Friday, September 30, 2011

​​ សងេ្ខបរឿងរាមកេរិ៏ពីខ្សែ ៧៥ ដល់ ៨០

រឿងរាមកេរ្តិ៏ជាអក្សរសិល្ប៍បុរាណបែបព្រាហ្មណ៏និយម ដែលកវីបណ្ឌិតខ្មែរបានចងក្រងឡើងតាម​ប្រភពរឿងរាមាយណៈរបស់ព្រាហ្ម និពន្ធ
វាល្មិកិ។
​​  សងេ្ខបរឿងរាមកេរិ៏ពីខ្សែ ៧៥ ដល់ ៨០
            ខ្សែទី៧៥
         ថ្ងៃមួយព្រះរាមចេញទៅក្រសាលព្រៃបរបាញ់សត្វ​​​​ ដោយទុកឲ្យព្រះនាងសីតានៅក្នុងវាំងជាមួយ​ស្រីស្នំទាំងឡាយ។យក្ខិណី​ អាតុល័យ បា​ននិមិត្តខ្លួនជាស្រីស្នំរួចក៏តាំងបញ្ចុះបញ្ចូលឲ្យនាងសីតា​គូររូបក្រុងរាពណ៏។ដោយមិនដឹងពីល្បិចកលសងសឹករបស់អាតុល័យដែលជាប្អូនស្រីក្រុងរាពណ៍នាងសីតាក៏យល់​ព្រម។ ឆ្លៀតពេលនោះអាតុល័យបានសូត្រសែកមន្តអាគមគាថា​ ជាហេតុធ្វើរូបគំនូរលុប​មិនជ្រះ​សោះឡើយ។ ស្របពេលនោះ ព្រះរាមបានយាងមកដល់ព្រះរាជដំណាក់វិញបាន ទតឃើញរូប​នោះក៏មានព្រះទ័យក្រោធខឹងក្រហល់ក្រហាយយ៉ាងខ្លាំងរួចក៏បានបញ្ជាឲ្យព្រះលក្ខណ៍យកព្រះនាងសីតា​ទៅសម្លាប់ចោលនៅក្នុងព្រៃ ដោយពុំបានគិតថាព្រះនាងមានផ្ទៃពោះឡើយ។ ព្រះលក្ខណ៍បានដឹង
ថា​ព្រះនាងបរិ​សុទ្ធ ក៏ប្រាប់ឲ្យព្រះនាងសីតារត់តែនាងបានបញ្ឈឺឲ្យព្រះលក្ខណ៍កាប់សម្លាប់នាងទៅវិញ
។ព្រះលក្ខណ៍បានលើកដាវបម្រុងកាប់ព្រះនាងសីតាត្រាតែសន្លប់ខ្លួនឯងហើយដាវប្រែក្លាយជាកម្រង​ផ្កាបំពាក់ឲ្យ​នាងសីតាព្រោះតែសច្ចភាពរបស់នាង។ នាងសីតាបានចាកចេញទៅជួបនឹងឥសីវិជ្ជប្រិត
ហើយបាននៅជាមួយឥសីប្រៀបបាននឹងបិតា។រីឯព្រះលក្ខណ៏វិញបានត្រលប់ទៅនគរបានជួបនិងសត្វទ្រាលនិមិត្តរួចក៏វះយកថ្លើមថ្វាយព្រះរាមទ្រង់ទត។ព្រះរាមបានត្មិះតិះដៀលនាងសីតាយ៉ាងខ្លាំង។​ចំណេរកាលតមក នាងសីតាប្រសូតបានបុត្រមួយដាក់ឈ្មោះថារាមលក្ខណ៍។ ថ្ងៃមួយនៅពេលដែល
នាង​ចេញទៅកំពង់ទឹក នាងបានឃើញមេស្វាពរកូនមុខផងក្រោយផង ដោយនឹកខ្មាសនិងស្វានាងក៏
ស្ទុះ​ស្ទារ ទៅយកកូនពីអង្រឹងមកជាមួយ។​ លោកតាឥសីដែលតាំងសមាធិក៏មកមើលរាមលក្ខណ៏បាត់
ពី​ក្នុងអង្រឹងលោកតាក៏ព្រួយបារម្ភហើយបានជបក្មេងមួយទៀតផ្តេកក្នុងអង្រឹង។នាងសីតាមកវិញ
ឃើញកូនមួយទៀតហើយឥសីចង់រំលាយកូនជបនោះចោលតែដោយពាក្យអង្វរកររបស់នាងលោកក៏ទុកក្មេងនោះដដែលដោយដាក់ឈ្មោះថាជបលក្ខណ៍។តាឥសីបានទូន្មានប្រដៅណែនាំដល់នាងសីតា
ជាច្រើនប្រការមុនពេលដែលទៅណាមកណាត្រូវប្រាប់ដំណឹងដល់លោកឲ្យបានដឹងជាមុនផង ជៀស​វៀងកុំអោយលោកព្រួយបារម្ភ ដូចករណីយកកូនទៅមិនបានប្រាប់លោកជាដើម។
           I អត្ថន័យ
             ប្រធានរឿង :  និយាយពីការប្រើល្បិចកលរបស់ យក្សខណ្ណីអាតុល័យមានគំនិតសងសឹកទៅលើ
គ្រួសារព្រះរាម។
             មូលបញ្ហា  :  ព្រះរាមបានបញ្ជាឲ្យព្រះលក្ខណ៍​ យកព្រះនាងសីតាទៅសម្លាប់ចោលនៅក្នុងព្រៃ​ គ្រាន់តែព្រះនាងសីតាបានគូរូបក្រុងរាពណ៍សោះ។
           _នៅពេលដែលព្រះនាងសីតា បានទៅដងទឹកបានប្រទះឃើញសត្វស្វាពរកូនពីមុខផងក្រោយ
ផង ក៏មានចិត្តនឹកខ្មាសសត្វស្វា បានស្ទុះស្ទារទៅបីកូនពីក្នុងអង្រឹង ដោយពុំបានប្រាប់លោកតាឲ្យបាន
ដឹងឡើយ។
            បញ្ហាចោទ  :  នៅពេលដែលនាងសីតាបានគូរូបក្រុងរាពណ៍ ហើយលុបវិញមិនជ្រះស្របពេល
ដែលព្រះរាមមកពីប្រពាតព្រៃ។
            _នៅពេលឥសីត្រលប់ពីតាំងសមាធិវិញ មិនឃើញព្រះរាជបុត្រនៅក្នុងអង្រឹង នឹកស្មានតែព្រះ
រាជកុមារនៅក្នុងអង្រឹងនឹកស្មានតែរាជកុមារមានគ្រោះថ្នាក់។
           ដំណោះស្រាយ  :  ឥសីបានសំរេចចិត្តជបក្មេងមួយទៀត ដែលមានរូបរាងដូចព្រះបុត្រា  ហើយ
បានផ្តេកព្រះរាជកុមារនៅក្នុងអង្រឹង។
          ឧត្តមគតិ  :  និយាយពីការព្យាបាទពីសំនាក់គ្រួសារក្រុងរាពណ៍ទៅលើ ក្រុមគ្រួសារព្រះរាម
ហើយល្បិចកលនេះបានសម្រាច់ដែលធ្វើឲ្យគ្រួសារព្រះរាមបែកបាក់គ្នា។
        II អត្ថរូប 
  បច្ចេករូប​​ ​​​ :  ការចេះរកល្បិចកិច្ចកលបោកបញ្ឆោត ឲ្យព្រះនាងសីតាគូរូបក្រុងរាពណ៍ពីសំនាក់
នាងអាតុល័យ។
           វចនរូប  :  ការប្រើប្រាស់ពាក្យពេជន៏លាយចំរុះគ្នា មានគ្រប់រសជាតិ គ្រប់សកម្មភាព។
         វិភាគតួអង្គ                           
        IIIអត្ថរស
       សង្គមរស  :  និយាយពីពីភាពមិនទុកចិត្តគ្នា រវៀងសង្គមគ្រួសារព្រះរាម មានការប្រច័ណ្ឌខឹង ការ
សងសឹកគំនុំគំគួន សេចក្តីមេត្តាករុណា អាណិតស្រលាញ់កូន។
         អឆ្ឆរិយរស  :  នៅពេលដែលព្រះលក្ខណ៍ បំរុងលើកដាវកាប់ទៅលើនាងសីតា ហើយដាវនេះ
ប្រែក្លាយទៅជាកំរងផ្កាបំពាក់ថ្វាយព្រះនាងទៅវិញ។
          IV សេចក្តីបញ្ចប់   :   នៅខ្សែទី៧៥នេះដំនើររឿងរាមកេរ្តិ៍ខ្មែរចាប់ផ្តើមបង្កើតបញ្ហាដល់គ្រួសារ
ព្រះរាមគ្រួសារព្រះរាមចាប់ផ្តើមនិរាសព្រាត់បា្រស់គ្នាជាបន្របន្ទាប់។
            ខ្សែទី ៧៦
        ឥសីប្រុងរំលាយរូបកូនដែលជបនោះចោល តែនាងសីតាសុំទុកកុមារបានជាគ្នាជាមួយនិងកូន​របស់ខ្លួន។ កូនដែលកើតពីឥសីជបមានឈ្មោះថា ជបលក្ខណ៏ រីឯកូនបង្កើតរបស់នាងសីតាឈ្មោះថា​រាមលក្ខណ៍។
        អាយុបានដប់ឆ្នាំ រាមលក្ខណ៍រៀនចេះចាំសិល្ប៍សាស្រ្ត មន្តវិជ្ជាការសព្វគ្រប់ក៏ចេញទៅលេងព្រៃ​រួចក៏យកធ្នូសិល្ប៍ថ្លែងរំលំដើមរាំងភ្នំដែលមានទំហំប្រមាណមួយពាន់ឧិបរលំគ្រាំគ្រែងផ្អើលត្រៃភពពពួកទេវតាបាចផ្កាស្លុតីសរសើរឫទ្ធីបារមីរបស់ព្រះរាជកុមារ។​​​​​​​​​​ ឥសីវិជ្ជប្រិតព្រមទាំងព្រះមាតាបានកោត
សរសើរ បុត្រាថាមានឫទ្ធីបារមីដូចព្រះបិតាដែរ។ ព្រះរាជកុមារបានដណ្តឹងសួរ ពីដំណឹងរបស់ព្រះបិតា
ហើយ​សន្យាថានឹងតាមរកព្រះបិតាត្រាតែឃើញ។ នាងសីតាហាមឃាត់កូនកុំឲ្យដើរលេងឆ្ងាយទៀត
ក្រែង​មាន​គ្រោះថ្នាក់។
         ថ្លែងពីព្រះរាម ក្រោយពីបានដឹងថាមានអ្នកខ្លាំងចង់ល្បងឫទ្ធិ​ ទ្រង់ក៏បញ្ជាឲ្យហនុមានលែងសេះ​អស្សតរដែលមានចងអក្ខរាតាមពាក្យហោរា។ នៅពេលដែលកុមារទាំងពីរក្រសាលក្នុងព្រៃស្រាប់តែ​ឃើញក៏នាំគ្នាចាប់ជិះលេងយ៉ាងសប្បាយ។ ហនុមានឃើញដូច្នេះក៏បានប្រើឧបាយកលចាប់រាជកុមារ​ទាំងពីរ តែត្រូវរាមលក្ខណ៏វាយវាត់មួយធ្នូសរសន្លប់បាត់ស្មារតីរួចរាជកុមារចាប់ហនុមានចងជាមួយនឹង​ចំនងសិល្ប៍រួចសាក់អក្សរថា ទាល់តែម្ចាស់ទើបអាចស្រាយរួច។ ព្រះរាមទ្រង់ខ្ញាល់យ៉ងខ្លាំងរួចបញ្ជាឲ្យ​នាំសេនាពលទៅចាប់រាជកុមារឲ្យបាន។
         Iអត្ថន័យ
      ប្រធានរឿង  :  និយាយពីរាមលក្ខណ៍ដែលមាន មហិទ្ធិរិទ្ធអស្ចារ្យ និងការដណ្តឹងសួរដណឹងព្រះ
បីតាពីសំណាក់ព្រះរាជកុមារសួរទៅព្រះមាតា។
           មូលបញ្ហា  :  នៅពេលដែលព្រះរាជកុមារលើកធ្នូសិល្ប៍រំលំ ដើមរាំងភ្នំដែលមានទំហំមួយ
ពាន់ឱបឲ្យរលំគ្រាំគ្រែងផ្អើលត្រៃភព។
         ​​ បញ្ហាចោទ  :  ព្រះរាមបានឮពីដំណឹងនេះស្មានថាមាន​ អក្នខ្លាំងពូកែចងល្បងឫទ្ធជាមួយ
បានបញ្ជាឲ្យហនុមានប្រលែងសេះអស្សរត ដើម្បីចាប់អក្នខ្លាំងពូកែនោះ។
           រាជបុត្របានវាយហនុមាន ត្រាតែសន្លប់ហើយបានយកចំនងសីល្ប៍ចងហនុមានព្រមទាំង
សរសេរអក្ខរាតាមក្បួនហោរាថា ទាល់តែម្ចាស់ទើបអាចស្រាយចំនងនេះរួច។
          ឩត្តមគតិនៃរឿង  :  ការមានអំនួតបណ្តាលឲ្យអន្តរាយដល់ខ្លួន។
         II  អត្ថរូប
           បច្ចេករូប  :  ការតាក់តែងដំណើររឿងប្រកបដោយសិល្ប៍វិធី។
        ​​​   វចនរូប  :  ការប្រើប្រាស់ពាក្យពេជន៍លាយចំរុះគ្នាប្រកបដោយសោភណ័។
         III អត្ថរស
         ​​  សង្គមរស  :  បង្ហាញពីការល្មោភសង្គ្រាមរបស់ព្រះរាម គ្រាន់តែកុមារក៏ព្រះរាមធ្វើសង្រ្គាមជាមួយ
ដែលបង្ហាញពីមហិឆ្ឆិតារបស់មនុស្សនៅក្នុងសង្គម ការបំពានពីសំណាក់អ្នកមានអំណាចទៅអ្នកតូច
តាច។
          អច្ឆរិយរស  ​​​​​​:   គ្រាន់តែធ្នូមួយគ្រាប់អាចផ្តួលដើមរាំងភ្នំដែលមានទំហំមួយពាន់ឱប។ តើមានទេនៅលើលោកនេះ?
          ​​​       ខ្សែទី ៧៧
         នៅពេលហនុមានក្រឡាខ្លួនល្បួងលួងលោមចាប់ តែត្រូវរាមលក្ខណ៍វាយវាត់សន្លប់ម្តងទៀត ហើយរាជកុមារបានចាប់ចងហនុមានដោយចំណងសិល្ប៍សាក់អក្សរថាទាល់តែម្ចាស់ទើបអាចស្រាយចំណងបាន។ហនុមានបានទៅជួបព្រះរាមនៅមុខបណ្តានាម៉ឺនសព្វមុខមន្ត្រីឲ្យជួយស្រាយចំណងឲ្យ។ព្រះរាមទ្រង់ខ្ញាល់យ៉ាងខ្លាំងក៏ប្រទានអាវក្រោះដល់អនុជចេញទៅចាប់ឲ្យបាន។នៅទីបំផុតរាមលក្ខណ៍ត្រូវគេចាប់បាន រីឯជបលក្ខណ៍រត់រួចក៏បានពាំនាំព័ត៌មាន ដ៏សែនសោកសៅថ្វាយនាងសីតា និង​ តាឥសី។នាងសីតាក្តុកក្តួលយ៉ាងខ្លាំងតែជបលក្ខណ៍បានសុំលាមាតាទៅរករាមលក្ខណ៍។នាងសីតា
ឃាត់តែដោយក្តីអង្វរករពីជបលក្ខណ៍ នាងក៏ប្រទានព្រះទម្រង់ឲ្យចេញទៅ។                
            ព្រះឥន្រ្ទាធិរាជបានចាត់ឲ្យទេពធីតាព្រះនាមរម្ហាជួយនាំផ្លូវជបលក្ខណ៍។ ដល់ថ្ងៃប្រហារ​ ជីវិត
រាមលក្ខណ៍នាងរម្ភាបានទូលទឹកមួយក្អមស្រោចដល់អ្នកទោសដោយមានព្រះទម្រង់របស់​ជប់លក្ខណ៍ ធ្លាក់ចូលក្នុងម្រាមដៃរាមលក្ខណ៏ក៏វាយបំបែកទ្រុងដែករត់ចេញដោយសុវត្ថិភាព។
I អត្ថន័យ
              . ជារឿងបែបព្រាហ្មណ៍និយម តដំណើររឿងខ្សែទី ៧៦ សង្គ្រាមរវាងព្រះរាម និងរាជកុមារ ។
-        អ្នកនិពន្ធមិនស្គាល់ ។
              . និមន័យ
      + ប្រធានរឿង
-        ការជួបគ្នាវិញរវៀងព្រះរាម និងរាជកុមារ
-        ការសុំអង្វរព្រះនាងសីតាឲ្យ លើកលែងទោសរបស់ខ្លួន និងសុំឲ្យនាងសីតាជួបមុខខ្លួន ។
-        តើរាជកុមារទាំងពីរធ្វើយ៉ាងណាចំពោះហនុមាន?
-        តើព្រះនាងសីតាមានអារម្មណ៍យ៉ាងណានៅពេលដែលឮថាថគេចាប់ខ្លួនរាមលក្ខណ៍?
·         ការដោះស្រាយោ៖
-        ព្រះរាមជាអ្នកឈ្នះរាជកុមារ ដោយព្រះរាមឲ្យលក្ខណ៍ទៅចាប់ខ្លួនរាជកុមារ ។
-        រាជកុមារបានវាយវាត់ហនុមានសន្លប់ ហើយចាប់បងហនុមានដោយចំណងសិល្ប៍សាក់​អក្សរទាល់តែម្ខាស់ ទើបអាចស្រាយបាន ។
-        ព្រះសីតាមានអារម្មណ៍ ក្តុកក្តួលយ៉ាងខ្លាំង ពេលលឺជាគេចាប់ខ្លួនរាមលក្ខណ៍ ។
        ឧត្តមគតិរឿង
-        ស្វែងយល់គ្នារវាងសីតា និងរាជកុមារ
-        ទឹកចិត្តម្តាយរវបស់នាងសីតា
-        ស្រលាញ់គ្នារវាងបងប្អូន
        _      បញ្ហាកម្មផល
      .រូបន័យ                                                                              
        . តួអង្គ
-        ព្រះរាម
-        ព្រះលក្ខណ៍
-        ព្រះនាងសីតា
-        ហនុមាន
-        រាមលក្ខណ៍
-        តាឥសី
-        ព្រះឥន្ទ្រាធិរាជ
-         
-        ទេពធីតារម្ហា
      II. អត្ថរូប
.   បកាសរូប
. ប្រធានរូប
-        ការជួបជុំរវាងបិតា បុត្រ បង្ហាញនូវក្តីស្រលាញ់គ្នា និងគ្នា របស់បិតា និងបុត្រ ។
. អាស័យរូប
-        បង្ហាញនូវភាពកំសត់នៃការព្រាត់ប្រាស់គ្រួសា
. និទ្ទេសរូប
-        រឿងនោះមានភាពហូរហែរតគ្នាជាពីនួយទៅមួយ
+     ភេទរូបៈ អត្ថបទពាក្យកាព្យបែបល្ខោនទោស
-        វចនៈរូប
-        មានប្រើពាក្យបាលី រម្ហា, ឥន្ទ្រាធិរាជ
-        រចនារូប
-        ឃ្លាខ្លីៗរៀបរាប់ចលនាឆាប់រហ័ស ងាយស្គាល់
-        ប្រើរូបារម្មណ៍ច្រើន
IIIអត្ថរស
. បច្ចេករស
-        មាននាដករសៈដោយមានរបៀបអាចរៀបចំជាឆាកល្ខោនបាននេះតាមវិធីតែរបស់គេក្នុង​ខ្សែ៧៧នេះ។
-        មានកាព្យរសៈអន្លើខ្លះធ្វើឲ្យពិរោះ ពាក្យ ព្យញ្ជនៈ
. វិសេសរសៈ
-        កំណត់រសៈ ការឲ្យស្គាល់គ្នារវាងបិតា និងបុត្រ។

           ខ្សែទី ៧៨
​​​       រាជកុមារស្រុះស្រួលគ្នារង់ចាំព្រះរាមនៅក្នុងព្រៃមួយ សង្រ្គាមរវាងព្រះរាជកុមារ និង​ ព្រះរាមក៏បាន​ផ្ទុះឡើង។ រាជកុមារបានថ្លែងសរទៅព្រះរាមប្រែក្លាយជាកម្រងផ្កា រីឯព្រះថ្លែងសរទៅព្រះរាជកុមារប្រែ​ក្លាយជាចំណីអាហារសំរាប់កុមារសោយទៅវិញ។ ដោយឃើញហេតុភេទដ៏អស្ចារ្យបែបនេះ​ ព្រះរាម​សាកសួររាជកុមារទើបដឹងថាជាកូននាងសីតាបុត្ររបស់ខ្លួន ហើយពោលអង្វរកររាជកុមារឲ្យនាំខ្លួនទៅ​ជួបនាងសីតា។ ទីបំផុតព្រះរាមបានយាងទៅដល់អាស្រមតាឥសីកន្លែងដែលនាងសីតារស់នៅ។ ប៉ុន្តែ​នាងសីតាពុំព្រមមកជួបព្រះរាមសោះឡើយ។ ព្រះរាមមិនអស់ចិត្តទ្រង់ក៏អង្វរឲ្យលោកតាឥសីជួយ​លួងលោមនាងសីតាដើម្បីចេញមកជួបមុខព្រះរាម។ ដោយពាក្យអង្វរកររបស់លោកតានាងបានចេ​ញ
មកជួបព្រះរាម តែមិនអាចធ្វើឲ្យកំហឹងរបស់នាងរលត់បានសោះឡើយ។
             I អត្ថន័យ
             ប្រធានរឿង  : ‘’ការប្រយុទ្ធគ្នារវាងរាជកុមារ និង ព្រះរាម’’
             លបញ្ហា  : ចម្បាំងព្រះរាម និងកូនឯង
           បញ្ហាចោទ  :  ព្រះរាមមិនស្គាល់បុត្រខ្លួន
             - ភាពអស្ចារ្យកើតមានដល់តួអង្គព្រះរាម និង រាជកុមារ
             - ការទទួលស្គាល់ឪពុកនិងកូន
             - អង្វរករបុត្រនាំទៅជួបព្រះមាតា
             - នាងសីតាមិនព្រមមកជួបព្រះរាម
             - អង្វរតាឥសីឲ្យជួយ
             បញ្ហាស្រាយ  :តាឥសីលួងលោមនាងសីតាព្រមបង្ហាញមុខឲ្យ ព្រះរាមឃើញ និង ពោលសម្តី
តិចតួចប៉ុណ្ណោះ។
           ឧត្តមគតិរឿង  :ឆ្លងតាមការសិក្សាត្រង់ខ្សែទី៧៨ ឧត្តមគតិរឿងនេះគឺ៖
             - ព្រមទទួលស្គាល់ការពិតនូវទង្វើដែលខ្លួនបានប្រព្រឹត្ត។
             - ធ្វើជាអ្នកដឹកនាំគេ​ មិនគួណាចិត្តស្រាលសែងស្គាល់ខុសត្រូវនោះឡើយ គប្បីសាកសួរហេតុ
ផលសិនទើបប្រសើរ។
             II អត្ថរូប
             បច្ចេករូប : ការប្រើប្រាស់មធ្យោបាយតុបតិនសំណើររឿង។
                  វចនរូប : ការប្រើប្រាស់ពាក្យពេជន៏លាយចំរុះគ្នា។
         IIIអត្ថរស
           សង្គមរស : បង្ហាញពីសញ្ចេតនារវាងម៉ែកូន ពុកនិងកូន ព្រមទាំងប្តីនឹងប្រពន្ធ
             លោកិយសច្ចៈ :  វិវាទចម្បាំងដែលតែងតែកើតមានជារឿយក្នុងសង្គម ព្រមទាំងការនឹករឮក
អនុសវរីយ៍ផ្អែមល្ហែម និង ជូរជត់។
           អឆ្ឆរិយរស : ស្ថិតនៅត្រង់ភាពអស្ចារ្យនៅពេលដែល ព្រះរាមថ្លែងសរទៅប្រែក្លាយជាចំណី
អាហារសម្រាប់រាជកុមាររាជកុមារសោយ រីឯសររបស់រាជកុមារប្រែក្លាយទៅជាកម្រងផ្កាបំពាក់ថ្វាយ
ព្រះរាមទៅវិញ។
           សេចក្តីបញ្ចប់
             សរុបមក : នៅខ្សែទី៧៨ នេះដំណើររឿងរាមកេរ្តិ៍ខ្មែរ រឹងរឹតតែបង្កើតចំណោទបញ្ហាក្នុងរង្វង់
ក្រុមគ្រួសារព្រះរាមកាន់តែតានតឹងទៅៗ ស្មុគស្មាញទៅៗ។ ប៉ុន្តែទោះទីយ៉ាងណាក៏ដំណើររឿងរាមកេរ្តិ៍
នៅតែពន្លេចឲ្យឃើញសកម្មភាពរបស់ព្រះរាមជដ៏រាប។ រឿងនេះពិតជមានតម្លៃលោកិយសច្ចៈនិង
អឆ្ឆរិយៈពិតប្រាកដមែន។
          ខ្សែទី ៧៩
​​​         នាងសីតាតាមបញ្ឈឺចិត្តព្រះរាមព្រោះនាងនឹកខឹងថាកាលគ្រាដែលក្រុងរាពណ៏ចាប់យកទៅនាង​ខំរក្សាភាពបរិសុទ្ធដោយឲ្យហនុមាននាំសេចក្តីពិតថ្វាយព្រះរាម។​ លើសពីនេះនាងដើរលុយក្នុងភ្លើង ដើ​ម្បីពិសោធន៏ចិត្តថ្វាយព្រះរាម ហើយនៅតែទ្រង់មិនជឿចិត្តបញ្ជាឲ្យព្រះលក្ម្សណ៍យកខ្លួនទៅ​សម្លាប់ចោលទៀត។ អំពើព្រះរាមត្រង់នេះហើយ ធ្វើឲ្យនាងស្អប់ព្រះរាមខ្លាំងបែបនេះ។ ដោយដឹងថា​មិន អាចយកឈ្នះពាក្យសត្យរបស់នាងសីតាបាន ព្រះរាមទ្រង់សុំយកបុត្រ​ ទៅព្រះបរមរាជវាំងជាមួយ​ទ្រង់ នាងសីតាក៏ព្រម។នៅពេលបែកមាតាដំបូងរាជកុមារទាំងពីរបានទួញយំនឹកមាតា។ហើយបាន អនុញ្ញាតឲ្យរាជបុត្រទាំងពីទៅ លេងព្រះមាតាហើយប្រាប់បុត្រឲ្យលួលោមព្រះមាតាមករាជវាំង ហើយ​ពោលថាបើមិនព្រមវិលវិញទេព្រះអង្គនិងចូលទីវង្គត នៅពេលណាមួយជាក់ជាមិនខាន។ ពួក​ភីលៀង
បានពោលរ៉ាយរាប់នាងសីតាបានរៀបរាប់ថានេះជាកម្មរបស់នាង។

អត្ថន័យ
១.ប្រភពនិងអ្នកនិពន្ធែ
-ជារឿងបែបព្រាហ្មនិយមតដំណើររឿងមកពីខ្សែ៧៨។ព្រះរាមអង្វរនាងសីតា
ឲ្យយាងចូលនគរវិញ។
-អ្នកនិពន្ធពុំស្គាល់។
២.សម័យកាលៈ
          -មិនពិតប្រាកដ។ប្រហែលជាក្នុងសម័យឩដុង្គសតវត្ស៍ទី១៩នៃគ.ស.
៣.តាមដំណើររឿងអាចបញ្ជាក់ឃើញថាសង្គមជាតិមានការសុខស្រួលខ្លះហើយអាណាប្រជានុរាស្ត្រមានក្តីក្សេមក្សាន្តសុខស្រួលគ្មានភិតភ័យអ្វីប៉ុន្មានឡើយ។
                                                                      នាមន័យ
១.ប្រធានរឿងៈ
-ការជួបជុំគ្នារវាងព្រះរាមនិងនាងសីតា
-ការជួបគ្នារវាងរាជវង្សានុវង្សក្រោយបែកគ្នា។
មូលបញ្ហាៈព្រះនាងសីតាមិនព្រមជានឹងព្រះរាមហើយក៏មិនព្រមវិលចូលព្រះនគរវិញ។
          បញ្ហាចោទ
-          តើនាងសីតាព្រមជានឹងព្រះរាមឬទេ?
-          តើព្រះនាងសីតាសុខចិត្តវិលចូលនគរឬទេ?
-          តើព្រះរាមប្រើឩបាយយ៉ាងណាទៅបើនាងសីតាមិនព្រមវិលនិងមិនព្រមជានឹងព្រះអង្គ។


ការដោះស្រាយ
-          នាងសីតានៅតែប្រកាន់ពាក្យសត្យជាប់ជានិច្ច
-          នាងមិនព្រមជានឹងព្រះរាមជាដាច់ខាតតែសុខចិត្តប្រគល់បុត្រទៅតាមពាក្យអង្វរ
សូមរបស់ប្តី
-          ព្រះរាមនាំរាជបុត្រចូលនគរហើយខំបញ្ចុះបញ្ចូលឲ្យកូននាំសម្តីទៅលោមម្តាយ
ដើម្បីឲ្យនាងឈប់ខឹង,វិលត្រឡប់ចូលនគរ,ជានឹងព្រះអង្គវិញ។
ឩត្តមគតិនៃរឿង
-          បង្ហាញពីភាពជាមនុស្សរបស់ព្រះរាមៈថ្វីត្បិតតែព្រះរាមជាអាវតាទី៧របស់ព្រះវិស្ណុក៏ដោយក៏ព្រះរាមនៅមានភាពជាមនុស្សដែលចេះយំសោក,ចេះប្រច័ណ្ឌ។
-          បង្ហាញពីទឹកចិត្តរបស់នាងសីតាចំពោះស្វាមី,ទឹកចិត្តម្តាយចំពោះកូន
អត្ថរូប
-          បង្ហាញនូវភាពកម្សត់នៃការព្រាត់ប្រាសគ្រូសារ
-          បង្ហាញនូវតម្លៃនៃពាក្យសច្ចៈ
-          បង្ហាញនូវភាពទាល់ច្រករបស់ព្រះរាម
១.ភេទរូបៈអត្ថបទពាក្យកាព្យបែបល្ខោនខោល
២.វចនរូប
.មានប្រើពាក្យសម្រាប់ពោល
ឩ.កាលអើយកាលនោះ
.ប្រើពាក្យបាលីច្រើនអន្លើ
ឩ.អគ្គី,សេមា,កង្ខា,អាចារ្យ
.ប្រើពាក្យសុភាព
ឩ.ខ្ញុំបាទ,នាងខ្ញុំ......
៣.រចនារូប
.ឃ្លាខ្លីៗរៀបរាប់ចលនាឆាប់រហ័សងាយស្តាប់
.ប្រើរូបារម្មណ៍ច្រើន
អត្ថរស
ក.បច្ចេករស
-កាព្យរសៈអន្លើខ្លះធ្វើឲ្យពីរោះពាក្យ,ព្យញ្ជនៈ
ឩ.ថ្កើងកេរ្តិ៍     ថ្កើងយស      ថ្កើងអង្គ        ថ្កើងពូជ        ថ្កើងពង្សឮឆ្ងាយហេតុជាតិបុត្រ
នារាយណ៍រឹងឫទ្ធិលើសលើលោកា។
         ខ្សែទី ៨០  
      ទោះបីពោលអង្វរនាងយ៉ាងណាក៏ដោយ នាងសីតាពោលថា ទ្រង់នឹងវិលចូលព្រះនគរវិញ
លុះត្រាតែព្រះរាមចូលទីវង្គតប៉ុណ្ណោះ។ បណ្តាលឲ្យពួកភីលៀងទាំងឡាយយកដំណឹងនេះទៅថ្វាយ
ព្រះរាម។ ព្រះរាមបញ្ជាឲ្យហនុមាននិមិ្មតកោដ្ឋមាស ហើយបញ្ជាឲ្យហនុមាន និង ពួកភីលៀងយក
ដំណឹងនេះទៅប្រាប់នាងសីតាថាក្រោពីបានជួបព្រះភក្រ្តព្រះនាងពេលណាព្រះរាមទ្រង់សោយសោកអាឡោះអាល័យ ស្គមស្គាំងរីងរៃអត់បាយក្រហាយទឹកព្រោះតែព្រះនាងត្រាតែចូលទីវង្គត។ គ្រាន់តែឮថាព្រះរាម​ចូលទីវង្គតព្រោះតែខ្លួនក៏ទ្រហោយំសោកបោកប្រាណ ព្រោះតែអាណិតស្វាមី
ទាល់តែសន្លប់បាត់ព្រះ​ស្មារតី។ ព្រះរាមចេញមកត្រកងបីនាងសីតា គ្រាន់តែដឹងខ្លួនឃើញព្រះរាម នាងសីតាបានតៀលត្មិះ​ព្រះរាមយ៉ាងខ្លាំង ហើយនាងក៏រត់ចេញពីព្រះរាម។ ដោយសច្ចះភាពរបស់នាង
ព្រះធរណីក៏បើកទ្វារ​ទទួលយកនាងទៅឋានភុជង្គនាគ តម្កល់ទុកជាដូចមាតា។ស្តេចនាគនាម
ព្រះភិរុណនិង​ព្រះមហេសី​ព្រះនាមរតាទេវីថែរក្សាព្រះនាងដ៏ល្អ។ហនុមានចុះមកតាមអង្វរព្រះនាង
ទៀតតែនាងដៀលត្មិះដល់ហនុមានទៀត។ ព្រះរាមទាល់តម្រិះទ្រង់ក៏តាក់តែងអក្ខរាថ្លែងសរទៅឋាន
បាតាល។
I​​ អត្ថន័យ
១ប្រភព​​ និងប្រភេទ
ជារឿងបែបព្រាហ្ម៏និយម
អ្នកនិពន្ធ​  គ្មាន
២សម័យកាល
ប្រហែលក្នុងសម័យឧដុង្គ​ សតវត្សទី១៩នៃគ.
៣សង្គមបរិយាកាស
ព្រះរាជាត្រូវចេះរក្សាព្យាបាលអាណាប្រជានុរាស្រ្តមានចិត្តប្រណីរាស្រ្ត
សង្គមជាតិមានការសិខស្រួលខ្លះ ហើយអាណាប្រជានុរាស្រ្តមានក្តីក្សេមក្សាន្ត​ គ្មានក្តីភ័យឡើយ
II​​ នាមន័យ
១ប្រធានរឿង
ព្រះរាម និង នាងសីតា
២បញ្ហាចោទ
តើនាងសីតាព្រមតាមពាក្យអង្វរអោយចូលព្រះនគររបស់ព្រះរាជបុត្រដែររឹទេ?
តើព្រះរាមបញ្ឆោត​ និង​​ ចាប់នាងសីតាបានដែររឹទេ?
តើហនុមានជួបនាងសីតាដែររឹទេ?
៣ការដោះស្រាយ
ព្រះនាងសីតាពុំព្រមតាមបាក្យអង្វររបស់រាជបុត្រដើម្បីយាងចូលនគរវិញឡើយ។
ឧបាយព្រះរាមត្រូវបរាជ័យ។នាងសីតារត់រួចចុះទៅឋានភុជង្គនាគ។
ហនុមានទៅជួបនាងសីតានៅឋានភិជង្គនាគ​​តែត្រូវព្រះនាងសីតាជេស្តីជាច្រើន។
៤ឧត្តមគតិរឿង
មនុស្សភាពរបស់ព្រះរាម
មនុស្សភាពរបស់អវតានៃព្រះនរាយណ៏ ព្រះរាមបានដល់កម្រិតមួយយ៉ាងដុនដាបហៅថាមនុស្សអន់ មនុស្សទាល់ប្រាជ្ញ
ព្រះរាមគ្រាន់តែឮកូនថានាងសីតាមិនព្រមមកក៏តាំងស្រែកយំដូចកូនក្មេង។ព្រះរាមយំឥតខ្មាស់នៅមុខមន្រ្តី កូន និងអនុជ។
ព្រះរាមប្រើមធ្យោបាយល្បិចកលធ្វើជាចូលកោដិ បញ្ឆោតនាងសីតា។អំពើដ៏កខ្វក់នេះមិនត្រឹមតែ​​បោក​​នាង​​សីតាទេព្រមទាំងប្រជារាស្រ្តផង។
ព្រះរាមដេញចាប់នាងសីតាដែលចូលមកយំសោកនៅមុខកោដិ
ភក្តីភាពរបស់ព្រះនាងសីតាចំពោះស្វាមីដ៏អាក្រក់ កាចសាហាវរបស់នាង។
វីរភាព និង ចិត្តសត្យារបស់នាងសីតា។
ភាពកំប្លែងរបស់ឥសី
III អត្ថរូប
ប្រធានរូប
            មធ្យោបាយផ្សេងៗរបស់ព្រះរាមដើម្បីបញ្ឆោតនាងសីតាឲវិលមកនគរវិញ។”​​ព្រះរាមចូលកោដិ បញ្ឆោតនាងសីតា
អាស័យរូប
ការបង្ហាញនូវបរាជ័យ និង មនុស្សភាពរបស់ព្រះរាម។
និទ្ទេសរូប
ការអង្វរកររបសើរាមលក្ម្ស៏ ជបលក្ម្សណ៏ចំពោះម្តាយ។
ព្រះរាមអស់សង្ឃឹមចាត់ឲប្រើឧបាយចូលកោដិ។
នាងសីតាសោយសោកចំពោះព្រះរាមដែលចូលកោដិ។
ព្រះរាមដេញចាប់មហេសី។
ព្រះនាងសីតាទៅដល់ឋាននាគ។
ហនុមានទៅតាមនាងសីតានៅឋានភុជង្គនាគ។
ភេទរូប
ជារឿងបែបវីរកថាសសេរជាពាក្យកាព្យបែបយកទៅពោលក្នុងល្លោនខោល។មានប្រើបទរាយនិងពិលាប។
វចន:រូប
ច្រើនប្រើពាក្យបាលី: វរមាតា មណ្ឌល បូរីបិតុលា រាជបិតា ឧត្តម...
ពាក្យធម្មតា:  ថ្វី ច្នេះ នៃ រំពេចនើយ បា ជាំ ដាំ...
រចនារូប
ឃ្លាប្រយោគ
ឃ្លាខ្លី ឆាប់រហ័ស អស់សេចក្តី ត្រឹមត្រូវតាមក្បួនវេយ្យាករណ៏ ការដេញចាប់នាងសីតា
រូបារម្មណ៏
សារាណីយារម្មណ៏
ឧបមានរូបារម្មណ៏
. និពន្ធរូប
           . អារម្មណ៏បទ
           គឺជារឿង
គេចាប់ធ្វើអោយមមានសំវាទវិធី :  រវាងមល្ម្សណ៏ជាកូន និងម្ដាយ   ក្នុងការអង្វរករ និងការ ប្រកែកពុំព្រមតាមពាក្រអង្វររបស់កូន
           . វណ្ណនានិពន្ធ :
គេប្រើវិធីផ្សេងពុ  ដូចជា :
§  សំវាទវិធី :
            រវាងរាមលក្ម្សន៏ និង នាងសីតា--- បង្ហាញនូវទុក្ខ និងអាថ៌កំបាំងដែលនាងសីតាទើប​និងប្រាប់កូនអំពីចិត្តឃោរឃៅរបស់ព្រះរាម
    រវាងហនុមាណ និងនាងសីតា --- បង្កើតនូវការស្ដាយរបស់នាងសីតា
§  ឯកវាទវិធី :
    ទំនួញនាងសីតា
    ថ្លែងពាក្យទុក្ខព្រួយរបស់ឥសី
    ទំនួញរបស់ព្រះនាងសីតា និងព្រះរាម
§  បដិវិធី :
    . បដិបក្ខខាងផ្លូវកាយ ​“ ការដេញចាប់នាងសីតា
§  កាពណ៌នា :
    និយាយរឿងដើមដោយតួអង្គ
    បង្ហាញលក្ខណ: មនុស្សឈឺ
    បង្ហាញលក្ខណ:នាងសីតា
.  អន្តនិពន្ធ :
          គេបញ្ចប់ដោយទុកអោយនូវការសង្ស័យចំពោះដំណើររឿងតទៅទៀតរឿងមិនទាន់ចប់
បង្កើតនូវសន្ទេហវិធី
          IV. អត្ថរស
. បច្ចេករស ;
. នាដករស :  កើតមានវិបត្តិរវាងតួអង្គនៃរឿងកំសត់ក្នុងការព្រាត់ប្រាស់ និងការ រំលឹករឿងដើម។
វិសេសរស
.នាដ្យរស
.កំប្លែង ហាសរស
លក្ខណះឥសី លក្ខណះខិលរបស់ហនុមាន
.សព្វរស
តថរស គឺជាការរៀបរាប់អំពីលក្ខណះឬការពិពណ៌នាអំពី ហេតុការណ៍ផ្សេងៗ ឬទិដ្ធភាពនៃទីកន្លែង។
អច្អរិយរស  ការកាឡាធ្វើជាមេរុ
ហនុមានកាឡាខ្លួនធំ អោយនាងសីតាជិះលើបាតដៃ
ព្រះនាងសីតាចុះទៅឋាននាគតាមរន្ធដី
V.វិភាគតូអង្គ
     ព្រះរាម
ព្រះរាមប្រើមធ្យោបាយថោកទាបដើម្បីចាប់យកនាងសីតា
ព្រះរាមជាមនុស្សដែលមិនគោរពពាក្យសច្ច:
ព្រះរាមអស់សេចក្ដីក្លាហានក្នុងការតាមយកនាងសីតា
     នាងសីតា
ជាមនុស្សភក្ដីភាពចំពោះស្វាមី
ព្រះនាងគឺមនុស្សគោរពពាក្យសច្ច:
ព្រះនាងមានវីរភាព
ព្រះនាងចេះត្មះតេះដៀលហនុមាន
     ហនុមាន
ហនុមានជាមនុស្សស្មោះត្រង់ចំពោះចៅហ្វាយនាយ
ហនុមានចេះល្បិចកល
 *​ទិដ្ឋភាពវិភាគអត្ថន័យ           ​​    ​​​​​​                   ​​​               ​​​​​​  
              តាមការសិក្សារឿងរាមកេរ្តិ៍តាំងពីដើមដល់ចប់ប្រធានរឿងគឺទាក់ទងទៅនឹងដំណើរជីវិតរបស់
ព្រះរាមដែលជាអវតារទីប្រាំពីររបស់ព្រះវិស្ណុ។
 ​​​          *តាមដំណើររឿងរាមកេរ្តិ៍ទាក់ទងទៅនឹងបញ្ហាជាច្រើន
               -ការសិក្សា អប់រំ
               -ការជ្រើសរើសគូរស្រករ
               -ដំណោះស្រាយគូវិវាទ
               -បញ្ហារាជសម្បត្តិ
               -ការនិរទេសខ្លួន និងការសាងព្រះផ្នួស
               -ទំនាស់វិបត្តិតូចធំ
               -ព្រះរាមប្រឈមមុខបញ្ហាជាច្រើន
                -ការព្រាត់ប្រាស់ប្រពន្ធកូន ជីវិតព្រះរាមជួបអន្តាយនៅនាទីចុងក្រោយ
              *គោលគំនិតសំខាន់ៗក្នុងការសិក្សារឿងរាមកេរ្តិ៍ខ្មែរ
              -ប្លែកពីរឿងឥណ្ឌាគ្រប់បែបយ៉ាង ពោលគឺមានឈ្មោះពុំដូចគ្នា ដំណើររឿងពុំដូចគ្នា
              -មានប្រភពពីវប្បធម៌ខ្មែរ បែបខមរនិយមសុទ្ធសាធ
              -ពុំបញ្ជាក់នូវទេវភាព ព្រះរាមក្នុងឋានៈមនុស្សលោក ដូចព្រហ្មញ្ញមនុស្សលោកនោះឡើយ ផ្ទុយទៅវិញ
             -បែរជារិះគន់ព្រះរាមយ៉ាយធ្ងន់ធ្ងរ
          -ស្រាយបញ្ហាតាមទស្សនកម្មផល ធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់
         *យុទ្ធវិធីតួអង្គទំនាស់ក្នុងរឿងរាមកេរ្តិ៏
            ក យុទ្ធវិធីក្នុងការបង្រ្កាបក្រុងរាពណ៏
            -ប្រើធ្នូសព្រហ្មាស កម្ចាត់សេនារេហ៍ពលរាពណ៏
            -ប្រើវិធីបញ្ចុះបញ្ចូល ដោយបានប្រើពាក្យ ប្រគល់សិទ្ធអំណាចឲ្យអ្នកដែលបានចុះចូលកែនទ័ព
             ថ្វាយព្រះរាម ឧទាហរណ៏ ជួយសុគ្រីតកម្ចាត់ពាលី
             -ទទួលយកពិភេក (ប្អូនក្រុងរាពណ៏) ពេលរាពណ៏បណ្តេញចេញពីលង្កា
             -ប្រមូលពលស្វាមានឫទ្ធិខ្លាំងពូកែធ្វើជាសេនាឯកកម្ចាត់យក្ស​ មានហនុមាន អង្គទ មហាជម្ពូសុ
គ្រីពជាដើម
             ខ យុទ្ធវិធីក្រុងរាពណ៏ទប់ទល់នឹងព្រះរាម
             -បង្ខាំងនាងសីតាទុកក្នុងនរគខ្លួនប្រើល្បិចបញ្ឈឺចិត្តព្រះរាមឲ្យទន់ដៃ ពេលប្រយុទ្ធបានជិះរាជរថ
កៀកកើយជាមួយនាងសីតាឲ្យព្រះរាមឃើញ
            -ជំរុញឲ្យរាជបុត្រទៅច្បាំងទោះបីស្លាប់ទាំងអស់ក្តី
            -សំងំតាំងសីលស្លថ្នាំ កម្ចាត់ព្រះរាម
            -ពឹងពាក់យក្សមូលផល័មជាមិត្តឲ្យមកជួយច្បាំង
             *ទស្សនៈអ្នកនិពន្ធខ្មែរតម្រូវឲ្យព្រះរាម និង​នាងសីតាមិនបានជួបជុំរួមរស់ជាមួយគ្នាត្រង់វគ្គ
បញ្ចប់រឿងគឺ៖
            ទស្សនៈខេមរនិយមរបស់ អ្នកនិពន្ធខ្មែរតែងតែផ្តោតទៅលើបញ្ហា(កម្មផល)។ នាងសីតាខិតខំ
សាងតែអំពើល្អ ប្រកបដោយកុសលធម៌ចំពោះព្រះរាម ដោយរក្សាភាពបរិសុទ្ធទាំង កាយ វាចា ចិត្ត ចង់
ឲ្យតែព្រះរាមសម្រេចភាពជោគជ័យត្រចះត្រចង់ជាប់ជានិច្ច។ តែផ្ទុយទៅវិញព្រះរាមបានបញ្ជាឲ្យព្រះ
អនុជចាប់នាងសីតាទាំងមានតំណក់ឈាមរបស់ខ្លួនយកទៅសម្លាប់ចោលទាំងព្រៃផ្សៃទៅវិញ។ ពោលគឺព្រះរាមបានសាងបាបកម្មធ្ងន់ណាស់ចំពោះនាងសីតា។ ដូចនេះផលដែលព្រះរាមទទួលបានគឺត្រូវ
ព្រាត់ប្រាសពីនាងសីតាជារៀងរហូត។
            តាមដំណើររឿងផ្សេងមួយទៀត របស់ក្រុមគ្រួសាររបស់ព្រះរាម     ពោលគឺព្រះរាមតែងមាន
លក្ខណៈអន់ទៅៗ ហើយចួនកាលថោកទាបជាងមនុស្សធម្មតាទៅទៀត
            -ព្រះរាមបែរជាយកកំហឹងទល់កំហល់ ប្រទូសនឹងព្រះនាងសីតា ព្រមទាំងកូន
            -ទីបំផុតព្រះរាមត្រូវព្រាត់ប្រាសពីនាងសីតាជារៀងរហូត
            -ទង្វើរបស់ព្រះរាមបោកប្រាស់នាងសីតាត្រង់វគ្គ(ព្រះរាមចូលកោដ្ឋបញ្ឆោតនាងសីតា)ព្រោះទ្រង់
ចង់ជានាជាមួយនឹងនាងសីតាវិញ តែព្រះនាងពុំព្រម
            -ទស្សនៈជុំវិញរឿងរាមកេរ្តិ៍ បញ្ចប់រឿងឲ្យព្រះនាងសីតានិងព្រះរាមពុំបានជួបគ្នា
            -ព្រះរាមបានបញ្ជាឲ្យព្រះលក្ម្សណ៍យកនាងសីតាទៅសម្លាប់ចោលក្នុងព្រៃ
​​​​            -ព្រះរាមគ្មានការគិតពិចារណា​ប្រសិនបើនាងសីតាមិនបរិសុទ្ធ ហេតុអ្វីបានជានាងហ៊ានដើរចូល
ភ្លើងហើយមិនរលាកទៀត?
           *ព្រះរាមបានសាងបាបកម្មច្រើនណាស់ចំពោះនាងសីតា តាមទស្សនៈកម្មផល
​​​           -កម្មអតីតកាលឲ្យផលមកបច្ចុប្បន្ន
           -កម្មបច្ចុប្បន្នឲ្យផលអនាគត
           -កម្មល្អ និង កម្មអាក្រក់មិនអាចសងគ្នាបានឡើយ

No comments: