Wednesday, December 14, 2011

ច្បាប់ស្ដីអំពីតំណាលកថាប្រជាប្រិយ


មាតិកា

សេចក្ដីថ្លែងអំណរគុណ............................................................................................................ 
មាតិកា................................................................................................................................... 
សេចក្ដីផ្ដើម............................................................................................................................ 
-ប្រវត្តិសង្ខេបស្ដីពីការសិក្សាតំណាលកថាប្រជាប្រិយ................................................................. 
-ច្បាប់ស្ដីអំពីតំណាលកថាប្រជាប្រិយ........................................................................................
-ការសាកល្បងសិក្សា តំណាលកថាប្រជាប្រិយខ្មែរ......................................................................
(រឿងព្រេងខ្មែរ) តាមរយៈ​ទ្រឹស្ដីរបស់លោ Axel Olrik......................................................................
.-ច្បាប់ក្នុងការផ្ដើមរឿង និងការបញ្ចប់រឿង...............................................................................
.-ច្បាប់នៃការច្រំដែល...........................................................................................................
.-ច្បាប់នៃតួអង្គ ២ក្នុង១ឆាក.................................................................................................
.-ច្បាប់នៃភាពខុសគ្នា បែបផ្ទុយគ្នា..........................................................................................
.-ច្បាប់នៃកូនភ្លោះ................................................................................................................
.-ភាពសំខាន់តំណែងដើម និងតំណែងចុងក្រោយ....................................................................
.-ច្បាប់នៃគម្រោងរឿងតែមួយ................................................................................................
.-ច្បាប់នៃការសាងបែបផែន..................................................................................................
.-ឆាករន្ធត់ចិត្ត.....................................................................................................................
.១០-សេចក្ដីសមហេតុ សមផល...............................................................................................
.១១-ឯកភាពគម្រោងរឿង.......................................................................................................
.១២-ចំណុចចាប់អារម្មណ៍ តួឯកមានតែម្នាក់..............................................................................
-សន្និដ្ឋានរួម...........................................................................................................................
ឯកសារពិគ្រោះ​.........................................................................................................................
 សេចក្តីថ្លែងអំណរគុណ
កិច្ចការ​ដ៏តូចមួយនេះអាចសម្រេចចេញជារូបរាងឡើងដោយមានការជួយណែនាំជ្រោម​ជ្រែង​​​ ពីសំណាក់លោកសាស្ដ្រាចារ្យណែនាំ​ និង​មិត្តភក្ដិទាំងអស់របស់រូបខ្ញុំ។ ​​​​​​​​​​​​
ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកសាស្រ្ដាចារ្យ ហេង​ គឹមវណ្ណ ដែល​លោក​​បានផ្ដល់ជាមតិគំនិតល្អៗ​ និងតែងតែជួយតម្រែតម្រង់ទិស ក្នុង​ការ​រៀប​ចំ​កិច្ចការ​មួយ​នេះ។
ខ្ញុំក៏សូមថ្លែង​អំណរគុណផង​ដែរ ចំពោះមិត្តភក្ដិរបស់ខ្ញុំទាំងអស់ដែលបានផ្ដល់ការប្រឹក្សា​យោ​បល់​ និងមតិ​ល្អៗជាច្រើន ដែលបានជួយកែរតម្រូវកំហុស​ឆ្គង ក្នុងការចងក្រងកិច្ចការ​នេះ។
ខ្ញុំក៏សូមថ្លែង​អំណរគុណជាពិសេសចំពោះ​​​​ មិត្តភក្រ័ទាំងអស់ដែល​បាន​ឆ្លៀត​ពេល​​ដ៏​មាន​​តម្លៃ​​​របស់​គាត់​ ដើម្បីជួយវាយអត្ថបទកិច្ចការមួយនេះ ដោយយកចិត្តទុកដាក់បំផុត។
ដោយសារ​​កិច្ចការ​មួយនេះ គឺ​ជាជំហានដំបូង​របស់​រូប​ខ្ញុំ​​ ហេតុ​នេះ វា​ពិត​ជា​ពុំ​អាច​ចៀស​ផុត​ពីកង្វះខាតនិងកំហុសឆ្គង​បាន​ឡើយ។ ខ្ញុំមានសេចក្ដី​រីករាយ​និង​រង់​ចាំ​ទទូល​យក​នូវ​មតិ​រិះគន់​ស្ថាបនាកែលម្អគ្រប់បែបយ៉ាង ដើម្បីឱ្យ​ការងារមួយនេះ​និង​លើក​​​ក្រោយៗ​​​​ទៀត មាន​ភាព​ល្អ​​​​ប្រសើរឡើង។


                             រាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១០

                      អ្នករៀបរៀង





            ្ដីថ្លែអំណរគុណលលលលស្ថដលកសថ្ដ

ច្បាប់ស្ដីអំពីតំណាលកថាប្រជាប្រិយ

(Epic Laws of Folk Narratives)

                
សេចក្ដីផ្ដើម
          តំណាលកថាប្រជាប្រិយ (រឿងព្រេង) គឺជាផ្នែកមួយរបស់អក្សរសិល្ប៍ប្រជាប្រិយ។​ វា​គឺ​ជា​ប្រភេទ​អក្សរសិល្ប៍ផ្ទាល់មាត់ ដែលបាននិទានបន្តគ្នាពីមាត់មួយទៅមាត់មួយ និងពីតំបន់​មួយ​ទៅ​តំបន់​មួយទៀត ក្រោមឥទ្ធិពលនៃការចងចាំរបស់ប្រជាជន។ តំណាលកថាប្រជា​ប្រិយ បាន​ឆ្លុះ​បញ្ចាំង​​ពីដំណើរជីវិតរបស់ប្រជាជន នៅក្នុងសម័យកាលនីមួយៗ តាំងពី​ពេល​ដែល​មនុស្ស​ពុំ​ទាន់​មាន​អក្សរ សម្រាប់កត់ត្រា រហូតដល់មានអក្សរ​ និងបានបន្តរហូត​ដល់សម័យបច្ចុប្បន្ននេះ។ ការ​សិក្សា​ពីតំណាលកថាប្រជាប្រិយ ធ្វើ​ឱ្យ​យើងបានដឹងពីស្មារតី ទឹកចិត្ត របស់​មនុស្ស​ក្នុង​សង្គម​បុព្វ​-កាល​ ដែលបានតស៊ូប្រយុទ្ធប្រឆាំងនឹងធម្មជាតិ ក៏ដូច​ជាសង្គមព្រមទាំងក្ដីប្រាថ្នារបស់ពួក​គេ។ ដូច្នេះ​ ដើម្បីស្វែងយល់ពីតំណាលកថាប្រជាប្រិយ​និង​ក្នុង​គោល​បំណង​ថែរក្សា​ការពារ​មរតក​​​មួយ​នេះ​ ឱ្យ​​នៅ​គង់​វង្សតទៅថ្ងៃអនាគតនោះ គេឃើញការ​សិក្សា​ស្រាវជ្រាវ​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ផ្ដើម​ឡើង។

. ប្រវត្ដិសង្ខេបស្ដីពីការសិក្សាតំណាលកថាប្រជាប្រិយ
            ការសិក្សាស្ដីពីតំណាលកថាប្រជាប្រិយ ត្រូវបានចាប់ផ្ដើមឡើងតាំងពីសតវត្សទី ១៧​ និង ១៨​ មកម្លេះ។ អ្នកប្រាជ្ញ​ជា​​ច្រើនបានធ្វើការសិក្សាប្រមូលផ្ដុំចងក្រង ស្រាវជ្រាវ​រក​ប្រភព​និង​វិធី​រក​ប្រភព​ដើម ព្រមទាំងរបៀបនៃការផ្សព្វផ្សាយរបស់តំណាលកថាប្រជា​ប្រិយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ពួក​លោកអ្នកប្រាជ្ញ​ទាំងនោះ បានបង្កើតច្បាប់ និងទ្រឹស្ដីផ្សេងៗ​ជា​ច្រើន​ដើម្បី​គាំទ្រ​ទៅ​លើ​ការ​សិក្សា​របស់ខ្លួន។ គេឃើញមានការសិក្សា បានកើតមាន​តាមបណ្តា​​ប្រទេសមួយ​ចំនួនដូចជា ដាណឺម៉ាក​ ស្វីស ហ្វាំងឡង់​ អង់គ្លេស ញូហ្សឺឡែន​និងសហរដ្ឋអាមេរិច។​ បន្ទាប់មក គេ​ឃើញ​មាន​ការ​បោះពុម្ភផ្សាយសៀវភៅផ្សេងៗ​ស្ដីពីតំណាលកថាប្រជាប្


យ។​ ស្របពេលជាមួយគ្នានេះ​ស្ដីពី​តំណាលកថាប្រជាប្រិយត្រូវបាន​​បង្កើត​ឡើង​ និងរីកសាយភាយ ព្រម​ទាំង​ត្រូវ​បាន​​​ទទួល​ស្គាល់​ពីអ្នកប្រាជ្ញ​ជាច្រើន។
      តើច្បាប់ស្ដីពីតំណាលកថាប្រជាប្រិយជាអ្វី?​ ហើយវាត្រូវបានបង្កើតឡើងដើម្បីអ្វី?​តើ​ច្បាប់​នេះ​ ចែង​ដូចម្ដេះខ្លះ?​

. ច្បាប់ស្ដីពីតំណាលកថាប្រជាប្រិយ (Epic Laws of Folk Narratives)
            ក្នុងគោលបំណង ចង់ស្វែងយល់ពីរឿងព្រេងផ្សេងៗ និងស្គាល់ពីលក្ខណៈ​រឿងព្រេង​ក្នុង​ពិភព​លោក។ លោក Axel Olrik (១៩៦៤- ១៩១៧) ជាជនជាតិដាណឺម៉ាកបានបង្កើតទ្រឺ​ស្ដី​យ៉ាង​ហ្មត់ចត់​ចំនួន ១២ នៅឆ្នាំ ១៩០៨។ ទ្រឹស្ដីទាំង​ ១២ នោះរូមមាន:
-ច្បាប់ក្នុងការផ្ដើមរឿងនិងការបញ្ចប់រឿង (The law of opening and law of Closing)
            ២-ច្បាប់នៃការច្រំដែល (Law of Repetition)
            ៣-ច្បាប់នៃតួអង្គ២ នាក់ ក្នុង១ឆាក (The law of Two to a Scene)[1]
            ៤-ច្បាប់នៃភាព​​​ខុសគ្នា បែបផ្ទុយគ្នា (The law of Contrast)
-ច្បាប់នៃកូនភ្លោះ (The law of Twins)
-ភាពសំខាន់តំណែងដើម និងតំណែងចុងក្រោយ(The Importance of Initial and final Position)
-ច្បាប់នៃគម្រោងរឿងតែមួយ (Single – stranded)
-ច្បាប់នៃការសាង បែបផែន (Patterning)
-ឆាករន្ធត់ចិត្ត (Tableaux Scenes)
១០-សេចក្ដីសមហេតុសមផល (Logic)
១១-ឯកភាពគម្រោងរឿង (Unity of Plot)
១២-ចំនុចចាប់អារម្មណ៍ តូឯកមានតែម្នាក់ (Concentration on a leading character)
. ការសាកល្បងសិក្សា តំណាលប្រជាប្រិយខ្មែរ តាមរយៈ​ទ្រឹស្ដីរបស់​          លោកAxel Olrik :

ក្នុងគោលបំណងស្វែងយល់បន្ថែមពីរឿងព្រេងខ្មែរ យើងនឹងធ្វើការសិក្សារឿងព្រេងមួយ​​ចំនួន​ដោយយក​ទ្រឹស្ដីទាំង ១២​ នោះមកអនុវត្តដូចតទៅ៖
        .. ច្បាប់ក្នុងការផ្ដើមរឿងនិងការបញ្ចប់រឿង(The law of opening and law of Closing)
            ការចាប់ផ្ដើមរឿង មិនត្រូវនាំចូលឆ្ពោះទៅកាន់ហេតុការណ៍​សំខាន់ ក្នុងរយៈ​ពេល​ភ្លាមៗ​ និងមិនបញ្ចប់ដោយភ្លាមៗឡើយ។ ដំណើររឿង នឹងចាប់ផ្ដើមចេញពីសភាវៈ​ដែលស្ងប់ស្ងាត់ ឆ្ពោះ​ទៅ​រកហេតុការណ៍​ដែលរន្ធត់ញាប់ញ័រហើយនៅឃ្លាបញ្ចប់រឿង​ហេតុ​ការណ៍​​ត្រូវ​បាន​ដោះស្រាយ​ទៅ​រកសភាវៈ​ធម្មតាមុននឹងបញ្ចប់បន្ដិចម្ដងៗ។              
        - រឿងប្រាជ្ញា​អណ្ដើក :
·         ឃ្លាផ្ដើមរឿង  : ​ ក្នុងគ្រាយូរអង្វែងហើយ ពេលនោះមានទឹកជំនន់ធំ​ណាស់។​ សត្វខ្លា ដំរី រាជសីហ៍​ រមាំង រមាស ក្ដាន់ជាដើម អំពាវនាវបបួលគ្នាទៅពួន​នៅ​ព្រៃ​ហេមពាន្ដ​នៅ​សល់​តែ​អណ្ដើក​សកលមួយ មិនព្រមទៅណានឹងគេសោះ។​លុះ​ទឹកជំនន់មកដល់ គាត់​ក៏​ហែល​លេង​ជាមួយពួកមច្ឆាជាតិ​​​​​​​​​​​​​​​​​ ស៊ីមើមឈើឬសឈើ។​កំពុង​តែ​សប្បាយ​ស្រាប់​តែ​ទឹក​ស្រក​ទៅ​វិញ​ អណ្ដើកភ្លេចខ្លួន ក៏ជាប់ខ្លួនទៅនិងដង្កៀប​ឈើ​តែល​តោលៗ​ពុំ​ដឹង​ទៅ​ខាង​ណា​នឹក​ថា​អាត្មា​អញមុខជាស្លាប់ហើយ ព្រោះ​ដៃ​ខ្លីជើងខ្លី​​។​
·         ឃ្លាបញ្ចប់រឿង  ​​​ នែបងដំរីឈប់សិន !​ ទាំងអស់គ្នាស្ដាប់អញ អញ​ជានាម៉ឺនក្នុងវាំង បើអញចូលវាំងម្ដងៗ ពួកស្រីស្នំចេះតែសុំផ្កាឈូកពីអញ បើដូច្នោះ​ត្រូវ​បង​ស្វា​ដាក់​អញ​ចុះ​ពី​ដំរី។​ស្វាលឺហើយ​ក៏ស្ទុះទៅដាក់អណ្ដើកពីលើខ្នងដំរី រួច​ហើយ​អណ្ដើក​វារ​ចូល​ទៅ​ពួន​សម្ងំ​ក្នុង​ស្រះនោះបាត់ទៅ។ រីឯដំរី  ខ្លា ស្វា ក្ងោក និង​ទន្សាយ​ចាំ​យូរ​ពេក​មិន​ឃើញ​អណ្ដើក​ចេញ​មកវិញនោះ ទើប​ដឹងខ្លួនថា ចាញ់បោក​អណ្ដើកហើយទើបនាំគ្នា ជៀស​ចេញ​ពី​ទី​នោះ​ទៅ
រឿងផ្ដើមពីសកម្មភាពទឹកជំនន់ដោយ​និទាន​ពី​អណ្ដើក​សក​មួយ​​ កំពុង​តែ​ហែល​ទឹក​លេង​សប្បាយ​​ជាមួយហ្វូងមច្ឆា។ ហេតុការណ៍​ចាប់ផ្ដើម មានលក្ខណៈ​តានតឹងបន្ដិច​ម្ដងៗ​ នៅ​ពេល​ដែល​អណ្ដើកជាប់ខ្លួននៅនឹងដង្កៀបឈើ ហើយរឹតតែសាំញ៉ាំ​នៅពេលអ​ណ្ដើកប្រើល្បិចកល បោក​ប្រាស់​សត្វទាំង៥​​​​​​​​​​​​​​​ (ដំរី ខ្លា ស្វា ក្ងោកទន្សាយ) ។  មុននឹង​បញ្ចប់​រឿង ហេតុការណ៍​ហាក់​ដូច​ជា​វិល​ត្រឡប់​​ទៅរកសភាពដើម​វិញ​ដោយ​អណ្តើក​បាន​ប្រើ​ល្បិច​គេច​ខ្លួន​ទៅ​សម្ងំ​ក្នុង​ស្រះ​បាត់​ រស់​នៅ​តាម​សភាព​ធម្មតា​របស់​ខ្លួន។ រឿង​មាន​សភាព​ប្រក្រតី នៅពេលសត្វទាំង៥ត្រ​ឡប់​ទៅ​លំ​នៅ​ខ្លួន​វិញ​ ហើយ​រស់​នៅ​តាម​លក្ខណៈ​​វិស័យភាពរបស់ខ្លូន។
        -   រឿងដើមកោងកាង និងឈើទាល :
·         ឃ្លាផ្ដើមរឿង:   កាលដើមឡើយ ដើមកោងកាងជាដើមឈើមួយពួក​ដុះ​នៅ​តែ​លើ​ភ្នំ​និង​ជើង​ភ្នំ។ ចំណែកដើមឈើទាលទាំងឡាយ ដុះនៅតែក្បែរ​មាត់ព្រែក មាត់ស្ទឹង និង​មាត់អូរ ម្លោះហើយ​ឱ្យ​តែដល់រដូវទឹកជំនន់កាលណា​គឺ​តែង​ហូរ​ច្រោះ​រលើង​​រលំ​ដើម​ឈើ​ទាល​នោះ​ស្លាប់​​អន្ដរាយអស់…”៩។
·         ឃ្លាបញ្ចប់រឿង : ចំណែកឯដើមកោងកាងសោតទៀត ក៏មានឬសវែងៗ ធំៗ ចាត់ស្រេះនៅក្នុងដី ក្នុងទឹកជាច្រើន ច្រើន​ជាង​មែក​ទៅ​ទៀត​តម្រៀប​គ្នា​ជា​ជួរ​មើល​ទៅ​វិស័យ​ដូចជាស្ពានពិតៗ ហើយបើទោះជាទឹករលក ឬ ជំនន់ហូរច្រោះខ្លាំងយ៉ាងណាៗ​ ក៏មិនអាចរលំរលើងបានឡើយ១០
រឿងចាប់និយាយពី សភាពនៃការដុះដាលជាធម្មតារបស់រុក្ខជាតិ (ដើមកោង​កាង​និង​​​ឈើទាល)។ ចំណោទបញ្ហាចាប់កើតមាននៅពេលដែលដើមឈើទាល មិនអាចទ្រាំ​ទ្រ​និង​កម្លាំង​នៃ​ទឹកជំនន់បណ្ដាលឱ្យ​វិនាសអន្ដរាយស្លាប់ជាច្រើន ទើបនាំគ្នាទៅពឹងដើម​កោងកាង។ រឿង​មាន​សភាព​កាន់តែធ្ងន់ធ្ងរ នៅពេលដែលដើមកោងកាងបានបដិសេធ។មុននិងរឿងត្រូវបញ្ចប់ សភាពរឿងហាក់មានភាពធូរស្រាលជាងមុន ព្រោះដើមកោងកាងបាន​យល់​ព្រម​ចំពោះ​សំណើ​របស់​ ​ដើមឈើទាល។ រឿងមានសភាពធម្មតាឡើងវិញ​ ពេលដើមឈើទាលទៅដុះនៅតាមជើងភ្នំ និង​លើភ្នំ ឯដើមកោងកាង ក៏ទៅដុះនៅតាម​មាត់អូរ​ ព្រែក ស្ទឹង



        គ​-រឿងដើមចេកជ្វា និងដើមបាយម៉ាត :[2]
·         ឃ្លាផ្ដើមរឿង:“​​.. ជាយូរអង្វែងណាស់មកហើយ មានគ្រួសារមួយជាអ្នកទីទ័លក្រ ប្រកប​រប​-រ​រកស៊ីជាកសិករ។ ក្នុងពេលមួយជារដូវរាំងឬស ឥតមានងភ្លៀងធ្វើស្រែ បុរស​ជា​ប្ដី​ក៏​លាប្រពន្ធ ទៅរកស៊ីឈ្នួលគេនៅស្រុកឆ្ងាយ។ ក្រោយដែលបុរសនេះចេញផុតទៅ ស្រុក​ក៏​កើតជំងឺអហិវាតរោគរាតត្បាតពាសពេញបណ្ដាលឱ្យ​អ្នក​ភូមិទាំងមូល ភ័យ​ជ្រួល​ច្របល់​យ៉ាង​សម្បើម….”
·         ឃ្លាបញ្ចប់រឿង : នៅចន្លោះ ជា​ឱកាសដ៏ប្រសើរដល់​នាងបិសាច នាង​បិសាច​ក៏​ឡើង​តាមដើមចេកជ្វាហើយសួតាមធាងចេកជ្វានោះឆ្លង​ចូល​ទៅ​ក្នុង​កុដិ​របស់​លោក​កាច់​ក​ប្តី​របស់​ខ្លួនសំលាប់​ ក្នុងពេលនោះទៅ១២។​
រឿងផ្ដើមពីសភាពស្ងប់ស្ងាត់ ដោយនិទានពីគ្រួសារកសិករទីទ័លក្រដោយជួបគ្រោះ​រាំង​ស្ងួត​ធ្វើស្រែមិនបាន បុរសជាប្ដីក៏លាប្រពន្ធ ទៅរកស៊ីឈ្នួលគេនៅស្រុកឆ្ងាយ។ ហេតុ​ការណ៍​​ចាប់​ផ្ដើមស្មុកស្មាញ នៅពេលដែលមានជំងឺរាតត្បាត ហើយបន្ដទៅរកភាពរន្ធត់​ពេល​អ្នក​ភូមិ​ខ្លះ​និង​ប្រពន្ធ​បុរសនោះបានស្លាប់។ រឿងរ៉ាវ រឹតតែគួរឱ្យ​ភ័យខ្លាចតក់ស្លុត ពេល​មានបិសាចដើររាតត្បាត និងពេលបុរសនោះត្រូវបិសាចតាមសម្លាប់។ នៅទីបញ្ចប់រឿង​ ហេតុការណ៍​​ហាក់ដូចជាមិនបាន វិល​ត្រឡប់ទៅរកសភាពដើមវិញឡើយ ផ្ទុយទៅវិញ គឺ​បែរជាបញ្ចប់ដោយភាពរន្ធត់គួរឱ្យ​ព្រឺព្រួច ដោយនាងបិសាចបានកាច់កបុរស នោះសម្លាប់ចោលទៅ។[3]
          ឃ​-រឿងដើមភ្លៅនាង :
·         ឃ្លាផ្ដើមរឿង ​:​​...កាលនោះមានព្រះរាជាមួយអង្គ ព្រះនាមពុំប្រាកដ រឿង​នេះ​កន្លង​ទៅ​ច្រើន​សតវត្ស​មកហើយ ព្រះរាជាមួយអង្គនោះទ្រង់មានស្នំមហេសីច្រើនអង្គ មាន​រាជបុត្រក៏ច្រើន។ ព្រះរាជាក៏លើក​តម្កើង​នាងចាន់ ធ្វើជាអគ្គមហេសី ធំ​លើស​គេ​ឯង។​លុះចំណេរយូរទៅ មហេសីដើមទាំងអស់ ក៏​មាន​ការ​ក្ដៅ​ក្រហាយ​ច្រណែន​ចិន្ដា​ថា ១៣
·         ឃ្លាបញ្ចប់រឿង :​​.. សច្ចាបួងសួងចប់ហើយ ពេជ្ឈឃាតក៏ប្រហារជីវិតនាងក្ស័យបង់ទៅ ចំណែកនាមឈ្មោះរបស់នាង ក៏បានទៅប្រតិស្ឋជាប់ និងដើមក្រឹស្នាទៅជា ចន្ទន៍​ក្រឹ​ស្នា​…”​។​...ឯសាច់ភ្លៅដែលសទ្រលុកទ្រលន់នោះ បានផ្ញើ​នឹងដើមឈើមួយបែប ដែល​មាន​ដើម​តូចល្មម គេហៅជាប់ថាដើម ភ្លៅនាងៗ រហូតដល់សព្វថ្ងៃ  ”១៤។
            រឿងចាប់ផ្ដើមពី សភាពប្រក្រតីជាធម្មតា ដោយនិទានពីព្រះរាជាមួយអង្គដែលមាន​មហេសី​ច្រើន។ ដំណើររឿងឆ្ពោះទៅរកវិបតិ្ដ ដោយទ្រង់សព្វព្រះរាជហឫទ័យចំពោះនាង​ចាន់ ហើយ​លើក​នាង​ជាអគ្គមហេសី ជាហេតុធ្វើ​ឱ្យ​មហេសីមុនៗមិនពេញព្រះទ័យទើបរក​ល្បិចកម្ចាត់នាងចាន់។ ទំនាស់​រឹតតែធំឡើងៗ ពេលព្រះរាជាបានបញ្ជាឱ្យ​ពេជ្ឈឃាត ចាប់​នាងចាន់ យកទៅសម្លាប់ចោល និងបន្ទាប់ពីនាងបានរត់គេចខ្លួន។ នៅចុងបញ្ចប់ បញ្ហាមិន​បានប្រសើរជាងមុនឡើយ ផ្ទុយ​ទៅ​វិញ​បែរ​​ជាមានភាពរន្ធត់កំសត់ គួរឱ្យ​អាណិត ព្រោះនាងត្រូវបានពេជ្ឈឃាតចាប់យកទៅធ្វើ​ឃាត ហើយ​អវយវៈ​របស់នាង ក៏បានប្រតិស្ឋរូបភាពនឹង​រុក្ខជាតិផ្សេងៗទៅ។
          - រឿងដើមរលួសមាស :
·         ឃ្លាផ្ដើមរឿង ​:​​..មានបុរសម្នាក់ឈ្មោះ កុល្លីយៈ មានប្រពន្ធឈ្មោះកែវកេសី មាន​កូន​ស្រី​ម្នាក់​ឈ្មោះ នាង កុលកេសី។ ស្ដេច​ប្រទាន​ងារ​ជា​មេស្រុក​សម្រាប់​ត្រួតត្រា​លើ​ប្រជារាស្រ្ដ​ទូទៅ។​ទាំងពីរនាក់បានលបលួចស្នេហារវាងគ្នានឹងគ្នារហូតទាល់តែដាច់ចិត្ដ នាំ​គ្នា​រត់​ចេញ​ពីស្រុកកំណើតដោយខ្លាចឪពុកម្ដាយទាំងពីរខាងធ្វើ​​ទោស។  ... មេកាឡី កាល​ដែល​បាន​ កុលកោដិកុដុម្ពីក៍ ជាស្វាមីហើយក៏ច្រណែនឈ្នានីសចាក់រុក​រករឿង លើក​កំហុស​ដាក់​ទៅ​លើនាងកុលកេសីប្រពន្ធដើម១៥ ...
·         ឃ្លាបញ្ចប់រឿង : “ព្រះ​អង្គ​ទ្រង់​ត្រាស់​ហៅ​នាង​មរណមាតា​ឱ្យ​ចូល​ទៅក្នុងព្រះរាជវាំង ហើយអភិសេកជាអគ្គមហេសីឡើង ឯផ្កា​នោះ​ឱ្យ​នាម​ហៅថា ​ផ្ការលួសមាស  ព្រោះ​បាន​អណ្ដែត​មកស្ថិតនៅក្នុងផើងមាស ហើយ​មាន​ពណ៌​ស្លឹ​កនោះត្រចះត្រចង់ណាស់ផង  ១៦
រឿងបានចាប់ផ្ដើមពីភាពសាមញ្ញធម្មតាដោយចាប់និយាយពីគ្រួសាររបស់កុល្លីយៈ។ដំណើរ​រឿងបាន​ វិវត្ដទៅរកបញ្ហាដោយ នាងកុលកេសី ជាបុត្រីរបស់កុល្លីយៈ និង​ ចៅ​កុដុម្ពី​ក៍​​កុមារ​បាន​ពង្រត់​គ្នា និងក្រោយមកមានកូនស្រីម្នាក់គឺនាង កុមារិកា១៧។ រឿងរ៉ាវកាន់តែ សាំញ៉ាំ​នៅពេលដែល កុល​កោដិកុដុម្ពីក៍​សេដ្ឋី មានប្រពន្ធចុង គឺនាង កាឡី ហើយនាំយ​កមកនៅជាមួយ។ ផ្ទៃ​រឿង​ចាប់​ផ្ដើម​រន្ធត់ញាប់ញ័រ នៅពេលនាងកុលកេសីត្រូវបានស្លាប់ម្ដង​ហើយម្ដងទៀត។ នៅ​ចុង​បញ្ចប់​នៃ​រឿង​ បញ្ហាត្រូវបានដោះស្រាយវិលទៅរកសភាពស្ងប់ស្ងាត់វិញ។ នាង​មរណមាតា​ត្រូវ​បាន​លើក​ជា​អគ្គមហេសី​ ហើយដើមរលួសមាស ក៏ទៅដុះក្នុងផើងមាសនៅក្នុងព្រះបរមរាជវាំងដែរ។
            តាមរយៈច្បាប់នៃការផ្ដើមរឿង និងការបញ្ចប់រឿង យើងអាចសន្និដ្ឋានបានថា​គ្រប់​រឿង​និទានទាំងអស់សុទ្ធតែមានការចាប់ផ្ដើមរឿងទាំងអស់។ រឿងនិទានមួយមិនមែន​ចាប់​ផ្ដើម​ផ្នែក​ ដែលសំខាន់ភ្លាមនោះទេ គឺវាតែងនាំមុខនូវសេចក្ដីផ្ដើម រួចទើបន្ដវិវត្តបន្តិចម្ដងៗ ទៅ​រក​ផ្ទៃ​រឿង​ ឬចំណុចសំខាន់។ ចំណែកការបញ្ចប់រឿងក៏ពុំមែនបញ្ចប់ដោយភ្លាមៗ​ដែរ គឺ​វា​ត្រូវ​ត្រឡប់​មក​រក​ភាពធូរស្រាលឬដំណោះស្រាយសិនរួចវិលទៅរកសភាពដើមវិញទើបបញ្ចប់ជាក្រោយ។ តែ​ក៏​មាន​រឿងខ្លះ១៨ ហាក់ដូចជាបញ្ចប់ដោយគ្មានដំណោះស្រាយ​ដែរ ពោល​គឺ​វា​ពុំ​ត្រឡប់​ទៅ​រក​ភាព​ប្រក្រតី​វិញនោះទេ តែបញ្ចប់ដោយភាពរន្ធត់ញាប់​ញ័រគួរ​​ឱ្យ​អាណិត។
      .. ច្បាប់នៃការច្រំដែល (Law of Repetition)
            នៅក្នុងរឿងរមែងតែកើតមានការច្រំដែល ហើយការច្រំដែលនោះតែងតែមានចំនួនបី​លើក ការច្រំ​ដែល​មិនគ្រាន់តែធ្វើ​ឱ្យ​ហេតុការណ៍​រឹងមាំហើយថែមទាំងជួយឱ្យ​ដំណើររឿង ប្រព្រឹត្ត​ទៅ​បាន​វែង​ជាង​​មុន​១៩
          -   រឿងប្រាជ្ញា​អណ្ដើក :
ការច្រំដែលកើតមានឡើងម្ដងហើយម្ដងទៀតត្រង់សកល​អណ្ដើក​បាន​ប្រើ​ល្បិច​បោក​ប្រា​-ស់​​​សត្វ​ទាំង​៥​ ( ដំរី ខ្លា ស្វា ក្ងោក និង​ ទន្សាយ) ម្ដងម្នាក់ៗដដែលៗ​។ ការណ៍​នេះបាន​ធ្វើ​ឱ្យ​សាច់​​រឿង​បន្ដ​ទៅ​មុខបានវែងឆ្ងាយជាង​មុន និង​មាន​សភាព​បត់​បែន​ទៀតផង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​វា​ក៏​ធ្វើ​ឱ្យ​ផ្ទៃ​រឿង​ ទទូ​ល​បាន​នូវ​ចំណាប់​អារម្មណ៍​ជាង​មុន​ផង​ដែរ។
        -   រឿងដើមចេកជ្វា និងដើមបាយម៉ាត ២០  :
ភាពច្រំដែល គឺនៅត្រង់បុរសជាប្ដី បានសង្កេត​ឃើញ​កិរិយា​ចម្លែកៗ​ដដែល​ៗ របស់ភរិយា ដូចជា ភ្នែកលៀនៗ បែបក្រហម​ហើយ​ក្រឡិប​ក្រឡាប់​ខុសពីធម្មតា ធំ​ក្លិន​គំរង់​សាក​សព​បក់​ចេញ​ពី​បន្ទប់​ម្ដងៗ​ និង​ឃើញ​ប្រពន្ធ​លៀន​អណ្ដាត​យ៉ាង​វែង កេវ​យក​វែក​ដែល​របូត​ពី​ដៃ​ធ្លាក់​ទៅ​ដី​មក​វិញ។​ ចំណុច​ទាំងនេះ ធ្វើឱ្យផ្ទៃរឿង មាន​ភាព​​ប្លែក​និងបន្ដទៅទៀត​បាន​កាន់តែយូរ។[4]
- រឿងដើមរលួសមាស  :
នៅក្នុង​រឿងនេះភាពច្រំដែលគឺស្ថិតនៅត្រង់ហេតុការណ៍​​ដែល​នាងកុលកេសី (ម្ដាយ​នាង​មរណ​មាតា) ត្រូវបានស្លាប់ដល់ទៅបីដងបន្ដបន្ទាប់គ្នា​គឺ ស្លាប់​លើក​ទី១ ទៅកើតជាត្រីដំរីមាស ស្លាប់លើកទី២ ទៅកើតជាដើមត្រប់ និងស្លាប់លើក​ទី៣ ទៅ​កើត​ជា​ដើមរលួស២ដើម។ ហេតុការណ៍ ដដែលៗនេះ ធ្វើឱ្យ​ដំណើររឿងមានភាព​វែងអន្លាយ បត់​បែន​ឥត​ឈប់ឈរ។ ម្យ៉ាង​ទៀត​វាក៏ធ្វើឱ្យ​អ្នកអាន ឬអ្នកស្ដាប់ងាយយល់ ឬឆាប់ចាំព្រឹត្ដិការណ៍​ផងដែរ។
            ជារួមយើងអាចធ្វើការសន្និដ្ឋានចំពោះច្បាប់នៃការច្រំដែលនេះថា​ ក្នុងរឿងមួយ ការ​ច្រំ-​ដែល​គឺអាចធ្វើមិនអោយគេឆ្ងល់ ហើយងាយយល់​ដំណើររឿង។ វាធ្វើឱ្យ​មាន​វគ្គ​និយាយ​ពី​នេះ​ពីនោះ ៣-៤ ដង ​ហើយជួយឱ្យ​ដំណើររឿងបន្ដបានវែងជាងមុន និងទទួលបានការចាប់​អារម្មណ៍​ខ្លាំង ឬ​ធ្វើ​ឱ្យ​ងាយចងចាំព្រឹត្តិការណ៍​ក្នុងរឿងទៀតផង។ ប៉ុន្ដែ ពុំមែនគ្រប់រឿងទាំង​អស់​សុទ្ធ​តែ​មាន​ភាព​ច្រំ​ដែល​​នោះក៏ទេដែរ។ នេះគឺមានន័យថា រឿងខ្លះអាចមាន ហើយ​រឿងខ្លះក៏អាចគ្មានដែរ។
      .. ច្បាប់នៃតួអង្គ២នាក់ ក្នុង១ឆាក (The law of Two to a Scene)       ឆាកនីមួយៗក្នុងរឿងតំណាលកថាប្រជាប្រិយ តែងមានតួឯក​ ដើរតួរប្រឆាំងគ្នាពីរនាក់​ជា​និច្ច​ ច្បាប់នេះមានលក្ខណៈ​តឹងតែងណាស់ ទោះបីជាឆាកខ្លះមានតួឯកច្រើនជាង២នាក់​ក៏ដោយ តែ​រឿងខ្លះក៏មានតួឯកត្រឹមតែ២នាក់ប៉ុណ្ណោះដែលមានតួនាទីសំខាន់២២
    -រឿងប្រាជ្ញា​អណ្ដើក :
គឺនៅពេលដែល ដំរី​បាន​ទៅ​ជួប​នឹង​អណ្ដើក​ដែល​កំពុង​​ជាប់​ខ្លួន​ទៅនឹងដង្កៀបឈើ ហើយ
​អណ្ដើកបានប្រើល្បិចបោកប្រាស់ឱ្យ​ទៅ រក​សត្វ​ជើង​មួយ​យ​ក​​​​​មក​ឱ្យ​ខ្លួន២៣។ តួអង្គទាំងពីរ ជា​តួ​អង្គ​សំខាន់នៅក្នុងឆាកមួយនេះ។
        -រឿង ដើមឈើទាលនិងដើមកោងកាង :
គឺនៅត្រង់ដែលដើមឈើទាលនាំគ្នា​ទៅ​ជួយ​ដើមកោងកាង ដើម្បី​សុំ​ឱ្យ​ដើម​កោង​កាងមក​​ដុះ​នៅ​តាមមាត់ បឹង ស្ទឹង អូរ ព្រែក ជួស​ខ្លួនតែ​ដំបូង​ដើម​កោងកាងប្រកែក។​តួ​អង្គ​ទាំង​ពីរ​បាន​ស្រុះ​ស្រួល​គ្នា​នៅទីបំផុងនៃឆាកនេះ។
          -រឿង ដើមចេកជ្វា និងដើមបាយម៉ាត :
នៅពេលដែលបុរសជាប្ដី បានដឹងថា​ប្រពន្ធ​ខ្លួន​បានស្លាប់ ហើយ​ក៏​បាន​រត់​គេច​ពី​នាង​បិសាច។ នៅពេលដែលនាងបិសាចបានដឹង​ថា ប្ដី​ខ្លួន​លួច​រត់ក៏ដេញតាមសម្លាប់ រហូត​ដល់​ក្នុង​វត្ត។​ តួអង្គទាំងពីរជា គូ​បដិបក្ខនឹងគ្នា ក្នុងឆាកមួយនេះ។
            -រឿង ដើមភ្លៅនាង :
នៅពេលដែលព្រះរាជា បានបញ្ជាឱ្យ​ពេជ្ឈឃាត ទៅចាប់​នាង ចាន់​ ជា​អគ្គ​មហេសី​យក​ទៅ​សម្លាប់​ចោល ហើយនាង​ចាន់បានគេចខ្លួន។ តួអង្គព្រះរាជា​ ក្លាយ​ជា​តួ​អង្គ​ចិត្តកំណាចឃោរឃៅ មិន​ពិចារណារកហេតុផល។ ឯចំណែកនាងចាន់​ជាតួអង្គមានចិត្តល្អ តែ​ត្រូវ​គេធ្វើបាប។
            -រឿង ដើមរលួសមាស :
គឺនៅពេលដែល នាងកាឡី បានប្រើល្បិច ចាប់ត្រីដំរី (នាង​កុល​កេសី) យក​ទៅ​សម្លាប់​​ចោល។​ តួអង្គទាំងពីរ​​​ ជាគូ​ទំនាស់ ដែលតំណាងឱ្យ​សភាវៈ​ល្អ (នាង​កុល​កេសី) និងសភាវៈ​អាក្រក់ (នាងកាឡី) ប្រឆាំងគ្នារហូត។
            សរុបសេចក្ដីមក យើងអាចសន្និដ្ឋានចំពោះច្បាប់ នៃតួអង្គពីរនាក់ក្នុងមួយឆាកនេះ​បានថា ជា​ទូទៅ ឆាកនៅក្នុងតំណាលកថាប្រជាប្រិយ អាចមានតួអង្គច្រើន តែតួឯកដែល​សំខាន់ មាន​តែ​២​នាក់​ ដែលមានសកម្មភាពសំខាន់ ឬច្រើនជាងគេ។ តួអង្គទាំងពីរនោះ អាចជាគូ​ទំនាស់ (បដិបក្ខ) នឹង​គ្នា ហើយធ្វើការប្រឆាំងគ្នា ដោយម្ខាងតំណាង​ឱ្យ​សភាវៈ​ល្អនិង​ម្ខាង​ទៀត​តំណាង​ឱ្យ​​​សភាវៈ​អាក្រក់។
      .. ច្បាប់នៃភាព​​​ខុសគ្នា បែបផ្ទុយគ្នា (The law of Contrast)                    ក្នុងតំណាលកថាប្រជាប្រិយ តួឯកដែលមានបុគ្គលិកលក្ខណៈ​ខុសប្លែកពីគ្នា​បែប​ផ្ទុយ​គ្នា​ទាំង​ស្រុងដូចជា មានមនុស្សចិត្តល្អ និងចិត្តអាក្រក់ មានអ្នកក្រលំបាក និងមាន​ស្ដុកស្ដម្ភ​មនុស្ស​ចាស់​​និងកូនក្មេង មនុស្សក្លាហាន និងកំសាកជាដើម ២៤
          -រឿង ប្រាជ្ញា​អណ្ដើក :
​តួអង្គអណ្ដើកជាតួអង្គដែលមានមាឌតូច តែ​មានប្រាជ្ញា​ ចំណែក​ឯតួអង្គដំរី ជា​តួ​អង្គ​ដែល​មាន​​មាឌធំ តែល្ងង់ខ្លៅ។ ដូចគ្នានេះដែរ តួអង្គខ្លា ស្វា ក្ងោក និង​ទន្សាយ​ ក៏​ជា​តួ​អង្គ​ឥត​ប្រាជ្ញា​ដួចដំរីដែរ ដែលខុសគ្នាស្រឡះ​ពីអណ្ដើក២៥
          -រឿង ដើមឈើទាលនិងដើមកោងកាង : ​​
តួអង្គដើមឈើទាលជា តួអង្គដែល​ខ្វះ​សមត្ថភាព​ ពុំអាចទ្រាំទ្រនឹងកម្លាំងនៃទឹកជំនន់បាន​ទើប​​គិតចង់​​ទៅ​ដុះលើភ្នំ និងតាមជើងភ្នំ។​ផ្ទុយ​មក​វិញ​ តួអង្គដើមកោងកាង ជា​អ្នក​មាន​សមត្ថភាព​អាច​ដុះ​គ្រប់ទីកន្លែង មិនថា លើភ្នំ ឬ​ តាមមាត់​ទឹក ព្រោះ​មានឬសច្រើន ហើយខ្លាំងថែមទៀតផង។
          -រឿង ដើមចេកជ្វា និងដើមបាយម៉ាត :
តួអង្គនាងបិសាច ជាពួកអមនុស្សដែ​ល​មាន​ប្ញទ្ធិ​អំណាច​ខ្លាំង​តែ​មាន​ចិត្ត​ឃោរឃៅ​សារហាវ​យង់​​ឃ្នង​គិតចង់សម្លាប់ប្ដី។ប៉ុន្ដែតួ​អង្គ​បុរស​ប្ដី​ជា​មនុស្ស​ល្អ​ចេះ​ស្រឡាញ់​ប្រពន្ធ​កូន​តែ​ត្រូវ​បិ​សាច​ធ្វើបាបរហូតដល់ស្លាប់។
          -រឿង ដើមភ្លៅនាង :
            តួអង្គនាងចាន់ ជានារីស្អាតស្រស់សោភា ហើយចិត្ត​ល្អ​ថែម​ទៀត​ តែតួអង្គមហេសីដើមទំាង​​អស់របស់ព្រះរាជា ជាតួអង្គរូបស្អាតដែរតែបែរជាចិត្ត​អាក្រក់​ពន់​ពេក​ នាំគ្នាអុជអាលព្រះរាជា ឱ្យយកនាងចាន់ទៅសម្លាប់ចោល។​
        -រឿងដើមរលួសមាស :
តួអង្គនាងកុលកេសី ជាស្រីមានរូបស្អាតហើយ ជាកូន​អ្នកមានស្ដុកស្ដម្ភ តែ​តួ​អង្គ​ចៅ​កុដុម្ពីក៍​
​កុមារ​ មានរូបសម្បត្តិល្អគួរសមដែរ តែជាកូនអ្នកក្រីក្រ​លំបាក​តោកយ៉ាក។​ ដូច​គ្នា​នេះដែរនាង​មរណមាតា ជាស្រីរូបស្រស់ស្អាតល្អសោភា​និង​មាន​ចិត្ត​ល្អ​ប្រសើ​រថែមទៀត។ ផ្ទុយមកវិញ តួ​អង្គ​នាងកាឡីជាម្ដាយចុង ជាតួអង្គមាន​សម្រស់​ស្អាត់​គ្រាន់​បើ​ដែរ​ តែមានចិត្តខ្មៅ អាក្រក់​ជួជាតិ​ខ្លាំង​ណាស់។
            បើនិយាយឱ្យ​ខ្លី យើងអាចសន្និដ្ឋានចំពោះ ច្បាប់នៃភាព​ខុស​គ្នាបែបផ្ទុយគ្នា​ ​​នេះបានថា ជាធម្មតាតួអង្គនៅក្នុងរឿងព្រេង អាចមានបុគ្គលិកលក្ខណៈ​ ឬអត្តចរិតប្រហាក់​ប្រហែល​គ្នា ឬ​ខុស​គ្នា​ស្រឡះ​តែម្ដង។ តួអង្គទាំងពីរបង្ហាញ ពីភាពផ្ទុយគ្នា​ទាំង​ស្រុង​ទាំង​លក្ខណៈ​ខាងក្នុង​​​ (ចិត្ត គំនិត) និងខាងក្រៅ (រូបរាង ទ្រព្យសម្បតិ្ដ)។
      .. ច្បាប់នៃកូនភ្លោះ (The law of Twins)
            ពាក្យកូនភ្លោះនៅក្នុងទីនេះ គឺប្រើក្នុងន័យទូលំទូលាយ គឺសំដៅលើបងប្អូន​ដែល ជា​កូនភ្លោះ ឬមិនមែនជាកូនភ្លោះ ជួនកាលសំដៅដល់មនុស្សពីរនាក់ ដែលមានតួនា​ទីស្មើគ្នា ឬជាមិត្តនឹងគ្នាក៏ថាបាន។ ច្បាប់នេះមានទំនាក់ទំនងទៅនឹងច្បាប់ទី ៤ ទោះបីជា​បងប្អូន ឬ​ជា​មិត្ត​នឹង​គ្នា​ តែមានលក្ខណៈ​ខុលប្លែកគ្នាស្រឡះ គឺម្នាក់ជាតួអង្គឯកចិត្តល្អ រីឯ​ម្នាក់​ទៀត​ជា​តួ​អង្គ​ឯក​ចិត្ត​អាក្រក់​ ពេលខ្លះក៏ជាសត្រូវនឹងគ្នាផងដែរ។ ដូចជាការដណ្ដើមប្រុស​ ឬស្រីតែម្នាក់ដូចគ្នា បើ​មាន​ការ​ជួបប្រទះនឹងគ្រោះថ្នាក់ តួអង្គទាំងពីរតែងមានការស្រុះ​ស្រួលគ្នាទៅវិញ តែ​បើ​តួអង្គ​មួយ​ណា​ទទួល​បានលាភសក្ការៈ​ ឬ សំណាងល្អជាងតួអង្គមួយ​ទៀត ក៏រមែងជាសត្រូវនឹងគ្នាទៅវិញ២៦
          -រឿង ដើមចេកជ្វា និងដើមបាយម៉ាត២៧ :
តួអង្គឯកទាំងពីរ (នាងបិសាច និង​បុរស​ជាប្ដី)​ ជាប្ដីប្រពន្ធនឹងគ្នា២៨។ ប៉ុន្ដែនាងបិសាច ជា​អមនុស្ស​ដែលមានចិត្តសាហាវព្រៃ​ផ្សៃ ផ្ទុយ​ពី​បុរស​ជាប្ដីដែលជាមនុស្សមានចិត្តស្លូតបូត។ តួ​អង្គ​ទាំងពីរ​ មានសន្ដានចិត្តផ្ទុយ​គ្នាស្រឡះ២៩
    ខ-រឿង ដើមភ្លៅនាង :

តួអង្គឯក​​ (នាងចាន់) និងមហេសីដើមទាំងអស់​ មាន​ឋានៈ​ជា​មហេសី​របស់ព្រះរាជាដូចគ្នា។ តែនាងចាន់ ជាមនុស្សស្រីទន់ភ្លន់មានចិត្តផូរផង់ ផ្ទុយ​ពី​មហេសី​ដើម​ទាំងអស់ដែលមានចិត្តអាក្រក់ តាមព្យាបាទនាង។ ពួកគេធ្វើការប្រឆាំង​គ្នា ដើម្បី​ដណ្ដើម​អំណាច​ (តំណែងអគ្គមហេសី)។
          -រឿង​ ​ដើមរលួសមាស :  ​
នាងកាឡី ជាស្រីកាឡកណ្ណី បានដណ្ដើមប្ដីរបស់នាង​កុលកេសី​ ដែល​ជា​ស្រី​ប្រកប​ដោយ​លក្ខិណា។​​ តួ​អង្គ​ទាំង​ពីរ ​អាច​និយាយ​បាន​ថា​ជា​សត្រូវ​នឹង​គ្នា​ផង (ដណ្តើម​ប្រុស​តែ​មួយ) និង​ជា​មិត្ត​នឹង​គ្នាផងក៏ថាបាន (ព្រោះមាន​ប្ដី​តែ​មួយ​គឺ​ កុលកោដិកុដុម្ពីក៍សេដ្ឋី)។ តែ​នាង​កា​ឡី​មាន​ចិត្ត​អាក្រក់​គ្មានក្ដីមេត្តា (បានសម្លាប់ នាងកុលកេសី) មាន​សម្ដី​អាក្រក់​ខុស​គ្នា​ស្រឡះ​ពី​នាង​កុលកេសី ដែលមានចិត្តល្អប្រសើរ (មិនដែលគិតប្រទូស្ដ នឹង​នាង​កាឡី) ហើយ​មាន​សម្ដី​ល្អ​ពីរោះ​ថែម​ទៀត​ផង។
            ដោយយោងទៅតាមរឿងមួយចំនួនដែលបានបង្ហាញខាងលើ យើងឃើញថា ច្បាប់ទី ៥ នេះ​ (ច្បាប់កូនភ្លោះ) តួអង្គឯក (ចិត្តល្អ) ច្រើនទទួលរងនូវការធ្វើបាប ចងអាឃាតពី គូ​បដិបក្ខ​របស់​ខ្លួន។​ តួអង្គទាំងពីរ អាចមានលក្ខណៈ​ខ្លះដូចគ្នា​ (តួនាទីឋានៈ​រូបសម្ផស្ស)​ តែ​ក៏មានលក្ខណៈ​ខ្លះ ខុស​គ្នាឆ្ងាយខ្លាំងណាស់ដែរ (ចរិយា ចិត្តគំនិត)។នេះជាកត្តាដែលធ្វើឱ្យ​តួ​អង្គទាំងពីរ មាន​លក្ខ​-ណៈ​​​ប្រឈម​គ្នាក្នុងរឿង។
      .. ភាពសំខាន់តំណែងដើម និងតំណែងចុងក្រោយ (The Importance of Initial and final
                Position)

            បើតួអង្គមានបងប្អូនច្រើននាក់ គឺត្រូវនិយាយពី​​អ្នកដែលមានវ័យចំណាស់មុនសិន ចំណុច​ដែល​គួរអោយចាប់ចិត្តនោះ គឺស្ថិតនៅត្រង់កូនពៅជាតួឯក ដែលមានសកម្មភាពសំ​ខាន់​ជាង​គេ៣០។​
       

        -រឿង ដើមភ្លៅនាង​៣១​​​ ​​ ​​​​​​​​ ​:
តួអង្គមហេសីរបស់ព្រះរាជា ​មានមានច្រើនអង្គតែ​តួអង្គដែល សំខាន់ជាងគេគឺ មហេសីពៅ (នាងចាន់)​។ នាងជាតួអង្គដែលគួរឱ្យ​ចាប់អារម្មណ៍​​ ហើយ​មាន​សកម្មភាព​ច្រើន​ជាង​គេ​នៅ​ក្នុង​រឿង​ដូច​ជា នាងមាន​រូបស្អាត​​​ ចិត្តល្អចេះ​ធ្វើ​ម្ហូប​ឆ្ងាញ់​ត្រូវ​ព្រះរាជាសព្វព្រះរាជហប្ញទ័យ ត្រូវ​គេ​ដេញ​ចាប់​យក​ទៅសម្លាប់​​និងត្រូវស្លាប់ជាដើម​ --
          -រឿង​ ​ដើមរលួសមាស៣២​ ​: ​​​
ដើមរឿងដំបូងគឺមានការទាក់ទងទៅនឹងព្រះម​​ហាក្សត្រ​ ដែល​បាន​ប្រទាន​ងារ​ជា​មេ​ស្រុក​​ដល់ កុល្លីយៈ​និងភរិយាឈ្មោះកែវកេសី។ រឿង​បន្ដ ពី​មួយ​ជំនាន់​ទៅមួយជំនាន់​ទៀត​គឺ ពី​ម្ដាយ​ទៅ​កូនពីជីដូនទៅចៅ (កែវកេសីទៅកុលកេសី ទៅ​មរណ​មាតា)។ តែ​ចំណុច​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​ គឺ​នៅ​ជំនាន់ទី៣នេះ ព្រោះនាងមរណមាតា ជា​នារី​មាន​ផលានិសង្ស​ច្រើន​អាច​ធ្វើ​ឱ្យ​មាតា មាន​ជីវិត​រស់​ឡើងវិញដល់ទៅ​៣លើក៣៣។ នៅទីបញ្ចប់រឿង នាង​មរណមាតា បាន​ក្លាយ​ជា​អគ្គមហេសី​ស្ដេច​ផែន​ដី។ ដូច្នេះ រឿង​នេះ​​ផ្តើម​និង​​​​បញ្ចប់​ដោយ​មាន​អន្ដរាគមន៍​​ពីស្ដេចផែនដីដូចគ្នា។
            សរុបមក  យើងកត់សម្គាល់ឃើញថា ច្បាប់ភាពសំខាន់តំណែងដើមនិងតំណែងចុង​ក្រោយ​ ពេលខ្លះក៏អាចនិយាយពីមនុស្សជំនាន់មុន (មនុស្សចាស់) ហើយបន្ដមកដល់មនុស្ស​ជំនាន់​ក្រោយ។​​​ តួអង្គកូនពៅ ឬមនុស្សជំនាន់ក្រោយជាមនុស្សសំខាន់ជាងគេ ​ដែលអាច​ឈ្នះ​គេ​នៅ​ទី​បញ្ចប់​រឿង។ ផ្ទៃរឿងពេលខ្លះក៏បង្ហាញពីស្ថានភាពចាប់ផ្ដើមមួយ ដែលមាន​លក្ខណៈ​ដូច ឬ​ទាក់​ទង​គ្នា​នឹងស្ថានភាពនៅពេលបញ្ចប់ផងដែរ។[5]

      .. ច្បាប់នៃគម្រោងរឿងតែមួយ (Single – stranded)
            តំណាលកថាប្រជាប្រិយ ដែលមានគម្រោងរឿងមិនច្របូកច្របល់ច្រំដែល ហើយតួ​អង្គ​ជា​ចំណុច​សំខាន់នៃដំណើររឿង និងហេតុការណ៍​ដែលកើតឡើងនិងមានឆាកដោយ​ឡែកពីគ្នា មិន​ដូច​អក្សរសិល្ប៍​សំណេរដែលមានលក្ខណៈ​រូបរាង និងមានការពិពណ៌នាដល់​តួអង្គផ្សេង៣៤
          -រឿង ប្រាជ្ញា​អណ្ដើក :
រឿងមានលក្ខណៈ​សាមញ្ញ មិនច្របូកច្របល់។ តួអង្គអណ្ដើក ជាតួអង្គសំខាន់ជាងគេ ហើយជាអ្នកបង្កើតឱ្យ​មានឆាកផ្សេងៗដូចជា:
            -           អណ្ដើក បាន​បោកប្រាស់ ដំរី
            -           អណ្ដើក បានបោកប្រាស់ ខ្លា
            -           អណ្ដើក បាន​បោកប្រាស់ ស្វា
            -           អណ្ដើក បាន​បោកប្រាស់ ក្ងោក
            -           អណ្ដើក បាន​បោកប្រាស់ ទន្សាយ
            -           អណ្ដើក បាន​ឱ្យ​សត្វទាំង ៥ ជូនទៅព្រះបរមរាជវាំង --
            ហេតុការណ៍​នីមួយៗ កើតឡើងជាបន្ដបន្ទាប់គ្នាតាមលំ​ដាប់ មិនត្រឡប់សា​ចុះសា​ឡើង​ ឬច្របូកច្របល់ឡើយ។ ផ្ទៃរឿងពណ៌នាពី បញ្ហាជុំវិញការប្រើប្រាស់បញ្ញារបស់​អណ្ដើក​ដែល​នាំ​ទៅដល់ឈុតឆាកផ្សេងៗ។
          -រឿង ដើមកោងកាង និងដើមឈើទាល​​​ : ​ 
​គ្រោងរឿងគឺ ផ្ដោតទៅលើការផ្លា​ស់​ប្ដូរ​ទី​តាំង​ក្នុងការដុះលូតលាស់ រវាងដើមរុក្ខាទាំងពីរ។ តួអង្គដើមកោងកាង និងដើមឈើ​ទាល​ជា​ចំណុច​ស្នូល​នៃរឿងគឺ[6]:
 -        ដើមឈើទាល មិនអាចទ្រាំទ្រនឹងកម្លាំងទឹកជំនន់បាន
            ​  -         ដើមឈើទាល ទៅអង្វរដើមកោងកាង
-           ដើមកោងកាង បដិសេធ
-           ដើមកោងកាង យល់ព្រមនឹងសំណើ​នេះ
-           ដើមឈើទាល បួស​សងគុណដើមកោងកាង
-           ដើមឈើទាំងពីរក្រុម បានផ្លាស់ប្ដូរទីតាំងដុះលូតលាស់
            ព្រឹតិ្ដការណ៍មានសភាពរៀបរយ មិនស្មុក​ស្មាញពិបាកយល់នោះទេ។ គ្រោ​ង​រឿង គឺនិយាយតែពីបញ្ហារបស់ដើមកោងកាង និង​ដើម​ឈើទាល។
          -រឿងដើមចេកជ្វានិងដើមបាយម៉ាត ​: ​
ដំណើរ​រឿង ប្រព្រឹត្តទៅតាមលំដាប់និងវិវត្តពីព្រឹត្តិការណ៍​មួយទៅមួយទៀត។ការ​ពណ៌នា​គឺ​ផ្ដោត​សំខាន់ទៅលើតួអង្គហើយមិនច្របូក​ច្របល់​ត្រួត​គ្នាដោយនិយាយពី​: ​
            -           ជំងឺនិងពួកបិសាចបានរាតត្បាត
            -           ការស្លាប់របស់អ្នកភូមិនិងតួអង្គឯកស្រី (នាងបិសាច)
            -           ការតាមសម្លាប់ប្ដីរបស់ខ្លួន
            -           ជោគជ័យនៃការសម្លាប់
            ឈុតឆាកនានាគឺត្រូវ​បាន​បង្កើត​ដោយ​តួ​អង្គ​ហើយ​ពណ៌នា​ដោយ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ស​កម្មភាព​របស់តួអង្គឯកទាំងពីរ (នាងបិសាចនិងបុរសជាប្ដី)
          -រឿងដើមភ្លៅនាង
រឿងពណ៌នាពីខ្សែជីវិតរបស់តួអង្គឯក (នាងចាន់) តាំងពី​ដើម​ដល់​ចប់​គឺ​តួ​ឯកត្រូវ       -           ក្លាយជាអគ្គមហេសី         -            គេមួលបង្កាច់     -           គេដេញសម្លាប់   -           ត្រូវស្លាប់ដោយអយុត្ដិធម៌                                                                                              ​            ព្រឹត្តិការណ៍និងឆាកនីមួយៗគឺទាក់ទងផ្ទាល់ទៅនឹងតួអង្គឯក។តួអង្គឯក​ជា​ចំណុច​សំខាន់​​របស់​រឿងដែល​ដឹកនាំព្រឹត្តិការណ៍ផ្សេងៗជាបន្ដបន្ទាប់និងតាមលំដាប់លំ​​​ដោយ។​​
          -រឿងដើមរលួសមាស  :  
រឿងមានលក្ខណៈ​ជាតំណ​ព្រឹត្តិការណ៍ពីជំនាន់មួ​​យ​ទៅ​ជំនាន់​មួយទៀតមិន​បក​សា​ចុះ​ឡើង​ឡើយ។​​តួអង្គគឺជាដើមចមដែលបង្កើតហេតុ​ការណ៍​ និង​​ឈុត​ឆាក​ផ្សេងៗដូចជា
                        -           ការពង្រត់គ្នា (កុលកោដិកុដុម្ពីក៍និងនាងកុលកេសី)                          -           ការផិតក្បត់                    -             ការធ្វើមនុស្សឃាត                      -           ការចាប់កំណើតជាថ្មី                   -           ការឡើងធ្វើជាអគ្គមហេសីស្ដេចជាដើម --    តំណលំដាប់នៃព្រឹត្តិការណ៍ធ្វើឱ្យ​គ្រោងរឿងមានភាពងាយស្រួលយល់ស្រួលចាំ។ព្រឹត្តិ-​ការណ៍​ដែលកើតឡើងគឺ​ជា​លទ្ធិផល​នៃ​សកម្មភាព​របស់​តួ​អង្គ​ដែល​ជា​ផលិតករ​នៃ​ឈុត​ឆាក​ផ្សេ-​ងៗ​​នៅក្នុងរឿង។ផ្ទៃរឿងចាប់អារម្មណ៍ខ្លាំងទៅលើតែតួអង្គឯកតែប៉ុណ្ណោះ។            ដូច្នេះយើងសង្កេតឃើញថាច្បាប់នៃគ្រោងរឿងតែមួយធ្វើឱ្យ​រឿងមួយមានរបៀប​រៀប​រយមិន​សាំញ៉ាំហើយងាយយល់ទៀតផង។តួអង្គក្នុងរឿងគឺជាស្នូលឬជាផលិតករ​ នៃដំណើររឿងដែល​បង្កើតឱ្យ​មានឈុតឆាកផ្សេងៗ។ច្បាប់នេះបង្ហាញពី​ដំណើរ​ជីវិត​ផ្ទាល់​របស់​តួ​អង្គ​ដោយ​មិន​បង្ហាញ់​ពី​ជីវិតខាងក្រៅនោះ​ឡើយ។
      .. ច្បាប់នៃការសាងបែបផែន​ (Patterning)​  ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​         ​​​ ​​​​                                                      ​ ​                                                      ក្នុងតំណាលកថាប្រជាប្រិយក៏មានបែបផែននៃការនិទានច្រំដែលៗនូវសម្ដីធម្មតាៗ៣៥ 
          -រឿងប្រាជ្ញា​អណ្ដើក ​​​​​​:
          អណ្ដើកបានប្រើសម្ដីដដែលៗទៅកាន់សត្វទាំង៥ (ដំរីខ្លាស្វាក្ងោកនិងទន្សាយ)​ ឱ្យ​នាំ​គ្នាទៅរកសត្វជើងមួយ (ផ្សិត) មកឱ្យ​ខ្លួន។ “…ទៅកុំនិយាយ​អ្វី​ទៅ​រក​សត្វ​ជើង​មួយ​មក​ឱ្យឆាប់​៣៦          -   រឿងដើមចេកជ្វានិងដើមបាយម៉ាត៣៧:
          បុរសជាប្ដីចេះតែសំឡឹងមើលអាកប្បកិរិយារបស់ប្រពន្ធជារឿយៗម្ដងហើយម្ដងទៀត។“…គិតសព្វគ្រប់ទៅក៏ចេះតែ​អង្គុយ​សង្កេត​កិរិយា​របស់​ប្រពន្ធបន្ដិចមកឃើញលៀនអណ្ដាត​យ៉ាង​វែង​​កេវយកវែកដែល​​​របូតពីដៃធ្លាក់​ទៅ​ដីមកវិញ។​…”៣៨ 
          ​គ-រឿងដើមរលួលមាស ​​: ​​​
នាងកុលកេសីត្រូវបានគេសម្លាប់បីលើកបន្ដបន្ទាប់គ្នា​ហើយ​ក៏បានចាប់ជាតិ (កើត) សា​ជា​ថ្មីឡើងវិញទាំង៣លើកដែរ៣៩
ពោលដោយសង្ខេបច្បាប់​នៃ​​ការសាងបែបផែនក៏អាចធ្វើឱ្យ​រឿងមាន​លក្ខណៈ​ងាយយល់ស្រួលចងចាំផងដែរ។ការនិយាយឬធ្វើសកម្មភាពដដែលៗនេះជា​ច្បាប់​មួយដ៏តឹងតែងដែល​ជា​រឿយៗ​តែងតែជួបប្រទះក្នុងរឿងព្រេង។
      .. ឆាករំភើបចិត្ត  ​(Tableaux Scenes)
ក្នុងតំណាលកថាប្រជាប្រិយអាចមានមួយវគ្គឬច្រើនវគ្គជាការពណ៌នាពីរូបភាពដែល​ចាប់​អារម្មណ៍​អាចជារូបភាពដែលតក់ស្លុតរូបភាពនៃជ័យជំនះឬរូបភាពនៃសេចក្ដីស្នេហា​យ៉ាង​ស្និទ្ធ​-ស្នាល​ជាដើម។ក្នុងឆាកដែលនិយាយពណ៌នាឱ្យ​ឃើញនូវរូបភាពតួអង្គចូល​​មក​នៅ​យ៉ាង​ជិតស្និទ្ធ​គ្នា​ដូចជាតួឯកប្រុសចាប់សត្វចម្លែកព្រះបុត្រាបឺតពិសពីព្រះនាងតួ​ឯក​ប្រុស​និយាយ​ជា​មួយ​សេះ​។ល។ជាឆាកដែលស្ថិតនៅក្នុងភាពចងចាំរបស់អ្នកនិទាននិងអ្នក​​​​ស្ដាប់​ និង​ជម្រុញ​ចិត្តឱ្យ​​មានការ​សូន​​ធ្វើជារូបបដិមាឡើង៤០

          -រឿងប្រាជ្ញា​អណ្ដើក ​​ :​   ​
គឺការពិពណ៌នាពីហេតុការណ៍ដែលគួរឱ្យ​​ចាប់អារម្ម​​​ណ៍ដែល​បង្ហាញពីអណ្ដើកកំពុង​ហែល​ទឹក​លេងសប្បាយរហូតភ្លេចខ្លួនក៏ទៅជាប់នៅនឹង​ដង្កៀប​ឈើ។“…  កំពុងតែសប្បាយស្រាប់តែ​ទឹក​ស្រក​ទៅវិញអណ្ដើកភ្លេចខ្លួនក៏ជាប់ខ្លួននៅ​នឹង​ដង្កៀប​ឈើ​តែលតោលៗពុំ​ដឹង​ជា​ទៅ​ខាង​ណា​នឹក​​ថាអាត្មាអញមុខជាស្លាប់ហើយ​ព្រោះ​ដៃ​ខ្លី​ជើង​ខ្លី...៤១​​​            -រឿងដើមកោងកាងនិងដើមឈើទាល:  ​
បានបង្ហាញពីការបួស​សងគុណ​របស់​ដើម​​ឈើទាលចំពោះដើមកោងកាង។វា​ជា​ហេតុ​ការ​-ណ៍​មួយចម្លែក​ណាស់។…​​ គេ​តែង​សង្កេត​​ឃើញដើមឈើទាលជម្រុះ​ស្លឹក​អស់​រលីង​ក្នុង​មួយ​ឆ្នាំ​ម្ដង​គឺបួសជូនដើម​កោង​កាង​នោះ​ឯង…”៤២[7]          
        -រឿងដើមចេកជ្វានិងដើមបាយម៉ាត :
គឺបានពណ៌នាពីរូបរាងនិងសកម្មភាព​​ដ៏​គួរ​ឱ្យ​ខ្លាចឬរន្ធត់តក់ស្លុតរបស់នាងបិសាច។“…​​​ភ្នែក​នាងធំៗលៀនៗបែបក្រហម​ហើយ​ក្រឡិប​ក្រឡាប់​​​ខុសពីធម្មតា​…​​​ បន្ដិច​មក​ឃើញ​លៀន​អណ្ដាត​យ៉ាងវែងកេវយកវែក​ដែល​របូត​ពី​ដៃ​ធ្លាក់​ទៅ​ដី​មកវិញ…” ៤៣។ ​
        -រឿងដើមភ្លៅនាង:
បានបង្ហាញពីភាពតក់ស្លុតរន្ធត់នៅក្នុងរឿងនៅត្រង់​ពេជ្ឈឃាត​ចាប់​យកនាងចាន់យក​ទៅ​សម្លាប់​ចោល។ឆាកនេះពិពណ៌នាពីការសច្ចាបួងសួងរបស់តួឯកស្រីមុន​នឹង​ត្រូវ​ពេជ្ឈឃាត​ប្រល័យ​​សង្ខារ។ក្រោយពីត្រូវបានគេសម្លាប់​​ឈ្មោះរបស់នាងបាន​ទៅ​ប្រតិស្ឋ​នឹង​ដើម​ក្រឹស្នា​ឯអាយ​ត​នៈ​ដ​ទៃក៏ទៅប្រតិស្ឋរូបភាពនៅនឹងរុក្ខជាតិផ្សេងៗ។“…​​​  សច្ចា​បួង​សួង​ចប់​​ហើយពេជ្ឈឃាត​ក៏​ប្រ​ហារ​ជីវិតនាងក្ស័យបង់ទៅចំណែកនាមឈ្មោះរបស់នាងក៏​បាន​ប្រតិ​ស្ឋជាប់​នឹង​ដើម​ក្រឹស្នាទៅជាចន្ទន៍ក្រឹស្នា” …​​​ “ ៤៤
        -រឿងដើមរលួសមាស :
បានលើកយកព្រឹត្តិការណ៍ដ៏គួរឱ្យ​រន្ធត់តក់ស្លុតនឹក​​ស្មាន​មិន​ដល់មួយមកបង្ហាញគឺ​នៅ​ពេល​ដែល​កុលកោដិកុដុម្ពីក៍​បាននាំនាងកុលកេសីទៅ​បង់​សំណាញ់​ក្នុង​ទន្លេ​ហើយ​បាន​រក​រឿង​ចាប់​កំ​ហុ​ស​ប្រពន្ធខ្លួន។បន្ទាប់មកកុលកោដិកុដុម្ពីក៍​បានវាយ​នាង​កុល​កេសី​ទម្លាក់ទៅក្នុងទឹកស្លាប់ហើយ​​នាង​ក៏កើតទៅជាត្រីដំរីទៅ។…​​​​​  ទោះបីនាងកុលកេសី​និយាយ​តាម​ត្រង់យ៉ាងណាក៏​កុល​កោ​ដិកុ​ដុ​ម្ពីក៍​មិនជឿក៏កើតជាជម្លោះក្នុងកណ្ដាលជលសា​ពេល​នោះ​កុល​កោដិកុដុម្ពី​ក៍​ក៏​វាយ​នាង​កុលកេសី​ទម្លាក់​ទៅក្នុងទឹកស្លាប់ទៅក៏កើតជាត្រីដំរី…​​​ “៤៥[8]                       
សរុបសេចក្ដីមកឃើញថាឆាករំភើបចិត្តក្នុងតំណាលកថាប្រជាប្រិយមាន​​សារៈ​សំខាន់​ណាស់​​ព្រោះបានពណ៌នាពីចំណុចចាប់អារម្មណ៍នៃរឿងដែលធ្វើឱ្យ​ងាយយល់​និងចងចាំ។ឆាក​រំភើប​ចិត្តក៏ជាចំណុចពិសេសរបស់រឿងដែលអាចធ្វើឱ្យ​អារម្មណ៍របស់អ្នកនិទានឬអ្នកស្ដាប់រំភើប​​រីករាយកើតទុក្ខឬតក់ស្លុតផងដែរតាមរយៈ​ឈុតឆាកនីមួយៗនោះ។
      .១០. ភាពសមហេតុផល(Logic)​​ ​​
ក្នុងតំណាលកថាប្រជាប្រិយអាចមានហេតុកាណ៍ដែលជារឿងចម្លែកអស្ចារ្យ​រឿង​អភិ​នី-​ហារ​ (ប្ញទ្ធិបាដិហារ្យជាបាតុភូតអស្ចារ្យដែលកើតឡើងដោយឯកឯង) ជារឿងដែល​ទាក់​ទង​ជាមួយ​សិល្ប៍​វិធី។​តែរឿងដែលបានពោលមកនេះមានសភាពសមហេតុផល​នៃខ្លួនរបស់វាផ្ទាល់ដែល​អ្នក​ស្ដាប់បានទទូលស្គាល់ថាអាចប្រ​ព្រឹត្តទៅបាននៅក្នុងសង្គម​​​មនុស្ស៤៦
          -រឿងប្រាជ្ញាអណ្ដើក :
ពេលខ្លួនអណ្ដើកកំពុងតែសប្បាយភ្លេចខ្លួនស្រាប់តែទឹកស្រកទៅធ្វើឱ្យ​អណ្ដើកជាប់នៅនឹងដង្កៀប​​ឈើ។​ហេតុការណ៍នេះវាមានសភាព​​សមហេតុផលរបស់វាព្រោះពេលទឹកជំនន់ជន់មកដើម​ឈើ​ទាំង​ឡាយតែងតែលិចក្នុងទឹកហេតុនេះអណ្ដើកក៏ប្រហែលជាអាចសម្ងំនៅនឹងមែកឈើ​ឬ​​​ប្រគាប​ឈើដែរ។​ទឹកអាច​​​ស្រកទៅវិញយ៉ាងលឿនក្នុងរយៈ​ពេលខ្លីដែល​ធ្វើ​ឱ្យ​អណ្ដើក​ធ្វេស​ប្រ​-ហែសទើបជាប់ខ្លួន​នៅនឹងដង្កៀបឈើទៅ។ហេតុការណ៍នេះហាក់ប្លែកអស្ចារ្យមែនតែ​វា​ក៏​អាច​កើត​​មាន​ពិត​ជាក់ស្ដែងផងដែរ។         
          -រឿងដើមកោងកាងនិងដើមឈើទាល :
ដើម​ឈើ​ទាល​បាន​បួស​​ជា​រៀង​​រាល់​ឆ្នាំដើម្បី​សង​គុណ​ដើម​កោងកាង​ដែល​បាន​ជួយ​សង្គោ្រះ​​ពួកខ្លួន(ប្ដូរកន្លែងដុះលូតលា​ស់)​។​ព្រឹត្តការណ៍​នេះ​មានភាពអស្ចារ្យបន្ដិចក៏ពិតមែនប៉ុន្ដែ​វាក៏គួរឱ្យ​ជឿឬសមហេតុ​​​​ផលដែរ​ព្រោះ​ត្បិតគេតែង​សង្កេតឃើញដើមឈើទាលជម្រុះ​ស្លឹក​ជា​រៀង​រាល់ឆ្នាំពិតមែន​​​​​​​ហើយ​​ត្រង់​ចំណុចនេះហើយ​ដែល​​គេជឿថាវា​ជា​ការ​បួស​របស់​ដើម​ឈើ​ទាល​នោះ។​​ម្យ៉ាងទៀតការតបគុណចំពោះ​អ្នក​មាន​ឧបការគុណ​មក​លើ​យើង​គឺ​ជា​រឿង​ត្រឹម​ត្រូវ​ដែល​មនុស្ស​ទូ​ទៅទទួលស្គាល់គ្រប់ៗគ្នា។[9]        
        គ​-រឿងដើមចេកជ្វានិងដើមបាយម៉ាត :
ពួកខ្មោចព្រាយបិសាចបានក្លែងខ្លួនធ្វើ​ជា​មនុស្ស​មកនិមន្ដព្រះសង្ឃទៅចម្រើនព្រះបរិត្ត (សូត្រមន្ត) នៅផ្ទះរបស់ខ្លួន។រឿងនេះក៏​ត្រូវ​បាន​ប្រជាជន​ភាគច្រើនទទួលស្គាល់ថាអាច​កើត​មាន​ដែរព្រោះហេតុថាមនុស្សជាច្រើន​តែងជឿថាពេល​មនុស្សស្លាប់ទៅអាចកើតជាទេវតាឬគឺ​ជា​ខ្មោច​ព្រាយបិសាចអាស្រ័យ​ទៅ​លើ​កម្លាំង​នៃ​កម្ម​របស់​ខ្លួន។ដូច្នេះ​បើ​មនុស្ស​មាន​បាបកម្ម​ច្រើន​ពេល​ស្លាប់ទៅនឹង​ទៅ​កើត​​នៅ​ឋា​នរកប្រេតឬជា​ខ្មោច​ព្រាយ​មិនខាន។ម្យ៉ាង​ទៀត​ពួក​ខ្មោច​ព្រាយ​នេះរមែង​តែងតែនាំគ្នាលងឬ​បន្លាច​មនុស្ស​លោក​ជា​និច្ច។​ ជំនឿ​របៀប​នេះ​បាន​ដក់ជាប់​ក្នុង​សតិ​-អារម្មណ៍​​របស់​ប្រជាជន​ខ្មែរ​ស្ទើរ​គ្រប់​ស្រទាប់វណ្ណៈ ជា​ហេតុ​​ធ្វើឱ្យ​ពួកគេទទួលជឿថាវាជាការពិត​ក្រោយ​​ពី​បាន​អាន​ឬ​ស្ដាប់​រឿង​នេះ​រួច។
        -រឿងដើមភ្លៅនាង :
នៅមុនពេលស្លាប់តួឯកស្រី (នាងចាន់) បានសច្ចាបួង​សួងសូម​ឱ្យ​​ឈ្មោះនិងអាយតនៈ ដ​-ទៃ​ទៀតទៅប្រតិស្ឋជាប់នឹងដើមរុក្ខាផ្សេងៗ។ក្រោយពីស្លាប់ក្ដី​ប្រាថ្នា​របស់​​​​នាង​ក៏​បាន​សម្រេច​ពិត​មែន​ដោយឈ្មោះរបស់នាងទៅប្រតិស្ឋជាប់​នឹងដើមក្រឹស្នាទៅជាចន្ទ​ន៍​ក្រឹស្នា”​ហើយ​អាយតនៈ​ដទៃក៏ដូចគ្នាដែរគឺសក់របស់នាងទៅនឹងផ្លែពោតហៅថាសក់​ពោត​​រោមបានជាប់នឹងម្អមសាច់​ផ្ញើ​​នឹងដើមចាកឯសាច់ភ្លៅ​ទៅ​ជាប់​នឹង​ដើម​ឈើ​ម្យ៉ាងឱ្យ​ឈ្មោះ​ថា​ដើម​ភ្លៅ​នាង។ ​ចំពោះ​ចំណុច​នេះ​ ក៏​ធ្វើឱ្យ​ប្រជាជន​អាច​យល់​ស្របទទួលជឿដែរ​ព្រោះធម្មតា​ប្រជា​ជន​ខ្មែរក្ដីឬប្រជាជន​ដទៃ​ទៀត​ក្នុងពិភពលោក​ក្ដីគឺ​នៅ​តែ​មាន​ជំនឿ​លើ​ការ​សច្ចា​បួងសួង​របស់​ពួក​គេ​អាច​បាន​សម្រេច​នៅ​ក្នុង​​បច្ចុប្បន្ន​ជាតិឬអនាគតជាតិមិនខានឡើយ។​ដោយ​សារ​ឥទ្ធិពល​នៃ​ជំ​នឿ​នេះទើបធ្វើឱ្យ​ពួកគេ​ចូល​ចិត្តឬទទូលយកហើយ​មិន​ប្រឆាំង​ចំពោះ​គំនិត​នេះទេ (ការបួងសួង)​។
          -រឿងដើមរលួសមាស :
នាងកុលកេសី(ម្ដាយតួឯកស្រី)បានស្លាប់៣លើក​​​បន្ដ​បន្ទាប់​គ្នា​ហើយចាប់កំណើតជាត្រីដំរីដើមត្រប់និងដើមរលួសពីរដើម។អ្នកដែលបានអានឬ​ស្ដាប់​រឿង​នេះ​រួចក៏បានទទួលស្គាល់ថាវា​ជា​ការណ៍ដែលអាចទៅរួចឬសមហេតុផលដែរព្រោះ​ត្បិត​ថា​ការ​កើត​ចាស់ឈឺស្លាប់ជា​រឿង​ធម្មតា​របស់​មនុស្សលោកគ្រប់​រូប​​​​តែងជួប​ប្រទះមិន​អាច​មាន​បុគ្គល​ណា​​មួយគេចផុតឡើយ៤៧។ដូច្នេះក្រោយ​ពីបុគ្គល​ស្លាប់ទៅគេរមែងតែនឹងចាប់កំណើត (ចាប់​បដិសន្ធិ) ជាថ្មីម្ដងទៀតជាដរាប។ការ​ចាប់​កំណើតជាថ្មីគឺអាចកើតជាមនុស្សឬអមនុស្ស (សត្វ​តិរច្ឆាន​រុក្ខជាតិខ្មោច​ព្រាយ​បិសាច..)
អាស្រ័យ​​លើ​ផលានិសង្ស​ដែល​គេ​បាន​សាង​កាល​ពី​នៅ​រស់​នោះ​​ឯងជំនឿបែបនេះត្រូវបាន​មនុ​ស្ស​​ភាគ​ច្រើន​ទទួល​ស្គាល់​ជា​ពិសេស​ប្រជាជន​ខ្មែរ​យើង[10]​តែ​ម្ដង។
      .១១. ឯកភាពគម្រោងរឿង(Unity of Plot)​​
ក្នុងតំណាលកថាប្រជាប្រិយMotif៤៨និងហេតុការណ៍ក្នុងរឿងបានបូកបញ្ចូល​គ្នា​ឱ្យ​ក្លាយ​ទៅ​ជាគម្រោងរឿងធំ​ និងទំនាក់ទំនងតួអង្គក្នុងរឿងបានយ៉ាងច្បាស់សាស់៤៩    
          -   រឿងប្រាជ្ញាអណ្ដើក :
មានហេតុការណ៍ផ្សេងៗដូចជា​​ :                 
-  គ្រោះទឹកជំនន់  
- សត្វផ្សេងៗនំាគ្នាផ្អើលរត់ឈូឆរ   
- អណ្ដើកជាប់នៅប្រគាបឈើ        
សត្វទាំង៥ (ដំរីខ្លាស្វាក្ងោកទន្សាយ) ត្រូវអណ្ដើកបោកប្រាស់ឱ្យ​ដើររកសត្វ​ជើង​មួយ
- ការនាំអណ្ដើកទៅក្នុងវាំង
ការគេចខ្លួនរបស់អណ្ដើក
ហេតុការណ៍នេះរួមផ្សំគ្នានាំឱ្យ​កើតបានជាផ្ទៃរឿងមួយ​ព្រម​ទាំង​បាន​បញ្ជាក់​ពី​សមាស​-ភាព​​​​​តួអង្គនីមួយៗការទាក់ទងរបស់តួអង្គមួយទៅតួអង្គមួយទៀតផង។       
          -   រឿងដើមកោងកាងនិងដើមឈើទាល :
បានបង្ហាញពីព្រឹត្តិការណ៍ក្នុងរឿងដូចជា:
   - ឥទ្ធិពលរបស់ទឹកជំនន់មកលើដើមឈើទាល
   - ការវិនាសអន្ដរាយរបស់ដើមឈើទាល    
  - ការប្រជុំគ្នារបស់ដើមឈើទាលដើម្បីរកដំណោះស្រាយ      
  - ការចរចាគ្នារវាងដើមឈើទាលនិងដើមកោងកាង
 ​ - ការបដិសេធនិងការយល់ព្រមរបស់ដើមកោងកាង 
-           ការបួស​សងគុណ     
-           ការលួចចែចង់កូនក្រមុំដើមក្លាំពាក់របស់ដើមកោងកាង
-           អំណាចដ៏ខ្លាំងរបស់ដើមកោងកាងក្នុងការទ្រំាទ្រនឹងជំនន់--​​
ព្រឹត្តិការណ៍និងដំណើររឿងនេះបានបង្កើតជាខ្សែរឿងមួយ។មិនតែប៉ុណ្ណោះវាក៏បានបង្ហា-​ញពីលក្ខណៈនិងតួនាទីរបស់តួអង្គនីមួយៗនៅក្នុងសាច់រឿងផងដែរ។           
          -រឿងដើមចេកជ្វានិងដើមបាយម៉ាត​ :
បាននិទានពីហេតុការណ៍និងរឿងរ៉ាវផ្សេងៗដូចជា:
ជីវភាពរបស់ប្រជាជន (គ្រោះរាំងស្ងួត)                                                                               -           - ការរាតត្បាតរបស់ជំងឺនិងពួកបិសាចព្រមទាំងការស្លាប់របស់អ្នកស្រុក
          - ការរាតត្បាតរបស់បិសាចចំពោះមនុស្ស (នាងបិសាចព្យាយាមសម្លាប់បុរស​ជាប្ដី)                                                                                                                                         - ជំនឿលើមន្ដអាគម (ការព័ទ្ធ​សីមា)​​                                                                                     - ការធ្វើមនុស្សឃាតរបស់ពួកបិសាច (នាងបិសាចចូលទៅកាច់កប្ដីសម្លាប់)                                             ហេតុការណ៍​ទំាងឡាយខាងលើនេះ រួមបញ្ចូលគ្នាបានជាគ្រោងរឿងមួយដ៏ធំ។ វាបាន​ព​ណ៌​-នា​ពីហេតុការណ៍ សកម្មភាព បុគ្គលិកលក្ខណៈ​ តួនាទីនិងការទាក់​ទង​ ពីតួអង្គ​មួយ​ ទៅ​តួ​អង្គ​មួយទៀត​ ដែលមាន​ក្នុងឈុតឆាកនីមួយៗ។                                                                                  ​       -រឿងដើមភ្លៅនាង :​​​   
បាននិយាយពីព្រឹត្ដការណ៍ និង​ Motif ដូចជា:
  -            ការលើក​ ស្នំពៅ (នាងចាន់) ជាអគ្គមហេសី                                                                                                 -            ការអុជអាល របស់មហេសីដើមចំពោះព្រះរាជា​                                                                                           -           ការបញ្ជា ឱ្យ​ចាប់តួឯកស្រីយកទៅសម្លាប់                                                                                            -           ការគេចខ្លួនរបស់តួឯកស្រី                                                                                                                   -           ការចាប់យកតួឯកស្រីយកទៅសម្លាប់                                                                                               -           ការបួងសួង របស់តួឯកស្រី                                                                                               ​            -           ការស្លាប់របស់តួឯកស្រី                                                             ​​​                                           -           ការប្រតិស្ឋឈ្មោះ​​និង​អាយតនៈ​ផ្សេងរបស់តួឯកស្រីនៅនឹងដើម​ឈើផ្សេងៗ។
លំ​ដាប់​ និង​​ការទាក់ទងគ្នារបស់ព្រឹត្តការណ៍ផ្សេងៗ ជាមួយតួអង្គនៅក្នុងរឿងបាន​បង្កើត​ឱ្យ​មាន​ជា​គ្រោង​រឿង​មួយ។ វាក៏បានប្រាប់យើងយ៉ាងច្បាស់ដែរពី​ព័ត៌មាន​បានរបស់តួអង្គ​នីមួយៗ​ក្នុង​រឿង។                                                                                          

        ង-   រឿង ដើមរលួសមាស​ :
មានព្រឹត្តការណ៍ និង Motif ផ្សេងៗដូចជា​ :  
-  ការប្រទានងារជាមេស្រុករបស់ព្រះរាជាចំពោះ កុល្លីយៈ​ និង​ភរិយា                                                     -           ការពង្រត់គ្នារបស់ កុដុម្ពីក៍កុមារ និងនាងកុលកេសី                                                                                -           ចោរកម្ម                                                                                                                                                -           ការផិតក្បត់                                                                                                                    -           ការធ្វើមនុស្សឃាត​ (កុលកោដិកុដុម្ពីក៍សម្លាប់ប្រពន្ធខ្លួន)                                                             -           ការចងអាឃាដ​ (នាងកាឡី បានសម្លាប់នាងកុលកេសីម្ដងហើយម្ដងទៀត)                                                 -           ការកើតជាថ្មីរបស់ម្ដាយតួឯកស្រី (នាងកុលកេសី កើតជាត្រីដំរី ដើមត្រប់ និង​ដើម​   រលួស)                                                                                                   ​​          
​​​​  -            ការរៀបអភិសេករបស់តួឯកស្រី (មរណមាតា) ជាមួយនឹងព្រះរាជា។​​                                                                       ព្រឹត្តិការណ៍ ខាងលើនេះ ក៏បានផ្សំបញ្ចូលគ្នាឱ្យ​ក្លាយទៅជា គ្រោងរឿងមួយដ៏ធំដែរ។ លើស​​ពីនេះ វាបានពន្យល់យ៉ាងច្បាស់ ឱ្យ​យើងស្គាល់ពីព្រឹត្តិការណ៍និងតួអង្គផ្សេងៗក្នុងរឿង។ វាក៏ជួយឱ្យ​រឿង មានភាពទាក់ទាញផងដែរ។                                                                                            ជារួម ឯកភាពនៃគម្រោងរឿង កើតពីការផ្សំគ្នារបស់ព្រឹត្តិការណ៍ផ្សេងៗដែល​បាន​ពិពណ៌​-នា​ពីរឿងមួយ។ គ្រប់រឿងព្រេងទាំងអស់ សុទ្ធតែមានព្រឹត្តិការណ៍តូចៗ ឬធំកើតឡើង​ដែល​អាច​ធ្វើ​ឱ្យ​ដំណើរ​រឿងចាប់ផ្ដើម ប្រព្រឹត្តទៅ និងបញ្ចប់ជានិច្ច។ វាជួយធ្វើឱ្យ​អ្នក​អាន​ងាយ​យល់​ពី​ដំណើរ​រឿង​ទៀត​ផង។​ ព្រឹត្តការណ៍ពិសេសៗ ឬចម្លែកៗ (Motif) គឺរឹតតែអាចធ្វើឱ្យ​មានការចាប់អារម្មណ៍ ​ពេញ​និយម​ចូល​ចិត្ត ពីសំណាក់អ្នកអាន ឬ អ្នក​ស្ដាប់។                                                                                                          ​.១២. ចំនុចចាប់អារម្មណ៍ តូឯកមានតែម្នាក់(Concentration on a leading character)           គម្រោងរឿង គឺជាដំណើររឿងដែលស្របជាមួយនឹងសកម្មភាពរបស់តួឯកឬដំណើរ​រឿង​ដែល​​ទាក់ទងជាមួយនឹងតួឯក៥០។                                                                          


-   រឿងប្រាជ្ញាអណ្ដើក :  ​
បង្ហាញពីគម្រោងរឿង ដែលទាក់ទងជាមួយតួឯក (អណ្ដើក) ដូចជា [11]: 
​​​  -            អណ្ដើក ជាប់នៅនឹងដង្កៀងឈើ                                                                                                   -            អណ្ដើក បោកប្រាស់សត្វទាំង៥ (ដំរី ខ្លា ស្វា ក្ងោក និងទន្សាយ) ម្ដងមួយៗ                                 ​        -           អណ្ដើក ឱ្យ​សត្វទាំង៥ នាំទៅព្រះបរមរាជវាំង                                                                                     -           អណ្ដើក គេចខ្លួនចូលក្នុងស្រះបាត់។ 
        -រឿងដើមកោងកាងនិងដើមឈើទាល :
ក៏បានបង្ហាញគ្រោងរឿងដែលទាក់ទង​នឹង​តួឯក​ (ដើមកោងកាង)ដែរគឺ:
            -           ដើមកោងកាង ត្រូវបានដើមឈើទាលអង្វរ                                                                        ​​​ -           ដើមកោងកាង ចុះទៅដុះនៅតាមមាត់ព្រែក អូរ បឹង ស្ទឹង           
-           ដើមកោងកាង ទៅចែចង់ កូនក្រមុំដើមក្លាំពូ                                                                         -           ដើមកោងកាង បោះស្ពានឆ្លងកាត់ចម្រូង។                                              
          - រឿង ដើមចេកជ្វា និងដើមបាយម៉ាត :    ​
ក៏បានបង្ហាញឱ្យ​បានឃើញពីគម្រោង​រឿង​ដែល​ទាក់ទងនឹងតួអង្គឯកដែរ គឺ  :  
-           តួឯកប្រុស លាប្រពន្ធទៅរកស៊ីនៅស្រុកឆ្ងាយ                       ​
            -           តួឯកប្រុស ត្រឡប់មកដល់ស្រុក​វិញ         
          - ការហាមប្រាមរបស់អ្នកស្រុកចំពោះតួឯកប្រុស                                                                                -           តួឯក ទៅរស់នៅជាមួយនាងបិសាច                                                                                      ​   -           តួឯកប្រុស លួចរត់គេចខ្លួនសំដៅទៅវត្ត                                                                                                      - តួឯកប្រុស ត្រូវបាននាងបិសាចសម្លាប់។                                                                                                    -រឿងដើមភ្លៅនាង :   ​ 
បានបង្ហាញពីគ្រោងរឿងដែលទាក់ទងនឹងតួឯកស្រី (នាង​ចាន់)​ ផងដែរ ដូចជា                                                                                                                                 ​​​​​​​            -           តួឯកស្រី ត្រូវព្រះរាជាសព្វព្រះទ័យ                                                                                         ​​       -           តួឯកស្រី ត្រូវបានតែងតាំងជាអគ្គមហេសី                                                                                 -           តួឯកស្រី ត្រូវបានគេតាមចាប់ខ្លួន                                                                                           -           តួឯកស្រី រត់គេចខ្លួន                                                                                                                 ​            -           តួឯកស្រី ត្រូវគេចាប់បាន                                                                                                      ​       -           តួឯកស្រី ត្រូវពេជ្ឈឃាតសម្លាប់       ​                                                                                             ​​        -           ឈ្មោះ និងអាយតនៈ របស់តួឯកស្រីទៅប្រតិស្ឋនឹងរុក្ខាផ្សេងៗ។                         
          -រឿង ដើមរលួសមាស : ​   
បានបង្ហាញពីគ្រោងរឿង ដែលទាក់ទងជាមួយ  ​តួ​ឯក​ស្រី​រហួតដូច :​                                                                                                                                                                  ​            -           ម្ដាយតួឯកស្រីត្រូវគេសម្លាប់                                                                                                ​​         -           ម្ដាយតួឯកស្រី ចាប់កំណើតសាជាថ្មីចំនួនបីលើកជាបន្ដបន្ទាប់គ្នា                                                                          ​​​ -           តួឯកស្រី បានរៀបអភិសេកជាមួយព្រះរាជា។                                                                             សរុបសេចក្ដីមក គ្រប់រឿងព្រេងទាំងអស់ គឺបានបង្ហាញពីគ្រោងរឿងដែល ព្រឹត្តការណ៍​មាន​ទំនាក់​ទនងជា​មួយតួឯកជានិច្ច។ គ្រោងរឿងនេះ ធ្វើ​ឱ្យ​អ្នកអាន ឬ​អ្នក​ស្ដាប់ ចាប់អារម្មណ៍​យក​ចិត្ត​ទុក​ដាក់ចំពោះតែតួអង្គឯកតែម្នាក់ប៉ុណ្ណោះ ទោះក្នុងរឿងមួយនោះមានតួអង្គច្រើនក៏ដោយ។ ចំ​ណុ​-ច​ចាប់អារម្មណ៍ តួឯកមានតែម្នាក់ ធ្វើឱ្យ​យើងងាយយល់ពីចំណុចសំខាន់​របស់​រឿង​ព្រម​ទាំង​ចង​ចាំបានយូរអង្វែងទៀតផង។

សន្និដ្ឋានរួម

តំណាលកថាប្រជាប្រិយ(រឿងព្រេង) ជាប្រភេទអក្សរសិល្ប៍ដែលបានកើតឡើងតាំង​ពី​ យូរ​យារ​ណាស់មកហើយ។ការសិក្សានានា ស្ដីអំពីរឿងព្រេងទាំងនោះ ត្រូវបានអ្នក​ប្រាជ្ញ​​ជា​ច្រើន​ធ្វើ​ឡើង​ ព្រមទាំងបានបង្កើតទ្រឹស្ដីផ្សេងៗជាពិសេសគឺច្បាប់ស្ដីអំពីតំណាលកថាប្រជាប្រិយ (Epic Laws of Folk Narratives)។ រឿងព្រេងទាំងអស់គឺសុទ្ធតែស្ថិតនៅក្នុងច្បាប់នេះ ដែលលោក Axel Olrik​បានបង្កើត។វាប្រៀបបាននឹងបន្ទាត់មួយ សម្រាប់វាស់​កំណត់​ព្រំដែន​របស់​រឿង​ព្រេង​ទាំង​អស់ឱ្យ​ស្ថិតក្នុងលក្ខខណ្ឌ​មួយ។មួយវិញទៀតច្បាប់នេះក៏បានបង្ហាញពីការប្រែប្រួល របស់​រឿង​ព្រេង​នីមួយៗ​ផងដែរ។ ជាពិសេស ច្បាប់ស្ដីអំពី​​​​​​តំណាលកថាប្រជាប្រិយរបស់លោកAxel Olrik បានជួយសម្រួល និងមានសារៈ​ប្រយោជ​ន៍​ជាច្រើនក្នុងការសិក្សារឿងព្រេងនានា នៅ​ក្នុង​ពិភព​លោក។




ឯកសារពិគ្រោះ

១         ក្រុម​ជំនុំទំនៀមទម្លាប់ខ្មែរ, ឆ្នាំ២០០៣, ប្រជុំរឿងព្រេងខ្មែរភាគ៧, រោងពុម្ភអប់រំ                                                  ២            លោកសាស្រ្ដាចារ្យ ហេង គឹមវណ្ណ ,ឆ្នាំ២០០៩, ឯកសារមេរៀនទី២: ប្រវត្តិនៃការ​សិក្សា​តំណាល​​កថាប្រជាប្រិយ                                                                                                
៣         លោកសាស្រ្ដាចារ្យ ហេង គឹមវណ្ណ ,ឆ្នាំ២០១០, ឯកសារមេរៀន ច្បាប់ស្ដីអំពី                    ​​      តំណាលកថាប្រជាប្រិយ                                                                                                   ៤         ក្រសួងអប់រំ,  ឆ្នាំ ១៩៨៥,  អក្សរសិល្ប៍ខ្មែរថ្នាក់ទី ៨                                                                                              
           




៣​ ​​  ប្រវតិ្ដនៃការសិក្សា ដែលលើកមកបង្ហាញនេះ គឺបានធ្វើឡើងនៅបស្ចិមប្រទេសក្នុងកំឡុងសវទី ១៧, ១៨និង ១៩
៤​​​​​   ​ លោកសាស្ដ្រាចារ្យ ហេង គឹមវណ្ណ ឆ្នាំ២០០៩ ឯកសារមេរៀនទី២​ ប្រវត្ដិការសិក្សាតំ​ណាលកថាប្រជាប្រិយ
៥ ​ ​​ ​លោកសាស្ដ្រាចារ្យ ហេង គឹមវណ្ណ ឆ្នាំ២០១០ ឯកសារមេរៀន ច្បាប់ស្ដីអំពីតំណាលប្រជាប្រិយ
[2]​  ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ ឆ្នាំ២០០៣ ប្រជុំរឿងព្រេងខ្មែរភាគ៧ រោងពុម្ពអប់រំ ទំព័រ ៥៣         
៩ ​ដូចឯកសារខាងលើ ទំព័រ ៥៧                                                                                                           
១០​​ ក្រុមជំនុំទំនៀមទំម្លាប់ខ្មែរ ឆ្នាំ២០០៣ ប្រជុំរឿងព្រេងខ្មែរភាគ៧ រោងពុម្ពអប់រំ ទំព័រ៥៨
[3]ក្រុមជំនុំទំនៀមទំម្លាប់ខ្មែរ ឆ្នាំ២០០៣ ប្រជុំរឿងព្រេងខ្មែរភាគ៧ រោងពុម្ពអប់រំ ទំព័រ៥៨                                        ​​​
​១១ ​ដូចឯកសារខាងលើ ទំព័រ ៥៩​​                                                                                                                               ​ ​
១២​​ ដូចឯកសារខាងលើ ទំព័រ ៦៣
[4]១៨  ឧទាហរណ៏ ដូចជារឿង ដើមចេកជ្វា និង​ដើមបាយម៉ាត និងរឿង ដើមភ្លៅនាង ជាដើម                                                                                                                                                                 ១៩   ​ លោកសាស្ដ្រាចារ្យ ហេង គឹមវណ្ណ ឆ្នាំ២០១០ ឯកសារមេរៀនទី ច្បាស់ស្ដីពី​តំណាលកថាប្រជាប្រិយ ទំព័រ ៣០​​                                                                                                           ២០    ចំពោះរឿងដើមកោងកាង និងដើមឈើទាល ខ្ញុំយល់ថា គ្មានភាពច្រំដែលនោះទេ
២២  ​ លោកសាស្ដ្រាចារ្យ ហេង គឹមវណ្ណ ឆ្នាំ២០១០ ឯកសារមេរៀនទី ច្បាស់ស្ដីពី​តំណាលកថាប្រជាប្រិយ ទំព័រ ៣០​​                                                                                                                          
២៣ ​  ក្នុងច្បាប់ទី ៣ នេះគឺមានច្រើនឆាក តែក្នុងរឿងនេះនិងរឿងបន្ដបន្ទាប់ ខ្ញុំសុំបើកយកតែមួយឆាកៗមកបង្ហាញតែប៉ុណ្ណោះ                                                                    
៣១​​​​​​​​​​​​​​​ ​​ ចំពោះរឿង ប្រាជ្ងាអណ្ដើក និងរឿង ដើមកោងកាងនិងដើមឈើទាល រឿងដើម  ​​ ​ ​​​​​ ​​ ចេកជ្វា និងរឿងបាយម៉ាត ខ្ញុំយល់ថាគ្មានច្បាប់ទី ៦ នេះទេ។                                                                   
 ៣២ ​ រឿងនេះគឺ ពុំនិយាយពីបងប្អូននោះទេ តែនិយាយពីការបន្ដជំនាន់របស់ក្រុមគ្រួសារនាងមរណមាតា​                                                                                                                                 ៣៣  ​សូមមើលប្រជុំរឿងព្រងខ្មែរភាគទី ៧

៣៤​ ​ ​ ​លោកសាស្ដ្រាចារ្យ ហេង គឹមវណ្ណ ឆ្នាំ២០១០ ឯកសារមេរៀនទី ច្បាស់ស្ដីពី​តំណាល​កថាប្រជាប្រិយ ទំព័រ ​​ ៣១   ​​ ​ ​​                                                                           
​​៤០  ​​​    សាស្រ្ដចារ្យហេងគឹមវណ្ណឆ្នាំ២០១០ឯកសារមេរៀនច្បាប់ស្ដីពីតំណាលកថាប្រជាប្រិយទំព័រ៣២៤១  ក្រុមជំនុំទំនៀមទម្លាប់ខ្មែរឆ្នាំ២០០៣ប្រជុំរឿងព្រេងខ្មែរភាគ៧រោងពុម្ភអប់រំទំព័រ៥៣បន្ទាត់ទី៦​-  ​​                                                                                                                                
៤២ ​​​  ​  ឯកសាដដែលទំព័រ៥៧បន្ទាត់១៩-២០
៤៣  ​ ​ ​  ឯកសាដដែលទំព័រ៦១បន្ទាត់១៧-២២
៤៤​ ​  ក្រុមជំនុំទំនៀមទម្លាប់ខ្មែរឆ្នាំ២០០៣ប្រជុំរឿងព្រេងខ្មែរភាគ៧រោងពុម្ភអប់រំទំព័រ៦៦បន្ទាត់ទី១៤-១៥៤៥ ​​  ​ ដូចឯកសារខាងលើដែរទំព័រ៦៩បន្ទាត់១០-១៣
៤៦ ​  ​​ ​​សាស្រ្ដចារ្យហេងគឹមវណ្ណឆ្នាំ២០១០ឯកសារមេរៀនច្បាប់ស្ដីពីតំណាលកថាប្រជាប្រិយទំព័រ៣២
៤៧ ​  ទ្រឹស្ដីពុទ្ធសាសនា
៤៨    Motif គឺជាចំណុចប្លែកខុសពីធម្មតាឬជាអង្គប្រកបតូចៗនៃរឿងនិទានណាមួយដែលមានលក្ខណៈ​អស្ចារ្យ​ជា​ពិសេស​ដែល​ធ្វើ​ឱ្យ​មាន​ការចងចាំនិងនិទានបន្ដគ្នា​                                                  
៤៩សាស្រ្ដចារ្យហេងគឹមវណ្ណឆ្នាំ២០១០ឯកសារមេរៀនច្បាប់ស្ដីពីតំណាលកថាប្រជាប្រិយទំព័រ៣៣​                                                      
៥០ ​   ​​​សាស្រ្ដចារ្យហេងគឹមវណ្ណឆ្នាំ២០១០ឯកសារមេរៀនច្បាប់ស្ដីពីតំណាលកថាប្រជាប្រិយទំព័រ៣៣

No comments: