប​ថា " បើ​មហា​រាជ​ចង់​ធ្វើ​អំពើ​បុណ្យ​កុសល​ឧទ្ទិស​ផល​ជូន​ទៅ​សត្វ​នរក​ទាំង​នោះ​ឲ្យ​ល​ដោះ​រួច​មក ត្រូវ​ធ្វើ​ដូច្នេះ គឺ​ចាប់​ពី​ដើម​ថ្ងៃ ១ រោច ខែ​ភទ្ទបទ​ទៅ ត្រូវ​ធ្វើ​បាយ​បិណ្ឌ បាយ​បិត​បូរ​រាល់​ថ្ងៃ ហើយ​ត្រូវ​ធ្វើ​អង្គ​ព្រះ​ពុទ្ធ​រូប ១ អង្គ ១ ថ្ងៃ ដរាប​ដល់​ថ្ងៃ ១៥ រោច ខែ​ភទ្ទបទ​នោះ​ឯង ត្រូវ​ចង​ពិតាន ពាស​រនាំង​វាំងនន ក្រាល​កម្រាល ត្រូវ​សមាន​ទាន​ចាំ​សីល​ឲ្យ​បរិសុទ្ធ​ប្រាកដ ត្រូវ​បោស​ច្រាស​គ្រវាស​វត្ត​អារាម​ព្រះ​វិហារ ត្រូវ​រៀប​រណ្ដាប់​គ្រឿង​បណ្ណាការ មាន​ភ្ញី​ផ្កា គន្ធ​ពិដោរ​ជា​ដើម ហើយ​ត្រូវ​និមន្ត​ព្រះ​គម្ដែង​សង្ឃ​ដ៏​ទ្រង់​សីល​បរិសុទ្ធ​សូត្រ​ធម៌​មហា​សម័យ ត្រូវ​ប្រកាស​បួងសួង​អញ្ជើញ​គ្រូ​បាធ្យាយ ម្ដាយ​ឪពុក បង​ប្អូន ញាតិ​កាល​ដែល​ចែក​ឋាន​ទៅ​ហើយ​ទាំង​ប៉ុន្មាន មួយ​អន្លើ​ដោយ​ទេវតា ហើយ​ត្រូវ​និមន្ត​លោក​ទេសនា​សាស្ត្រា​វិជ្ជាធរ​ជាតក​ក្នុង​យប់​នោះ លុះ​ព្រឹក​ឡើង​ត្រូវ​ធ្វើ​បាយ​បិណ្ឌ បាយ​បិត្តបូរ មាន​ទាំង​ចង្ហាន់​ផ្លែ​ឈើ​នឹង​សារពើ​ភោជនាហារ​ផង ផ្គូ​ផ្គាប់​រណ្ដាប់​អង្គាស​ដាក់​បាត្រ​ព្រះ​សង្ឃ​ឧទ្ទិស​ផល​ជូន​ទៅ​ដល់​អស់​ពួក​សត្វ​នរក​ទាំង​នោះ ។
ដោយ​អានុភាព​នៃ​អំពើ​កុសល​ផល​បុណ្យ​នោះ សត្វ​នរក​ផង​ទាំង​ឡាយ នឹង​បាន​រំ​ដោះ ចេញ​អំពី​ទុក្ខ​ភ័យ​ឰ​ដ៏​កាល​នោះ បាន​ទៅ​កើត​ឰ​ដ៏​សួគ៌​ទេវលោក​នាយ ហើយ​សឹង​ឲ្យ​ពរ​សព្ទ​​សាធុការ មក​​ញាតិ​សន្ដាន​ដែល​បាន​ធ្វើ​បុណ្យ​ឲ្យ​ទាន​ឧទ្ទិស​ស្មោះ​ចំពោះ​ជូន​ទៅ​នោះ ឲ្យ​មាន​​សុខ​សួស្ដី​ទីឃាយុ​យឺនយូរ​ទីទៃ​ៗ ឰ​ដ៏​កាល​នោះ​ហោង " ។
 
២- សាស្ត្រា​អានិសង្ស​បិណ្ឌ មាន​សេចក្ដី​ថា " ព្រះ​ដ៏​មាន​បុណ្យ​ទ្រង់​ត្រាស់​ចំពោះ​អនាថ​បិណ្ឌិក​សេដ្ឋី ថា អស់​ម្ដាយ​ឪពុក​ញាតិកា​វង្សា​បង​ប្អូន​កូន​ចៅ​របស់​ជន​ទាំងឡាយ ដែល​ស្លាប់​ទៅ​អំពី​មុន​ៗ​នោះ ទោះ​ទៅ​កើត​ឯណា​ៗ​ក្ដី តែ​ដល់​រនោច​ខែ​ភទ្ទបទ​ដែល​គេ​រៀប​កាន់​បិណ្ឌ តែង​តែ​មក​ជួបជុំ​នៅ​ពេល​នោះ ។ ហេតុ​តែ​តេជៈ​អានិសង្ស​នៃ​បុណ្យ​ដែល​អស់​ញាតិ​សន្ដាន​បាន​ធ្វើ​បាយ​បិណ្ឌ​បាយ​បិត្តបូរ​នា​ខែ​ភទ្ទបទ ហើយ​ឧទ្ទិស​ផល​ជូន​ទៅ​នោះ​ក៏​បាន​រំដោះ​រួច​ចេញ​អំពី​នរក​ប្រេត​នោះ​ហោង " ។
រី​ឯ​សត្វ​នរក​ប្រេត​ផង​ទាំងឡាយ ដែល​មក​កាន់​មនុស្ស​លោក​ក្នុង​ខែ​ភទ្ទបទ​នោះ ប្រេត​ខ្លះ​មក​កើត​ជា​កណ្ដូប​ខ្មោច​ទំ​យំ​នៅ​ដំបូល​ផ្ទះ ខ្លះ​មក​ទំ​យំ​នៅ​ចុង​កាត់​ផ្ទះ ធ្នឹម​ផ្ទះ មាត់​ទ្វារ​ផ្ទះ ជើង​ជណ្ដើរ​ផ្ទះ ដើម​ឈើ​ក្បែរ​ផ្ទះ ប្រេត​ខ្លះ​មក​ដល់​ពាក់​កណ្ដាល​ផ្លូវ ខ្លះ​មក​ចំអើត​មើល​ទៅ​មក ខ្លះ​បាំង​ដៃ​មើល​មក​អំពី​ចម្ងាយ ហើយ​គិត​អាណិត​អនិច្ចា​ខ្លួន​ថា " ឱ​រូប​អញ​អើយ ! អភ័ព្វ​អ្វី​ម្ល៉េះ​មក​កើត​ជា​ប្រេត​នរក​រង​ទុក្ខ​វេទនា​ទូរា​ទូរន់​ពន់​ប្រមាណ យូរ​ឆ្នាំ​ហើយ កើត​សម្រេក​គម្លាន​ក្រៃ​ពេក " ។
សត្វ​នរក​ប្រេត​ទាំង​នោះ កាល​បើ​ដល់​ខែ​ភទ្ទបទ ដែល​ជន​ទាំងឡាយ​បាន​រៀប​រណ្ដាប់​បាយបិណ្ឌ​បាយ​បិត្តបូរ ឧទ្ទិស​ផលានិសង្ស​បញ្ជូន​ទៅ ក៏​សឹង​តែ​បាន​ល​ដោះ​រួច​មក​ហោង ។
ព្រះ​ដ៏​មាន​បុណ្យ​ទ្រង់​ត្រាស់​ថា៖ ហៃ​អនាថ​បិណ្ឌិក ! នៅ​ថ្ងៃ​ភ្ជុំ​បិណ្ឌ​នោះ​ត្រូវ​ចង​រំយោល​ចង​ទង់-ពិតាន ដាស​ពាស​នូវ​រនាំង​វាំងនន​ជា​ដើម ហើយ​រៀប​រណ្ដាប់​គ្រឿង​បណ្ណាការ គឺ​ទៀន​ធូប​ភ្ញី​ផ្កា​ស្លា​ម្លូ​នឹង​គ្រឿង​គន្ធ​ពិដោរ ព្រម​ទាំង​ផ្លែ​ឈើ​តូច​ធំ​នំ​ចំណី​ភោជនាហារ​ផង បូជា​ព្រះ​សង្ឃ ។
ផលានិសង្ស​នៃ​បុណ្យ​នោះ ក៏​ជូន​ទៅ​ដល់​ជីដូន​ជីតា​ម្ដាយ​ឪពុក​បង​ប្អូន​កូន​ចៅ​ញាតិ​ផៅ​ទាំង​៧ សន្ដាន ដែល​ស្លាប់​ទៅ ៗ កើត​ជា​ប្រេត​នរក​រង​ទុក្ខ​វេទនា​នោះ ឲ្យ​បាន​សម្បត្តិ​សួគ៌​សម្បត្តិ​និព្វាន​ជា​ឋាន​​បរម​សុខ​ប្រសើរ​ហោង។
ហៃ​អនាថ​បិណ្ឌិក! នរូ​បុរស​បុគ្គល​ប្រុស - ស្រី​ឯ​ណា​នីមួយ​បើ​នឹង​រៀប​កាន់​បិណ្ឌ​នោះ ត្រូវ​អញ្ជើញ​អស់​មេបា​ចាស់​ទុំ​ផង​ទាំងឡាយ​មក​អង្គុយ​ជុំវិញ ហើយ​ទុក​លង្វែក​ចន្លោះ​កណ្ដាល​ប្រមាណ ១ ហត្ថ យក​ត្រី​សាច់​អាហារភោជន​នឹង​ផ្លែ​ឈើ​តូច​ធំ អន្សម​នំ​គម​នូវ​ចេក​អំពៅ​ត្រាវ​ដំឡូង​ដូង​ត្នោត​ព្រម​ទាំង​គ្រឿង​បណ្ណាការ​ផង គឺ​យក​ទៀន​ធូប​ភ្ញី​ផ្កា ស្លា​ម្លូ​ប្រេង​ម្សៅ​មក​បូជា​ព្រះ​រតនត្រ័យ ហើយ​ឲ្យ​មេបា​ចាស់​ទុំ​ស្មា​លា​ទោស​ឲ្យ ដ្បិត​ប្រេត​នោះ ផ្ដាំ​មក​ថា ឲ្យ​អស់​ញាតិកា​មេបា​ចាស់​ទុំ​ជីដូន​ជីតា ម្ដាយ​ឪពុក បង​ប្អូន​កូន​ចៅ ស្មា​លា​ទោស​ឲ្យ​ផង កុំ​ឲ្យ​មាន​វេរា​កម្ម​តាម​ទៅ​ឡើយ។
បើ​ក្នុង​ខែ​ភទ្ទបទ​នោះ មិន​មាន​អ្នក​ណា​រៀប​រណ្ដាប់​បាយ​បិណ្ឌ បាយ​បិត្តបូរ​បូជា​ព្រះ​រតន-ត្រ័យ​បញ្ជូន​ផល​ទៅ​ទេ អស់​ប្រេត​នរក​អំបាល​នោះ ក៏​អត់​បាយ​អត់​ទឹក​ស្រេក​ឃ្លាន​រង​ទុក្ខ​វេទនា​ក្រៃ​ពេក ម៉្លោះ​ហើយ​ប្រេត​ទាំង​នោះ ក៏​ជេរ​ប្រទេច​ផ្ដាសា​មក​ញាតិកា​ទាំងឡាយ​ឲ្យ​ហិនហោច​ទ្រព្យ​សម្បត្តិ ព្រាត់​ម្ដាយ​ឪពុក​ប្ដី​ប្រពន្ធ​កូន​ចៅ​ញាតិ​ផៅ​ទាំង ៧ សន្ដាន​ជា​ដើម ។ល។
 
​​​​​ ៣- គម្ពីរ​បេតវត្ថុ មាន​សេចក្ដី​ថា " មាន​ព្រាន​ម្នាក់​នៅ​ក្នុង​ក្រុង​ពារាណសី​តែង​ទៅ​បាញ់​សត្វ​ក្នុង​ព្រៃ​ចិញ្ចឹម​ជីវិត​រាល់​ថ្ងៃ វេលា​ត្រឡប់​មក​ផ្ទះ​វិញ ពួក​ក្មេង​ៗ តែង​ចោមរោម​សុំ​សាច់​រាល់​ដង ។ ថ្ងៃ ១ ព្រាន​នោះ​ទៅ​បាញ់​មិន​បាន​សត្វ​ក៏​បេះ​ផ្កា​ត្របែក​ព្រៃ (អាចារ្យ​ខ្លះ​ថា​ផ្កា​រាជព្រឹក្ស) ប្រដាប់​ខ្លួន នឹង​រែក​យក​មក​ផ្ទះ​ជា​ច្រើន លុះ​ដល់​ទ្វារ​ភូមិ ពួក​ក្មេង​ៗ មក​សុំ​សាច់​ដូច​សព្វ​ដង​​ទៀត ព្រាន​ក៏​ចែក​ផ្កា​ត្របែក​ព្រៃ​​ឲ្យ​ម្នាក់ ១ ស្មែង ។ លុះ​ព្រាន​នោះ​ស្លាប់​ទៅ ៗ កើត​ជា​ប្រេត​អាក្រាត មាន​ផ្កា​ត្របែក​ព្រៃ​ប្រដាប់​ក្បាល ដើរ​ទៅ​ក្នុង​ទឹក សំដៅ​ទៅ​ផ្ទះ​ញាតិ​របស់​ខ្លួន​ដើម្បី​រក​អាហារ​បរិភោគ ។ វេលា​នោះ កោសិយ​អាមាត្យ ជា​អាមាត្យ​ព្រះ​បាទ​ពិម្ពិសារ​ជិះ​ទូក​ទៅ​បង្ក្រាប​ស្រុក​បច្ចន្តគ្រាម​បាន​ឃើញ​ប្រេត​នោះ សួរ​ដឹង​សេចក្ដី​ហើយ​ក៏​មាន​សេចក្ដី​អាណិត ទើប​និយាយ​ថា " សត្តូវ​របស់​យើង​មាន​ធ្វើ​ម្ដេច​អ្នក​នឹង​ទទួល​បរិភោគ​បាន ? " ។ ប្រេត​ឆ្លើយ​ថា " ក្នុង​ទូក​នេះ​បើ​មាន​ឧបាសក​អ្នក​ដំកល់​ខ្លួន​នៅ​ក្នុង​ត្រៃ​សរណគមន៍ សូម​លោក​ឲ្យ​សត្តូវ​ដល់​ឧបាសក​នោះ ហើយ​ឧទ្ទិស​ចំណែក​កុសល​ឲ្យ​ខ្ញុំ​ចុះ " ។ កោសិយ​អាមាត្យ​ធ្វើ​តាម ប្រេត​បាន​ទទួល​អនុមោទនា​ហើយ បាន​សេចក្ដី​សុខ ទើប​ផ្ដាំ​ថា " សូម​ឲ្យ​លោក​មេត្តា​ដល់​ប្រេត​ឯ​ទៀត​ៗ ផង កាល​លោក​ធ្វើ​កុសល​ឯណា​នីមួយ​ហើយ សូម​ឲ្យ​ឧទ្ទិស​ចំណែក​កុសល​ឲ្យ​ប្រេត​ខ្លះ​ផង " ។  កាល​អាមាត្យ​នោះ​ត្រឡប់​មក​ដល់​ស្រុក​វិញ បាន​ថ្វាយ​ទាន​ចំពោះ​ព្រះ​ពុទ្ធ នឹង​ព្រះ​ភិក្ខុសង្ឃ ហើយ​ក្រាប​ទូល​រឿង​ប្រេត​នោះ​ថ្វាយ​ទ្រង់​ជ្រាប ។ ព្រះ​បរម​សាស្ដា​ទ្រង់​អធិដ្ឋាន​ឲ្យ​ពុទ្ធ​បរិស័ទ​មក​ប្រជុំ​គ្នា ហើយ​ទ្រង់​សំដែង​បេត​និកាយ ( រឿង​ពួក​ប្រេត ) ឲ្យ​ប្រាកដ​ឡើង ដូច​ដែល​បាន​ពោល​មក​ខាង​លើ​នេះ ។
 
បទ​ពិចារណា​អំពី​របៀប​បុណ្យ​កាន់​បិណ្ឌ​នឹង​ភ្ជុំ​បិណ្ឌ
 
កាល​ពិចារណា​តាម​រូប​រឿង​ក្នុង​សាស្ត្រា នឹង​គម្ពីរ​ដែល​ពោល​មក​នោះ ឃើញ​ថា៖ របៀប​បុណ្យ​កាន់​បិណ្ឌ​នឹង​ភ្ជុំ​បិណ្ឌ​ក្នុង​កម្ពុជរដ្ឋ​យើង​នេះ ត្រូវ​តាម​សេចក្ដី​ក្នុង​សាស្ត្រា​វិជ្ជាធរ​ខ្លះ សាស្ត្រា​អានិសង្ស​បិណ្ឌ​ខ្លះ គម្ពីរ​បេត​វត្ថុ​ខ្លះ គឺ​ត្រង់​របៀប​រៀប​ចំ​ការ​បុណ្យ​ហើយ​នឹង​កំណត់​ថ្ងៃ-ខែ នឹង​ពេល​ដែល​ធ្វើ ត្រូវ​តាម​សាស្ត្រា​វិជ្ជាធរ នឹង​សាស្ត្រា​អានិសង្ស​បិណ្ឌ​ទាំង​អស់, របៀប​ធ្វើ​ផ្កា​បិណ្ឌ នឹង​កិច្ច​ឧទ្ទិស​ផល​បញ្ជូន​ទៅ​ប្រេត​​តាម​គម្ពីរ​បេត​វត្ថុ​ដោយ​ច្រើន គឺ​ផ្កា​បិណ្ឌ​ដែល​គេ​ធ្វើ​ឧទ្ទិស​ឲ្យ​ប្រេត គេ​ធ្វើ​ប្រដាប់​ដោយ​ផ្កា​ឈើ​ស្ពាន់​ក្រាប់ ឬ​ក្រដាស​ពណ៌​នោះ​ប្រហែល​នឹង​អាការ​របស់​ប្រេត​ដែល​គម្ពីរ​បេត​វត្ថុ ចែង​ថា " ប្រេត​មាន​ផ្កា​ត្របែក​ព្រៃ ប្រដាប់​ក្បាល ដើរ​មក​រក​អាហារ​ឯ​ផ្ទះ​ញាតិ​របស់​ខ្លួន​នោះ​ឯង " ។ 
ការ​ដែល​ពុទ្ធិក​ជន​ជាតិ​ខ្មែរ នាំ​គ្នា​ធ្វើ​បុណ្យ​កាន់​បិណ្ឌ​រាល់​ឆ្នាំ មិន​ហ៊ាន​ខាន គឺ​តែ​ដល់​ថ្ងៃ ១ រោច ខែ​ភទ្ទបទ តែង​នាំ​គ្នា​ទៅ​កាន់​បិណ្ឌ​ក្នុង​ទី​អារាម​រាល់​ថ្ងៃ ដរាប​ដល់​ថ្ងៃ ១៥ រោច ហៅ​ថា " ភ្ជុំ​បិណ្ឌ " នោះ ទោះ​បី​អ្នក​ក្រី​ក្រ​លំបាក ឬ​អ្នក​ផឹក​ប្រមឹក​យ៉ាង​ណា ក៏​ធ្វើ​ឲ្យ​បាន​យ៉ាង​តិច​ណាស់ ត្រឹម​ថ្ងៃ​ភ្ជុំ​ជា​ថ្ងៃ​បង្ហើយ​ពុំ​ហ៊ាន​ខាន, ទាំង​នេះ​ក៏​ដោយ​ហេតុ​គេ​ជឿ​តាម​សាស្ត្រា​វិជ្ជាធរ​នឹង​សាស្ត្រា​អានិសង្ស​បិណ្ឌ ហើយ​នឹង​ជឿ​តាម​សណ្ដាប់​ចាស់​ៗ ដែល​ធ្លាប់​ធ្វើ​ឲ្យ​ឃើញ​រៀង​មក ប្រកាន់​មាំ​ក្នុង​ចិត្ត គិត​អាណិត​ផង ខ្លាច​ផង, ឯ​អាណិត​នោះ គឺ​អាណិត​ដល់​ជីដូន​ជីតា ដែល​នាំ​គ្នា​មក​ទទួល​យក​ផល ឯ​ខ្លាច​នោះ គឺ​ខ្លាច​ប្រេត​ដែល​មក បើ​មិន​ឃើញ​ម្ដាយ​ឪពុក​បង​ប្អូន​កូន​ចៅ​ញាតិ​ផៅ​ទៅ​ធ្វើ​បុណ្យ​កាន់​បិណ្ឌ​ភ្ជុំ​បិណ្ឌ​ទេ​នឹង​ជេរ​ប្រទេច​ផ្ដាសា​ឲ្យ​ហិនហោច​ខ្លោច​ផ្សា​វិនាស​ទ្រព្យ​សម្បត្តិ ។
ឯ​សាស្ត្រា​វិជ្ជាធរ នឹង​សាស្ត្រា​អានិសង្ស​បិណ្ឌ ក្នុង​កម្ពុជ​រដ្ឋ​យោង​នេះ មាន​តែ​សម្រាយ​ភាសា​ខ្មែរ គ្មាន​ភាសា​បាលី ហើយ​គ្មាន​ឈ្មោះ​អ្នក​តែង មិន​ដឹង​ជា​តែង​ក្នុង​សម័យ​ណា ។ ចំណែក​ឯ​គម្ពីរ​បេត​វត្ថុ​មាន​ទាំង​ភាសា​បាលី ភាសា​ខ្មែរ ហើយ​គម្ពីរ​នេះ ជា​អដ្ឋ​កថា​ព្រះ​ត្រៃ​បិដក​ខុទ្ទក​និកាយ ព្រះ​អាចារ្យ​ធម្មបាល​តែង​ក្នុង​សតវត្ស​ជា​មួយ​នឹង​អដ្ឋកថា​ទាំង​ពួង ។
ឯ​សាស្ត្រា ឬ​គម្ពីរ​ដែល​ចែង​អំពី​ការ​ធ្វើ​បុណ្យ​ឧទ្ទិស​ផល​ឲ្យ​ដល់​​បេត​ជន​ដែល​លះ​លោក​នេះ​​ទៅ​កាន់​បរលោក​នោះ ទោះ​ជា​សាស្ត្រា​សម្រាយ​ក្ដី មិន​ជា​ប្រមាណ​ទេ គឺ​យក​តែ​ត្រង់​ពុទ្ធានុញ្ញាត​ឲ្យ​ធ្វើ​ទក្ខិណានុប្បទាន​ឧទ្ទិស​ផល​ទៅ​ឲ្យ​សត្វ​គ្រប់​ជំពូក ដើម្បី​ឲ្យ​រួច​ល​ដោះ​ចាក​អបាយ​ទុក្ខ​ទាំងពួង នោះ​ឯង ជា​ប្រមាណ ។
 
បទ​ពិចារណា​អំពី​របៀប​ឧទ្ទិស​ផល នឹង​សែន
 
គម្ពីរ​នានា​របស់​ពុទ្ធ​សាសនា ចែង​ថា មនុស្ស​ដែល​ស្លាប់​ទៅ​តែង​ទៅ​កើត​ក្នុង​កំណើត​​នានា មនុស្ស​ចិត្ត​អាក្រក់​បាន​ធ្វើ​បាប​ផ្សេង ៗ ដល់​ស្លាប់​ទៅ​តែង​ទៅ​កើត​ក្នុង​កំណើត ១​ហៅ​តាម​ភាសា​បាលី ថា "បេត" ភាសា​សំស្ក្រឹត​ថា " ប្រេត " ប្រែ​ជា​ខ្មែរ​ថា " ជន​ដែល​ធ្វើ​មរណកាល​ទៅ​កាន់​បរលោក " ។
ពុទ្ធ​សាសនា កាល​បើ​សំដែង​ដល់​រឿង​ប្រេត ច្រើន​ស្រដៀង​គ្នា​នឹង​សាសនា​ព្រាហ្មណ៍ ដែល​ជា​សាសនា​ចាស់​របស់​ប្រទេស​ឥណ្ឌៀ ព្រោះ​ពុទ្ធ​សាសនា ជា​សាសនា​ថ្មី​កើត​ក្រោយ​សាសនា​ព្រាហ្មណ៍ គ្រាន់​តែ​បំបែរ​តម្រែ​តម្រង់​ឲ្យ​ត្រឹម​ត្រង់​ឡើង​តាម​មតិ​របស់​ព្រះ​ពុទ្ធ​ប៉ុណ្ណោះ ។ គម្ពីរ​មហា​វិភង្គ (អាទិកម្ម) ផ្នែក​វិនយ​បិដក ត្រង់​ចតុត្ថ​បារាជិក​កណ្ឌ សំដែង​ពី​ប្រភេទ​របស់​ប្រេត​ថា មាន ១២ ពួក, គម្ពីរ​មិលិន្ទ​បញ្ហា​បំព្រួញ​ថា មាន ៤ ពួក គឺ ឧតូប​ជីវី ប្រេត​ចិញ្ចឹម​ជីវិត​ដោយ​មន្ទិល​គភ៌​នឹង​ខ្ទុះ​ឈាម ១ ពួក ខុប្បបាសិកៈ ប្រេត​ស្រេក​ឃ្លាន​អាហារ​ជានិច្ច ១ ពួក និជ្ឈាម​តណ្ហិកៈ ប្រេត​ភ្លើង​ឆេះ​ជានិច្ច ១ ពួក បរទត្តូប​ជីវី ប្រេត​ចិញ្ចឹម​ជីវិត​ដោយ​ផល​ដែល​បុគ្គល​ដទៃ​​ឧទ្ទិស​ឲ្យ ១ ពួក គឺ​ពួក​បរទត្តូប​ជីវី​ប្រេត​នេះ​ហើយ ដែល​យើង​តែង​ធ្វើ​បុណ្យ​កាន់​បិណ្ឌ បុណ្យ​ភ្ជុំ​បិណ្ឌ ឧទ្ទិស​ផល ឬ​សែន​ឲ្យ ។
របៀប​ឧទ្ទិស​ផល ពោល​ដោយ​សង្ខេប គឺ​យក​បង្អែម​ចម្អាប​ដែល​ហៅ​ថា "បិណ្ឌ" នោះ​ទៅ​ប្រគេន​ព្រះ​សង្ឃ វេរ​ប្រគេន​ចំពោះ​ព្រះ​សង្ឃ​ហើយ​ឧទ្ទិស​ផល​ដោយ​វាចា​មាន​ដើម​ថា " ផល​ទាន​នៃ​យើង​ខ្ញុំ​ទាំង​ឡាយ​នេះ សូម​ឲ្យ​បាន​ទៅ​ដល់​អ្នក​មាន​គុណ​ទាំង​ឡាយ មាន​មាតា​​បិតា​ជា​ដើម​ដែល​ទោ​កាន់​បរលោក​ហើយ " ។ ធ្វើ​បែប​នេះ​រាល់​ព្រឹក គ្រប់​ថ្ងៃ​ដាក់​បិណ្ឌ នឹង ថ្ងៃ​ភ្ជុំ ។
របៀប​សែន ពោល​ដោយ​សង្ខេប គឺ​គេ​ធ្វើ​តែ​ម្ដង​ក្នុង​ថ្ងៃ​បង្ហើយ​ត្រង់​វេលា​យប់​ថ្ងៃ ១៥ រោច ខែ​ភទ្ទបទ ជា​ថ្ងៃ​ភ្ជុំ​បិណ្ឌ ។ វេលា​សែន​បើ​ជា​ទំនៀម​រាស្ត្រ មហាជន​គ្រប់​ផ្ទះ​តែង​រៀប​ក្រាល​កន្ទេល កម្រាល​មាន​ខ្នើយ ១ ដាក់​ក្បាល​កន្ទេល មាន​សំពត់​ស​ពាស​ពី​លើ​ខ្នើយ មាន​ផ្តឹល​ទឹក ពាន​ស្លា បារី តុ​ថាស​បង្អែម ចំអាប ឆ្វេង-ស្ដាំ រួច​ម្ដាយ​ឪពុក​ប្រមូល​បង​ប្អូន​កូន​ចៅ​នៅ​ក្នុង​ផ្ទះ​មក​ជួបជុំ ហើយ​និយាយ​ប្រតិស្ឋ​អទិស្ឋាន​ថា " សូម​អញ្ជើញ​ជីដូន​ជីតា​ពិសា​ក្រយាទាំង​នេះ​ឲ្យ​បរិបូណ៌ " ។
ទំនៀម​ព្រះ​រាជា ក៏​មាន​លំនាំ​ប្រហែល​គ្នា​នឹង​រាស្ត្រ​ដែរ ប្លែក​តែ​ខាង​ព្រះ​រាជ​ពិធី​ធ្វើ​នៅ​ល្ងាច​ថ្ងៃ ១៤ រោច ដោយ​មាន​គ្រឿង​ប្រដាប់​ល្អ​ៗ នឹង​ហៅ​របៀប​សែន​នោះ​តាម​រាជ​សព្ទ​ថា " ថ្វាយ​ព្រះ​បិតរ " ដូច​បរិយាយ​ក្នុង​កំណត់​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​បិតរ​ខាង​ដើម​មក​ហើយ នឹង​មាន​នាម៉ឺន​សព្វ​មុខ​មន្ត្រី​គាល់​ចាក់​ទឹក​ដូង​ថ្វាយ​ជា​ឧឡារិក​អធិក​អ​ធំ​ជាង​រាស្ត្រ​ប៉ុណ្ណោះ ។
បទ​វិនិច្ឆ័យ​រឿង​សែន
ពិធី​សែន​នំ​ចំណី​ឲ្យ​ផ្ទាល់​ទោ​ខ្មោច ឬ ប្រេត ជា​ពិធី​ខាង​សាសនា​ព្រាហ្មណ៍ ។ ឯ​ពុទ្ធ​សាសនា​មិន​មាន​ពិធី​ដូច្នោះ​ទេ មាន​តែ​ពិធី​ប្រគេន​ទាន​ចំពោះ​ព្រះ​សង្ឃ ឬ​ឲ្យ​ទាន​ដល់​ឧបាសក អ្នក​មាន​ត្រៃសរណគមន៍ នឹង​មាន​សីល ហើយ​បញ្ចេញ​វាចា​ឧទ្ទិស​ផល​ទៅ ដែល​ហៅ​តាម​ភាសា​បាលី " ទក្ខិណានុប្បទាន " ប៉ុណ្ណោះ ។ ប៉ុន្តែ​ស្រុក​ខ្មែរ​យើង តាំង​ពី​សម័យ​បុរាណ​រហូត​ដល់​សម័យ​បច្ចុប្បន្ន ទាំង​ព្រះ​រាជា​ទាំង​ប្រជារាស្ត្រ នៅ​វេលា​ដែល​ទ្រង់​ធ្វើ​នឹង​ធ្វើ​បុណ្យ​កាន់​បិណ្ឌ​​ភ្ជុំ​បិណ្ឌ ដែល​ជា​បុណ្យ​បញ្ជូន​ផល​ទៅ​ដូន​តា​នោះ តែង​ទ្រង់​ធ្វើ នឹង​ធ្វើ​ទាន​ទាំង ២ បែប គឺ​ទាំង​ពិធី​ប្រគេន​ទាន​ចំពោះ​ព្រះ​សង្ឃ​ឧទ្ទិស​ផល​ទៅ​ផង ទាំង​ពិធី​សែន​ផង ។
ទំនៀម​សែន​ដូន​តា ជា​ទំនៀម ១ យ៉ាង ដែល​ពុទ្ធិក​ជន​ខេមរជាតិ​ទួទៅ​ទាំង​ប្រទេស​កម្ពុជា ធ្លាប់​ប្រព្រឹត្ត​ជា​យូរយារ​ណាស់​មក​ហើយ​តែ​ទំនៀម​នេះ ខេមរជន​មិន​មែន​ផ្ដើម​ធ្វើ​ខ្លួន​ឯង​មុន​គេ​បំផុត​ទេ គឺ​ធ្វើ​តាម​ទំនៀម​ឥណ្ឌូ​នៅ​ប្រទេស​ឥណ្ឌៀ ដ្បិត​ប្រវត្តិសាស្ត្រ​ខ្មែរ​ពោល​ថា " ជាតិ​ខ្មែរ មាន​ពូជ​ពង្ស​ត​មក​ពី​ប្រទេស​ឥណ្ឌៀ ព្រោះ​ហេតុ​នេះ​ទើប​ខ្មែរ​ធ្វើ​បុណ្យ​កាន់​បិណ្ឌ នឹង​ភ្ជុំ​បិណ្ឌ​មាន​ធ្វើ​ទាំង​កិច្ច​សែន​ផង ជាប់​ជា​ប្រពៃណី​ទាំង​ព្រះ​រាជា​ទាំង​ប្រជារាស្ត្រ ដរាប​មក​ដល់​សម័យ​បច្ចុប្បន្ន ។
បុណ្យ​កាន់​បិណ្ឌ​នឹង​ភ្ជុំ​បិណ្ឌ ក្នុង​កម្ពុជរដ្ឋ ផ្ដើម​ធ្វើ​ពី​ក្នុង​រជ្ជកាល​ណា ? ពុទ្ធ​សករាជ​ប៉ុន្មាន ?
បណ្ហា​រឿង​ដើម​ពី​កំណើត​បុណ្យ​កាន់​បិណ្ឌ​នឹង​ភ្ជុំ​បិណ្ឌ ក្នុង​ប្រទេស​កម្ពុជា​នេះ ជា​បញ្ហា​លំបាក​ដោះ​ស្រាយ មិន​ងាយ​នឹង​សម្រេច​ឲ្យ​ប្រាកដ​ថា ផ្ដើម​ធ្វើ​ពី​រជ្ជកាល​ណា ឬ​ពុទ្ធ​សករាជ​ប៉ុន្មាន ឲ្យ​ប្រាកដ​បាន​ទេ ដ្បិត​ពង្សាវតារ​ក្រុង​កម្ពុជា ពុំ​មាន​ចែង​ឲ្យ​ច្បាស់​ឡើយ ឃើញ​មាន​តែ​រាជ​ពង្សាវតារ​មួយ ក្នុង​រជ្ជកាល​ព្រះ​ករុណា​បរមកោដ្ឋ ( ព្រះ​អង្គ​ឌួង ព.ស. ២៣៩១ - ២៤០៤ គ.ស. ១៨៤៨ - ១៨៥៩ ) ឈ្មោះ​រាជ​ពង្សាវតារ​ក្រុង​កម្ពុជា រជ្ជកាល​ព្រះ​បរម​កោដ្ឋ អក្សរ​ខ្មែរ​ច្បាប់​សរសេរ​ដៃ​របស់​អ្នក​ឧកញ៉ា​យោមរាជ ឈុន ដែល​មាន​ក្នុង​បណ្ណាល័យ នៃ​ពុទ្ធសាសនបណ្ឌិត្យ លេខ គ.២៨ និយាយ​បន្តិច​ថា " ថ្ងៃ ១ រោច ខែ​ភទ្ទបទ កាន់​បិណ្ឌ​ក្នុង​ព្រះ​រាជ​វាំង ថ្ងៃ ១៤ រោច ខែ​ភទ្ទបទ ព្រះ​រាជា​ទ្រង់​ចេញ​ថ្វាយ​ព្រះ​បិតរ ថ្ងៃ ១៥ រោច ខែ​ភទ្ទបទ ទេសនា​គាថា​ពាន់ " ប៉ុណ្ណោះ ។
 
ដក​ស្រង់​អត្ថបទ​ទាំង​ស្រុង​ពី​សៀវភៅ ព្រះរាជពិធី​ទ្វារ​ទសមាស ភាគ​ទី ២
បោះពុម្ព​ផ្សាយ​ដោយ​ពុទ្ធសាសនបណ្ឌិត្យ
 

ឥទ្ធិលពល​របស់​សត្វ មក​លើជីវភាព​មនុស្ស​ខ្មែរ

ឥទ្ធិលពល​របស់​សត្វ មក​លើ
ជីវភាព​មនុស្ស​ខ្មែរ
 
តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ មនុស្ស​និង​សត្វ​តែង​តែ​រស់​នៅ​ដោយ​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ធម្មជាតិ ។ ម្ល៉ោះ​ហើយ ទំនាក់​ទំនង​រវាង​ភាគី​ទាំងបី​នេះ តែង​តែ​ជះ​ឥទ្ធិពល​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ។
រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ វត្តមាន​សត្វ​នៅ​ទី​កន្លែង​ណា សម្រែក​សត្វ​រាត្រី​ចរ មាន​ប្រផ្នូល​យ៉ាង​ណា​នោះ ក៏​នៅ​តែ​មាន​មនុស្ស​ខ្មែរ​ជឿ និង​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​នៅ​ឡើយ ។ បន្ទាប់​ទៅ​នេះ ខ្ញុំ​សូម​លើក​យក​បាតុភូត​មួយ​ចំនួន​មក​បង្ហាញ​ជូន​ដើម្បី​ជ្រាប និង​ទុក​ជា​ការ​យល់​ដឹង​ខ្លះ ៗ អំពី​ជំនឿ​របស់​ខ្មែរ​ ពី​បុរាណ ។
 
១/ សម្រែក​ខ្លែង​ស្រាក ខ្មែរ​យើង​ធ្លាប់​ជឿ​ថា ខ្លែង​ស្រាក មៀម លលក​ខ្មោច សុទ្ធ​សឹង​ជា​អ្នក​បំរើ ឬ​ជា​អ្នក​នាំ​សារ​របស់​ខ្មោច ព្រាយ ​បិសាច ។ សម្រែក​សត្វ​ទាំង​នេះ​នៅ​​ពេល​យប់ ច្រើន​តែ​ធ្វើ​ឲ្យ​មនុស្ស​ម្នា​ក្មេង​ចាស់ ភ័យ ខ្លាច​ញ័រ​រន្ធត់ ។ គេ​ធ្លាប់​ចំណាំ​ថា បើ​កាល​ណា​ខ្លែង​ស្រាក​ទំ​យំ​នៅ​លើ​ដំបូល​ផ្ទះ​ណា ឬ​ក៏​ទំ​នៅ​លើ​មែក​ឈើ​ជិត​ផ្ទះ​ណា មនុស្ស​ក្នុង​ផ្ទះ​នោះ​នឹង​ឈឺ​ធ្ងន់ ឬ​ស្លាប់​ផង​ក៏​សឹង​មាន ។ 
 
២/ សំឡេង​សត្វ​ឪឡយំ ចាស់​ៗ ធ្លាប់​និយាយ​ថា មាន​សត្វ​ឪឡ​ ពីរ​ប្រភេទ​គឺ ឪឡគោ ​និង​ឪឡស្លឹក ។
ឪឡស្លឹក ជា​ធម្មតា​មាន​មាឌ​តូច ឯ​សម្រែក​របស់​វា​ក៏​ពុំ​បណ្ដាល​ឲ្យ​មាន​គ្រោះ​មហន្តរាយ​អ្វី​ដែរ ។ តែ​ចំពោះ​ឪឡគោ​វិញ មាន​មាឌ​ធំ​ជាង​ត្មាត ជាង​កេងកង​ទៅ​ទៀត ។ វា​យំ​ឮ​សូរ (ម៉ ! !...) ដូច​សំឡេង​គោយំ​អញ្ចឹង ។ វា​កម្រ​នឹង​យំ​ណាស់ ។ ពេល​យប់ វា​ច្រើន​តែ​យំ​នៅ​លើ​ដើម​ឈើ​ធំ​ដែល​ដុះ​លើ​កំពូល​ភ្នំ ។ ដូច​នេះ​ហើយ សម្រែក​របស់​វា​លាន់​ឮ​ទៅ​ឆ្ងាយ​បង្គួរ​ដែរ ។ កាល​ណា​ឮ​សម្រែក​របស់​វា​នៅ​ពេល​យប់​ស្ងាត់ អ្នក​ផង​តែង​តែ​មាន​អារម្មណ៍​ភ័យ​រន្ធត់ ព្រោះ​តាម​ឮ​ចាស់ ៗ និយាយ​ត​ៗ គ្នា​មក​ថា បើ​សត្វ​ឪឡគោ​នេះ​យំ​បែរ​មុខ​ឆ្ពោះ​ទៅ​ទិស​ណា ស្រុក​ភូមិ​នៅ​ទី​នោះ​ច្បាស់​ជា​ជួប​គ្រោះ​វិបត្តិ​ភ័យ​អន្តរាយ ដូច​ជា ជំងឺ​អំបល់ ស្លាប់​រង្គះ​រង្គាល​ដូច​យ៉ាង​ជំងឺ​អុត​ធំ ជំងឺ​អាសន្ន​រោគ ទុរ្ភិក្ស​អត់​ឃ្លាន​ជា​ដើម ។
 
៣/ ឈ្លូស​ចូល​ភូមិ ឈ្លូស​ជា​សត្វ​ព្រៃ ផ្លាង​បំផុត ។ តាម​ចរិត​ធម្មជាតិ​របស់​វា វា​ខ្លាច​មនុស្ស​ខ្លាច​ស្រុក​ភូមិ​ណាស់ ហើយ​មិន​ងាយ​និង​ហ៊ាន​ដើរ​មក​កាន់​ទី​ជិត​ៗ លំនៅ​របស់​មនុស្ស​ឡើយ ។ ប៉ុន្តែ ដោយ​ចៃដន្យ ប្រសិន​បើ​វា​រត់​ចូល​មក​ក្នុង​ភូមិ ទោះ​រត់​កាត់​ទទឹង​ភូមិ ឬ​បណ្ដោយ​ភូមិ​ក្ដី ទោះ​រត់​ឆ្លង​ផុត​រួច​ខ្លួនក្ដី ទោះ​ត្រូវ​អ្នក​ស្រុក​វាយ​សម្លាប់​បាន​ក្ដី ចាស់​បុរាណ​តែង​តែ​ទស្សន៍​ទាយ​ថា ស្រុក​ភូមិ​នោះ​​និង​កើត​មាន​វិបត្តិ ចលាចល ភ័យ​ភិត ឬ​មាន​ហេតុ​ឧបទ្រព​ចង្រៃ​បែប​ណា​មួយ​កើត​ឡើង​ជា​មិន​ខាន ដូច​ជា​ឈ្លោះ​ទាស់​ទែង បែក​បាក់​សាមគ្គី​គ្នា មាន​ភិត​ភ័យ​ត្រូវ​ឃ្លាត​ចាក​ចោល​ស្រុក ភូមិ ឬ​មាន​កើត​ហេតុ​ចង្រៃ​ផ្សេង​ៗ ទៀត ។
 
៤/ ព្រួត ឃ្មុំ​ចូល​ផ្ទះ ព្រួត​ឃ្មុំ ជា​បាណក​សត្វ ក្រេប​លំអង​ផ្កា​ធ្វើ​ទឹក​ដែល​មាន​រស់​ជាតិ​ផ្អែម​ស្អិត ដូច​ស្ករ ។ ក្រៅ​ពី​ផ្ដល់​ផ្លិត ទឹក​ឲ្យ​មនុស្ស វា​ក៏​មាន​ចរិត​អវិជ្ជាមាន​ខ្លះ ៗ ដែរ ។ ចាស់ ៗ ខ្មែរ​មាន​ជំនឿ​ថា បើ​ឃ្មុំ​ចូល​ផ្ទះ និង​នាំ​មក​នូវ​លាភ​សក្ការៈ​ដល់​ម្ចាស់​ផ្ទះ តែ​កុំ​បុក​រុក​វា ។ ចំពោះសត្វ​ព្រួត​វិញ វា​មិន​មែន​ចូល​មក​​នៅ​ដោយ​កសាង​ជា​ផ្លិត ជា​ក្បាល​ទឹក​ដូច​ឃ្មុំ​ទេ គឺ​វា​គ្រាន់​តែ​ហើរ​ចូល​ផ្ទះ​មួយ​រយៈ​ខ្លី​ហើយ​ក៏​ហើរ​ឆ្លង​ផុត​ទៅ ។ បើ​វា​ចូល​ផ្ទះ​ណា ហើយ​មាន​ទិច​មនុស្ស សត្វ​ក្នុង​ផ្ទះ​នោះ តាម​ទំនាយ​ចាស់ ៗ ពី​បុរាណ​ថា នឹង​មាន​ឧបទ្រព្យ​ចង្រៃ វិនាស​ទ្រព្យ​សម្បត្តិ​ក្នុង​ផ្ទះ​នោះ​ជា​ប្រាកដ មាន​កូន​ចៅ​ក្នុង​ផ្ទះ​ឈឺ ឬ​ងាប់​គោ ក្របី​ជា​ដើម ។
 
៥/ ក្រៀល​យំ ក្រៀល​ជា​សត្វ​ស្លាប​រក​ស៊ី​តាម​បឹង​បួរ ថ្លុក​ត្រពាំង ។ វា​មាន​សម្បុរ​ខ្មៅ មាឌ ធំ ហើយ​ខ្ពស់ ។ គេ​អាច​យក​ស្លាប​វា​មក​ធ្វើ​ជា​ផ្លិត​យ៉ាង​ធំ ។ បណ្ដា​ជន​ខ្មែរ​ធ្លាប់​ពោល​ត ៗ គ្នា​មក​ថា កាល​ណា​គេ​ឃើញ​សត្វ​ក្រៀល​មួយ​គូ ឬ​ច្រើន ហើរ​យ៉ាង​ខ្ពស់​ជា​រង្វង់​មូល ហើយ​យំ​ឮ​សូរ (ក្រ្កល ៗ...) បន្លឺ​ស្នូរ​យ៉ាង​ក្រលួច​នោះ គេ​នាំ​គ្នា​សន្មត​ថា នៅ​ក្នុង​ស្រុក​ភូមិ​នា​តំបន់​នោះ និង​មាន​ក្រមុំ​កំម្លោះ​ពង្រត់​គ្នា ។
 
៦/ សសេះ​យំ= (ប្រយាបតឿន) សត្វ​សសេះ​ជា​បក្សី​រស់​ក្នុង​ព្រៃ​ឬ​ក៏​នៅ​ជិតៗ លំនៅ​ឋាន​របស់​មនុស្ស​ផង​ដែរ ។ វា​មាន​ដុះ​រោម​ក្រញាង​នៅ​លើ​ក្បាល​ដូច​ជា​កំ​ប៉ោយ ។ វា​មាន​សម្បុរ​លឿង​ស្រអាប់ ។ វា​ស្វះ​ស្វែង​រក​អាហារ​ដោយ​ចោះ​ឈើ​ពុក ដើម្បី​ចឹក​ស្រមោច ឬ​សត្វ​ល្អិត​ផ្សេង ៗ ស៊ី​ជា​អាហារ ។ វា​ចឹក​យ៉ាង​ញាប់​ទៅ​លើ​ឈើ​ពុក ឮ​សូរ (ត្រុល ៗ...) អ្នក​ស្រុក​អ្នក​ភូមិ​នៅ​តំបន់​ស្រុក​គិរីវង្ស តែង​តែ​នាំ​គ្នា​ចំណាំ​ត ៗ គ្នា​មក​ថា កាល​ណា​គេ​ឮ​វា​យំ កិក ! កិក ! កិក ! បែប​ញាប់​រន្ថិន​នោះ គេ​យល់​ថា​នេះ​ជា​ប្រផ្នូល​ល្អ ទំនាយ​ទាយ​ថា នឹង​មាន​លាភ​អ្វី​ម្យ៉ាង​មិន​ខាន ។ ជន​ណា​ដែល​​នៅ​ជិត​កន្លែង​វា​យំ (តឿន) ឮ​កិក ៗ ! នេះ​តែង​តែ​បន្លឺ​សំឡេង​តប​ទៅ​វិញ​យ៉ាង​ខ្លាំង ៗ ថា "ប្រយាប ! មាន​លាភ ! " ។ គេ​ថា​របៀប​នេះ​ទាល់​តែ​សសេះ​លែង​យំ​ទើប​គេ​ឈប់​ថា ។ លុះ​វា​យំ​កិក ៗ ! របៀប​នេះ​អស់​ចិត្ត​ហើយ វា​ក៏​ហើរ​ទៅ​កាន់​ទី​ផ្សេង​បាត់​ទៅ ។ យំ​របៀប​នេះ គេ​និយម​ហៅ​ថា "ប្រយាប​តឿន" 
 
៧/ ក្អែក​បូល ក្អែក​ជា​បក្សី​សម្បុរ​ខ្មៅ​រលើប ។ សត្វ​នេះ រស់​នៅ​មិន​ឆ្ងាយ​ពី​ស្រុក​ភូមិ​ទេ ព្រោះ​វា​ចូល​ចិត្ត​ឆាប ឆក់ ពងមាន់ កូនមាន់ ឬ​ត្រី សាច់ ដែល​អ្នក​ស្រុក អ្នក​ភូមិ​ហាល​នៅ​តាម​ស្នួរ​ក្បែរ​ផ្ទះ ។ សត្វ​នេះ​មាន​ចរិត​ផ្អើល ខ្លាច ភ័យ​សស្លើត​សស្លក់ ។ សត្វ​នេះ​ថ្វី​បើ​វា​ផ្អើល​ខ្លាច​មនុស្ស តែ​វា​រស់​នៅ​មិន​ដាច់​ឆ្ងាយ​ពី​មនុស្ស​ទេ ។ ដូច្នេះ​ហើយ​បាន​ជា​ធ្លាប់​មាន​រឿង​ដំណាល​ផ្សេង ៗ និយាយ​ដល់​រឿង​ក្អែក ដូច​ជា​រឿង​ល្បើក​លោក​ឡាហ្វុនតែន ដំណាល​អំពី "ក្អែក និង​កញ្ជ្រោង... " ចំរៀង​ខ្មែរ​បុរាណ មាន​ចំណង​ជើង​ថា "បង្គង​ក្អែក" ដែល​មាន​អត្ថន័យ​កំសត់​ស្រងេះ​ស្រងោច សឹង​ជា​ចំរៀង​បក​ស្រាយ​អំពី​ទុក្ខ​ចំបែង​នៃ​ការ​និរាស​បែក​បាក់​គ្នា ។ តាម​ជំនឿ​ត​ៗ គ្នា​មក កាល​ណា​គេ​ឮ​ក្អែក​បូល អកវ៉ូវៗ ! ឡូវ ៗ ! ក្រវ៉ាក ៗ ! គេ​តែ​ជឿ​ថា បង​ប្អូន​គ្រួសារ​ដែល​ឃ្លាត​ទៅ​ឆ្ងាយ​នោះ និង​វិល ត្រឡប់​មក​វិញ ។ ម្យ៉ាង​ទៀត បើ​វា​បន្លឺ​សូរ​ថា អកវ៉ូវ ! អកវ៉ូវ ! អកវ៉ូវ ! ញាប់​រន្ថើន​ដដែល ៗ ច្រើន​ដង​នោះ គេ​ជឿ​ថា​មាន​មនុស្ស​ជា​ភ្ញៀវ ឬ​ជា​សាច់​ញាតិ​មក​ដល់​ភ្លាម ៗ ឥឡូវ​នេះ​ហើយ ។ ប៉ុន្តែ គួរ​ឲ្យ​ស្ដាយ​ពន់​ពេក​ណាស់ បច្ចុប្បន្ន​នេះ ក្មេង​ៗសា​ក្រោយ​មួយ​ចំនួន​ពុំ​ស្គាល់​ក្អែក​ទាល់​តែ​សោះ ព្រោះ​តាំង​ពី​ស្រុក​យើង​កើត​មាន​សង្គ្រាម ក្អែក​នៅ​ស្រុក​ខ្មែរ​ទាំង​ប៉ុន្មាន ត្រូវ​គេច​ខ្លួន​ហើរ​ទៅ​បាត់​អស់ ដើម្បី​ទៅ​រស់​នៅ​ទី​តំបន់​ណា ដែល​មាន​សេចក្ដី​សុខ​ស្ងប់ ។
 
៨/ កុក​ទំផ្ទះ នៅ​ស្រុក​ខ្មែរ​យើង​មាន​ពូជ​កុក​ជា​ច្រើន​ប្រភេទ ដូច​ជា​កុក​គ្រោង កុក​ក្រសា កុក​ននាល កុក​ស កុក​សាប់ ។ល។ ប៉ុន្តែ​នៅ​ទី​នេះ​គេ​ច្រើន​សំដៅ​ទៅ​លើ​កុក​តែ​ពីរ​ប្រភេទ​ទេ គឺ​កុក​ស និង​កុក​សាប់ ។ គេ​តែង​តែ​កត់​សម្គាល់​ថា កាល​ណា​កុក​ណា​មួយ នៃ​ប្រភេទ​កុក​ទាំង​ពីរ ទំ​លើ​ដំបូល​ផ្ទះ ចាស់​ៗ ប្រាប់​ត ៗ គ្នា​មក​ថា "ចង្រៃ" ខ្លាំង​ណាស់ ។ គេ​តែង​ចង​ក្រង​ជា​ពាក្យ​ទំនៀម​ថា "...ចង្រៃ​ដូច​កុក​ទំ​ផ្ទះ ដូច​រន្ទះ​បាញ់​ភូមិ..." បាន​ន័យ​ថា អព្ភូត​ហេតុ​ទាំង​ពីរ​យ៉ាង​នេះ ចង្រៃ​ដូច​គ្នា ។ ដូច្នេះ កាល​ណា​មាន​ហេតុ​បែប​នេះ​កើត​ឡើង ខ្មែរ ៗ ដែល​មាន​ជំនឿ គេ​តែង​តែ​និមន្ត​ព្រះសង្ឃ​មក​ចំរើន​ព្រះបរិត្ត​បណ្ដេញ​ឧបទ្រព​ចង្រៃ ឬ​ក៏​អញ្ជើញ​គ្រូ​មក​បង្កក់ ប្រោះ​ព្រំ កំចាត់​នូវ​ឧបទ្ទវ​ហេតុ​នេះ ដើម្បី​ឲ្យ​ម្ចាស់​ផ្ទះ​រស់​នៅ​ក្នុង​សុភមង្គល​ឡើង​វិញ ។
 
៩/ ពស់ ឬ​ថ្លាន់​ចូល​ផ្ទះ សត្វ​លូន​ទាំង​ពីរ​បែប​នេះ ជា​ធម្មតា​មិន​សូវ​ចូល​ចិត្ត​និង​មនុស្ស​ម្នា ឬ​មិន​ដែល​រស់​នៅ​ក្នុង​ផ្ទះ​មនុស្ស​ទេ លើក​លែង​តែ​ពស់​សង់សឿ ដែល​វា​ចូល​មក​លំនៅ​ស្ថាន​មនុស្ស​ម្ដង​ម្កាល ដើម្បី​ចាប់​កណ្ដុរ​ស៊ី​ជា​អាហារ ។ ពស់​ដែល​គេ​ធ្លាប់​ឃើញ​ចូល​ផ្ទះ ដោយ​ចៃដន្យ​នោះ គឺ​ពស់​ព្រៃ និង​ពស់​ថ្លាន់ ។ ពស់​ទាំង​ពីរ​ប្រភេទ​នេះ មាន​ចរិត​ស្លូត​បូត មិន​សាហាវ​ដូច​ពស់​អសិរពិស​ផ្សេង ៗ ទៀត​ឡើយ ។ បើ​កាល​ណា​វា​ចូល​មក​នៅ​លើ​ផ្ទះ ក្រោម​ផ្ទះ​នោះ ចាស់​ពី​បុរាណ​កំណត់​ថា​វា​មក​ឲ្យ​សុខ​សប្បាយ​ទេ មិន​បង្ក​នូវ​ភ័យ​អន្តរាយ​​បែប​ណា​មួយ​ឡើយ ។ កាល​ណា​ឃើញ​វា​ចូល​មក គេ​ត្រូវ​ចាប់​វា​ថ្នម ៗ ហើយ​បបោស​អង្អែល​លាប​ប្រេង លាប​ម្សៅ​រួច​ដុត​ធូប និយាយ​ដូច​នេះ​ថា "ឯង​ចូល​មក​ផ្ទះ​យើង​នេះ សូម​ឯង​​នាំ​យក​មក​នូវ​លាភ​ជ័យ សេចក្ដី​សុខ សេចក្ដី​ចំរើន សុភមង្គល​ដល់​យើង យើង​លែង​ឯង​ឲ្យ​មាន​សេរីភាព ចូរ​ឯង​ទៅ​រស់​នៅ​ក្នុង​ព្រៃ​ឲ្យ​បាន​សេចក្ដី​សុខ​ចុះ " ។
 
១០/ អំពិល​អំពែក​ចូល​ផ្ទះ អំពិល​អំពែក​ជា​សត្វ​ដង្កូវ​ម្យ៉ាង មាន​ជាតិ​ហ្វូសហ្វ័រ​ភ្លឺ​ភ្លិ​ប​ភ្លែត ៗ នៅ​ត្រង់​ពោះ​របស់​វា ។ នៅ​ពេល​យប់ ជា​ពិសេស​នៅ​រដូវ​វស្សា​ដែល​មាន​ភ្លៀង​ធ្លាក់​ជោគជាំ អំពិល​អំពែក​កើត​កូន​កើត​ចៅ​ជា​ច្រើន ។ លុះ​ពេល​ព្រលប់​មក​ដល់ វា​ហើរ​ ព្រោង​ព្រាត​បញ្ចេញ​ពន្លឺ​ភ្លិប​ភ្លែត ៗ ពាស​ពេញ​ព្រៃ ឬ​ពាស​ពេញ​ភូមិ ។ សត្វ​អំពិល​អំពែក​ចូល​ចិត្ត​ហើរ​លេង​សប្បាយ​តាម​វាល​ស្មៅ ​នៅ​ទី​ធ្លា​ក្បែរ​ផ្ទះ​ក្នុង​ភូមិ ។ ប្រការ​ដែល​គួរ​ឲ្យ​កត់​សំគាល់ គឺ​វា​កម្រ​នឹង​ហើរ​ចូល​មក​ក្នុង​ផ្ទះ​ណាស់ ។ ប៉ុន្តែ ជា​ចៃដន្យ​បើ​វា​ហើរ​ចូល​ក្នុង​ផ្ទះ ទោះ​បី​លើ ឬ​ក្រោម​ផ្ទះ​ក្ដី ចាស់​បុរាណ​ទាយ​ថា​វា​នាំ​យក​លាភ​សក្ការៈ​មក​ឲ្យ​ម្ចាស់​ផ្ទះ​នោះ ។ ជួន​កាល​អំពិល​អំពែក​នៅ​ហើរ​វីវក់​ឆ្វែល​ចុះ​ឆ្វែល​ឡើង​ក្នុង​ផ្ទះ​អស់​ពេល​យ៉ាង​យូរ ។ ជួន​កាល​វា​ចូល​មក​តែ​មួយ​ភ្លែត​ក៏​ចេញ​ទៅ​វិញ ។ យោល​ទៅ​តាម​បាតុភូត​បែប​នេះ ទំនាយ​ក៏​ទាយ​ទៅ​តាម​នោះ​ដែរ​គឺ​ថា បើ​វា​ចូល​មក​ហើរ​ចុះ ហើរ​ឡើង​អស់​រយៈ​ពេល​យូរ គេ​ជឿ​ថា​និង​មាន​លាភ​ធំ​ណាស់ ។ តែ​បើ​ចូល​មក​តែ​មួយ​ភ្លែត ហើរ​ចេញ​បាត់​ទៅ​វិញ ទំនាយ​ទាយ​ថា មាន​លាភ​ដែរ តែ​បាន​បន្តិច​បន្តួច​ប៉ុណ្ណោះ ។ អ្នក​ភូមិ​ខ្លះ ៗ នៃ​ខេត្ត​កំពង់ធំ កាល​បើ​ឃើញ​អំពិល​អំពែក​ហើរ​ចូល​ផ្ទះ គេ​ហាម​​កូន​ហាម​ចៅ​មិន​ឲ្យ​ចាប់​វា​លេង​ឡើយ ព្រោះ​គេ​ជឿ​ថា បើ​កាល​ណា​វា​ងាប់​ដោយ​ក្មេង​ចាប់​ដៃ​ធ្ងន់​ពេក​នោះ នឹង​នាំ​ឲ្យ​មាន​គ្រោះ​មហន្តរាយ​វិញ ។ គេ​បង្គាប់​កូន​ចៅ​ឲ្យ​សូត្រ​ជា​បទ​ស្មើ ៗ ថា "អំពិល​អំពែក​អើយ​កុំ​ទៅ​ផ្ទះ​គេ គេ​ចាប់​គេ​ចង មក​ផ្ទះ​បង បង​ឲ្យ​កង​ពាក់ បាក់​មួយ​ទៅ បង​ឲ្យ​មួយ​ទៀត ..." យ៉ាង​នេះ​ជា​ដើម ។
 
១១/ តុក​កែ​យំ តុកកែ​ជា​សត្វ​មួយ​ប្រភេទ ដែល​រស់​នៅ​តាម​ដើម​ឈើ​ឬ​ក្នុង​លំនៅ​ឋាន​របស់​មនុស្ស ត្រាច់​ចរ​តាម​សសរ តាម​ផ្លាន ផ្ទោង ដើម្បី​ស្វែង​រក​ចាប់​ចំណី​ស៊ី​ជា​អាហារ ។ វា​ក៏​ពង​ហើយ​ភ្ញាស់​កូន​បន្ត​ពូជ​ពង្ស​នៅ​ទី​នោះ​ផង​ដែរ ។ ចាស់ ៗ ធ្លាប់​ប្រាប់​ត ៗ គ្នា​មក​ថា បើ​តុកកែ​ណា​យំ​តិច​ជាង ៧ ម៉ាត់ នោះ​ពុំ​ល្អ​ឡើយ​ព្រោះ​វា​បក​ស្រាយ​​​នូវ​ឋានមពល​ខ្សោយ (រាសី​ដាក់, វាសនា​តិច) ដែល​ចាស់ ៗ ប្រាប់ឲ្យ​ដេញ​វា​ចេញ​ពី​ផ្ទះ ។ បើ​តុកកែ​ ណា​ដែល​យំ​ចាប់​ពី​ប្រាំពីរ​ម៉ាត់ រហូត​ទៅ​ដល់ ១៥ ឬ ១៨ ម៉ាត់​នោះ លោក​ទាយ​ថា ល្អ​ពន់​ពេក​ណាស់ គួរ​លៃ​ថែ​រក្សា​វា​ឲ្យ​នៅ​ជា​ប្រចាំ​នៅ​ក្នុង​ផ្ទះ ព្រោះ​តាម​រយៈ​ចំនួន​ម៉ាត់​ដែល​វា​យំ​បាន​ច្រើន​យ៉ាង​នេះ វា​ជា​ការ​បក​ស្រាយ​នូវ​ឋាមពល​ខ្លាំង​ក្លា (រាសី​ខ្ពស់ ជោគ​ជតា​ល្អ​វិសេស) ។
 
១២/ អំពី​ព្រាប​ចូល ឬ​ព្រាប​ចេញ ព្រាប​ជា​សត្វ​ព្រៃ មាន​ចរិត​ស្លូត​បូត ហើយ​គេ​ងាយ​និង​ផ្សាំង​វា​ណាស់ ។ ក្នុង​ករណី​ទូទៅ វា​ហាក់​សំដែង​ការ​ស្និទ្ធ​ស្នាល​ជា​មួយ​មនុស្ស រូប​រាង​ល្អ​ល្អះ​គួរ​ឲ្យ​ស្រឡាញ់​ណាស់ ។ សំឡេង​យំ​របស់​វា​ឮ​សូរ​ដូច​សំឡេង​ថ្ងូរ​របស់​អ្នក​ជំងឺ សម​ដូច​ពាក្យ​ទំនៀម​លោក​ពោល​ថា "ថ្ងូរ​ដូច​ព្រាប" ម្យ៉ាង​ទៀត​មាន​ពាក្យ​អ្នក​ស្រុក​ធ្លាប់​ចំអន់​លេង​ថា "ព្រាប​ណា​ពូកែ​ថ្ងូរ​ព្រាប​នោះ​ពិត​ជា​ធាត់" ។ ចាស់​ៗ ធ្លាប់​ចំណាំ​ថា បើ​កាល​ណា​គេ​ឃើញ​សត្វ​ព្រាប​ហើរ​ទាំង​ហ្វូង​មក​អាស្រ័យ​នៅ​លើ​ផ្ទះ​ណា នោះ​ជា​សញ្ញា​ប្រាប់​ឲ្យ​ដឹង​ថា គ្រួសារ​នោះ​នឹង​មាន​ជោគជតា​រាសី​ល្អ គួរ​ថែរក្សា​ការ​ពារ​នោះ​ឲ្យ​វា​រស់​នៅ​ជា​រៀង​រហូត​តទៅ វា​ពិត​ជា​បាន​ល្អ ត្រជាក់​ត្រជុំ​មិន​ខាន ។ ផ្ទុយ​ទៅ​វិញ បើ​កំពុង​តែ​រស់​នៅ​លើ​ផ្ទះ​ណា​មួយ​សុខ​ៗ ស្រាប់​តែ​នាំ​គ្នា​ហើរ​ចេញ​ពី​ផ្ទះ​លែង​នៅ​តទៅ​ទៀត នោះ​ជា​សញ្ញា​ប្រាប់​ឲ្យ​ដឹង​ថា រាសី​ម្ចាស់​ផ្ទះ​នឹង​ធ្លាក់​ចុះ និង​មាន​ហេតុ​ភេទ​មិន​ល្អ​តទៅ​ថ្ងៃ​មុខ ។
 
១៣/ វត្តមាន​សត្វ​ចាប​ដូនតា សត្វ​បក្សី​ដែល​មាន​មាឌ​តូច​ជាង​ចាប​ធម្មតា​នេះ ជា​សត្វ​មាន​ចរិត​រពឹស​ពន់​ពេក​ណាស់ ។ បើ​វា​ទំ​នៅ​លើ​មែក​ឈើ​ណា​នោះ វា​មិន​ដែល​នៅ​ស្ងៀម​បាន​មួយ​ភ្លែត​ឡើយ វា​លោត​ចុះ​លោត​ឡើង ហើយ​យំ​ឮ​សូរ​ចាច់ ៗ ! ។ ជា​ធម្មតា វា​ចូល​ចិត្ត​រស់​នៅ​លើ​ដើម​ឈើ​ជិត ៗ ផ្ទះ​មនុស្ស ហើយ​ហក់​ចុះ ហក់​ឡើង យំ​ចាច់ ៗ ឥត​ឈប់​ឈរ ។ សត្វ​នេះ មាន​វត្តមាន​តាម​ពេល​តាម​កាល (Oiseau passager) ​ពោល​គឺ​មិន​មែន​រស់​នៅ​ជា​អចិន្ត្រៃយ៍​ដូច​អស់​សត្វ​បក្សា​បក្សី​ផ្សេង​ឯ​ទត​ឡើយ ។ ខ្មែរ​យើង​ធ្លាប់​ជឿ​ត ៗ គ្នា​តាំង​ពីរ​យូរ​មក​ហើយ​ថាៈ សត្វ​ចាបដូន​តា​នេះ ចា​តំណាង​ព្រលឹង​ដូនតា​ខ្មែរ​ទាំង​អស់ មាន​ទី​ស្នាក់​អាស្រ័យ​នៅ​ជា​អចិន្ត្រៃយ៍​នៅ​ឯ​ព្រៃ​ហេមពាន្ត​ឯ​ណោះ ។ តែ​កាល​ណា​ចូល​ដល់​ជិត​ពាក់​កណ្ដាល​ខែ​ភទ្របទ​ហើយ​នោះ សត្វ​ចាប​ដូនតា​បាន​ធ្វើ​ដំណើរ​ពី​ព្រៃ​ហេមពាន្ត​មក​ដល់​ប្រទេស​ខ្មែរ ។ ត្រង់​នេះ​ស្រប​នឹង​ជំនឿ​ខ្មែរ​ថា នៅ​វស្សាន​រដូវ ពេល​ដែល​មេឃ​មាន​ពពក​ខ្មៅ​មី​ដេរ​ដាស មាន​ភ្លៀង​ធ្លាក់​ជោគជាំ​ទាំង​យប់​ថ្ងៃ​ឥត​ស្រាក មាន​ផ្គរ​លាន់​ឮ​សូរ​គគ្រឹម​ឰ​ដ៏​អាកាស​នោះ ស្ដេច​យម​បាល​បាន​បើក​លែង​ព្រលឹង​ខ្មោច​ដូនតា​ដែល​មាន​ទោស​ជាប់​នៅ​ឯ​ស្ថាន​នរក​នោះ ឲ្យ​មក​រក​កូន​ចៅ​ដើម្បី​បាន​ទទួល​អាហារ​ភោជន ដែល​កូន​ចៅ​តែង​នាំ​គ្នា​ទៅ​ធ្វើ​​បុណ្យ​បញ្ចូន​កុសល​នៅ​តាម​វត្តអារាម​នានា ។ តាម​ចំណាំ សត្វ​ចាប​ដូនតា​មក​កាន់​ស្រុក​ខ្មែរ​យើង​ក្នុង​កាល​វេលា​មួយ​ទៀង​ទាត់​ណាស់ គឺ​ចូល​ដល់​ជិត​ពាក់​កណ្ដាល​ខែ​ភទ្របទ​មក​ដល់ លុះ​ចប់​រដូវ​ភ្ជុំបិណ្ឌ ហើយ​ក៏​ស្រាប់​តែ​ទៅ​បាត់​អស់​គួរ​ឲ្យ​កត់​សំគាល់​ពន់​ពេក​ណាស់ ។ ចាស់ ៗ ធ្លាប់​​និទាន​ថា លុះ​ផុត​រដូវ​ភ្ជុំបិណ្ឌ​ហើយ សត្វ​ចាប​ដូនតា​ដែល​ជា​តំណាង​ ព្រលឹង​ដូនតា បាន​លា​យើង​ជា​កូន​ចៅ វិល​ត្រឡប់​ទៅ​លំ​នៅ​ឋាន​ឯ​ព្រៃហេមពាន្ត​វិញ ។ លុះ​ដល់​ខែ​ភទ្រ​បទ រដូវ​ភ្ជុំបិណ្ឌ​ឆ្នាំ​ក្រោយ ទើប​មក​ម្ដង​ទៀត ។
 
១៤/ ឆ្មា ឆ្កែ ចូល​ផ្ទះ សត្វ​ទាំង​ពីរ​ប្រភេទ​នេះ សុទ្ធ​សឹង​តែ​ជា​សត្វ​ស្រុក ។ ជួន​កាល​ ពួក​វា​មាន​ម្ចាស់​គ្រប់​គ្រង​ថែរក្សា ។ ជួន​កាល​វា​ក៏​ត្រាច់​ចរ ម្ដង​ទៅ​ត្រង់​នេះ ម្ដង​ទៅ​ត្រង់​នោះ ឥត​ទី​ដៅ​ច្បាស់​លាស់​ឡើយ ។ ​មាន​ជួន​កាល​ទៀត​ពួក​វា​ដែល​រស់​នៅ​ក្រោម​ដំបូល​ផ្ទះ​ណា​មួយ ហើយ​ដោយ​មាន​ហេតុ​បច្ច័យ​ជា​អាថ៌​កំ​បាំង​ក្ដី ដោយ​ត្រូវ​ម្ចាស់​វាយ​ធ្វើ​បាប​បង្អត់​អាហារ​ក្ដី វា​ក៏​សំរេច​ចិត្ត​ចេញ​ពី​ផ្ទះ​នោះ​ដើម្បី​ធ្វើ​ការ​ផ្សង​ព្រេង​ទៅរក​ទី​ថ្មី​ទៀត ។ ចំពោះ​សត្វ​អស់​នេះ ចាស់ ៗ ធ្លាប់​មាន​ពាក្យ​ស្លោក​ខ្លះ ៗ ដែរ ដូច​ជា​ពោល​ថា "ពុត​សិស្ស​គ្រូ​បី ពុត​ស្រី​ប្ដី​លែង ពុត​គោជ្រលែង ពុត​ឆ្កែ​បង់​ម្ចាស់1 " ។ ឯ​ ពាក្យ​ស្លោក​មួយ​ឃ្លា​ទៀត​នោះ ពាក់​ព័ន្ធ​ដល់​សត្វ​ឆ្មា "ឆ្មា​សម្បុរ​បី ស្រី​គ្រប់​ល័ក្ខណ៍" ​ពាក្យ​ស្លោក​ខាង​ក្រោម​នេះ មាន​អត្ថន័យ​ល្អ ។ ចាស់ ៗ តែង​តែ​មាន​ជំនឿ​ត ៗ គ្នា​មក​ថា កាល​ណា​ឆ្មា ឬ​ឆ្កែ​ ចូល​មក​នៅ​ក្នុង​ផ្ទះ​យើង​នោះ ចាត់​ទុក​ជា​ប្រផ្នូល​ល្អ​ណាស់ ។ គេ​សន្មត​ថា ប្រហែល​ជា​អានុភាព​ជា​អាថ៌​កំបាំង​អ្វី បណ្ដាល​ចិត្ត​ឲ្យ​សត្វ​ទាំង​​នេះ​ចូល​មក​នៅ​ក្នុង​ផ្ទះ​យើង ក្នុង​ន័យ​នាំ​យក​ទ្រព្យ​សម្បត្តិ​លាភ​ជ័យ​ល្អ​មក​ឲ្យ​យើង ។ អាច​គិត​ថា ប្រហែល​ជា​ផ្ទះ​នោះ ជា​ទី​ត្រជាក់​ត្រជំ​សុខ​ក្សេម​ក្សាន្ត​ហើយ​បាន​ជា​សត្វ​ទាំង​នេះ​សុំ​មក​ជ្រកកោន​​នៅ​ជា​មួយ ដើម្បី​សុំ​សេចក្ដី​សុខ ។ ដូច្នេះ កាល​បើ​មាន​ហេតុ​ភេទ​​បែប​នេះ ទោះ​​បី​យើង​មាន​ឆ្កែ​ឆ្មា​ក្នុង​សេចក្ដី​សុខ ។ ដូច្នេះ កាល​បើ​មាន​ហេតុ​ភេទ​បែប​នេះ ទោះ​បី​យើង​មានប​ឆ្កែ​ឆ្មា​ក្នុង​ផ្ទះ​យើង​ស្រាប់​ហើយ​ក្ដី គួរ​កុំ​ធុញ​​ទ្រាន់​ទើស​ទាល់ គួរ​ទទួល​វា​ឲ្យ​នៅ​ផ​ង​ចុះ កាល​បើ​ឃើញ​វា​ចូល​មក​នៅ​ដោយ​មាន​អាកប្បកិរិយា​ស្លូត​បូត ឱន​លំទោន សុភាព​រា​ប​សា តទៅ​ថ្ងៃ​មុខ​អ្នក​ច្បាស់​ជា​បាន​ជួប​វាសនា​ល្អ​ជា​មិន​ខាន ។ ធម្មតា​សត្វ​ឆ្កែ​ឆ្មា​ក៏​តែង​មាន​ពីរ​សណ្ឋាន​ជា​ដរាប គឺ​ខ្លះ​ល្អ ខ្លះ​ទៀត​អាក្រក់ ។ ឆ្មា​សូម្បី​វា​មាន​សម្បុរ​បី​ក៏​ដោយ ក៏​មាន​អាក្រក់​ដែរ ។ ប៉ុន្តែ ជួន​កាល​ខ្លះ ពួក​វា​មិន​មាន​ចរិត​អាក្រក់​​មក​ ពី​កំណើត​នោះ​ទេ ​ប៉ុន្តែ​ចំណុះ​ទៅ​និង​ការ​អប់រំ​បង្ហាត់​បង្រៀន​របស់​ម្ចាស់​វា ។ ចាស់​ៗ ធ្លាប់​ពោល​ថា ឆ្មា​វា​​បន់​ឲ្យ​តែ​ម្ចាស់​មាន​នឹង​បាន​ដេក​ពូក ។ ឯ​សត្វ​ឆ្កែ​​បន់​ឲ្យ​តែ​ម្ចាស់​ងាប់ ​និង​បាន​ស៊ី​ចំណី​ ពោរពាស​ក្នុង​ពេល​គេ​ធ្វើ​បុណ្យ​ឲ្យ​ខ្មោច​ម្ចាស់​វា។
 
១៥/ ឆ្កែ​លូ​នៅ​ពេល​យប់​ស្ងាត់ តាម​ធម្មតា ឆ្កែ​វា​តែង​ព្រុះ​មនុស្ស​ចម្លែក ព្រុះ​ដេញ​សត្វ​ឆ្កែ​ផង​គ្នា​ដែល​វា​ពុំ​ធ្លាប់​ឃើញ ។ ប៉ុន្តែ គេ​កម្រ​ឮ​វា​លូ ណាស់​លើក​លែង​តែ​ស្ថិត​ក្នុង​ករណី ដែល​ត្រូបវ​ម្ចាស់​វា​យក​​ទៅ​ប្រោស​ចោល (បំបរ​បង់) រក​ផ្លូវ​វិល​មក​ផ្ទហ​វិញ​មិន​ឃើញ​ប៉ុណ្ណោះ ហើយ​ឆ្កែ​ប្រភេទ​នេះ​លូ​តែ​ ពេល​ថ្ងៃ​ទេ ។ ​ប៉ុន្តែ ប្រសិន​បើ​នៅ​ពេល​យប់​ស្ងាត់ គេ​ឮ​វា​លូ​យ៉ាង​វែង បន្លឺ​សូរ​គ្រលួ៏ច​បែប​លន្លង់​​លន្លោច ​សូរ​គួរ​ឲ្យ​ ព្រឺ​ក្បាល គឺ​លូ​បញ្ចេញ​សំឡេង​បែប​នេះ​ហើយ​ដែល ចាស់​ៗ ខ្មែរ​យើង​កំណត់​ថា ជា​ប្រផ្នូល​មិន​ល្អ​សំរាប់​ស្រុក​ភូមិ​ទៅ​ថ្ងៃ​មុខ ។ ចាស់​តែង​តែ​ជឿ​ថា ស្រុក​ទេស​យើង​មាន​ចម្បាំង​រាំង​ជល់ ទុរ្ភិក្ស​អត់​ឃ្លាន ឬ​មាន​ជំងឺ​រាត​ត្បាត ។
 
១៦/ គោ​ក្រយៅ​ក្រឡាច់ ជា​ទូទៅ គោ​ជា​សត្វ​មាន​ផល​ប្រយោជន៍​ចំពោះ​មនុស្ស ដោយ​ផ្ដល់​នូវ​កំលាំង​អូស​ទាញ ផ្ដល់​សាច់​ជា​អាហារ ផ្ដល់​ទឹក​ដោះ និង​ផ្ដល់​កូន​សំរាប់​បន្ត​ពូជ​ពង្ស ។ ខ្មែរ​យើង​ចំណាំ​ដឹង​ថា គោ​ទាំង​អស់​ពុំ​មាន​លក្ខណៈ​ដូច​ៗ គ្នា​ទាំង​អស់​ទេ ។ ពួក​ខ្លះ​មាន​លក្ខណៈ​ល្អ ដែល​គេ​ជឿ​ថា បើ​វា​មិន​ចំរុង​ចំរើន យ៉ាង​ហោច​ណាស់​ក៏​វា​មិន​ឲ្យ​ទោស​ដល់​ម្ចាស់​ដែរ ។ ឯ​មួយ​ ពួក​ទៀត វា​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ប្រក្រតី ។ គេ​មើល​ដឹង​លក្ខណៈ​ល្អ អាក្រក់​នេះ​ដោយ​សារ​ក្រយៅ​របស់​វា ។ ក្រយៅ​ដែល​អាក្រក់​នោះ គឺ​ក្រយៅ​ក្រឡាច់ ក្រយៅ​ឈ្ងោក​ក្រោល ក្រយៅ​រំភាយខ្ចាត់ ក្រយៅធាក់លាញ ។ល។ គោ​ណា​ដែល​មាន​ក្រយៅ​មាន​ភិន​ភាគ​ដូច​ពោល​មក​នេះ គេ​ចាត់​ទុក​ជា​សត្វ​ចង្រៃ គេ​រិះ​រក​គ្រប់​វិធី​ដើម្បី​លក់ ឬ​ដូរ​ចេញ​ឲ្យ​ផុត​ពី​ផ្ទះ ។ បើ​កាល​ណា​នៅ​តែ​រឹង​រូស​​ប្រើ​ប្រាស់ ឬ​ចិញ្ចឹម​គោ​ប្រភេទ​នេះ គេ​ជឿ​ថា ​នឹង​មាន​ហេតុ​អន្តរាយ វិនាស​ទ្រព្យ​សម្បត្តិ ឬ​មនុស្ស​ក្នុង​គ្រួសារ​ឈឺ​ថ្កាត់ ស្លាប់​ព្រាត់​ប្រាស​ក៏​សឹង​មាន ។ អំពី​លក្ខណៈ​ចង្រៃ​បែប​នេះ ខ្មែរ​យើង​ធ្លាប់​មាន​ពាក្យ​ស្លោក​ពោល​ថា "អំពិល​ឯ​ត្បូង អណ្ដូង​ឯ​លិច គោ​ក្រយៅ​ក្រឡាច់ ប្រពន្ធ​ដោះ​ញ" ។ មាន​ន័យ​ថា​​បើ​មាន​ដើម​អំពិល​នៅ​ពី​ខាង​ត្បូង​ផ្ទះ បើ​មាន​អណ្ដូង​នៅ​ខាង​លិច​ផ្ទះ បើ​មាន​គោ​ក្រយៅ​ក្រឡាច់ បើ​មាន​ប្រពន្ធ​ដោះ​ញ នោះ​បុរាណាចារ្យ​លោក​ចំណាំ​ថា ចង្រៃ​ពន់​ពេក​ណាស់ ។
 
១៧/ ត្រដេវវ៉ិច​ចាល់ ត្រដេវវ៉ិច​ជា​បក្សី​ដែល​រក​ស៊ី​ដោយ​មិន​សូវ​បង្ហាញ​ខ្លួន​ឲ្យ​មនុស្ស​ម្នា​ឃើញ​ងាយ ៗ នោះ​ឡើយ ។ វា​យំ​ឮ​សូរ តេ ៗ វ៉ិច ! ៗ... យំ​ផង​ហើរ​ផង ហាក់​ដូច​ជា​ភិត​ភិយ​ណាស់ ។ ចំពោះ​សត្វ​ត្រដេវវ៉ិច​នេះ ចាស់​ៗ ខ្មែរ​ធ្លាប់​និយាយ​ជា​ពាក្យ​ទំ​នឹម​ទំនៀម​ថា "ដេក​យក​ជើង​ទ្រមេឃ ដូច​សត្វ​ត្រដេវវ៉ិច" មាន​ន័យ​ថា ជា​មនុស្ស​ប្រយ័ត្ន​ប្រយែង មាន​ការ​ភ័យ​បារម្ភ​​ច្រើន ។ តែ​ចំពោះ​ចាស់​​បុរាណ​គាត់​ធ្លាប់​ចំណាំ​ត ៗ គ្នា​មក​ថា បើ​នៅ​ពេល​យប់​ស្ងាត់ មាន​សត្វ​ត្រដេវវ៉ិច​ចាល់​ទាំង​ហ្វូង​ឮ​សូរ តេ ៗ វ៉ិច ៗ ... ទ្រហឹង​អឹង​អាប់ នោះ​ច្បាស់​ជា​មាន​ពពួក​ចោរ​មក​លួច​ប្លន់​នៅ​ភូមិ​​ណា​មួយ​ក្នុង​តំបន់​នោះ​ហើយ គេ​ត្រូវ​នាំ​គ្នា​ប្រុង​ប្រយ័ត្ន​ឡើង ។
 
១៨/ សត្វ​ជើង​បី តាម​ធម្មតា សត្វ​ពាហនៈ​ជា​ចតុប្បាន ដូច​ជា​គោ ក្របី សេះ ដំរី ជ្រូក ឆ្កែ ឆ្មា ជា​ដើម តែង​តែ​មាន​ជើង​បួន​ជា​ដរាប ។ ដូច្នេះ បើ​គេ​នាំ​គ្នា​កំនត់​ថា សត្វ​ជើង​បី​នោះ តើ​គេ​សំគាល់​ត្រង់​លក្ខណៈ​បែប​ណា​ទៅ​វិញ ? ។ គេ​សំគាល់​ថា សត្វ​ជើង​បី ចំពោះ​តែ​សត្វ​ដែល​ជើង​ទាំង​បួន​របស់​វា​មាន​សម្បុរ​មិន​ដូច​គ្នា ។ ឧទាហរណ៍ ជើង​បី​សម្បុរ​ខ្មៅ ជើង​មួយ​សម្បុរស ឬ​ផ្ទុយ​មក​វិញ ជើង​បី​សម្បុរស​ជើង​មួយ​សម្បុរ​ខ្មៅ នេះ​គេ​ចាត់​ថា សត្វ​នោះ​មាន​ជើង​បី​ហើយ ។ បើ​សត្វ​ដែល​គេ​ចិញ្ចឹម​ណា ដែល​មាន​លក្ខណៈ​ដូច​ពោល​ខាង​លើ​នេះ គេ​មិន​ចិញ្ចឹម​ទេ គេ​ចាត់​ទុក​ថា​ជា​សត្វ​ចង្រៃ​នាំ​មក​នូវ​ទុក្ខ​ទោស ឧបទ្រព​ចង្រៃ​​ដល់​ម្ចាស់​ជា​មិន​ខាន ។
 
១៩/ កូន​ក្របី​ឃ្លៀច តាម​ពូជ​របស់​វា ក្របី​មាន​ពីរ​ពណ៌​គឺ​សម្បុរ​ខ្មៅ​និង​សម្បុរ​ឃ្លៀច (ពណ៌កុលាប) ។ តាម​ការ​សង្កេត គេ​ឃើញ​មាន​ក្របី​ឃ្លៀច​តិច​បំផុត ។ កសិករ​ខ្មែរ​មិន​​និយម​ចិញ្ចឹម​ក្របី​ឃ្លៀច​ទេ គេ​ថា​វា​ចាញ់​កំដៅ​ថ្ងៃ​ជាង​ក្របី​ខ្មៅ ។ ចំពោះ​អ្នក​ដែល​ចិញ្ចឹម​ក្របី​ខ្មៅ​ទាំង​ហ្វូង ៗ ឲ្យ​ដេក​រួម​គ្នា​នៅ​ក្នុង​ក្រោល​តេ​មួយ​នោះ បើ​កាល​ណា​ហើយ​មាន​បាតុភូត​ចម្លែក​មួយ គឺ​ឃើញ​មេក្របី​ខ្មៅ​ ណា​មួយ​កើត​កូន​មក​ជា​ឃ្លៀច នោះ​គេ​ជឿ​ថា​ជា​បុព្វនិមិត្ត​ប្រាប់​ឲ្យ​ដឹង​អំពី​ការ​ស្លាប់​រង្គាល នៃ​ហ្វូង​ក្របី​ឃ្លៀច នោះ​គេ​ជឿ​ថា​ជា​បុព្វនិមិត្ត​ប្រាប់​ឲ្យ​ដឹង​អំពី​ការ​ស្លាប់​រង្គាល នៃ​ហ្វូង​ក្របី​ដោយ​សារ​ជំងឺ​អំបល់ ។
 
២០/ មនុស្ស​មាន​គភ៌​មិន​អាច​ជិះ​ដំរី​បាន ដូច​សត្វ​ពាហនៈ​ដទៃ​ទៀត​ដែរ វា​តែង​តែ​មាន​ការ​ពាក់​ព័ន្ធ​ទៅ​និង​ជីវភាព​មនុស្ស​ដែល​យើង​សូម​លើក​យក​មក​ពណ៌នា​ដូច​តទៅ ហ្ម​ដំរី​ទាំងឡាយ​តែង​តែ​មាន​ការ​ប្រយ័ត្ន​ប្រយែង មិន​អនុញ្ញាត​ឲ្យ​មនុស្ស​មាន​គភ៌ (ផើម) ជិះ​លើ​ខ្នង​ដំរី​ឡើយ ។ បើ​គេ​នៅ​តែ​បំពារ​បំពាន​ទៅ​លើ​តំណម​នោះ ដំរី​និង​រលាស់​ជម្រុះ​មនុស្ស​ផើម​នោះ​ឲ្យ​ធ្លាក់​ពី​លើ​ខ្នង​វា ។
 
២១/ ហាម​សាសង​ស្នេហា​នៅ​លើ​ខ្នង​ដំរី ដោយ​ឡែក​ពី​តំណម​មិន​ឲ្យ​មនុស្ស​ផើម​ជិះ​លើ​ខ្នង ការ​សាសង​តាម​ផ្លូវ​ស្នេហា​ប្រឡូក​ប្រឡែង​គ្នា​នៅ​លើ​ខ្នង​ដំរី​ក៏​ជា​ប្រការ​មួយ​ពុំ​អាច​អនុញ្ញាត​បាន​ដែរ ។ យើង​រាល់​គ្នា​ដែល​ធ្លាប់​ដឹង​អំពី​ប្រពៃណី​នេះ រួម​ទាំង​ហ្ម​ដំរី​ផង នៅ​ពុំ​ទាន់​បាន​ស្រាវ​ជ្រាវ​រក​ឃើញ​អំពី​មូល​ហេតុ​ច្បាស់​លាស់​នៅ​ឡើយ ។ រហូត​មក​ទល់​ ពេល​នេះ យើង​គ្រាន់​តែ​ដឹង​តាម​រយៈ​ចាស់ ៗ និយាយ​ថា បើ​កាល​ណា​គេ​នៅ​តែ​បំពារ​បំពាន​ទៅ​លើ​តំណម​នេះ ដំរី​និង​ស្រុត (ស្លាប់) ដោយ​ពុំ​អាច​ព្យាបាល​ឲ្យ​ជា​បាន​ឡើយ ។
 
២២/ ដំរី​ចូល​រួម​ចំណែក​ក្នុង​ការ​នាំ​មក​នូវ​ភាព​ត្រជាក់​ត្រជំ នឹង​ព្យាបាល​ក្មេង​អារ៉ឹះ ក្មេង​អារ៉ឹះ​ជា​ប្រភេទ​ក្មេង​ដែល​ ពិបាក​ចិញ្ចឹម ព្រោះ​វា​មាន​ជំងឺ​រ៉ាំរ៉ៃ​ជា​ប្រចាំ គឺ​ជំងឺ​ចំរុះ​ច្រើន​មុខ ឈឺ​នេះ​ផង ឈឺ​នោះ​ផង ពិបាក​ព្យាបាល​ជា​ទី​បំផុត ។ ហេតុ​ការណ៍​វា​​ឲ្យ​ចម្លែក នៅ​ត្រង់​វា​ស្គម​រីងរៃ ឈឺ​ឥត​មាន​ថ្ងៃ​ស្រាក​ស្រាន្ត តែ​វា​មិន​ស្លាប់ ។ ចាស់​បុរាណ​ធ្លាប់​ព្យាបាល​ក្មេង​អារ៉ឹះ​​នេះ​តាម​វិធី​ប្លែក​ៗ ជា​ច្រើន មាន​ដាក់​វា​ឲ្យ​អង្គុយ​ក្នុង​ឈ្នាង ហើយ​យក​ទៅ​ធ្វើ​ពិធី​ឧបកិច្ច​នៅ​ត្រង់​ផ្លូវ​បំបែក​ជា​បួន ដាក់​វា​នៅ​ចំផ្លូវ​ព្រះសង្ឃ​និមន្ត​បិណ្ឌបាត ដើម្បី​ឲ្យ​ព្រះសង្ឃ​ទស្សន៍ ឬ​ក៏​យក​ទៅ​ប្រគេន​លោក​ធុតុង្គ​ឲ្យ​លោក​ព្យាបាល ឬ​ក៏​ឧបកិច្ច​ធ្វើ​ជា​ឲ្យ​ទៅ​លោក​អាចារ្យ​ចិញ្ចឹម​ជា​និមិត្ត​រូប រួច​ទៅ​លោះ​យក​មក​វិញ ។ល។ និង ។ល។ តែ​នៅ​ពេល​នោះ យើង​សូម​លើក​យក​វិធី​មួយ​មក​ពណ៌នា​នោះ​គឺ ការ​ព្យាបាល​ដោយ​មាន​អន្តរាគមន៍​ពី​ដំរី ។ តាំង​ពី​បុរម​បុរាណ​រៀង​ដរាប​មក ខ្មែរ​យើង​តែង​តែ​ចាត់​ទុក​ដំរី​ថា​ជា​សត្វ​ត្រជាក់​ត្រជំ ជា​សត្វ​នាំ​មក​នូវ​សុភមង្គល ជា​សត្វ​តំណាង​ឲ្យ​ទឹក និង​ភាព​សំបូរ​រុង​រឿង ។ ជំនឿ​នេះ​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​ទៅ​ក្នុង​អារម្មណ៍​ខ្មែរ រហូត​ដល់​នាំ គ្នា​ជឿ​ត ៗ មក​ថា បើ​កាល​ណា​យល់​សប្ត​ឃើញ​ដំរី​នោះ ច្បាស់​ជា​មាន​ភ្លៀង​ជា​មិន​ខាន ។ ខ្មែរ​ខ្លះ​ជឿ​ថា ដំរី​នាំ​មក​នូវ​ជោគ​វាស​នា​ល្អ ធ្វើ​អ្វី ៗ តែង​តែ​កើត​ចំរើន​ផល​កាក់​កប​ជានិច្ច ។ ដូច្នេះ​ហើយ​បាន​ជា​ស្រី ៗ នៅ​ស្រុក​ស្រែ​ខ្លះ​ដែល​ចង់​ចិញ្ចឹម​នាង​ឲ្យ​បាន​ផល​ចំរើន គេ​តែង​ទៅ​និយាយ​អង្វរ​ហ្ម​ដំរី​ឲ្យ​ជួយ​គេ​ឲ្យ​បាន​ស្ទា​ប​បបូរ​មាត់​ក្រោម​របស់​ដំរី ។ ជួន​កាល​គេ​យក​ស្បែក​ដំរី (ដែល​ងាប់) មក​ធ្វើ​ជា​ជ្រញ់​ហា​ន់​ស្លឹក​មក​ឲ្យ​ដង្កូវ​នាង​ស៊ី ដើម្បី​ឲ្យ​លទ្ធ​ផល​ល្អ​ក្នុង​ការ​ចិញ្ចឹម ។ ខ្មែរ​ភាគ​ច្រើន​ពិសេស​គ្រួសារ​អ្នក​មាន ច្រើន​តែ​យក​ភ្លុក​ដំរី​ទាំង គូរ​មក​ដាក់​តាំង​លើ​តុ​កិត្តយស ឬ​លើ​ខ្នងទូ ទុក​ជា​គ្រឿង​លំអ​ផ្ទះ​ផង និង​ទុក​ជា​ទ្រព្យ​ត្រជាក់​នៅ​ក្នុង​ផ្ទះ​ផង ។
ចំពោះ​ក្មេង​អារ៉ឹះ គេ​យក​វា​ទៅ​ដាក់​ពី​ក្រោម​ពោះ​ដំរី ឬ​ដាក់​ពី​ក្រោម​មាត់​ដំរី យក​ប្រមោយ​វា​ឲ្យ​ស្ទាប​ក្បាល​ក្មេង​នោះ ឬ​ក៏​ឲ្យ​វា​ព្រួស​ទឹក​ដាក់​ខ្លួន​ប្រាណ​ក្មេង​​នោះ ក្នុង​ក្ដី​សង្ឃឹម​ថា​ធ្វើ​យ៉ាង​នេះ ក្មេង​និង​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​រ៉ាំរ៉ៃ​របស់​វា ហើយ​វា​នឹង​មាន​សុខ​ភាព​ល្អ មាន​កម្លាំង​ពលំ មាន​ប្រាជ្ញា​ស្មារតី​ល្អ​ឡើង​វិញ ។
សូម​ជំរាប​អស់​លោក​អ្នក​អាន​ថា អ្វី​ដែល​ខ្ញុំ​បាន​សរសេរ​រៀប​រាប់​អំពី​ជំនឿ​ផ្សេង ៗ ដូច​ពោល​ខាង​លើ​នេះ គឺ​ជា​ជំនឿ ជា​ការ​ចំណាំ ជា​ប្រផ្នូល​របស់​ខ្មែរ​នៅ​ក្នុង​ស្រុក​គិរីវង្ស ខេត្ត​តាកែវ ។ ខ្ញុំ​បាន​សាក​សួរ​ចាស់​ព្រឹទ្ធាចារ្យ​ក្នុង​ភូមិ​ជា​ច្រើន​នៃ​ឃុំតាអូរ ឃុំ​ព្រៃអំពក ឃុំ​ព្រៃរំដេង ឃុំ​ព្រះបាទជាន់ជុំ អំពី​ការ​កំណត់​ចំណាំ​ផ្សេង ៗ រួម​ជា​មួយ​នឹង​បទ​ពិសោធន៍ ការ​សង្កេត​ផ្ទាល់​ខ្លួន​ខ្លះ ៗ ។ ចំពោះ​ជំនឿ​ផ្សេងៗ ទៀត ដូច​ជា​អំពិលអំពែក​ចូល​ផ្ទះ ក្រៀល​ហើរ​ខ្ពស់​យំ​លើ​អាកាស ប្រហែល​ជា​​មាន​ប្រជាជន​នៅ​ខេត្តកំពង់ធំ​ខ្លះ​ជឿ​ដូច​នៅ​ខេត្តតាកែវ​ដែរ ។ ជំនឿ​បុរមបុរាណ មិន​មែន​មាន​ដូច​គ្នា​សុទ្ធ​សាធ​ដូច​គេ​ចាក់​ពុម្ព​នោះ​ទេ ប៉ុន្តែ វា​អាច​ខុស​ប្លែក​គ្នា​ទៅ​តាម​តំបន់​ទៅ​តាម​ស្រុក​ខេត្ត ។ ដូច្នេះ ប្រសិន​បើ​អស់​លោក​អ្នក​អាន​នៅ​តំបន់​ផ្សេង ចេះ​ដឹង​អ្វី​អំពី​ជំនឿ​ប្រពៃណី​ខុស​ប្លែក​ពី​នេះ សូម​មេត្តា​សរសេរ​ផ្ញើ​ទៅ​ពុទ្ធសាសនបណ្ឌិត្យ​ដើម្បី​ស្រាវជ្រាវ​ពិនិត្យ​ផ្ទៀង​ផ្ទាត់ និង​ចង​ក្រង​រក្សា​ទុក​ជា​ឯកសារ​ឲ្យ​បាន​ច្រើន​សំរាប់​ឲ្យ​កូន​ចៅ​យើង​ ជំនាន់​ក្រោយ ៗ សិក្សា​ស្រាវ​ជ្រាវ​ជា​បន្ត ។
 
 ដោយ មៀច ប៉ុណ្ណ
 

មង្គល​ឡើង​ផ្ទះ​ថ្មី


មង្គល​ឡើង​ផ្ទះ​ថ្មី
លោក ឆយ - ស៊ីផាត រៀបរៀង
 
តាម​ធម្មតា ប្រពៃណី​ពី​បុរាណ​របស់​ប្រជាពលរដ្ឋ​​ខ្មែរ កាលណា​គេ​បាន​សង់​ផ្ទះ​ថ្មី​រួច​ហើយ គេ​តែង​តែ​ប្រកប​ពិធី​ជា​មង្គល ដើម្បី​ទៅ​នៅ​លើ​ផ្ទះ​ថ្មី​នោះ ឲ្យ​បាន​ត្រជាក់​ត្រជំ សុខដុមរមនា​មាន​ជោគជ័យ​សិរីមង្គល ។ 
ជា​បឋម អ្នក​ម្ចាស់​ផ្ទះ​គប្បី​រក​ហោរ​គន់គូរ ឫក្សជតា​រាសី ដើម្បី​រក​ថ្លៃ នឹង​ឡើង​ទៅ​នៅ​លើ​ផ្ទះ​នោះ ។ កាល​បើ​បាន​ពេលា​ល្អ​ហើយ គេ​ក៏​រៀប​ចំ​វត្ថុ​ផ្សេង​ៗ ដើម្បី​ប្រកប​ពិធី​ដែល​មាន​ជា​ការ​ចាំបាច់​គឺ : 
១- ភ្លុក​ដំរី ឬ កុយរមាស
២- គ្រឿង​អលង្ការ
៣- សំពត់​អាវ​សាវស្បៃ
៤- សាច់​ប្រាក់​សុទ្ធ ឬ​ប្រាក់​ណែន
៥- ថ្ម​បិទ​មាស​មួយ​ដុំ
៦- ដូងទុំ​បិទ​មាស​មួយ​ផ្លែ
៧- ត្រឡាច​បិទ​មាស​មួយ​ផ្លែ
៨- ល័ក្ខជុំកន្លង់
៩- ស្រូវ​គង់
១០ - ឆ្មា​ញី​សម្បុរ​បី
១១- កន្ទេល ខ្នើយ​ថ្មី មួយ​សម្រាប់
លុះ​បាន​ឫក្សពារ​ពេលា​ហើយ ត្រូវ​រៀប​ចំ​ហែ​របស់​ដែល​បាន​រៀបរាប់​មក​នេះ ជា​ក្បួន​តាម​លំដាប់​លំដោយ​ឲ្យ​មាន​អ្នក​កាន់​ទ្រ​របស់​របរ ប្រកប​ដោយ​លក្ខណៈ​ផង ដូច​ពណ៌នា​ខាង​ក្រោម​នេះ : 
១- អាចារ្យ​ចាស់ទុំ​ម្នាក់​ដើរ​នាំ​មុខ កាន់​សក្ការបូជា
២- ប្រុស​មាន​គូស្រករ​ម្នាក់ កាន់​ភ្លុក​ដំរី​ឬ​កុយរមាស តម្កល់​លើ​ពាន​ឬ​តោក
៣- ស្រី​មាន​គូស្រករ​ម្នាក់ កាន់​ពាន​តម្កល់​គ្រឿង​អលង្ការ
៤- ស្រី​ម្នាក់​កាន់​ពាន​ដាក់​សំពត់​អាវ​សាវស្បៃ
៥- ស្រី​ម្នាក់​កាន់​ពាន​សាច់​ប្រាក់​ច្រក​ក្នុង​ថង់ ឬ​ប្រាក់​ណែន
៦- ប្រុស​ម្នាក់​កាន់​ថ្ម​មណីសិលា បិទ​មាស មួយ​ដុំ
៧- ស្រី​ម្នាក់​កាន់ដូង​ទុំ​បិទ​មាស​មួយ​ផ្លែ
៨- ប្រុស​ម្នាក់​កាន់​ត្រឡាច​បិទ​មាស​មួយ​ផ្លែ
៩- ក្មេង​ប្រុស​ជំទង់​ម្នាក់​កាន់​ពាន​ដាក់​ល័ក្ខ​ជុំកន្លង់
១០- ក្មេង​ស្រី​ព្រហ្មចារីយ៍​ម្នាក់​កាន់​ស្រូវ​គង់​ដាក់​ក្នុង​ពាន ឬ តុ
១១- គព្ភីនី ស្រី​មាន​គភ៌ បី​ឆ្មា​ញី សម្បុរ​បី ពាក់​ចង្រ្កង​មាស ឬ​ប្រាក់ ។ 
១២- មនុស្ស​ប្រុស - ស្រី កាន់​កន្ទេល​ខ្នើយ
ឯ​ក្បួន​ហែ ត្រូវ​ជុំវិញ​ផ្ទះ​ថ្មី​ជា​ទក្ខិណា​ពត៌ គឺ​ហែ​ពី​ស្ដាំ​ទៅ​ឆ្វេង​ចំនួន ៣ ជុំ ។
កាលណា​ហែ​បាន​មួយ​ជុំ មក​ដល់​ជើង​ជណ្ដើរ​មុខ​អាចារ្យ​នាំ​មុខ ត្រូវ​ស្រែក​សួរ​អ្នក​ម្ចាស់​ថា : 
អឺ ! លោក​ម្ចាស់​ផ្ទះ
ពេល​នេះ អ្នក​នៅ​លើ​ផ្ទះ​មិន​ទាន់​ឆ្លើយ ។ ក្បួន​ហែ​បាន​គ្រប់​ពីរ​ជុំ អាចារ្យ​សួរ​ម្ដង​ទៀត តែ​អ្នក​នៅ​លើ​ផ្ទះ​មិន​ទាន់​ឆ្លើយ​ទៀត ។ លុះ​គ្រប់​បី​ជុំ ទើប​អាចារ្យ​ហៅ​ទៀត​ថា : 
អឺ លោក​ម្ចាស់​ផ្ទះ
ម្ដង​នេះ​អ្នក​ម្ចាស់​ផ្ទះ​ត្រូវ​ឆ្លើយ​ថា : 
អើ ចុះ​អ្នកណា ទៅ​ណា​មក​ណា នាំ​គ្នា​អ៊ូអរ​យ៉ាង​នេះ 
សូម​ទោស លោក យើង​ខ្ញុំ​មក​ពី​ឆ្ងាយ​ណាស់ សូម​ជ្រាប
ចុះ​មក​ពី​ណា អ្នក​ថា​ឆ្ងាយ តើ​អ្នក​មក​ពី​នាយ មក​ពី​នគរ​ណា
បាទ យើង​ខ្ញុំ​មក​ពី​នគរ​រាជគ្រឹះ
ចុះ​អ្នក​មក​មាន​ចិត្ត​ប៉ង​បំណង​កិច្ចការ​អ្វី 
បាទ យើង​ខ្ញុំ​បាន​លេច​ឮ​រន្ទឺ​ដឹង​ដំណឹង​ដល់​ថា លោក​ស្រី លោក​ប្រុស បាន​សង់​ផ្ទះ​ថ្មី​យ៉ាង​ធំ​ទ្រនំ​ខ្ពស់ មែន​ឬ​មិនមែន ? 
មែន តើ​អ្នក​មាន​ការ​យ៉ាង​ណា សូម​អ្នក​ថ្លែង​ការណ៍​ប្រាប់​មក​ចុះ
ដោយ​យើង​ខ្ញុំ​បាន​ដំណឹង​នេះ ទើប​នាំ​គ្នា​យក​គ្រឿង​ត្រជាក់​ត្រជុំ ចម្រុង​ចម្រើន​មក​ជូន​ជា​ជោគជ័យ សិរីមង្គល មាន​ទាំង​កុយពុក ភ្លុក​ស្អុយ មាស​ប៉ុន​ដូង​ទុំ ប៉ុន​ត្រឡាច គ្រឿង​សំពត់​អាវសាវស្បៃ មាស​ប្រាក់ កែវ កង​ពិទូសូរ្យកាន្ត មាន​ឆ្មា​វិឡារី​សប្បុរ​បី ពាក់​ជី​ដាំ​ត្បូង បើ​លោក​ត្រូវ​ការ​ខ្ញុំ​មាន​ប្រាថ្នា​ជូន​ដោយ​ឥត​ថ្លៃ សុំ​តែ​បាយ​អាស្រ័យ​មួយ​ពេល​ប៉ុណ្ណោះ ។ 
ឯ​រឿង​បាយ​ទឹក​មិនមាន​ខ្វះ​អី បើ​ពិត​ដូច​សំដី សូម​អញ្ជើញ​នាំ​គ្នា​ឡើង​មក​ចុះ ។ 
នៅ​វេលា​អ្នក​ម្ចាស់​អនុញ្ញាត​ឲ្យ​ឡើង​ហើយ អាចារ្យ​ត្រូវ​រៀប​ចំ​សែន ក្បាល​ជណ្ដើរ ។ 
ឯ​គ្រឿង​ក្រយា​បូជា​នោះ​មាន​ដូច​តទៅ
ចំអាប​មួយ​ថាស
បង្អែម​មួយ​ថាស 
ក្បាល​ជ្រូក​ស្ងោរ​មួយ
ផ្តិល​ទឹក​មួយ​ផ្តិល ដាក់​អម្បោះ​ចំណង​ដៃ
បាយសី​ប៉ាកឆាម​មួយ​គូ 
ស្លា​ធម៌​មួយ
ការ​រៀប​ចំ​ហើយ អាចារ្យ​ត្រូវ​សំបួង​សម្រូង ប្ដឹង ទេពតា ទេព្រ័ក្ស ជំនាង​ផ្ទះ សុំ​ឲ្យ​ជួយ​អភិបាល​រក្សា ចំរើន​ស័ព្ទសារធុការ​ពរ​តទៅ ។ 
ឯ​ពាក្យ​សំបូង​សង្រូង​នេះ​យើង លើក​មក​ជូន​ជា​សណ្ដាប់​ដូច​តទៅ : 
ឱ ! តេជៈ​ម្ចាស់​ថ្លៃ ថ្ងៃ​នេះ​ថា​តា​មាន​ឫក្ស អធិមង្គល ខ្ញុំ​សូម​ប្ដឹង​ដល់ អស់​ព្រះភូមិម្ករ ទេវតា រក្សា​ភូមិ​ឋាន វិមាន​ថ្មី ត្បិត​ពេល​នេះ​លោក .....អ្នក ...... បាន​សង់​ផ្ទះ​រួច​ហើយ​ៗ រៀប​ចំ​ឡើង​នៅ​ក្នុង​ថ្ងៃ​នេះ សូម​ទេព្ដា​រក្សា​ផ្ទះ​ថ្មី​នេះ ជួយ​ពិភ័ក្តិ​រក្សា​ឲ្យ​ស័ព្ទសារធុការ​សិរីសួស្ដី​ជ័យ​មង្គល វិបុល​សុខ​គ្រប់​ប្រការ ចំរើន​លាភា​តាំង​ពី​ពេល​នេះ​រៀង​តទៅ ។
និយាយ​សំបូង​សង្រូង​រួច​ហើយ អាចារ្យ​ត្រូវ​ចាប់​ម្ហូប​ចំណី​កាត់​ត្រចៀក​ជ្រូក​មួយ​ចំណិត ដាក់​ក្នុង​កន្ទោង​មួយ រួច​ច្រូច​ទឹក​បន្តិច ដាក់​សែន​នៅ​ក្បែរ​គល់​ឈើ​មួយ​ក្នុង​របង​ផ្ទះ​ថ្មី​នោះ ។ 
លុះ​ចប់​ការ​សែន​ហើយ ត្រូវ​យក​អម្បោះ​ចង​ក្បាល​ជណ្ដើរ រួច​ច្រូច​ទឹក​សុំ​ពរ​ជ័យ ។ កាល​អ្នក​ហែ​បាន​ឡើង​ទៅ​ដល់​លើ​ផ្ទះ​ហើយ អាចារ្យ​ត្រូវ​រៀប​ចំ​ចង​ដៃ​ប្រសិទ្ធពរ​ដល់​ម្ចាស់​ផ្ទះ គឺ​ត្រូវ​ក្រាល​កន្ទេល​ឈម​មុខ​ទៅ​រក​ទិស​ដង្ហើម​រស់ រៀប​របស់​ភស្តុភារ នៅ​ទី​ជាមួយ រួច​អញ្ជើញ​ម្ចាស់​ផ្ទះ​មក​អង្គុយ​ក្រាប​លើ​ខ្នើយ ហើយ​ចង​ដៃ​ឲ្យ​ពរ​ស័ព្ទសារធុការ​ប្រសិទ្ធ​ឲ្យ​បាន ត្រជាក់​ត្រជុំ​ចម្រុង​ចម្រើន​ជា​ភិយ្យោភាព ។ 
ត​ពី​នេះ ទៅ​ត្រូវ​និមន្ត​ព្រះសង្ឃ​ចំរើន ពុទ្ធមន្ត តាម​ប្រពៃណី​ពុទ្ធសាសនា ដើម្បី​បញ្ជៀស ឧបទ្ទវន្តរាយ​ទាំងឡាយ​ទាំងពួង នឹង​ដើម្បី​ចម្រើន​សុខ​សួស្ដី​សិរីមង្គល​ដល់​ម្ចាស់​ផ្ទះ​ថ្មី​នោះ​តទៅ ។ លុះ​ចប់​កិច្ច​ចំរើន​បរិត្ត អ្នក​ម្ចាស់​ផ្ទះ​តែង​តែ​រៀប​ចំ​លៀង​ភោជនាហារ​តាម​ការ​គួរ ។

ប្រភព​នៃ​ព្រះ​រាជ​ពិធី​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ

ប្រភព​នៃ​ព្រះ​រាជ​ពិធី​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ
ជំនឿ​របស់​ខ្មែរ ក្នុង​ទំនៀម​ព្រះ​រាជ​ពិធី​ប្រណាំង​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ អាង​ដល់​ប្រភព​នានា ដូច​ពណ៌នា​ដោយ​សង្ខេប​ខាង​មុខ ៖
ប្រភព​នៃ​ព្រះ​រាជ​ពិធី​ប្រណាំង​ទូក
1.ក) សៀវភៅ «ជយ​វរ្ម័ន​ទី ៧» របស់​វិជ្ជាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ មាន​ចែង​ថា ៖
«នៅ​សម័យ​អង្គរ នា​គ្រិស្ត​សតវត្ស​ទី ១២ ក្រុង​កម្ពុជា​មាន​សេចក្ដី​សុខ​ក្សេមក្សាន្ត រុងរឿង​ណាស់ ដោយ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី ៧ ស្ដេច​ចេញ​ធ្វើ​សង្គ្រាម​ជើង​ទឹក​បង្ក្រាប​ពួក​ចាម ដោយ​កង​ទ័ព​ទូក ជា​ចម្បាំង​ដោះ​ក្រុង​កម្ពុជា​ឲ្យ​រួច​ផុត​ស្រឡះ​ចេញ​ពី​ខ្មាំង​សត្រូវ ( គ។ស. ១១៧៧-១១៨១ ) ។ រឿង​ចម្បាំង​គ្រា​នេះ មាន​ឆ្លាក់​នៅ​លើ​ជញ្ជាំង​ប្រាសាទ​បាយ័ន នឹង​បន្ទាយ​ឆ្មារ» ។
ក្នុង​ចម្លាក់​នោះ ឃើញ​មាន​កង​ទ័ព​ទូក​ជា​ច្រើន​មហិមា ដែល​មាន​ព្រះ​បរម​ឆាយាល័ក្ខណ៍​នៃ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី ៧ ទ្រង់​ប្រថាប់​ឈរ​លើ​ព្រះ​ទីនាំង​នាវា​ចម្បាំង ដោយ​ទ្រង់​ធ្នូ​នឹង​ដំបង​យ៉ាង​សម្បើម ក្នុង​ចំណោម​កងទ័ព​ទូក​ទាំងឡាយ ។
ខ) ឯកសារ «ល្បែង​ប្រណាំង​ទូក» របស់​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​លេខ ១៩.០០៤ និពន្ធ​ដោយ​លោក ថាច់-ប៉ែន ហៅ ប៉ាង អាចារ្យ​នៅ​ពុទ្ធសាសនបណ្ឌិត្យ​រង ខែត្រ​ឃ្លាំង កម្ពុជា​ក្រោម មាន​ចែង​ថា :
«សម័យ​លង្វែក ( ព។ស. ២០៧១ គ.ស. ១៥២៨ ) ព្រះ​បាទ​អង្គ​ចន្ទ​ទី ១ ទ្រង់​តាំង​ពញា តាត ងារ​ជា​ស្និទ្ធ​ភូបាល​ ជា​ស្ដេច​ត្រាញ់​នៅ​កម្ពុជា​ក្រោម ស្រុក​បាសាក់ ។ ស្ដេច​ត្រាញ់​នេះ បាន​ចាត់​របៀប​រៀប​ចំ​ការពារ​ស្រុក មាន​របៀប​ដូច​រៀប​រាប់​ត​ទៅ​នេះ ៖
ទាហាន​ជើង​ទឹក ចែក​ជា ៣ ក្រុម៖
ក្រុម​ទី ១ ហៅ​ទ័ព​ស្រួច ហាត់​ច្បាំង​នឹង​ទូក​ដែល​មាន​ជំនាង​ដូច​ទូក​ប្រណាំង​យើង​សព្វ​ថ្ងៃ។
ក្រុម​ទី ២ ហៅ​ទ័ព​ជំនួយ ហាត់​ច្បាំង​នឹង​ទូក​ចែវ​ពីរ​ជួរ ដែល​មាន​ជំនាង​ដូច​ទូក​ចែវ​​ប្រណាំង​យើង​សព្វ​ថ្ងៃ ។
ក្រុម​ទី ៣ ហៅ​ទ័ព​បាសាក់ គឺ​ទុក​ធំ​មាន​ដំបូល​មាន​ចែវ​មាន​ក្ដោង ដែល​មាន​ជំនាង​ដូច​ទូក​បាសាក់ ហៅ​ទុក​ប៉ុកចាយ តែ​រាង​ស្ដួច​វែង មាន​ដំបូល​តែ​មួយ​កាត់​ខាង​មុខ ឥត​ជញ្ជាំង ។ល។ ជា​ទូក​ដាក់​ស្បៀង​អាហារ សម្រាប់​កង​ទ័ព ។ល។
របៀប​បង្ហាត់​ច្បាំង (តាម​ទំនៀម​ស្ដេច​ត្រាញ់​នៅ​កម្ពុជា​ក្រោម) ស្រេច​លើ​មន្ត្រី​ទាំង ៤ ទិស ដែល​ឋិត​នៅ​ក្នុង​ឱវាទ​លោក​ស្និទ្ធ​ភូបាល (ស្ដេច​ត្រាញ់) គ្រប់​ចំពូក ដែល​បញ្ញត្តិ​ច្បាប់​សម្រាប់​ស្រុក ។ល។ កំណត់​ថ្ងៃ​ពេញ​បូណ៌មី ខែ​កត្តិក រដូវ​អក​អំបុក​នោះ, មន្ត្រី​ទាំង ៤ ទិស​ត្រូវ​កេណ្ឌ​ទាហាន​ទាំង​ជើង​គោក​ទាំង​ជើង​ទឹក ទៅ​ប្រជុំ​នៅ​បន្ទាយ​ស្ដេច​ត្រាញ់​ប្រឡង​ឫទ្ធិ​គ្នា (សម​យុទ្ធ) ១ ថ្ងៃ ១ យប់​រាល់​ឆ្នាំ ។
ចំណែក​ទាហាន​ជើង​ទឹក​ឲ្យ​ទៅ​ប្រឡង​ឫទ្ធិ​ឯ​ទន្លេ​ពាម​កន្ថោ ក្នុង​ខែត្រ​ឃ្លាំង ដ្បិត​កន្លែង​នោះ​ជា​ទី​ប្រជុំ​ផ្លូវ​ទឹក​គ្រប់​ខែត្រ នឹង​ទៅ​មក​បាន​ដោយ​ស្រួល ។
តាម​សៀវភៅ នឹង​ឯកសារ ជា​ប្រភព​ទាំង ២ ខាង​លើ​នេះ អាច​ឲ្យ​សន្និដ្ឋាន​ថា ប្រទេស​កម្ពុជា​សម័យ​បុរាណ​ជា​ប្រទេស​មាន​កង​ទ័ព​ជើង​ទឹក​យ៉ាង​ខ្លាំង​ពូកែ នឹង​មាន​ពិធី​ហ្វឹកហ្វឺន ពិធី​សម​យុទ្ធ​កង​ទ័ព​នេះ ជា​ប្រពៃណី រៀង​រាល់​ឆ្នាំ ហើយ​អាច​សន្និដ្ឋាន​ទៀត​ថា ដែល​ប្រទេស​កម្ពុជា សម័យ​បច្ចុប្បន្ន​ធ្វើ​ព្រះ​រាជ​ពិធី​អុំ​ទូក​នេះ គឺ​ជាប់​ពូជ​ត​មក​អំពី​ព្រះ​រាជ​ពិធី​សម​យុទ្ធ ដែល​ត្រូវ​នឹង​ភាសា​បារាំង​ថា ម៉ាណឺវ្រិ៍ ( Manœuvre ) នៃ​កង​ទ័ព​ទូក ក្នុង​សម័យ​បុរាណ​នោះ​ឯង ។
ប្រភព​នៃ​ព្រះ​រាជ​ពិធី​បណ្ដែត​ប្រទីបក) គម្ពីរ​ទាឋា​វង្ស ភាសា​បាលី មាន​ចែង​ថា ព្រះ​ចង្កូម​កែវ​ទាំង ៤ នៃ​ព្រះ​សម្មា​សម្ពុទ្ធ​ជា​បរម​គ្រូ​ប្រតិស្ឋាន​នៅ​ទី​ទាំង ៥ គឺ
ទី ១ - នៅ​ត្រៃត្រឹង្ស​សួគ៌
ទី ២ - នៅ​នាគ​ពិភព
ទី ៣ - នៅ​ស្រុក​គន្ធា
ទី ៤ - នៅ​ទន្ត​បុរៈ ក​លិង្គ​រដ្ឋ ។
ខ) ភាណ​វារៈ​បាលី ត្រង់​ពុទ្ធ​ន​មក្ការ​គាថា មាន​ចែង​ថា ព្រះ​បាទ​នៃ​ព្រះ​សម្មា​សម្ពុទ្ធ​ជា​បរម​គ្រូ​ប្រតិស្ឋាន​នៅ​ទី​ទាំង ៥ គឺ
ទី ១ - នៅ​សុវណ្ណ​មាលិក​បព៌ត
ទី ២ - នៅ​សុវណ្ណ​បព៌ត
ទី ៣ - នៅ​សុមនកូដ​បព៌ត
ទី ៤ - នៅ​យោនក​បុរី
ទី ៥ - នៅ​ស្ទឹង​នម្មទា ។
គ) ពាក្យ​សរសើរ​ព្រះ​បាទ​ទាំង​បាលី (យស្សបាទេ) ទាំង​សម្រាយ​ក៏​មាន​ចែង​ថា ព្រះ​បាទ​នៃ​ព្រះ​សម្មា​សម្ពុទ្ធ​បរម​គ្រូ​ប្រតិស្ឋាន​នៅ​ទី​ទាំង ៥ ដូច​ក្នុង​ភាណ​វារៈ​ដែរ ។
ដោយ​ហេតុ មាន​គម្ពីរ​ដីកា​ជា​ប្រភពដូច្នេះ បាន​ពុទ្ធ​បរិស័ទ​ខេមរជាតិ​តែង​ធ្វើ​ពិធី​បណ្ដែត​ប្រទីប នៅ​យប់​ពេញ​បូណ៌មី ខែ​អស្សុជ, ព្រះ​រាជា​តែង​ទ្រង់​ធ្វើ​ព្រះ​រាជ​ពិធី​បណ្ដែត​ប្រទីប នៅ​យប់ ១៤ - ១៥ កើត​នឹង ១ រោច ខែ​កត្តិក បូជា​ចំពោះ​ព្រះ​ចង្កូម​កែវ​នៅ​នាគ​ពិភព ព្រះ​ពុទ្ធ​បាទ​នៅ​ស្ទឹង​នម្មទា នឹង​នៅ​ទី​ឯ​ទៀត ៗ ដូច​ពោល​ហើយ ដោយ​ជឿ​ថា​ជា​ការ​កុសល នឹង​ជា​ព្រះ​រាជ​កុសល​ដ៏​ធំ​ដែល​បាន​ផល​យ៉ាង​ប្រសើរ​ដើម្បី​សេចក្ដី​សុខ​ចំរើន-រុង​រឿង ដល់​ខ្លួន ដល់​ព្រះ​អង្គ នឹង​ដល់​ប្រទេស​ជាតិ ។
ប្រភព​នៃ​ព្រះ​រាជ​ពិធី​សំពះ​ព្រះ​ខែគម្ពីរ​បរមត្ថ​ទីបនី អដ្ឋ​កថា​ចរិយា​បិដក ភាសា​បាលី​មាន​ចែង​ថា ៖
ក្នុង​ដើម​ភទ្ទកប្ប​នេះ ព្រះ​បរម​ពោធិសត្វ​នៃ​យើង ទ្រង់​ឧប្បត្តិ​ជា​ស​ស​បណ្ឌិត (ទន្សាយ)។ នៅ​ថ្ងៃ​ពេញ​បូណ៌មី ១ ទ្រង់​អធិដ្ឋាន​ឧបោសថ​សីល​ហើយ​ទ្រង់​ឧទ្ទិស​ព្រះ​មំសៈ​ព្រះ​អង្គ​ជា​ទាន​បរមត្ថ​បារមី ដើម្បី​បំពេញ​ព្រះ​ពោធិ​សម្ភារ​ឲ្យ​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ ។ ព្រះ​ឥន្ទ​ទ្រង់​ជ្រាប​ទ្រង់​ក្រឡា​ព្រះ​អង្គ​ជា​ព្រាហ្មណ៍​ចាស់ មក​សុំ​ព្រះ​មំសៈ​ស​ស​បណ្ឌិត​ជា​អាហារ ។ ព្រះ​ពោធិសត្វ​ឲ្យ​ឥន្ទ​ព្រាហ្មណ៍​បង្កាត់​ភ្លើង ដើម្បី​ដុត​ព្រះ​អង្គ​លោក ។ កាល​ឥន្ទ​ព្រាហ្មណ៍ បង្កាត់​ភ្លើង​ឆេះ​ឡើង ព្រះ​ពោធិសត្វ​លោត​ចូល​ភ្លើង​នោះ ភ្លើង​ពុំ​ឆេះ ឥន្ទ​ព្រាហ្មណ៍​ស្ទុះ​ទៅ​ពរ​ព្រះ​ពោធិសត្វ​ឡើង​ទៅ​ដល់​មណ្ឌល​ព្រះ​ចន្ទ ហើយ​ទ្រង់​យក​ម្នាង​សិលា​គូរ​រូប​ទន្សាយ​អធិដ្ឋាន​ឲ្យ​នៅ​ជាប់​រហូត​ដល់​ទី​បំផុត​កប្ប ។ ដោយ​អានុភាព​ទាន​បរមត្ថ​បារមី​នៃ​ព្រះ​ពោធិសត្វ​ផង សេចក្ដី​អធិដ្ឋាន​របស់​ព្រះ​ឥន្ទ​ផង រូប​ទន្សាយ​ក៏​ឃើញ​ប្រាកដ​ក្នុង​ចន្ទ​មណ្ឌល​ដរាប​ដល់​សព្វ​ថ្ងៃ ។
ដោយ​ជឿ​តាម​រឿង​នេះ​ហើយ បាន​ជា​នៅ​វេលា​យប់​នៃ​ថ្ងៃ​ពេញ​បូណ៌មី ខែ​កត្តិក រៀង​រាល់​ឆ្នាំ ខ្មែរ​យើង​តែង​យក​នំ​ចំណី​មាន​អំបុក នឹង​ចេក​ជា​ដើម​មក​បូជា​ព្រះ​ចន្ទ​ហៅ​ថា «ពិធី​អក​អំបុក ឬ​ហៅ​ថា ពិធី​សំពះ​ព្រះ​ខែ» សូម្បី​ព្រះ​រាជា​ក៏​ទ្រង់​សព្វ​ព្រះ​រាជ​ហ្ឫទ័យ​ធ្វើ​ព្រះ​រាជ​ពិធី​នេះ​ដែរ ដូច​បាន​ពណ៌នា​រួច​សព្វ​គ្រប់​មក​ហើយ ។

ព្រះ​រាជ​ពិធី​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ

ព្រះ​រាជ​ពិធី​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ
ស សុខនី

ព្រះ​រាជ​ពិធី​ធំ​ៗ ៣ មុខ គឺ​ព្រះ​រាជ​ពិធី​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ តែង​មាន​រៀង​រាល់​ឆ្នាំ​នៅ​ប្រទេស​កម្ពុជា ។ ព្រះ​រាជ​ពិធី​ទាង​នេះ ធ្វើ​នៅ​ក្នុង​ទន្លេ​ចតុម្មុខ នឹង​នៅ​កំពង់​ផែ ខាង​មុខ​ព្រះ​បរម​រាជ​វាំង អស់​ថិរវេលា ៣ ថ្ងៃ គឺ​ថ្ងៃ ១៤ កើត ១៥ កើត នឹង ១ រោច ខែ​កត្តិក ។
តាម​កំណត់​ព្រះ​រាជ​ពិធី ក្នុង​រជ្ជកាល​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្ដម​-សុរាម្រិត ព.ស. ២៥០១ គ.ស. ១៩៥៨ មាន​សេចក្ដី​ដូច​រៀបរាប់​តទៅ ៖
ព្រះ​រាជ​ពិធី​អុំទូក នឹង​បណ្ដែត​ប្រទីប ឥត​មាន​ប្រកាន់​ឈ្មោះ​ថ្ងៃ​ទេ ប្រកាន់​តែ​លំដាប់​ថ្ងៃ គឺ​១៤-១៥​កើត នឹង ១ រោច ខែ​កត្តិក​ប៉ុណ្ណោះ ដូច​រៀបរាប់​ខាង​មុខ ៖
ថ្ងៃ​ទី ១ គឺ​ថ្ងៃ ១៤ កើត ខែ​កត្តិក
ម៉ោង ១៦ គឺ​ម៉ោង ៤ រសៀល ប្រណាំង​ទូក​ង ទូក​មួង ។
ទូក​ដែល​ត្រូវ​មក​ប្រណាំង​នោះ ប្រហែល ៣០ គូ មក​ពី​វត្ត​ក្នុង​ខែត្រ​ផ្សេង​ៗ ដែល​នៅ​ជិត​មាត់​ទន្លេ មាន​ខែត្រ​កណ្ដាល នឹង​ខែត្រ​កំពង់​ចាម ជា​ដើម ។
របៀប​ប្រណាំង​ទូក គេ​ផ្គូ​គ្នា​ជា​គូ ២ ចេញ​ប្រណាំង​ត ៗ គ្នា​ជា​លំដាប់​លំដោយ​បណ្ដោយ​ទឹក​​តាម​ដង​ទន្លេ​កំពង់​ឆ្នាំង ដើម​ទី​ទន្ទឹម​នឹង​ភ្នំ​ដូន​ពេញ ចុង​ទី​ចំមុខ​ព្រះ​រាជ​ដំណាក់​ផែ ផ្គូ​ប្រណាំង ២ គូ ឬ ៣ គូ ម្ដង​ក៏​មាន ច្រើន​ជាង​នោះ​ក៏​មាន ចុះ​មក​ដល់​ចុង​ទី ហើយ​សារ​ត្រឡប់​ឡើង​ទៅ​ផ្គូ​ម្ដង​ទៀត សារ​ចុះ​សារ​ឡើង ៣ លើក​ក្នុង ១ ថ្ងៃ គ្រប់​ទាំង ៣ ថ្ងៃ ។
នៅ​ពេល​ប្រណាំង​ទូក ភ្លេង​ដន្ត្រី​ព្រះ​រាជ​ទ្រព្យ ភ្លេង​ពិណពាទ្យ​ប្រគំ​នៅ​ព្រះ​រាជ​ដំណាក់​​ផែ តាម​រយៈ​ទូក​ចុះ​ឡើង ។
ព្រះ​រាជ​វង្សានុវង្ស តំណាង​រាស្ត្រ ក្រុម​ប្រឹក្សា​ព្រះ​រាជ​អាណាចក្រ នាហ្មឺន​សព្វ​មុខ​មន្ត្រី​ទាំង​ទាហាន​ទាំង​ស៊ីវិល មន្ត្រី​កិត្តិយស ប្រជុំ​នៅ​ព្រះ​ទីនាំង​មករ ព្រះ​ទីនាំង​បល្ល័ង្ក តាំង​ពី​ម៉ោង ២ រសៀល​ចាំ​ក្រាប​បង្គំ​គាល់​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង នឹង​សម្ដេច​ព្រះ​មហាក្សត្រិយានី ដែល​នឹង​ស្ដេច​យាង​មក​ប្រថាប់​ក្នុង​ព្រះ​រាជ​ដំណាក់​ផែ នៅ​វេលា​ម៉ោង ៤-១០ នាទី​រសៀល ។
ទាហាន​ក្រុម​រក្សា​ព្រះ​អង្គ ក្រុម​ខេមរភូមិន្ទ ចាំ​គោរព​អម​សង​ខាង​ផ្លូវ តាំង​ពី​មុខ​ទ្វារ​ព្រះ​បរម​រាជ​វាំង រហូត​ដល់​មាត់​ច្រាំង, ទាហាន​សេះ​ក្រុម​រក្សា​ព្រះ​អង្គ ចាំ​គោរព​អម​តាម​មាត់​ជណ្ដើរ ដែល​ស្ដេច​ចុះ​ទៅ​ព្រះ​រាជ​ដំណាក់​ផែ ។ ប្រធាន​រដ្ឋ​សភា ប្រធាន​ក្រុម​ប្រឹក្សា​ព្រះ​រាជ​អាណាចក្រ រដ្ឋ​មន្ត្រី រដ្ឋ​លេខាធិការ ចាងហ្វាង​ក្រុម​ព្រះ​រាជ​មន្ទីរ រង់​ចាំ​ក្រាប​បង្គំ​ទទួល​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង នឹង​សម្ដេច​ព្រះ​មហា​ក្សត្រិយានី នៅ​មាត់​ជណ្ដើរ​ខាង​លើ ហើយ​តាម​ហែ​ព្រះ​អង្គ​ទៅ​ព្រះ​រាជ​ដំណាក់​ផែ ។
ម៉ោង ១៦ គឺ​ម៉ោង ៤-១០ នាទី​រសៀល ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត​លើ​ត្បូង នឹង​សម្ដេច​ព្រះ​មហាក្សត្រិយានី​ស្ដេច​យាង​ចេញ​ពី​ព្រះ​បរម​រាជវាំង ទៅ​គង់​ប្រថាប់​ក្នុង​ព្រះ​រាជ​ដំណាក់​ផែ ត្រា​តែ​រួច​ព្រះ​រាជ​ពិធី ។
កាល​ទ្រង់​ស្ដេច​យាង​ចេញ មាន​ក្រុម​ឧត្ដម​ប្រឹក្សា​ព្រះ​រាជា នឹង​ព្រះ​រាជ​បរិពារ​ផ្ទាល់​ព្រះ​អង្គ​តាម​ហែ មាន​ភ្លេង​ដន្ត្រី​ព្រះ​រាជ​ទ្រព្យ ប្រគំ​គោរព ។
សូម​ជ្រាប​ថា ក្នុង​ព្រះ​រាជ​ពិធី​នេះ តាំង​ពី​ថ្ងៃ​ដំបូង​រហូត​ដល់​ថ្ងៃ​បង្ហើយ គ្រឿង​ទ្រង់​នឹង​សំលៀក​បំពាក់, សម្រាប់​ព្រះ​រាជា ព្រះ​ពស្ត្រ​ព័ណ៌ ព្រះ​ភូសា​ស័ក្ដិ​ព្រះ​អង្សា ឬ​ស្នាប់​ព្រះ​ជង្ឃ ព្រះ​ភូសា​ស បើក​ព្រះ​សូរង ស័ក្ដិ​ព្រះ​អង្សា ។ សម្រាប់​នាហ្មឺន​សព្វ​មុខ​មន្ត្រី សំពត់​ព័ណ៌ អាវ​កុត​ស ស័ក្ដិ​ស្មា ឬ​ខោ​ជើង​វែង អាវ​បើក​ក​ស ។ សម្រាប់​ទាហាន ខោ​វែង​ឯក​សណ្ឋាន​តាម​ក្រុម ។ គ្រឿង​ឥស្សរិយ​យស " បារ៉េត " ។
ម៉ោង ១៩ គឺ​ម៉ោង ៧ យប់ អុជ​ប្រទីប​ជ្វាលា​នៅ​ព្រះ​រាជ​ដំណាក់​ផែ នឹង​ទូក​កប៉ាល់ ។
នៅ​ពេល​ដំណាល​គ្នា​នោះ បណ្ដែត​ប្រទីប​ដែល​រចនា​រូប​ភាព​ផ្សេងៗ ។ បណ្ដា​ប្រទីប​ទាំង​នោះ ប្រទីប​របស់​ព្រះ​មហាក្សត្រ​មាន​ត្រា​មកុដ​ជា​សញ្ញា, ប្រទីប​របស់​ទី​ស្ដី​ការ​រដ្ឋ​មន្ត្រី​ក្រសួង​ធម្មការ​មាន​រូប​សីមា​ជា​សញ្ញា, ប្រទីប​របស់​ទី​ស្ដី​ការ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌​មាន​រូប​ត្រា​ជូ (ជញ្ជីង) ជា​សញ្ញា ជា​ដើម សុទ្ធ​តែ​តាំង​លើ​ទូក​លើ​កប៉ាល់​តូច​ៗ រចនា​ដោយ​អគ្គិសនី​ព័ណ៌​ផ្សេងៗ ។ មាន​កប៉ាល់​ ១ សណ្ដោង​ប្រទីប​ទាំង​នោះ​មក​ប្រជុំ​នៅ​មុខ​ព្រះ​រាជ​ដំណាក់​ផែ ។ មុន​ពេល​ចេញ​ដំណើរ​ហែ​តាម​ដង​ទន្លេ ប្រទីប​ព្រះ​មហា​ក្សត្រ​ដែល​នៅ​មុខ​គេ​បំផុត អែប​ចូល​ទៅ​ជិត​ព្រះ​រាជ​ដំណាក់​ផែ ហើយ​ព្រះ​រាជា​ទ្រង់​អុជ​ប្រទីប​នោះ​ផ្ទាល់​ព្រះ​អង្គ ដោយ​ព្រះ​ឈុត​ឈ្នួន​ដង​វែង ដែល​ឧកញ៉ា​ព្រះ​ស្ដេច​ចាងហ្វាង​សង្ឃការី​ថ្វាយ​ទ្រង់ ។ ប្រទីប​ដែល​ព្រះ​រាជា​ទ្រង់​អុជ​នោះ ជា​ទៀន​ក្រមួន​សុទ្ធ ខ្នាត​តូចៗ ហៅ​ទៀន​រ៉ាវ ដែល​បិទ​រាយ​ភ្ជាប់​នៅ​រាង​ប្រទីប​មាន​ចំនួន ៥០០ ដើម ព្រះ​មហា​ក្សត្រ​ទ្រង់​អុជ ៣ ដើម ហើយ​សម្ដេច​ព្រះ​មហាក្សត្រិយានី ព្រះ​ទាំង​សម្ដេច​ព្រះ​ឧបយុវរាជ​ទ្រង់​អុជ ៣ ដើម​ៗ មួយ​ព្រះ​អង្គ​ទៀត ។ រួច​ព្រះ​រាជ​វង្សានុវង្ស​ទ្រង់​អុជ នឹង​នាហ្មឺន​ធំ ២ ដែល​នៅ​គាល់​ជិត​ព្រះ​ករុណា​អុជ​ត ៗ ទៅ​ដរាប​ដល់​គ្រប់​ទៀន​រ៉ាវ ៥០០ ដើម ។ រួច​ហើយ​កប៉ាល់​សណ្ដោង​ប្រទីប​នោះ​ចេញ​បែរ​មុខ​ទៅ​ខាង​ជើង មាន​ល្បឿន​គ្រឿន ៗ សន្សឹម ៗ ច្រាស​ទឹក​ទោ​តាម​ទន្លេ​កំពង់​ឆ្នាំង ដល់​មុខ​វត្ត​ភ្នំ​ដូនពេញ ហើយ​វិល​ត្រឡប់​ចុះ​បណ្ដោយ​ទឹក​មក​វិញ ដល់​មុខ​ព្រះ​រាជ​ដំណាក់​ផែ​ត្រឡប់​ឡើង​ច្រាស​ទឹក​ទៅ​វិញ​ទៀត សារ​ចុះ សារ​ឡើង ៣ លើក ដរាប​ដល់​ម៉ោង ២២ គឺ​ម៉ោង ១០ យប់​ទើប​ឈប់ ។
ពី​ម៉ោង ២១ គឺ​ម៉ោង ៩ យប់​ដល់​អាធ្រាត បញ្ចាំង​ភាពយន្ត​នៅ​វាល​ព្រះ​មេរុ ចែក​ជូន​មហាជន​ទស្សនា ។
ពី​ម៉ោង ២២ គឺ​ម៉ោង ១២ យប់​ដល់​ភ្លឺ ពួក​កញ្ញា​នារី​ច្រៀង​សកវាទិ៍​ក្នុង​ព្រះ​រាជ​ដំណាក់​ផែ ដោយ​មាន​ប្រគំ​ភ្លេង​មហោរី ភ្លេង​ពិណពាទ្យ យ៉ាង​ពីរោះ​ក្រ​លួច​គួរ​សវនា ។
ថ្ងៃ​ទី ២ គឺ​ថ្ងៃ ១៥ កើត ខែ​កត្តិកម៉ោង ១៦ គឺ​ម៉ោង ៤ រសៀល ប្រណាំង​ទូក​ង ទូក​មួង ដោយ​មាន​ដន្ត្រី​ព្រះ​រាជ​ទ្រព្យ ភ្លេង​ពិណពាទ្យ ប្រគំ​តាម​រយៈ​ទូក​ចុំ​ឡើង​ដូច​ថ្ងៃ​ទី ១ ។
ព្រះ​រាជ​វង្សានុវង្ស រដ្ឋ​មន្ត្រី រដ្ឋ​លេខាធិការ អនុរដ្ឋលេខាធិការ តំណាង​រាស្ត្រ ក្រុម​ប្រឹក្សា​ព្រះ​រាជាណាចក្រ នាហ្មឺន​សព្វ​មុខ​មន្ត្រី (ទាហាន ស៊ីវិល) មន្ត្រី​កិត្តិយស ចូល​ក្រាប​បង្គំ​គាល់ នៅ​កន្លែង​ដដែល ដូច​ថ្ងៃ​ទី ១ ។
ម៉ោង ២៤ គឺ​ម៉ោង ១២ យប់ ព្រះ​រាជ​ពិធី​សំពះ​ព្រះ​ខែព្រះ​រាជ​ពិធី​សំពះ​ព្រះ​ខែ មាន​របៀប​ដូច​រៀបរាប់​តទៅ ៖
ពួក​ព្រះ​ក្រាល​រៀប​ចំ​ក្រាល​កម្រាល​នៅ​ទី​ខាង​លើ​មាត់​ច្រាំង ត្រង់​​ជណ្ដើរ​ចុះ​ទៅ​ព្រះ​រាជ​ដំណាក់​ផែ នៅ​ចំ​កណ្ដាល​កម្រាល​នោះ​មាន​រៀប​រណ្ដាប់​អំបាល​នេះ គឺ អំបុក ២ តោក​ធំ ដូង​ខ្ចី ១០ ផ្លែ ចេក​ពង​មាន់ ១០ ស្និត ទៀន​ធំ ១៤ ដើម (តំណាង​ខែត្រ ១៤) ដោយ​មាន​ជើង​ដំកល់​សម្រាប់​បង្វិល​សម្រក់​គ្រប់​ទាំង ១៤ ដើម ។ រៀប​រួច​ហើយ​ដល់​ម៉ោង ២៤ គឺ​ម៉ោង ១២ យប់ ព្រះ​ចន្ទ​ពេញ​វង់​ត្រង់​ចំ​ពី​លើ ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង សម្ដេច​ព្រះ​មហា​ក្សត្រិយានី សម្ដេច​ព្រះ​ឧបយុវរាជ ទ្រង់​ស្ដេច​ចេញ​មក​គង់​ប្រថាប់​កណ្ដាល​ទី​ប្រជុំ ដោយ​ជួបជុំ​ព្រះ​រាជ​វង្សានុវង្ស គណៈ​រដ្ឋ​មន្ត្រី នឹង​នាហ្មឺន​សព្វ​មុខ​មន្ត្រី​គង់​អង្គុយ​គាល់​ត្រៀប​ត្រា ។ លុះ​ជួប​ជុំ​ហើយ ឧកញ៉ា​ព្រះ​ស្ដេច​ចាងហ្វាង​ក្រុម​សង្ឃការី ក្រាប​ថ្វាយ​បង្គំ​ចូល​ទៅ​អុជ​ទៀន​ថ្វាយ​ព្រះ​រតនត្រ័យ នឹង​ទេវតា នាំ​នមស្ការ​ព្រះ​រតនត្រ័យ ហើយ​សូត្រ​ប្រកាស​ទេវតា​ដោយ​ពាក្យ​ប្រកាស​ដូច​តទៅ​នេះ ៖
ភោន្តោ ទេវ​សង្ឃា​យោ បពិត្រ​អស់​ពពួក​ទេព​និករ​អ​មរ​មេឃ​ទាំង​មួយ​សែន​កោដិ​ចក្រវាឡ មាន​ទេពតា​ដែល​ឋិត​នៅ​ក្នុង​ឋាន​ឆកាមាវចរ​សួគ៌​ទាំង​៦ ជាន់ គឺ​ឋាន​ចតុម្មហ​រាជិកា តាវត្តិង្ស យាមា តុស្សិត និម្មានរតី បរ​និម្មិត មាន​សម្ដេច​ព្រះ​អមរិន្ទ្រា​ទេវរាជ ជា​ដើម នឹង​ឋាន​សោឡស​ព្រហ្ម​លោក ១៦ ជាន់ មាន​សម្ដេច​ព្រះ​មហា​ព្រហ្ម​ជា​ប្រធាន ព្រម​ទាំង​ភុម្ម​ទេវា រុក្ខ​ទេវា អារក្ខ​ទេវា អាកាស​ទេវា បណ្ដា​ដែល​ឋិត​នៅ​ក្នុង​ព្រៃ​ភ្នំ និគម​ជនបទ ច្រក​ជ្រោះ​ជ្រលង​ដង​អូរ កុម្ភីរ​ជលសា ស្ទឹង បឹងបួ ជួរ​ទន្លេ នឹង​ទេពតា​ដែល​ឋិត​នៅ​គ្រប់​វត្ត​អារាម ក្នុង​ខែត្រ​ខ័ណ្ឌ​ពន្ធ​សីមា ព្រះ​រាជ​ណាចក្រ​កម្ពុជា មាន​ទេវតា​រក្សា​ស្វេតច្ឆត្រ នឹង​ទេវតា​រក្សា​ព្រះ​អង្គ​កន្លោង ទេវតា​រក្សា​ព្រះ​ដំណាក់​ផែ​ជា​ដើម ។
អាយន្ត្វេត្ថ សមាគមេ យើង​ខ្ញុំ​ទាំង​អស់​សូម​អញ្ជើញ​ទេពតា​គ្រប់​ព្រះ​អង្គ ស្ដេច​យាង អញ្ជើញ មក​សន្និបាត​ប្រជុំ ក្នុង​ព្រះ​រាជ​ដំណាក់​ផែ​នេះ​ជា​ក្រសិណ ។
ដ្បិត​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ (នរោត្ដម​1 សុរាម្រិត វិសុទ្ធ​មហា​ខត្តិយវង្ស វិសុទ្ធិ​ហរិពង្ស គុណា​តិរេក ធម្ម​ចរិយោត្ដម បរម​បពិត្រ ព្រះ​ចៅ​ព្រះ​រាជ​អាណាចក្រ​កម្ពុជាធិបតី ជា​អម្ចាស់​ជីវិត​លើ​ត្បូង នឹង​សម្ដេច​ព្រះ​មហា​ក្សត្រិយានី សម្ដេច​ព្រះ​ឧបយុវរាជ នាយក​រដ្ឋ​មន្ត្រី) ទ្រង់​មាន​ព្រះ​រាជ​សទ្ធា​ជ្រះ​ថ្លា​ក្នុង​ព្រះ​ពុទ្ធ​សាសនា បាន​រៀប​ព្រះ​រាជ​ពិធី​បុណ្យ​ចុះ​ព្រះ​រាជ​ដំណាក់​ផែ ហើយ​ទ្រង់​ត្រាស់​បង្គាប់​មន្ត្រី​ខ្ញុំ​រាជការ​គ្រប់​ដំណែង​ឲ្យ​រៀប​តាក់តែង​អុំ​ទូក លយ​ព្រះ​កន្ទោង អុជ​កាំជ្រួច​រន្ទា ប្រទីប​ជ្វាលា​មាន​រស្មី​ភ្លឺ​ព្រោងព្រាត រុង​រឿង​ល្អ​ជាទី​អស្ចារ្យ មាន​ទាំង​ដូរ្យដន្ត្រី​រាំ​ប្រគំ​ថ្វាយ​ព្រះ​រតនត្រ័យ នឹង​ព្រះ​ចង្កូម​កែវ ដែល​ទ្រង់​ព្រះ​សណ្ឋិត​គង់​នៅ​ក្នុង​ឋាន​ភុជង្គ​នាគ នឹង​ព្រះ​ពុទ្ធ​បាទ​ដែល​នៅ​ក្នុង​ស្ទឹង​យោនក​បុរី នឹង​ព្រះ​ចូឡាមុនី(?) ដែល​ទ្រង់​សណ្ឋិត​នៅ​ក្នុង​ឋាន​តាវត្តឹង្ស ព្រម​ទាំង​ព្រះ​ចេតិយ​ដែល​ទ្រង់​ព្រះ​សណ្ឋិត​ក្នុង​ឋាង​ព្រហ្ម​លោក ព្រម​ទាំង​បូជា​ដល់​ទេពតា​គ្រប់​ព្រះ​អង្គ, ព្រះ​រាជ​ពិធី​បុណ្យ​នេះ (ចូល​ពី​ថ្ងៃ​អង្គារ ១៤ កើត​ខែ​កត្តិក ឆ្នាំ​ច​សំរិទ្ធិស័ក ព.ស. ២៥០១ ត្រូវ​នឹង​ថ្ងៃ ២៥ ខែ​វិច្ឆិកា ឆ្នាំ ១៩៥៨ ដរាប​ដល់​ថ្ងៃ​ពុធ ១៥ កើត ខែ​កត្តិក2 នេះ) ជា​ថ្ងៃ​ពេញ​បូណ៌មី​ព្រះ​ចន្ទ​ពេញ​វង់ ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​រៀប​គ្រឿង​សក្ការៈ អំបុក ចេក ដូង ថ្វាយ ប្រះ​ខែ បូជា​ចំពោះ​ព្រះ​បរម​រូប​ព្រះ​ស​ស​បណ្ឌិត​បរម​​ពោធិសត្វ ដែល​ទ្រង់​ព្រះ​សណ្ឋិត​តាំង​នៅ​ក្នុង​វង់​ព្រះ​ចន្ទ​សព្វ​ថ្ងៃ​នេះ នឹង​បញ្ច​វលាហកៈ ទាំង ៥ ព្រះ​អង្គ ព្រម​ទាំង​ទេពតា​គ្រប់​ព្រះ​អង្គ តាម​ព្រះ​រាជប្បវេណី​អំពី​បុរាណ​រៀង​មក លុះ​ដល់​ថ្ងៃ (ព្រហស្បតិ៍3) ១ រោច ខែ - ឆ្នាំ​ដដែល​នេះ ពិធី​ផ្ដាច់​ព្រ័ត្រ​ជា​កិច្ច​សម្រេច​ព្រះ​រាជ​ពិធី​បុណ្យ ។
ហេតុ​នេះ សូម​ទេពតា​គ្រប់​ព្រះ​អង្គ​ស្ដេច​យាង អញ្ជើញ​ធ្វើ​ទស្សនកិច្ច នឹង​សេព​សោយ​នូវ​គ្រឿង​សក្ការៈ​បូជា​ជា​ទី​កំសាន្ត​តាម​សព្វ​ព្រះ​ហ្ឫទ័យ ស្រេច​ហើយ​សូម​មេត្តា​ជួយ​ឧបត្ថម្ភ​គាំ​ពារ (ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង នឹង​សម្ដេច​ព្រះ​មហាក្សត្រិយានី សម្ដេច​ព្រះ​ឧបយុវរាជ នាយក​រដ្ឋ​មន្ត្រី​4) សូម​កុំ​ឲ្យ​មាន​រោគា​ព្យាធិ​ចូល​មក​បៀតបៀន​ក្នុង​ព្រះ​អង្គ​ឡើយ សូម​ទ្រង់​មាន​ជោគជ័យ មាន​តេជះ ឈ្នះ​សឹក​សត្រូវ​គ្រប់​ទិសានុទិស ហើយ​សូម​ទ្រង់​បាន​ប្រកប​នូវ​ព្រះ​សុខ​ភាព​នឹង​វឌ្ឍនភាព ទ្រង់​តាំង​នៅ​ក្នុង​សិរី​រាជ​សម្បត្តិ ឲ្យ​បាន​ថ្កុំថ្កើង​រុងរឿង​អស់​កាល​ជា​អង្វែង ព្រម​ទាំង​ព្រះ​រាជ​វង្សានុវង្ស គណៈ​រដ្ឋមន្ត្រី ក្រុម​ប្រឹក្សា​ព្រះ​រាជ​អាណាចក្រ​កម្ពុជា រដ្ឋ​សភា នាហ្មឺន​តូច​ធំ ខ្ញុំ​រាជការ​ប្រុស-ស្រី នឹង​អាណា​ប្រជានុរាស្ត្រ ដែល​ជា​ពលរដ្ឋ​ទាំង​អស់ នៅ​ក្នុង​ព្រះ​រាជ​អាណាចក្រ​កម្ពុជាធិបតី​នេះ ក៏​សូម​ឲ្យ​បាន​សេចក្ដី​សុខ - ចំរើន​គ្រប់​គ្នា​ទាំង​អស់​ត​ទៅ ។
ម្យ៉ាង​ទៀត យើង​ខ្ញុំ​ទាំង​ឡាយ សូម​បួងសួង​ចង់​ដឹង​នៅ​ឧទកធារា ដែល​ទេពតា​គ្រប់​ព្រះ​អង្គ មាន​បញ្ច​វលាហកៈ​ជា​ដើម​បង្អោរ​ទឹក​ភ្លៀង​ឲ្យ​ធ្លាក់​ចុះ​មក​ក្នុង​ព្រះ​រាជ​អាណាចក្រ​កម្ពុជា​ទាំង ១៤ ខែត្រ ក្នុង​ឆ្នាំ (កុរ​នក្សត្រ​ឯកស័ក ព.ស. ២៥០២​5) នៅ​ខាង​មុខ​នេះ តើ​ខេត្ត​ណា​មាន​ភ្លៀង​ច្រើន​ជាង​ខេត្ត​ណា យើង​ខ្ញុំ​សូម​សន្មត​ទៀន​ទាំង ១៤ នេះ ជា​តំណាង​ទឹក​ភ្លៀង​គ្រប់​ខេត្ត​ទាំង​អស់ គឺ​ទៀន​ទី ១ តំណាង​ទឹក​ភ្លៀង​ខេត្ត​កណ្ដាល ទៀន​ទី ២ តំណាង​ទឹក​ភ្លៀង​ខេត្ត​កំពង់​ចាម ទៀន​ទី ៣ តំណាង​ទឹក​ភ្លៀង​ខេត្ត​​បាត់​ដំបង ទៀន​ទី ៤ តំណាង​ទឹក​ភ្លៀង​ខេត្ត​កំពត ទៀន​ទី ៥ តំណាង​ទឹក​ភ្លៀង​ខេត្ត​ព្រៃវែង ទៀន​ទី ៦ តំណាង​ទឹក​ភ្លៀង​ខេត្ត​កំពង់ឆ្នាំង ទៀន​ទី ៧ តំណាង​ទឹក​ភ្លៀង​ខេត្ត​តាកែវ ទៀន​ទី ៨ តំណាង​ទឹក​ភ្លៀង​ខេត្ត​ស្វាយ​រៀង ទៀន​ទី ៩ តំណាង​ទឹក​ភ្លៀង​ខេត្ត​កំពង់​ធំ ទៀន​ទី ១០ តំណាង​ទឹក​ភ្លៀង​ខេត្ត​សៀមរាប ទៀន​ទី ១១ តំណាង​ទឹក​ភ្លៀង​ខេត្ត​ក្រចេះ ទៀន​ទី ១២ តំណាង​ទឹក​ភ្លៀង​ខេត្ត​កំពង់​ស្ពឺ ទៀន​ទី​១៣ តំណាង​ទឹក​ភ្លៀង​ខេត្ត​ពោធិ៍សាត់ ទៀន​ទី​១៤ តំណាង​ទឹក​ភ្លៀង​ខេត្ត​ស្ទឹង​ត្រែង6 ។
សូម​ទេពតា​នឹង​មហា​ព្រហ្ម បញ្ចវលាហកៈ​គ្រប់​ព្រះ​អង្គ​មេត្តា​បង្អោរ​ទឹក​ភ្លៀង​ឲ្យ​ធ្លាក់​ចុះ​មក​ក្នុង​ព្រះ​រាជ​អាណាចក្រ​កម្ពុជា ឲ្យ​បាន​បរិបូណ៌​ដើម​ឆ្នាំ​នឹង​កណ្ដាល​ឆ្នាំ​ចុង​ឆ្នាំ ឲ្យ​បាន​គ្រប់​ខេត្ត​ទាំង​អស់ ហើយ​សូម​ឲ្យ​កើត​ផលានុផល គឺ ស្រូវ​អង្ករ សណ្ដែក ល្ង ពោត ក្របាស ថ្នាំ ឲ្យ​បាន​បរិបូណ៌។​​​​​​
ប្រកាស​ទេវតា​ចប់​ហើយ ព្រះ​រាជា​ទ្រង់​ស្ដេច​អុជ​ទៀន​ទាំង ១៤ ដើម រួច​បង្វិល​ទៀន​ទាំង ១៤ សម្រក់​ផ្សង សុំ​ទឹក​ភ្លៀង​ឲ្យ​បរិបូណ៌​ក្នុង​ព្រះ​រាជ​អាណាចក្រ​កម្ពុជា ដើម្បី​ឲ្យ​កើត​ផលានុផល​ដ៏​សម្បូណ៌​សប្បាយ​ដល់​ប្រជា​ពលរដ្ឋ ។
លុះ​ផ្សង​រួច ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ទ្រង់​ព្រះ​បរម​រាជានុញ្ញាត​ព្រះ​រាជ​ទាន​រណ្ដាប់​ដង្វាយ​ទាំង​ឡាយ មាន​អំបុក​ចេក​ជាដើម ដល់​នាហ្មឺន​សព្វ​មុខ​មន្ត្រី​ទាំងឡាយ​ឲ្យ​ទទួល​ព្រះ​រាជ​ទាន​ជា​ទី​កំសាន្ត​សប្បាយ ។
ទំនៀម​អក​អំបុក សំពះ​ព្រះ​ខែ ខាង​ពិធី​រាស្ត្រ​មាន​របៀប​រៀប​ចំ​នឹង​រណ្ដាប់​ប្រហែល​ព្រះ​រាជ​ពិធី​ដែរ ហើយ​ក្នុង​ពេល​អក​ពួក​រាស្ត្រ​គេ​តែង​ងើយ​មុខ​ឡើង​មើល​ទៅ​ដួង​ព្រះ​ចន្ទ ដែល​នៅ​កណ្ដាល​អម្ពរ​ចំ​ពី​លើ​សិរសា ប្រណម្យ​អញ្ជលី ហើយ​ទើប​ចាប់​អំបុក​ឡើង​អក, ខាង​ព្រះ​រាជ​ពិធី​ក៏​ធ្វើ​ដូច្នេះ​ដែរ គ្រាន់​តែ​មាន​របៀប​នឹង​រណ្ដាប់​ឧត្ដុង្គ​ឧត្ដម​ជាង​ពិធី​រាស្ត្រ​ប៉ុណ្ណោះ ។
ក្នុង​ថ្ងៃ ១៥ កើត ក្រៅ​ពី​ព្រះ​រាជ​ពិធី​សំពះ​ព្រះ​ខែ តាំង​ពី​ម៉ោង ១៤ គឺ​ម៉ោង ៤ រសៀល​រហូត​ដល់​ភ្លឺ មាន​ព្រះ​រាជ​ពិធី​ដទៃ​ដូច​ថ្ងៃ​ទី ១ ។
ថ្ងៃ​ទី ៣ គឺ​ថ្ងៃ ១ រោច ខែ​កត្តិក
ម៉ោង ១៤ គឺ​ម៉ោង ២ រសៀល ប្រណាំង​ទូក​ង ទូក​មួង ដោយ​មាន​ដន្ត្រី​ព្រះ​រាជ​ទ្រព្យ ភ្លេង​ពិណពាទ្យ ប្រគំ​តាម​រយៈ​ទូក​ចុះ​ឡើង​ដូច​ថ្ងៃ​ទី ១ ។
ព្រះ​រាជ​វង្សានុវង្ស រដ្ឋ​មន្ត្រី រដ្ឋ​លេខាធិការ អនុ​រដ្ឋ​លេខាធិការ តំណាង​រាស្ត្រ ក្រុម​ប្រឹក្សា​ព្រះ​រាជ​អាណាចក្រ នាហ្មឺន​សព្វ​មុខ​មន្ត្រី ទាំង​ទាហាន​ទាំង​ស៊ីវិល មន្ត្រី​កិត្តិយស ចូល​ក្រាប​បង្គំ​គាល់ នៅ​កន្លែង​ដដែល ដូច​ថ្ងៃ​ទី ១ ។
ម៉ោង ១៥,៣០ នាទី គឺ​ម៉ោង ៣ កន្លះ​រសៀល អង្គ​ទូត​អញ្ជើញ​មក​ក្រាប​បង្គំ​គាល់​ព្រះ​ករុណា ជា​អម្ចាស់​ជីវិត​លើ​ត្បូង នឹង​សម្ដេច​ព្រះ​មហាក្សត្រិយានី តាម​សេចក្ដី​អញ្ជើញ ។
​​ ចាងហ្វាង​ក្រុម​ព្រះ​រាជ​មន្ទីរ ព្រះ​រាជង្គរក្ស​ទី ១ ចាំ​ទទួល​នៅ​ត្រង់​ជណ្ដើរ​ចុះ​ទៅ​ព្រះ​រាជ​ដំណាក់​ផែ ។
ទាហាន​ក្រុម​រក្សា​ព្រះ​អង្គ ក្រុម​ខេមរភូមិន្ទ ក្រុម​ភ្លេង​កង​វរ​សេនា​តូច​រក្សា​ព្រះ​អង្គ គោរព​គំនាប់​នៅ​វេលា​អញ្ជើញ​មក​ដល់ នឹង​ត្រឡប់​ទៅ​វិញ ។
លុះ​ជួបជុំ​ហើយ ចាត់​ការ​ប្រណាំង​ទូក​កាត់​ព្រ័ត្រ ដោយ​របៀប​ដូច​តទៅ​នេះ ៖
ថ្ងៃ​ទី ៣ គឺ​ថ្ងៃ ១ រោច ខែ​កត្តិក ជា​ថ្ងៃ​បង្ហើយ មាន​ការ​ប្រណាំង​ទូក​កាត់​ព្រ័ត្រ​យ៉ាង​ឧឡារិក​ជាង​ថ្ងៃ​មុន​ៗ គឺ​លើក​ទី ១ លើក​ទី ២ ផ្គូ​ទុក​ជា​គូ ៗ ដូច​ថ្ងៃ​ទី ១ ទី ២ ដែរ, ប្លែក​តែ​លើក​ទី ៣ ក្រោយ​បំផុត​ភ្ជុំ​ពួក​ទូក​ទាំង​អស់​នៅ​ដើម​ទី ទូក​ចែវ​ដោយ​ទូក​ចែវ ទូក​អុំ​ដោយ​ទូក​អុំ ហើយ​ទូក​ទាំង​នោះ ចេញ​ស្រប​ស្មើ​គ្នា​មក​ទាំង​ហ្វូង បែរ​មុខ​មក​ខាង​ត្បូង​បណ្ដោយ​ទឹក មាន​អាការ​ដូច​ជា​ខំ​នាំ​គ្នា​បណ្ដេញ​ទឹក​ឲ្យ​ស្រក​ហូរ​ចុះ​ទោ​សមុទ្រ​ឆាប់ ៗ ។
ការ​ប្រណាំង​ទុក​នេះ មាន​បោះ​យុថ្កា​ភ្ជាប់​សំប៉ាន ១ ចំ​កណ្ដាល​ទន្លេ ៤ មុខ ត្រង់​មុខ​ព្រះ​រាជ​តំណាក់​ផែ មាន​ភ្នាក់ងារ​ម្នាក់​ស្លៀក​ខោ​ខៀវ​ពាក់​ងាវ​ក្រហម អង្គុយ​លើ​សំប៉ាន​នោះ​កាន់​ដំបង​ចាំ​វាយ​ស្គរ​តូច​មួយ នៅ​ពេល​ដែល​ពួក​ទុក​មក​ដល់​ទី​នោះ ១ លើក ៗ ជា​សទ្ទសញ្ញា តាំង​ពី​លើក​ទី ១ ទី ២ រហូត​ដល់​លើក​ទី ៣ ក្រោយ​បំផុត ឲ្យ​ដំណឹង​ថា​ទូក​ណា​ឈ្នះ​ទូក​ណា​ចាញ់ ។ ធ្វើ​ដូច្នេះ​តាំង​ពី​ថ្ងៃ​ដំបូង តែ​នៅ​ថ្ងៃ​ក្រោយ​បំផុត​សន្មត​ហៅ​ថា " ព្រះ​រាជ​ពិធី​កាត់​ព្រ័ត្រ " ។
ពេល​នោះ​ល្អ​មើល​ជាង​ពេល​ទៀត មហា​ជន​រាប់​ម៉ឺន​នាក់​ដែល​រង់​ចាំ​ទស្សនា មាន​នេត្រា​បាញ់​តម្រង់​ទៅ​ទូក ទៅ ទី​កាត់​ព្រ័ត្រ​នោះ​គ្រប់ ៗ គ្នា​ដោយ​សេចក្ដី​រីករាយ​យ៉ាង​មហិមា​រៀង​ខ្លួន ។
អស់​ព្រះ​រាជ​ពិធី​អុំ​ទូក​ត្រឹម​ប៉ុណ្ណេះ
កំណត់​សម្គាល់លេខយោង
១. ត្រង់​វង់​ក្រចក​នេះ សម្រាប់​ចុះ​ព្រះ​បរម​នាម​នៃ​ព្រះ​រាជា​ដែល​ទ្រង់​រាជ្យ ក្នុង​រជ្ជកាល​ដែល​ទ្រង់​ធ្វើ​ព្រះ​រាជ​ពិធី​នេះ ។
២. ត្រង់​វង់​ក្រចក​នេះ សម្រាប់​កាល​បរិច្ឆេទ​ដែល​ធ្វើ​ព្រះ​រាជ​ពិធី​រៀង​រាល់​ឆ្នាំ ។
៣. ត្រង់​វង់​ក្រចក​នេះ សម្រាប់​ចុះ​ព្រះ​បរម​នាម​ក្នុង​រជ្ជកាល​ដែល​ធ្វើ​ព្រះ​រាជ​ពិធី​នេះ ។
៤. ត្រង់​វង់​ក្រចក​នេះ សម្រាប់​ចុះ​ព្រះ​បរម​នាម​​ក្នុង​រជ្ជកាល​ដែល​ធ្វើ​ព្រះ​រាជ​ពិធី​នេះ ។
៥. សម្រាប់​ចុះ​កាល​បរិច្ឆេទ​នៃ​ព្រះ​រាជ​ពិធី​នេះ ។
៦. ចំនួន​នេះ កំណត់​តាម​ខែត្រ​ក្នុង​ព្រះ​រាជ​អាណាចក្រ​ដែល​មាន​ក្នុង​សម័យ​ធ្វើ​ព្រះ​រាជ​ពិធី​នេះ


ល្ខោន​ខោល

ល្ខោន​ខោលឧកញ៉ា​ទេពពិទូ ក្រសេម គន្ថ​បណ្ឌិត រៀបរៀង
អធិប្បាយ​រឿង​ល្ខោន​ខោល
ល្ខោន​ខោល​នេះ ក៏​រាប់​រួម​នៅ​ក្នុង​ល្ខោន​ដរ តែ​មាន​បំណង​ដោយ​ឡែក​ផ្សេង​អំពី​ល្ខោន គឺ​ល្ខោន​នោះ​គេ​លេង​រឿង​ផ្សេង ៗ មិន​មាន​កំណត់ ចំណែក​ឯ​ល្ខោន​ខោល​នោះ គេ​កំណត់​លេង​ចំពោះ​តែ​រឿង​ដែល​ទាក់ទាម​ដោយ​រឿង​ព្រះ​ជា​ម្ចាស់ គឺ​ព្រះ​ឥសូរ ព្រះ​នារាយណ៍ ដែល​ជា​ព្រះ​ក្នុង​សេយ្យសាស្ត្រ គឺ​លេង​រឿង​អវតា (បែង​ភាគ) សឹង​ជា​ប្រវត្តិ​របស់​ព្រះ​ជា​ម្ចាស់​នោះ ដើម្បី​ប្រកាស​កិត្តិគុណ​សេចក្ដី​ខ្លាំង​ពូកែ​នឹង​ក្លាហាន​របស់​ព្រះ​ជា​ម្ចាស់ នឹង​អ្នក​ដែល​ព្រះ​ជា​ម្ចាស់​បាន​បែង​ភាគ​ឲ្យ​មក​កើត ដូច​យ៉ាង​ព្រះ​រាម, តាម​ក្នុង​ក្បួន​ថា លេង​រឿង​ដូច្នេះ​ជា​ហេតុ​ឲ្យ​កើត​មង្គល​សួស្ដី​ដល់​អ្នក​លេង នឹង​ជា​ទី​ប្រោស​ប្រាណ​របស់​ព្រះ​ជា​ម្ចាស់ ទើប​គេ​និយម​លេង​មក​ដល់​ឥឡូវ​នេះ តែ​មនុស្ស​ក្នុង​សម័យ​នេះ​មិន​សូវ​មាន​អ្នក​យល់​ដូច​ពោល​មក​ខាង​លើ​នេះ​ទេ គេ​យល់​ត្រឹម​តែ​ថា​ជា មហោស្រព ១ យ៉ាង​សម្រាប់​លេង​ជា​គ្រឿង​សប្បាយ​រីករាយ ហើយ​ក៏​លេង​តាម​កាល តាម​សម័យ​ដែល​គួរ​លេង តាម​ប្រក្រតី​មាន​លេង​តែ​ក្នុង​ព្រះ​រាជ​ពិធី​ធំ ៗ របស់​ស្ដេច​ផែនដី អ្នក​ក្រៅ​មិន​ដែល​ឃើញ​មាន​លេង​ទេ ។
រឿង​អវតារ​នោះ មាន​ដល់​ទៅ ១០ រឿង, ៩ រឿង​ខាង​ដើម​ជា​រឿង​ដែល​មាន​រួច​មក​ហើយ នៅ ១ រឿង​ខាង​ចុង​បំផុត​ថា នឹង​មាន​មក​ក្នុង​អតីតកាល ក្នុង ១០ រឿង​នោះ​រាប់​រឿង​រាមកេរ្តិ​ចូល​មួយ​ថា​ជា​រឿង​ព្រះ​អវតារ រឿង​នេះ​ក្នុង​ប្រទេស​កម្ពុជា​មាន​គេ​ចេះ​ដឹង​ដោយ​ច្រើន រឿង​ឯ​ទៀត​ជា​របស់​កំបិទ​កំបាំង មិន​សូវ​មាន​អ្នក​ណា​ចព​ដឹង ហេតុ​នោះ តែ​កាល​ណា​ត្រូវ​លេង​ល្ខោន​ខោល គេ​ក៏​លេង​តែ​រឿង​រាមកេរ្តិ​នោះ​ឯង ក្នុង​រឿង​នោះ មាន​ទាំង​មនុស្ស ទាំង​យក្ខ ទាំង​ស្វា ៣ សាសន៍​ផង​គ្នា, ពួក​អ្នក​លេង​អំបាល​នោះ​ក៏​តោង​ហាត់​ក្បាច់​លេង​ផ្សេង​គ្នា តាម​ភាព​របស់​អ្នក​ទាំង ៣ សាសន៍​នោះ គឺ​អ្នក​ដែល​ត្រូវ​ធ្វើ​ជា​មនុស្ស (រួម​ទាំង​ទេវតា​ផង) ក៏​ហាត់​រាំ​តាមលំនាំ​ក្បាច់​រាំ​ក្នុង​បរិច្ឆេទ​ទី ២ ដែល​ពោល​មក​ហើយ អ្ន​ដែល​ត្រូវ​ធ្វើ​ជា​យក្ខ​នឹង​ស្វា​ផ្សេង​ទៅ​ទៀត ក្បាច់​រាំ​បែប​នេះ មិន​ដែល​ប្រទះ​ឃើញ​ក្បួន​ខ្នាត​ដើម​ដែល​ជា​ឫស​គល់​នោះ​ទេ ជា​មាន​ដូម្ដេច​ខ្លះ ប៉ុន្មាន​បែប ប៉ុន្មាន​យ៉ាង មិន​ប្រាកដ អ្នក​ហាត់​រាំ​តោង​អាស្រ័យ​សិក្សា​ត ៗ មក​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ តែ​តាម​ដែល​រួបរួម​ក្នុង​វេលា​នេះ ឃើញ​ក្បាច់​យក្ខ​មាន ... យ៉ាង ក្បាច់​ស្វា​មាន ... ដូច​មាន​តទៅ​នេះ ។
ក្បាច់​ល្ខោន​ខោល ក្បាច់​យក្ខ
ក្បាច់​ទសក័ណ្ឋ​ចេញ​ស្ដី​រាជការ​ទី ១
របៀប​បង្គុយ - ទសក័ណ្ឋ​ទ្រង់​គ្រឿង​រាជ្យ​ពេញ​យស អង្គុយ​លុត​ជង្គង់​លើ​ព្រះ​ទែន ដៃ​ទាំង​ពីរ​កាន់​អាវុធ​រូប​នាគ​ចុង​ដើម មុខ​ទ្រង់​ងើយ​ស្ងើន​ឡើង​បន្តិច ជា​កិរិយា​សំដែង​អានុភាព​ដ៏​ឃោរឃៅ ។
ក្បាច់​ទសក័ណ្ឋ​ចេញ​ស្ដី​រាជការ​ទី ២របៀប​អង្គុយ - ទសក័ណ្ឋ​ទ្រង់​គ្រឿង​ដូច​មុន អង្គុយ​បញ្ឈរ​ជង្គង់​ខាង​ស្ដាំ ទម្រេត​ខ្លួន​ទៅ​ខាង​ឆ្វេង​បន្តិច ដៃ​ស្ដាំ​កាន់​អាវុធ​រូប​នាគ ដាក់​ដៃ​គង​លើ​ជង្គង់​ស្ដាំ ឲ្យ​ចុង​ដៃ​នឹង​ជង្គង់​ស្មើ​គ្នា, ជា​កិរិយា​សំបើម ។
ក្បាច់​ទសក័ណ្ឋ​ចេញ​ស្ដី​រាជការ​ទី ៣របៀប​អង្គុយ - អង្គុយ​តាម​ឥរិយាបថ​ដូច​ទី ២ ប្លែក​តែ​ផ្អៀង​ក្បាល​ទៅ​ខាង​ស្ដាំ​បន្តិច ដៃ​កាន់​អាវុធ​ដាក់​លើ​ជង្គង់​ស្ដាំ ត្រង់​ពាក់​កណ្ដាល​កំភួន​ដៃ ។
ក្បាច់​យក្ខ​ទី ១
របៀប​រាំ - ឈរ​បោះ​ជើង​ឆ្វេង​ទៅ​មុខ​យ៉ាង​ពេញ​ជំហាន បង្កើច​មេ​ជើង​ឲ្យ​តាំង​ឡើង​លើ ដៃ​ឆ្វេង​លើក​រា​ចេញ​ទៅ​មុខ មេ​ដៃ​បំបត់​មក​រក​បាត​ដៃ, ដៃ​ស្ដាំ​ដាក់​ទៅ​ស្ដាំ កាន់​អាវុធ​បញ្ឈ​គល់​ឡើង​លើ ។
ក្បាច់​យក្ខ​ទី ២របៀប​រាំ - ឈរ​បង់​ជំទែង​ញែក​ជង្គង់​ចេញ​ទាំង​សង​ខាង ចំអើត​ខ្លួន​ចេញ​ទៅ​ស្ដាំ​ខ្លះ ទៅ​ឆ្វេង​ខ្លះ ដៃ​ស្ដាំ​កាន់​អាវុធ​ពាក់​កណ្ដាល​លើក​ងា​ឡើង, ដៃ​ឆ្វេង​ដាក់​ចុះ​ក្រោម​បំពត់​ខ្នង​ដៃ​ចូល​ក្នុង ម្រាម​ចង្អុល​ដៃ​ចង្អុល​ចាំ​មក​ភ្លៅ​ឆ្វេង​របស់​ខ្លួន ។
ក្បាច់​យក្ខ​ទី ៣
របៀប​រាំ - ដូច​គ្នា​នឹង​បែប​ទី ២ ប្លែក​តែ​ដៃ​ឆ្វេង​ផ្ងារ​បាត​ដៃ​ចេញ ឲ្យ​ម្រាម​ដៃ​ចុះ​ក្រោម ។
ក្បាច់​យក្ខ​ទី ៤
របៀប​រាំ - ឈរ​បង់​ជំទែង​ពេញ​ទី ជង្គង់​ទាំង​ពីរ​វាត​ចេញ​ទៅ​ខាង​ទាំង​សង​ខាង, ដង​ខ្លួន​តាំង​ត្រង់, ដៃ​ឆ្វេង​លើក​ខ្ពស់​ហុច​ទៅ​ឆ្វេង ផ្ងារ​បាត​ដៃ ឲ្យ​ម្រាម​ដៃ​ទាំង ៤ សំយុង​ចុះ​ក្រោម មេ​ដៃ​បំពត់​ទទឹង​បាត​ដៃ, ដៃ​ឆ្វេង​កាន់​អាវុធ​ត្រង់​ពាក់​កណញដាល​យក​មក​ផ្ទប់​នៅ​ពោះ ។
ក្បាច់​យក្ខ​ទី ៥
របៀប​រាំ - ឈរ​បង់​ជំទែង​ពេញ​ទី ជង្គង់​ទាំង​ពីរ​វាត​ចេញ​ទៅ​ឆ្វេង​ទៅ​ស្ដាំ ដង​ខ្លួន​ទម្រេត​មក​ខាង​ស្ដាំ​បន្តិច មុខ​មើល​ឆៀង​ទៅ​ឆ្វេង, ដៃ​ឆ្វេង​លើក​ខ្ពស់ ហុច​ទៅ​ឆ្វេង ដូច​ក្បាច់​ទី ៤, ដៃ​ស្ដាំ​គាន់​អាវុធ​ត្រង់​ពាក់​កណ្ដាល​ឲ្យ​ខាង​គល់​ឡើង​លើ ហើយ​លោត​ត្រង់​ចេញ​ទៅ​ស្ដាំ ។
ក្បាច់​យក្ខ​ទី ៦
របៀប​រាំ - ឈរ​បង់​ជំទែង​ដូច​ក្បាច់​ទី ៥ តែ​បញ្ជប់​ជង្គង់​ឆ្វេង​ឲ្យ​ញោច​ទៅ​ខាង​ឆ្វេង​បន្តិច, ដៃ​ឆ្វេង​លើក​រា​ទៅ​ឆ្វេង តែ​ឲ្យ​ម្រាម​ទ្រេត​មក​ក្រោយ, ដៃ​ស្ដាំ​កាន់​អាវុធ​ត្រង់​ពាក់​កណ្ដាល ឲ្យ​គល់​ចុះ​ក្រោម លើក​យារ​ទៅ​ស្ដាំ ។ មុខ​ងើយ​បែប​ក្រឡេក​មើល​ឆ្ងាយ ។
ទសកណ្ឌ​ចូល​ឧទ្យាន
របៀប​តែង​ខ្លួន - តែង​ពេញ​យស​ដូច​មុន តែ​គ្មាន​កាន់​អាវុធ ទៅ​ជា​កាន់​ផ្លិត​ក្រដាស​ជំនួស នឹង​ប្រដាប់​ដោយ​ផ្កា​ក្រង​នៅ​ដៃ​ស្ដាំ ត្រចៀក​ស្ដាំ​បង់​ក្រមា​សំយោក​ជាយ​ទាំង​ពីរ​ទៅ​ក្រោយ សំដែង​កិរិយា​សប្បាយ​រីករាយ ។
ទសកណ្ឋ​រាំ
ក្បាច់​ជជាយ​ទី ១
របៀប​រាំ - តែង​ខ្លួន​ដូច​កាល​ចូល​ឧទ្យាន តែ​គ្មាន​កាន់​ផ្លិត, ដំបូង​ចេញ​មក ដៃ​ទាំង​ពីរ​ផ្ទឹម​ចង្កេះ ។
ទសកណ្ឋ​រាំ
ក្បាច់​ជជាយ​ទី ២
របៀប​រាំ - ឈរ​ជា​ជំហរ​យក្ខ គឺ​ឈរ​បង់​ជំទែង តែ​បន្ទោរ​ជង្គង់​នឹង​ខ្លួន​ទៅ​ឆ្វេង​បន្តិច ដៃ​ឆ្វេង​ជីប​ម្រាម​ពីរ ដាក់​ប្រទល់​គ្នា​នឹង​ដៃ​ស្ដាំ ពី​ខាង​មុខ​ដៃ​ស្ដាំ​នោះ​ត្បៀត​ផ្លិត​ផង ។
ទសកណ្ឋ​រាំ
ក្បាច់​ជជាយ​ទី ៣
របៀប​រាំ - ឈរ​ដោយ​ជើង​ស្ដាំ ជើង​ឆ្វេង​លើក​ខ្ពស់, ដៃ​ទាំង​ពីរ​លើក​ហុច​ត្រង់​ទៅ​មុខ នឹង​ជីប​ម្រាម​ពីរ​ទាំង​សង​ខាង តែ​ដៃ​ស្ដាំ​នោះ​ត្បៀត​ផ្លិត​ផង ។
ទសកណ្ឋ​រាំ
ក្បាច់​ជជាយ​ទី ៤
របៀប​រាំ - ឈរ​ដោយ​ជើង​ស្ដាំ បន្ទន់​ជង្គង់​ទៅ​មុខ​បន្តិច, ជើង​ឆ្វេង​លើក​ខ្ពស់ សំយុង​ចុង​ជើង​ចុះ​ក្រោម ដៃ​ឆ្វេង​ត្រង់​ចេញ​ទៅ​ឆ្វេង ជីប​ម្រាម​ពីរ​ឡើង​លើ ម្រាម​ឯ​ទៀត​លា​ក្រញាង​ចេញ, ដៃ​ស្ដាំ​បោះ​ទៅ​ក្រោយ ឲ្យ​ចុង​ដៃ​សណ្ដូក​ចុះ​ទាប​បន្តិច ជីប​ម្រាម​ពីរ នឹង​ត្បៀត​ផ្លិត​ផង ។
ទសកណ្ឋរាំ
ក្បាច់​ជជាយ​ទី ៥
របៀប​រាំ - ឈរ​ឈាន​ជើង​ឆ្វេង​ទៅ​មុខ, ដង​ខ្លួន​បន្ទោរ​ទៅ​មុខ​ឆៀង​ឆ្វេង​បន្តិច ដៃ​ឆ្វេង​ធ្វើ​ក្រងុង​ចេញ​ទៅ​មុខ ដៃ​ស្ដាំ​បោះ​ទៅ​ក្រោយ ត្បៀត​ផ្លិត​បញ្ឈរ​ឡើង ទាំង​រំសាយ​ផ្លិត​ឲ្យ​លា​ចេញ​ផង1 ។
ក្បាច់​ភ្លេង​រួស
របៀប​រាំ - ឈរ​បន្ទន់​ជង្គង់​ចេញ​ទៅ​ខាង ចុង​ជើង​ទាំង​ពីរ​ក៏​បំបែរ​ចេញ​ទៅ​ខាង ៗ ដៃ​ទាំង​ពីរ​លើក​ជ្រែង​ចេញ​ទៅ ហើយ​បំពត់​ចុង​ដៃ​មក​រក​ខ្លួន, មុខ​ទ្រង់​ងើយ​បន្តិច ក្នុង​ខណៈ​នេះ ទន្ត្រំ​ជើង​ទាំង​ពីរ​ផង ។
(វេលា​នោះ​ភ្លេង​នឹង​ប្រែ​បទ​លេង​ឲ្យ​រួស) ។
ទសកណ្ឋ​សោក
របៀប​ឥរោយាបថ - អង្គុយ​បត់​ជង្គង់​ឆ្វេង​ដាក់​រាប បញ្ឈរ​ជង្គង់​ស្ដាំ ដៃ​ស្ដាំ​ដាក់​គង​លើ​ជង្គង់​ស្ដាំ ហើយ​ចាប់​កាន់​ដៃ​ឆ្វេង បន្ទន់​ក្បាល​ទៅ​ខាង​ស្ដាំ​ធ្វើ​ល្ងៀក សំដែង​កិរិយា​ទុក្ខ​សោក ។ អាវុធ​ដាក់​ខាង​ខ្លួន ។
មេ​ក្បាច់​ធំ របស់​ក្បាច់​យក្ខ​មាន​តែ​ប៉ុណ្ណេះ វេលា​រាំ​តោង​រាំ​ទៅ​ជា​លំនាំ​ផ្សេង ៗ ដើម្បី​ភ្ជាប់​ត​ពី​ក្បាច់ ទៅ​ក្បាច់ ត្រង់​កន្លែង​ខ្លះ​ក៏​យក​ក្បាច់​រាំ​របស់​មនុស្ស​នោះ​ទៅ​រាំ​ផង ត្រង់​កន្លែង​ដែល​សំខាន់ ៗ ទើប​បញ្ចេញ​ក្បាច់​យក្ខ​ពេញ​ទី ។
អធិប្បាយ​ក្បាច់​ស្វា
អ្នក​ដែល​ត្រូវ​ធ្វើ​ជា​ស្វា គេ​តែង​ខ្លួន​ទំនង​ជា​ស្វា​នឹង​ពាក់​មុខ​រូប​ស្វា ជា​ស្វា​ស​ឬ​ស្វា​ខ្មៅ តោង​ស្លៀកពាក់​ពណ៌​តាម​នោះ បើ​ជា​ស្ដេច​ស្វា​តោង​មាន​ពាក់​សង្វា​ផង ។
ក្បាច់​ស្វា​ទី ១
របៀប​រាំ - ឈរ​បង់​ចំទែង​ពេញ​ទី បន្ទន់​ជង្គង់​ឲ្យ​ញោច​ទៅ​ខាង​មុខ​បន្តិច ខ្លួន​ចំអើត​ចេញ​ទៅ​មុខ​ឆៀង​ស្ដាំ ដៃ​ស្ដាំ​កាន់​អាវុធ​ខ្លី គឺ​ជា​ត្រី​សូល ឬ​ដំបង​ខ្លី ឲ្យ​ចុង​ចុះ​ក្រោម ។
ក្បាច់​ស្វា​ទី ២
របៀប​រាំ - របៀប​ជំហរ​ដូច​ទី ប្លែក​តឺ​ដៃ​ឆ្វេង​លើក​លាត​ចេញ​ទៅ​មុខ ហើយ​បំបត់​ក​ដៃ​ចូល​មក​នឹង​ជីប​ម្រាម​ពីរ ដៃ​ស្ដាំ​កាន់​អាវុធ​ដាក់​ពី​មុខ​ត្ង់​រវាង​ពោះ បំបត់​ក​ដៃ​ចុះ​ក្រោម ឲ្យ​ចុង​អាវុធ​ឡើង​លើ តែ​ឲ្យ​នៅ​ពី​ក្រៅ​ដៃ ។
ក្បាច់​ស្វា​ទី ៣
របៀប​រាំ - កិរិយា​ជំហរ​ដូច​មុន ប្លែក​តែ​ដៃ​ឆ្វេង​ច្រត់​ចុះ​ត្រង់​រវាង​ពាក់​កណ្ដាល​ផ្លូវ ដៃ​ស្ដាំ​កាន់​អាវុធ​លើក​ងា​ឡើង ឲ្យ​ចុង​អាវុធ​ចុះ​ស្រប​តាម​ដៃ ។
ក្បាច់​ស្វា​ទី ៤
របៀប​រាំ - កិរិយា​ជមហរ​ដូច​មុន ប្លែក​តែ​ដៃ​ឆ្វេង​ដាក់​ផ្ងារ​ចេញ​ទៅ​មុខ តែ​ឲ្យ​ដៃ​ទាប​ចុះ ដៃ​ស្ដាំ​លើក​ងា​ឡើង ឲ្យ​ចុង​អាវុធ​ឡើង​លើ ។
ក្បាច់​ស្វា​ទី ៥
របៀប​រាំ - កិរិយា​ជំហរ​ដូច​មុន ប្លែក​តែ​ដៃ​ឆ្វេង​លើក​ខ្ពស់​ចេញ​ទៅ​មុខ ម្រាម​ដៃ​ធ្វើ​បែប​ជា​មាត់​ស្វា​ហា ។
ក្បាច់​ស្វា​ទី ៦
របៀប​រាំ - កិរិយា​ជំហរ​នឹង​លើក​ដៃ​ដូច​មុន ប្លែក​តែ​ក​ដៃ​ឆ្វេង​បត់​ចូល​ហើយ​ជីប​ម្រាម​ពីរ ។
ក្បាច់​ជើត
របៀប​រាំ - ក្បាច់​នេះ​ដូច​គ្នា​នឹង​ក្បាច់​ទី ៥ ប្លែក​តែ​ក្បាច់​នេះ​ដៃ​ឆ្វេង​ដាក់​ត្រង់​ស្មើ​ចេញ​ទៅ​មុខ ។
ក្បាច់​មើល​ចំហៀង
របៀប​រាំ - ឈរ​ញែក​ជើង​ចេញ បញ្ជក់​ជង្គង់​ចេញ​ទៅ​ឆ្វេង​ទៅ​ស្ដាំ ខ្លួន​អើត មើល​ទៅ​ចំហៀង​ខាង​ឆ្វេង, ដៃ​ឆ្វេង​ធ្វើ​ដូច​ក្បាច់​ទី ៥, ដៃ​ស្ដាំ​កាន់​អាវុធ​ដាក់​ពី​មុខ​ភ្លៅ ឲ្យ​ចុង​ចេញ​ទៅ​ក្រៅ ។
ក្បាច់​ស្វា​លង់​ទ្រនេស
របៀប​រាំ - ដើរ​បន្ទន់​ជង្គង់ ដៃ​ឆ្វេង​ដាក់​លើ​ជង្គង់​ឆ្វេង ដៃ​ស្ដាំ​យួរ​ឡើង ខ្លួន​ផ្អៀង បត់​ក​ល្ងៀក ជា​កិរិយា​អស់​កម្លាំង​ល្ហិតល្ហៃ ។
ក្បាច់​គគ្រាម
របៀប​រាំ - ជើង​ឆ្វេង​បោះ​ទៅ​មុខ បញ្ឈរ​ជង្គង់​ឡើង ជើង​ស្ដាំ​សណ្ដូក​ត្រង់​ទៅ​ក្រោយ ដៃ​ទាំង​ពីរ​ដាក់​ត្រៀប​លើ​ជង្គង់​ឆ្វេង ខ្លួន​អើត​ទៅ​លើ​ជង្គង់​ឆ្វេង​នោះ ។
ក្បាច់​ឆក់របៀប​រាំ - អង្គុយ​ចំតោត ដៃ​ឆ្វេង​យួរ​ដាក់​ពី​មុខ ដៃ​ស្ដាំ​លូក​ទៅ​ខាង​ស្ដាំ​ខ្លួន, មួល​ខ្លួន​ងាក​មើល​ទៅ​ឆ្វេង​ឆៀង​ខាង​ក្រោយ ។
ក្បាច់​លប
របៀប​រាំ - ជើង​ឆ្វេង​បោះ​ទៅ​មុខ បញ្ឈរ​ជង្គង់​ជើង​សណ្ដូក​ទៅ​ក្រោយ បែរ​មុខ​ឆៀង​ទៅ​ឆ្វេង ដៃ​ទាំង​ពីរ​យួរ​ដាក់​ពី​មុខ ជា​អាការ​ស្វា​តែង​ធ្លាប់​ធ្វើ​ដូច្នោះ ។
ចប់​ក្បាច់​ល្ខោន​ខោល






ឯកសារ:Khmer direction.svg















Labokkatao (ល្បុក្កតោ)







Bokator

From Wikipedia, the free encyclopedia
Bokator
Elbows.JPG
Bas-relief from the entrance pillars of the Bayon.
Also known as Lbokatao, Bokatao, Labokator
Country of origin Cambodia Cambodia
Famous practitioners San Kim Sean, Meas Sok
Parenthood Historic
Olympic sport No
Bokator, or more formally, Labokkatao (ល្បុក្កតោ) is a Cambodian martial art that includes close hand-to-hand combat, ground techniques and weapons. Possibly the oldest existing fighting system in Cambodia, oral tradition indicates that bokator or an early form thereof was the close quarter combat system used by the armies of Angkor 1000 years ago. The term bokator translates as "pounding a lion" from the words bok meaning to pound and tor meaning lion. A common misunderstanding is that bokator refers to all Khmer martial arts while in reality it only represents one particular style.[1]
Unlike kickboxing, which is a combat sport, bokator was designed to be used on the battlefield. It uses a diverse array of elbow and knee strikes, shin kicks, submissions and ground fighting.[2] Practitioners are trained to strike with knees, hands, elbows, feet, shins, and head. Even the shoulders, hip, jaw, and fingers can be used to fight an opponent to submission or death. Weapons are also used, primarily the bamboo staff and short sticks.
When fighting, bokator exponents still wear the uniforms of ancient Khmer armies. A krama (scarf) is folded around their waist and blue and red silk cords called sangvar day are tied around the combatants head and biceps. In the past it is said that the cords were enchanted to increase strength, although now they are just ceremonial.
The art contains 341 sets which, like many other Asian martial arts, are based on the study of life in nature. For example there are horse, bird, naga, eagle, and crane styles each containing several techniques. Because of its visual similarity, bokator is often wrongly described as a variant of modern kickboxing. Many forms are based on traditional animal styles as well as straight practical fighting techniques. Pradal serey is a more condensed fighting system which uses a few of the basic (white krama) punching, elbow, kicking and kneeing techniques and is free of animal styles.
The krama shows the fighter’s level of expertise. The first grade is white, followed by green, blue, red, brown, and finally black, which has 10 degrees. After completing their initial training, fighters wear a black krama for at least another ten years. To attain the gold krama one must be a true master and must have done something great for bokator. This is most certainly a time-consuming and possibly life-long endeavor: in the unarmed portion of the art alone there are between 8000 and 10000 different techniques, only 1000 of which must be learned to attain the black krama.

Contents

History

An ancient Khmer warrior using a thrust kick on Rahu in a bas-relief from the Banteay Chhmar temple.
Bokator is said to be the earliest systemised Khmer martial art, second in age only to the Mon-Khmer style of yuthakun khom. Although there are no records to prove this, the term bokator is itself a possible indicator of its age. Pronounced "bok-ah-tau", the word comes from labokatao meaning "to pound a lion". This refers to a story alleged to have happened 2000 years ago. According to the legend a lion was attacking a village when a warrior, armed with only a knife, defeated the animal bare-handed, killing it with a single knee strike. Since then, techniques were developed for fighting wild animals Lions have never roamed Southeast Asia, although Asiatic lions are found in western India. Indian culture and philosophy were the major influences in Angkor culture. All the great buildings of Angkor are inscribed in Sanskrit and are devoted to Hindu gods, notably Vishnu and Shiva. Even today, bokator practitioners begin each training session by paying respect to Brahma. Religious life was dominated by Brahmins who in India also practiced sword fighting and empty-hand techniques. The concept of the lion and bokator's animal-based techniques most likely emerged during the reign of the Angkor kings and the concurrent influence of Indian martial arts.
Bas-reliefs at the base of the entrance pillars to the Bayon, Jayavarman VII's state temple, depict various techniques of bokator. One relief shows two men appearing to grapple, another shows two fighters using their elbows. Both are standard techniques in modern kun Khmer, or pradal serey. A third depicts a man facing off against a rising cobra and a fourth shows a man fighting a large animal. Cambodia's long martial heritage may have been a factor in enabling a succession of Angkor kings to dominate Southeast Asia for more than 600 years beginning in 800 AD.
At the time of the Pol Pot regime (1975–1979) those who practiced traditional arts were either systematically exterminated by the Khmer Rouge, fled as refugees or stopped teaching and hid. After the Khmer Rouge regime, the Vietnamese occupation of Cambodia began and native martial arts were completely outlawed. San Kim Sean (or Sean Kim San according to the English name order) is often referred to as the father of modern bokator and is largely credited with reviving the art. During the Pol Pot era, San Kim Sean had to flee Cambodia under accusations by the Vietnamese of teaching hapkido and bokator (which he was) and starting to form an army, an accusation of which he was innocent. Once in America he started teaching hapkido at a local YMCA in Houston, Texas and later moved to Long Beach, California. After living in the United States and teaching and promoting hapkido for a while, he found that no one had ever heard of bokator. He left the United States in 1992 and returned home to Cambodia to give bokator back to his people and to do his best to make it known to the world.[3]
In 2001 he moved back to Phnom Penh and after getting permission from the new king began teaching bokator to local youth. That same year in the hopes of bringing all of the remaining living masters together he began traveling the country seeking out bokator lakru, or instructors, who had survived the regime. The few men he found were old, ranging from sixty to ninety years of age and weary of 30 years of oppression; many were afraid to teach the art openly. After much persuasion and with government approval, the former masters relented and Sean effectively reintroduced bokator to the Cambodian people. Contrary to popular belief, Sean is not the only surviving labokatao master. Others include Meas Sok, Meas Sarann, Ros Serey, Sorm Van Kin, Mao Khann and Savoeun Chet. The first ever national Bokator competition was held in Phnom Penh at the Olympic Stadium, from September 26–29, 2006. The competition involved 20 lakrus leading teams from 9 provinces.

Controversy

In the first bokator national championships there were complaints from provincial based fighters that the host, Yuthkun Khmer Foundation, unfairly awarded all prizes to Phnom Penh-based fighters. An event organizer defends that the judging was fair but provincial club leaders did not know the rules. The event organizer stated that the problem arose due to judges being trained three days before the events. Older bokator enthusiasts felt that the youth's style, particularly the ones from Phnom Penh, was unauthentic. They felt that they were not true bokator techniques but instead a hybrid between other martial arts. In addition, it is known that San Kim Sean is a practitioner of hapkido from which techniques of his school of bokator could be derived from.[4] Meas Sok said of San Kim Sean's students, "These fighters are not using real bokator techniques. Some of these kids look like crabs walking."

First foreign students of Bokator

The first foreign student of Bokator was martial arts author, Antonio Graceffo, who discovered Bokator after 18 months in Cambodia, in 2005. his article, published in Black Belt magazine, was the first article about Bokator ever published. In 2008 Antonio Graceffo and Derek Morris (of the USA) became the first foreigners promoted to the rank of Black Krama. Antonio's belt was only for Bokator fighting. Antonio would go on to appear on numerous TV shows and movies with Grand master San Kim Saen, promoting Bokator. In 2009, Zeb Lowe (also American) would go on to become the third foreigner to earn the Black Krama.[5]

Animal styles


White Krama​ ក្រមា​ ស

  • Duck (tiea ទា)
  • Crab (kdaem​ ក្ដាម)
  • Horse (seh សេះ)
  • Eagle (baksey បក្សី)
  • Dragon (neak នាគ)

Green Krama ក្រមាបៃតង

  • Monkey king (sdach swaa ស្ដេច​ស្វា)
  • Lion (tor តោ)
  • Elephant (domrei ដំរី)
  • Apsara (អប្សារា)
  • Crocodile (kapuh ក្រពើ)

Internal links


Notes

  1. ^ Ray, Nick; Daniel Robinson, Greg Bloom (2010). Cambodia. Lonely Planet. p. 99. ISBN 9781741794571.
  2. ^ Taipei Times Editorial, October 14, 2007
  3. ^ Taipei Times ibid.
  4. ^ Kay Kimsong (2006-10-06). "Tournament sets stage to past on fighting traditions". The Cambodian Daily. Retrieved 2008-06-16.
  5. ^ Fight Times Magazine, Martial Arts Odyssey: Bokator: The Khmer Martial Art (Parts 1 and 2), http://www.fighttimes.com/magazine/magazine.asp?article=1173%7C Retrieved 2011-05-06}}

External links


No comments: