សង្ខេបរឿងរាមាយណៈរបស់ឥណ្ឌា
សង្ខេបភាគ១
នៅភាគខាងជើងនៃទន្លេគង្គា មានព្រះរាជាណាចក្រមួយឈ្លោះកោសល ដែលមានរាជធានីឈ្មោះអយុធ្យានិងព្រះមហាក្សត្រិយ៍សោយរាជ្យព្រះនាមព្រះបាទទសរថ ជា
ក្សត្រិយ៍ប្រកបដោយទសពិធរាជធម៌ជាទីគោរពនិងជាទីស្នេហានៃអាណាប្រជានុរាស្រ្តទាំងអស់។
គឺជាព្រះរាជាណាចក្រមួយដ៏សម្បូណ៌រុងរឿងក្នុងសម័យនោះ។
ព្រះបាទទសរថទ្រង់មានមហេសីបីអង្គគឺព្រះនាងកោសល្យ១ ព្រះនាងសុមិត្រា១ និងព្រះ
នាងកៃកេយិ១ ប៉ុន្តែពុំមានរាជបុត្រមួយអង្គសោះ។ព្រះអង្គសម្រេចព្រះទ័យធ្វើពិធីបូជាយញ្ញដើម្បី
សូមបុត្រ។នៅពេលជាមួយគ្នានេះពួកទេវៈកំពុងប្តឹងព្រះព្រហ្មថាក្រុងរាពណ៍ជាស្តេចបិសាចស្រវឹង
អំណាចតែងតែសាប ព្រោះអំពើព្រៃផ្សៃគ្រប់បែបយ៉ាងទៅលើមនុស្សនិងទេព្តា។ដោយសារអំណាច
ដែលព្រះព្រហ្មបានប្រទានឲ្យវាគ្មាននរណាមានសមត្ថភាពនឹងទប់ទល់ជាមួយវាបានឡើយ។កាបើ
ទ្រង់យល់ស្របពីកំហុសរបស់ព្រះអង្គហើយព្រះព្រហ្មក៏សុំឲ្យពួកទេព្តាបួងសួងទៅព្រះវិស្ណុវិញដើម្បី
សុំឲ្យព្រះវិស្ណុទ្រង់យោនយកកំណើតជាមនុស្សលោក។ព្រះហរិទ្រង់សន្យាថាព្រះអង្គនឹងយោនយក
កំណើតជារាជបុត្របួនអង្គរបស់ព្រះបាទទសរថ។ក្នុងពិធីបូជាយញ្ញកំពុងប្រព្រឹត្តទៅស្រាប់តែមាន
រូបរាងដ៏ស្រស់សង្ហាមួយលេចចេញមកពីភ្លើងយញ្ញ ដៃកាន់ផ្តិលមាសមួយដែលមានបាយាសពេញ
រួចប្រគល់ផ្តិលមាសនោះថ្វាយព្រះបាទទសរថដើម្បីទ្រង់ប្រទានទៅមហេសីទាំងបីព្រះអង្គសោយ។
ក្នុងព្រះទ័យរីករាយជាពន់ពេក ព្រះអង្គប្រទានបាយាសទៅព្រះមហេសីទី១
គឺនាង
កោសល្យសោយពាក់កណ្តាល មហេសីទី២ គឺព្រះនាងសុមិត្រា សោយពាក់កណ្តាលដែលនៅសល់ មហេសីទី៣ គឺព្រះនាងកៃកេយិ សោយពាក់កណ្តាលដែលនៅសល់ចុងក្រោយទៅមហេសី
ទី២ទ្រង់សោយបង្ហើយ។មហេសីទាំង៣ព្រះអង្គក៏ទ្រង់មានព្រះគត៌ជាបន្តបន្ទាប់គ្នា។
លុះកាលកំណត់ដល់ហើយ ព្រះនាងកោសល្យប្រសូតបានបុត្រមួយអង្គព្រះនាមរាម ព្រះនាងកៃកេយិប្រសូតបានបុត្រមួយអង្គព្រះនាមភារត។ចំណែកឯព្រះនាងសុមិត្រាវិញទ្រង់ប្រ
សូតបានបុត្រភ្លោះដែលទ្រង់ទទួលព្រះនាមថាលក្ស្មណ៍ និង សត្រុឃ្ន១។ព្រះរាជបុត្រទាំងបួន
ព្រះអង្គទ្រង់ចម្រើនវ័យវឌ្ឃនាការដ៏មានរូបឆោមលោមពណ៌ល្អល្អះសមជាអនាគតព្រះមហាក្សត្រិយ៍នៃព្រះរាជាណាចក្រ។ព្រះបាទទសរថ និងព្រះមហេសីរាល់ព្រះអង្គទ្រង់
ព្រះទ័យស្នេហាចំពោះព្រះរាជបុត្រទាំងអស់ស្មើៗគ្នា។ប៉ុន្តែព្រះអង្គទាំងអស់មានព្រះទ័យស្នេហាពិសេសមួយទៅលើព្រះរាម ដែលទ្រង់មានព្រះលក្ខណសម្បត្តិសក្តិសមទាំងសព្វទាំងគ្រប់ជាងគេជា
សញ្ញាថាព្រះអង្គ គឺជាទីពឹងដ៏ប្រសើរដាច់គេសម្រាប់អស់អាណាប្រជានុរាស្រ។ចំណែកឯព្រះរាជ
បុត្រទាំងបួនព្រះអង្គវិញព្រះអង្គមានព្រះទ័យស្នេហារវាងគ្នានឹងគ្នាយ៉ាងខ្លាំងចម្លែក។សេចក្តីស្នេហា
នេះ ប្រហែលជាមកពីឥទ្ធិពលនៃបាយាសទិព្វ ដែលព្រះហរិទ្រង់បានប្រទានទៅព្រះមាតាទាំងបី
អង្គ។
ថ្ងៃមួយខណៈដែលព្រះមហាក្សត្រិយ៍កំពុងក្រសារជាមួយនឹងពីធីរាជាភិសេកព្រះរាជបុត្រឥសីវិស្វាមិត្រក៏និមន្តចូលទៅដោយឥតបានត្រៀមទុកជាមុន។ព្រះមហាក្សត្រិយ៍ក៏យាងទៅទទួលលោកតាឥសីផ្ទាល់ដោយទ្រង់ព្រះវាចាជាការគួរសមថា ព្រះអង្គនឹងបំពេញសេចក្តីត្រូវការទាំង
អស់ប្រគេនលោកតាឥសីវិស្វាមិត្រ។ដោយប្រកាន់យកនូវព្រះវាចានេះ លោកតាក៏ទទូចសុំឲ្យព្រះ
មហាក្សត្រិយ៍យល់ព្រមឲ្យព្រះរាមទៅជាមួយលោកតាមួយរយៈដើម្បីសម្លាប់រាក្ស័សខ្លាំងពូកែពីររូបឈ្មោះមារីចៈនិងសុពាហុ ព្រោះវាទាំងពីរនេះចេះតែមកទម្លាក់វត្ថុសៅហ្មងមកល់យញ្ញរបស់
លោកតាមហាឥសី។ឥសីវិស្វាមិត្រ កាលដើមឡើយជាមហាក្សត្រិយ៍មួយអង្គដែលបានលាចាក
រាជសម្បត្តិដោយសារព្រះអង្គមានទំនាស់ជាមួយព្រហ្មឥសីវសិដ្ឋាលើការដណ្តើមមេគោទិព្វឈ្មោះ
សពាល។ព្រោះតែព្រះអង្គច្បាំងចាញ់ឫសីវសិដ្ឋាព្រះអង្គក៏ប្តេជ្ញាថា
ត្រូវតែកសាងខ្លួនឲ្យបានទៅជា
ព្រហ្មឫសីដែរព្រះអង្គបានសម្រេចបំណងនេះហើយក៏បានទៅជាមហាឥសីនិងជាព្រះប្រជាបតិមួយអង្គដែលពួកឫសី និងក្សត្រិយ៍តែងតែគោរពកោតខ្លាចជាទីបំផុត។
ទោះបីព្រះរាជាទ្រងប្រកែកដោយទាញហេតុផលថា ព្រះរាជកុមារមិនទាន់ទាំងពេញព្រះ
ជន្មគ្រប់១៦វស្សាផង ឬក៏ព្រះអង្គសុំខ្លួនទៅកម្ទេចពួកឧត្បាតដោយផ្ទាល់ព្រះអង្គវិញក៏ដោយ ក៏
ឥសីវិស្វាមិត្រ នៅតែប្រកាន់យកវាចាសន្យារបស់ព្រះរាជាតាំងពីដើមដំបូងដដែល។នៅទីបំផុត
ដោយសា មានការអន្តរាគមន៍ពីឥសីវសិដ្ឋមិនព្រះបាទទសរថកែពាក្យសន្យា ព្រោះនាំឲ្យខូចកិត្តិ
យសព្រះមហាក្សត្រិយ៍ក៏យល់ព្រមឲ្យព្រះរាមទៅ។ព្រះលក្ស្មណ៍ដែលមានព្រះទ័យស្នេហាដ៏ពិសេសចំពោះព្រះរាមក៏យាងទៅជាមួយព្រះរាមដែរ។
លោកតាឥសនិងព្រះរាជកុមារទាំងពីរព្រះអង្គទ្រង់ព្រះដំណើរទៅកាន់នគរអង្គទេសសំដៅ
ទៅដល់ព្រៃធំហើយក្រាស់មួយឈ្មោះព្រៃទណ្ឌៈ។នៅក្នុងព្រៃធំនោះតាមសំណូមពររបស់លោកតាឥសីព្រះរា បានសម្លាប់យក្ខិនីមួយឈ្មោះតាតកៈ។ចាប់តាំងពីពេលនោះមកពួកឫសីនិងប្រជានុ
រាស្រ្តទាំងអស់នៃតំបន់នោះក៏បានស្គាល់នូវសេចក្តីសុខ និងសន្តិភាពឡើងវិញ។
ថ្ងៃបន្ទាប់មក ព្រះអង្គក៏យាងនិងនិមន្តទៅកាន់ភ្នំដ៏ធំមួយទៀតនៅឯនាយជាជម្រកនៃ
បិសាចឈ្មោះមារីចៈ និងសុពាហុ។នៅទីនោះព្រះរាមបានបញ្ចូនសរមួយឈ្មោះវាណមាស្រ្តឲ្យទៅ
រួបរឹតមារីចៈជាប់ក្រញង់
ហើយសរនោះនាំវាដូចគ្រវែងសំដៅទៅមហាសាគរចម្ងាយមួយរយ
យោជន៍ពីទីនោះ។ចំណែកឯសុពាហុវិញព្រះរាមបានសម្លាប់វានឹងសរមួយទៀតឈ្មោះថាសរអគ្នី
យាស្រ្ត។
ឥសីវិស្វាមិត្រទ្រង់មានព្រះអំណរយ៉ាងខ្លាំងនឹងជ័យជម្នះដ៏ធំធេងនេះ។ព្រះអង្គទ្រង់សម្តែងសេចក្តីដឹងគុណចំពោះព្រះរាម ដោយទ្រង់ព្រះចិន្តាថានឹងនាំព្រះរាជបុត្រទៅកាន់ក្រុងមិថិលានៃ
នគរវិទេហៈដើម្បីឲ្យទ្រង់ចូលរួមក្នុងពិធីបូជាយញ្ញនិងទតមហាកៅទណ្ឌជាអាវុធដ៏អស្ចារ្យមួយកំពុងតម្កល់ទុកនៅក្នុងព្រះបរមរាជវាំងនៃព្រះបាទជនក។គោលបំណងពិសេសរបស់មហាឥសីគឺចង់ឲ្យ
ព្រះរាមប្រឡងប្រជែងលើកកៅទណ្ឌនោះសាកល្បងមើល។បើព្រះអង្គអាចយកជ័យជម្នះបានព្រះអង្គនឹងត្រូវទទួលបានជ័យលាភីនូវព្រះរាជបុត្រីដ៏សែនស្រស់ស្អាតនៃរាជធានីមិថិលាគឺព្រះនាងសីតាមកធ្វើជាបាទបរិចារិកា។
ព្រះនាងសីតាជាបុត្ររបស់ព្រះធរណី។កាលនៅជាព្រះទារិកាព្រះបាទជនកទ្រង់ប្រទះព្រះនាងនៅក្នងចម្ការក្នុងពេលដែលព្រះអង្គទ្រង់រៀបចំពិធីបូជាយញ្ញដើម្បីច្រត់ព្រះនង្គ័លហើយព្រះអង្គបានរើសយកទីកន្លែងនេះដោយផ្ទាល់ព្រះអង្គ។ព្រះនាងមានសម្ផស្សសែនស្រស់ផូរផង់រកអ្វីមកផ្ទឹមស្មើមិនបាន។ព្រះបាទជនកទ្រង់លើកផែនការថាព្រះរាជធីតានឹងត្រូវប្រទានឲ្យធ្វើជាមហេសីទៅក្សត្រិយ៍អង្គណាដែលអាចយកជ័យជម្នះបានក្នុងការប្រឡងលើកធ្នូព្រះរុទ្រដែលព្រះអង្គបានរក្សាទុកជាព្រះកេរ្តិ៍ព្រះយសកន្លងមក។គោលបំណងរបស់ឥសីវិស្វាមិត្រក៏បានសម្រេចដូចព្រះបំណងមែនគឺព្រះរាមអាចលើកព្រះកៅទណ្ឌទិព្វនោះរួចព្រមទាំងអាចយឺតរហូតដល់ព្រះកៅទណ្ឌបាក់ឮសូរដូចរន្ទៈបាញ់ទាំងប្រាំបីទិស។
ព្រះបាទជនកក៏ទ្រង់បញ្ចូនរាជអមាត្យឲ្យទៅកាន់ក្រុងអយុធ្យាដើម្បីសុំយាងព្រះបាទទសរថយ៉ាងប្រញាប់ឲ្យមកចូលរួមពិធីរាជាភិសេកព្រះរាមជាមួយព្រះនាងសីតា។
សង្ខេបភាគ២
លុះរាជទូតរបស់ព្រះបាទជនកបានទៅដល់ក្រុងអយុធ្យាហើយពួកគេក៏ទូលព្រះបាទទសរថទ្រង់ជ្រាបតាមដំណើរនិងការចាំចាច់នៃវត្តមានរបស់ព្រះអង្គនិងព្រះជាយានៅក្នុងពិធីរាជាភិសេកព្រះរាជបុត្រ។
ព្រះបាទទសរថនិងមហេសីទ្រង់រីករាយព្រះទ័យជាពន់ពេកបន្ទាប់ពីបានទទូលដំណឹងដ៏ល្អនេះ។កាលព្រះអង្គបញ្ចូនព្រះរាជបុត្រឲ្យទៅជាមួយឥសីវិស្វាមិត្រនោះព្រះអង្គមិនមានព្រះទ័យជ្រះស្រឡះពីសេចក្តីព្រួយបារម្ភសោះ។ព្រះអង្គក៏ទ្រង់ព្រះដំណើរទៅក្រុងមិថិលានៅក្នុងថ្ងៃនោះតែម្តងដោយទ្រង់ខំស្រូតរូតឲ្យបានដល់ឆាប់។
នៅក្រុងមិថិលាព្រះបាទទសរថទទួលស្វាគមន៍ពីម្ចាស់ផ្ទះដ៏សែនកក់ក្តៅជាទីបំផុត។
ឥសីវិស្វាមិត្រ ក៏បង្ហាញព្រះអង្គនៅចំពោះមុខព្រះបាទទសរថដើម្បីប្រគល់ព្រះរាជកុមារថ្វាយ
ព្រះអង្គវិញ។ព្រះបាទទសរថទុកលទ្ធភាពថ្វាយព្រះបាទជនកក្នុងការចាត់ចែងរៀបចំពិធីរាជាភិសក
ព្រះរាជបិត្រ។លុះពិធីនោះចប់សព្វគ្រប់ល្មមអធ្យាស្រ័យរបស់ព្រះអង្គហើយព្រះបាទទសរថព្រដោយនូវព្រះរាជបុត្រព្រះរាជសុណិសានិងព្រះរាជបរពារក៏ទ្រង់ព្រះដំណើរត្រឡប់ទៅក្រុងអយុធ្យាវិញ។នៅតាមផ្លូវមានរឿងអាស្រូវមួយកើតឡើងធ្វើឲ្យព្រះបាទទសរថព្រួយព្រះទ័យយ៉ាងខ្លាំង។បរាសុរាមដែលជាអ្នកគុំកួនពូកក្សត្រិយ៍តែងតែស្វែងរកកម្ទេចពួកក្សត្រិយ៍ជាបន្តទៅទៀតទោះបីព្រះអង្គបានធ្វើគតពូកក្សត្រិយ៍អស់ជាច្រើនមកហើយក៏ដោយ។
បរាសុរាមកើតចិត្តច្រណែនជាមួយព្រះរាមយ៉ាងខ្លាំងនៅពេលដឹងថាព្រះរាមបានលើកធ្នូព្រះវិស្ណុរួចអាចយឹតរហូតដល់ព្រះកៅទណ្ឌនោះបាក់បានទៀតផង។បរាសុរាមកំពុងកាន់កៅទណ្ឌរបស់ព្រះសិវៈផងប្រើកិរិយាក្រអឺតក្រទមដាក់ព្រះរាមដោយនិយាយថាបើព្រះរាមអាចយឺតកៅទណ្ឌមួយនេះបានបរាសុរាមនឹងថ្វាយកិត្តិយសចំពោះព្រះរាមដោយព្រមឲ្យព្រះរាមប្រយុទ្ធជាមួយ។ប៉ុន្តែនៅពេលឃើញព្រះរាមយឺតកៅទណ្ឌនោះរួចទាំងស៊កព្រួញចូលផងបរាសុរាមក៏ប្រញាប់ក្រាបថ្វាយបង្គំសុំចុះចាញ់ព្រះរាមសុំឲ្យព្រះរាមទុកជីវិតឲ្យរួចហើយបរាសុរាមក៏ហោះចេញពីទីនោះបាត់ទៅ។
ព្រះរាមនិងព្រះនាងសីតាបានរួមរស់ជាមួយគ្នាក្នុងមហាសុភមង្គលអស់រយៈកាលដប់ពីរឆ្នាំ។ព្រះបាទទសរថទ្រង់មានព្រះទ័យស្នេហាពិសេសលើព្រះរាម។ព្រះរាមជាបុត្រមួយអង្គប្រកបដោយព្រះរូបឆោមសែនសង្ហាសក្តិសមជាបុរសមានសម្ផស្សល្អស្រស់សុខភាពបូរិបូរណ៍ទឹកព្រះទ័យបរិសុទ្ធជីវិតពិសិដ្ឋ មានមេត្តាករុណា ជាមគ្គុទេសក៏ដ៏ពិតៗ។ព្រះបាទទសរថទ្រង់ស្វែងយល់
ដូច្នោះហើយទើបព្រះអង្គទ្រង់មានព្រះចិន្តាចង់ផ្ទេរការទទួលខុសត្រូវទៅព្រះរាមដែលជាព្រះរាជ
បុត្រច្បងសមស្របទៅនឹងច្បាប់សម្រាប់រដ្ឋនិងព្រះរាជបវេណីផង។
ព្រះពត៌មានស្តីពីការតែងតាំងព្រះរាមជាព្រះយុវរាជនោះក៏បានលេចឮដល់នាងមន្ថារជាស្រីបម្រើនិងត្រូវជាសាច់ញាតិរបស់ព្រះនាងកៃកេយិផង។នាងមន្ថារកើតចិត្តច្រណែនជំនួសចៅហ្វាយនាយរបស់ខ្លួនជាពន់ពេក។នាង ក៏ប្រញាប់ពាំនាំដំណឹងនេះទៅប្រាប់នាងកៃកេយិព្រះជាមួយការ
ញុះញង់ឲ្យព្រះនាងកៃកេយិទាមទារឲ្យព្រះភារតៈសោយរាជ្យវិញ។ព្រះនាងបានធ្វើតាមនាងមន្ថារ។ទីបំផុតកាទទូចរបស់ព្រះនាងកៃកេយិបានសម្រេច ព្រោះព្រះបាទទសរថធ្លាប់បានសន្យាថា
នឹងលើកព្រះភារតៈឡើងសោយរាជ្យ។ព្រះរាមត្រូវបានបំបរបង់ឲ្យទៅនៅក្នុងព្រៃទណ្ឌកៈអស់រយៈកាលពេញ១៤ឆ្នាំ។ព្រះបាទទសរថបានបញ្ជាក់ប្រាប់ព្រះនាងថាបើអត់ពីព្រះរាមទៅជីវិតរបស់ព្រះអង្គនឹងត្រូវសូន្យដែរ។ប៉ុន្តែព្រះនាង មិនព្រមស្តាប់សោះ។ក្រោយពីព្រះរាមចេញផុតពីព្រះរាជធានី
ទៅព្រះបាទទសរថទ្រង់ប្រឈួនជាទម្ងន់ដាក់ថ្នាំមិនត្រូវសោះ។នៅយប់ទី៣បន្ទាប់ពីព្រះរាមចេញ
ទៅព្រះបាទទសរថទ្រង់ព្រះអស្សាសប្បស្សាសៈជាចុងក្រោយដោយពុំមានអ្នកណាម្នាក់ដឹងសូម្បីតែព្រះមហេសីបានដឹងឡើយ។ចំពោះការរៀបភិសេកនៅតែបន្ត ក្រុមអ្នកប្រឹក្សារាជបល្ល័ង្កក៏ចាត់តាំងរាជាមាត្យឲ្យទៅតាមសុំយាងព្រះអង្គម្ចាស់
ភារតៈមកវិញជាបន្ទាន់និងដោយសម្ងាត់ជាទីបំផុត គឺកុំឲ្យព្រះចៅនៃនគរកេក័យទ្រង់ជ្រាប
ឲ្យសោះ។
សង្ខេបទី៣
នៅវេលាព្រឹកនៃថ្ងៃប្រារព្ធរាជាភិសេកនោះទាំងនាម៉ឺន ទាំងអាណាប្រជានុរាស្រ្តមិនទាន់
បានដឹងពីរឿងអាស្រូវនៅក្នុងព្រះរាជវាំងទេ។ព្រះរាមទ្រង់យាងទៅក្រាបថ្វាយបង្គំលាព្រះបិតាព្រះ
មាតានិងផ្តែផ្តាំព្រះជាយាពីការដែលព្រះអង្គត្រូវឃ្លាតទៅនៅឆ្ងាយព្រះនាងមួយរយៈកាលយ៉ាងយូរ។តែព្រះនាងសីតាទ្រង់ឈ្វេងយល់ពីករណីយកិច្ចរបស់ភរិយារួចផ្សំនឹងសេចក្តីស្នេហាចំពោះស្វាមីផងព្រះនាងក៏សុំខ្លួនទៅជាមួយព្រះស្វាមីដែរ។ឯព្រះលក្ស្មណ៍ដែលមានស្វាមីភក្តិជាទីបំផុតចំពោះព្រះរាមក៏សព្វព្រះទ័យតាមដង្ហែព្រះជេដ្ឋាទៅដែរ។
លោកសុមន្រ្តាជាអ្នកទទួលព្រះរាជបញ្ជាឲ្យរៀបចំរទេះសេះនាំព្រះរាជបុត្រទាំងបីព្រះអង្គទៅ។ទ្រង់ព្រះដំណើរទៅទិសខាងត្បូងសំដៅទៅកាន់ភ្នំជេត្រកូត។រទេះសេះនាំព្រះអង្គទៅដល់ព្រំ
ដែននៃរដ្ឋកោលនគររួចឆ្លងទៅដលស្ទឹងតមាសៈ។នាយគុហាជាមេសម្តែងស្វាគមន៍ថ្វាយចំពោះ
ព្រះអង្គ។
នៅយប់ដំបូងនៃការយាងទៅដល់ភ្នំជេត្រកូតឥសីភារទ្វាជៈបានទទួលព្រះអង្គយ៉ាងរាក់ទាក់
ព្រមទាំងបានពន្យល់ព្រះអង្គពីការរស់នៅក្នុងទីនេះនិងពីទីកន្លែងណាខ្លះដែលគួរនៅ។ព្រះលក្ស្មណ៍ក៏ចាប់ផ្តើមសង់អាស្រមមួយធ្វើពីកូនឈើនិងឫស្សីប្រក់ស្លឹក។ក្សត្រិយ៍ទាំងបីព្រះអង្គក៏ស្នាក់នៅទីនោះប្រកបជីវភាពដូចតាបសឫសី។ព្រះនាងកោសល្យទ្រង់សោកសង្រេងយ៉ាងខ្លាំងរហូតស្តី
បន្ទោសព្រះស្វាមី។ព្រះអង្គបានភ្ជាប់ការព្រាត់ប្រាស់គ្នានេះទៅនឹងកម្មពៀររបស់ព្រះអង្គព្រះកាលនៅក្មេងព្រះអង្គបានបាញ់ព្រួញត្រូវឥសី ព្រោះស្មានថាជាសត្វព្រៃកំពុងចុះផឹកទឹកដែលតាមពិត
ជាឥសីនោះកំពុងដងទឹកយកទៅជូនឳពុកម្តាយចាស់ជរាហើយងងឹតភ្នែក។
គឺនៅយប់នោហើយដែលព្រះអង្គចូលទីវង្គត។បន្ទាប់មករាជាមាត្យបានទៅយាងព្រះភារតៈ
ពីនគរកេក័យកវិញយ៉ាងបន្ទាន់។គេមិនបានប្រាប់រឿងរ៉ាវនៅក្នុងព្រះនគរឲ្យព្រះភារតៈដឹងមុនទេ។
ពេលព្រះអង្គយាងមកដល់ព្រះរាជវាំងព្រះភារតៈទ្រង់ចាប់អារម្មណ៍នឹងភាពមិនប្រក្រតីខ្លះៗគឺព្រះអង្គឃើញព្រះរាជវាំងស្ងាត់ជ្រងំ។ក្រោយពីព្រះភារតៈបានដឹងរឿងសព្វគ្រប់ព្រះអង្គខ្ញាល់ជាខ្លាំង។
សង្ខេបភាគ៤
ព្រះភារតៈទ្រង់ព្រះពិរោធយ៉ាងខ្លាំងហើយជាអ្នកមានព្រះទ័យគោរពនិងស្នេហាចំពោះព្រះរាមព្រមចង់ឃើញព្រះរាមឡើងគ្រងរាជ្យ។ព្រះអង្គយល់ថាសេចក្តីលោភលន់របស់មាតាជាមូលហេតុនៃសេចក្តីអន្តរាយហើយចោទមាតា ថាបានព្រះគតព្រះបិតានិងបណ្តេញព្រះជេជ្ឋាពីនគរ។
ព្រះអង្គត្រូវយាងតាមព្រះរាមតែនាងកៃកេយិខកព្រះទ័យយ៉ាងខ្លាំង។ព្រះនាងកោសល្យសប្បាយព្រះទ័យពេលដឹងថាព្រះភារតៈទ្រង់មកវិញ នាងបបួលនាងសុមិត្រាទៅជួបភារតៈធ្វើឲ្យភារតៈ
ខ្សឹកខ្សួលយ៉ាងខ្លាំង។
បន្ទាប់ពីថ្វាយព្រះភ្លើងហើយរាជសភាក៏បើកអង្គប្រជុំមួយ។សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាធ្វើឲ្យភារតៈទាស់ព្រះទ័យហើយម្នាក់ៗសុទ្ធតែស្មគ្រ័ចិត្តដង្ហែព្រះភារតៈទៅតាមព្រះរាម។ព្រះភារតៈទៅតាមព្រះរាមដោយមានព្រះសត្រុឃ្នព្រមទាំងមាតាទាំងបីព្រះអង្គយោធាមួយកង និងប្រជា
នុរាស្រ្ត។ព្រះរាម និង ព្រះលក្ស្មណ៍និងនាងសីតារស់នៅក្រុងជីវភាពតាបស។ពេលព្រះលក្ស្មណ៍
ទ្រង់ទតទៅឃើញធូលីហុយសំពោង។ព្រះលក្ស្មណ៍កើតមន្ទិលសង្ស័យពីបំណងអាក្រក់របស់ព្រះភារតៈ។ពេលព្រះជេជ្ឋាជួបគ្នាសេចក្តីស្នេហាបណ្តាលឲ្យព្រះអង្គរកវាចាមិនបានបែជាទ្រង់ព្រះកន្សែងខ្សឹកខ្សួលយ៉ាងខ្លាំង។ព្រះភារតៈទទូចសុំឲ្យព្រះរាមយាងទៅសោយរាជ្យវិញតែព្រះរាមទ្រង់ប្រកាន់នូវកិច្ចសន្យារបស់បិតាជាមួយនាងកៃកេយិដល់គ្រប់១៤ឆ្នាំ។ព្រះរាមនិងភារៈកំពុងប្រឆាំងគ្នាពេលនោះឫសីសវិដ្ឋាជាអ្នកដោះស្រាយហើយឲ្យព្រះភារៈទៅគ្រប់គ្រងនគរ។
ពេលព្រះភារតៈចេញទៅព្រះរាមចាកចេញពីភ្នំជេត្រកូតទៅកាន់ព្រៃទណ្ឌកៈពេលធ្វើដំណើ
បានជួបឫសីជាខថិនហើយនិងយក្សមួយឈ្មោះវិរោធរួបអាក្រក់មើលងាយព្រះរាមនិងនាងសីតា។ព្រះររាមពិរោធយ៉ាងខ្លាំង។ព្រះរាមនិងព្រះលក្ស្មណ៍វាយយក្សហើយសំនូមពររបស់វិរោធព្រះអង្គក៏សម្លាប់ដោយកាប់វាទាំងរស់។
សង្ខេបភាគ៥
ព្រះរាម ព្រះលក្ស្មណ៍និងព្រះនាងសីតាបានទៅរស់នៅនៅក្នុងព្រៃទណ្ឌកៈប្រកយនូវ
តាបសអស់រយៈកាល១០ឆ្នាំ ប៉ុន្តែវាសនាអាក្រក់ធ្លាក់លើព្រះអង្គនិងព្រះជាយា។ព្រះនាងសីតា
មានអារម្មណ៍ភ័យខ្លាចអំពីការសម្លាប់ពួកឧត្បាត ព្រះរាមយល់ព្រះទ័យព្រះនាងសីតា។ថ្ងៃមួយ
ព្រះរាមទ្រង់សព្វព្រះទ័យយាងទៅកានលោកតាឬសីអគច្ឆាជាមួយព្រះជាយានិងព្រះអនុជហើយ
ឬសីបានថ្វាយដល់ព្រះរាមនូវព្រះខ័នព្រះវិស្ណុមួយព្រះកៅទណ្ឌមួយបំពង់សរទិព្វមួយនិងព្រះទម្រង់អសិមួយថែមទាំងថ្វាយយោបល់ថាទៅតាមដងស្ទឹងគោទាវរីក្នុងព្រៃបញ្ចវតីរួចបានប្រាប់ព្រះលក្ស្មណ៍ឲ្យសង់អាស្រម។ក្សត្រិយ៍ទាំងបីកំពុងនិយាយគ្នាលេងពីព្រះភារតៈស្រាប់តែមានយក្ខិនីចេញមកគឺសូរបនខាជាប្អូនរបស់ក្រុងរាពណ៍ជាយក្សនៅក្រុងលង្កា រួចបានដំណែងខ្លួនជាស្រីស្អាតម្នាក់
មកញ៉ែព្រះរាមតែព្រះរាមមិនព្រមយក្សនោះក៏ស្ទុះទៅសង្រ្គប់នាងសីតាដោយគិតថានាងជាឧបសគ្គ័ព្រះលក្ស្មណ៍ក៏ទាញព្រះទម្រង់អសិកាត់ច្រមុះវាដាច់ និង ធ្វើឲ្យវាឆែបមុខផងបណ្តាលឲ្យហូរឈាម
កក្លាក់ នាងខឹងខ្លាំងណាស់។រួចសូរបនខាទៅអុចអាលក្រុងរាពណ៍ពីការមើលងាយមើលថោកមក
លើរួបនាងនិងពីសម្រស់នាងសីតាក្រុងរាពណ៍ចង់សម្លាប់ព្រះរាមនិងចង់បាននាងសីតាធ្វើជាមហេសី រួចក្រុងរាពណ៍ឲ្យក្រុងខរបញ្ជាមេទ័ពខ្លាំងៗខាងអំពើអន្ធពាលចំនួន១៤នាក់ឲ្យដង្ហែសូរបន
ខា។ព្រះរាមដឹងមុនក៏សម្លាប់កងពលនិងមេទ័ពយក្សសូរបនខាក៏ប្រាប់ក្រុងខរធ្វើឲ្យគេខឹងពេលនោះខុនទូសន៍ក៏បង្ហាញមុខចំពោះព្រះរាម បម្រុងវាយព្រះរាម ប៉ុន្តែដឹងថាព្រះរាមខ្លាំងក៏គេចខ្លួន
ប៉ុន្តែត្រូវព្រះរាមសំលាប់និងទ័ពក្រុងខរមានតែក្រុងខរនិងត្រីមុខទេដែលនៅរស់។ក្រុងខរចង់សម្លាប់
ព្រះរាមតែត្រូវត្រីមុខឃាត់ព្រោះត្រីមុខចង់យកមុខមាត់តែម្នាក់ឯង។ត្រីមុខត្រូវព្រះរាមសម្លាប់នៅនឹងកន្លែង។ក្រុងខរនឹកគ្នាញ់នឹងបរាជ័យណាស់វារើសបានដុំថ្មមួយដុំធំគ្រវែងទៅព្រះរាមតែត្រូវព្រះរាមផ្លែងសរកម្ទេចឲ្យទៅជាបំណែកតួចៗធ្លាក់លើដីបន្ទាប់មកវាក៏ដកដើមឈើគ្រវែងទៅព្រះរាមតែ
ត្រូវព្រះរាមសម្លាប់ ចំណែកឯអកម្ប័នជាយក្សមួយរូបដែលគេចខ្លួនបានហើយវាទៅសុំធ្វើសវនាការ
ជាមួយក្រុងរាពណ៍ប្រាប់ពីជីវភាពរបស់ព្រះរាម។ក្រុងរាពណ៍ខឹងច្រឡោតក៏គិតនូវឧបាយកលគឺត្រូវចាប់នាងសីតា ទើបអាចយកជ័យជម្នះហើយក្រុងរាពណ៍ចង់បាននាងសីតាធ្វើជាមហេសីដែរ។
គិតរួចក្រុងរាពណ៍ក៏ទៅជួបមារីចៈជាប្អូនជីដូនមួយ ដែលចេះវិជ្ជាស្មិលដើម្បីឲ្យមារីចៈកាឡាខ្លួនជា
ប្រើសមាសឲ្យព្រះរាមដេញចាប់ទុកឲ្យក្រុងរាពណ៍ចាប់យកនាងសីតាប៉ុន្តែមារីចៈខ្លាចស្លាប់ព្រោះធ្លាប់ស្គាល់បទពិសោធន៍វាគិតថាបើហ៊ានធ្វើដូច្នេះមែនប្រាកដជាស្លាប់។ប៉ុន្តែនេះគឺជាបញ្ជាវាត្រូវតែ
បង្ខំចិត្តធ្វើ។ផែនការនេះបានសម្រេចមែន ក្រុងរាពណ៍ចាប់នាងសីតានៅក្រុងលង្កា។
ខណៈពេលក្រុងរាពណ៍កំពុងជិះរថជតាយុឃើញហើយប្រយុទ្ធជាមួយក្រុងរាពណ៍តែត្រូវក្រុងរាពណ៍កាត់ដាច់ស្លាប់និងខ្នាយរង់ចាំតែសេចក្តីស្លាប់។ចំណែកឯព្រះរាមពេលសម្លាប់ប្រើសក្លែងក្លាយហើយក៏ប្រញាប់ទៅរកមហេសីសព្វទីកន្លែងរហូតជួបជតាយុហើយបានដឹងពីដំណឹងអាក្រក់ពីនាងសីតាត្រូវក្រុងរាពណ៍ចាប់យកទៅ។
សង្ខេបភាគ៦
-
ជតាយុធ្វើមរណកាល
-
ព្រះរាមនិងព្រះលក្ស្មណ៍ធ្វើបុណ្យរំលាយសពបត្សា
-
ការប្រទះឃើញផ្កា កម្ទេចមាសនិងពេជ្រនាងសីតា
-
ការតាស់តឿនព្រះរាមកុំឲ្យកើតទុក្ខខ្លាំងពេក
-
ព្រះរាមនិងព្រះលក្ស្មណ៍បានជួបនិងយក្សរូបអាក្រក់
-
ព្រះអង្គទាំងពីរសម្រេចចិត្តសម្លាប់យក្សថាកព័ន្ធ
-
មានរូបមួយចេញពីអណ្តាតភ្លើងឲ្យព្រះអង្គទាំងពីរទៅរកសុគ្រីពនោះនឹងសម្រេចបំណង
-
ព្រះរាមជួបនឹងដូនជីព្រះនាមសពរី
-
សុគ្រីពជាស្តេចពានរដែលត្រូវពាលីជាបងបណ្តេញពីនគរ
-
ទំនាស់រវាងបងប្អូនពាលីនិងសុគ្រីព
-
សុគ្រីពទៅរស់នៅក្នុងព្រៃរឫស្សាមោក
-
ការភិតភ័យរបស់ពួកសុគ្រីពចំពោះពួកពាលី
-
ហនុមានជាសេនារបស់ពាលី
-
ហនុមានបានជូបព្រះរាមនិងព្រះលក្ស្មណ៍
-
ព្រះរាមនិងសុគ្រីចងសម្ព័ន្ធមេត្រីជាមួយគ្នា
-
ព្រះរាមជួយសុគ្រីពឲ្យឡើងសោយរាជ្យ
-
ការញាក់ភ្នែកឆ្វេងរបស់នាងសីតាតំណាងប្រផ្នូរល្អ
-
ការញាក់ភ្នែកឆ្វេងរបស់ក្រុងរាពណ៍តំណាងប្រផ្នូរអាក្រក់
-
ព្រះរាមនិទានរឿងពីសោកនាដកម្មឲ្យសុគ្រីពស្លាប់
-
សុគ្រីពរើសបានចង្រ្គង់ពេជ្ររបស់នាងសីតារួចប្រគល់ឲ្យព្រះរាម
-
សុគ្រីពដឹងពីទុក្ខសោករបស់ព្រះរាម
-
សុគ្រីពគិតថាសម្លាប់ពាលីនិងយកកិសិ្ពន្ធ្យនាគពីពាលី
-
សុគ្រីពមិនទាន់ដឹងពីឫទ្ធានុភាពរបស់ព្រះរាម
-
ព្រះរាមបង្ហាញអនុភាពរបស់ព្រះអង្គឲ្យសុគ្រីពមើលនិងបានទុកចិត្តលើព្រះអង្គ
-
សុគ្រីពបបួលពាលីឲ្យចេញមកប្រយុទ្ធគ្នា
-
ពាលីនិងសុគ្រីពវាយប្រយុទ្ធគ្នា
-
ព្រះរាមលាក់ខ្លួនពួនបាញ់ពាលីនៅក្បែរដើមឈើ
-
សុគ្រីពត្រូវពាលីវាយយ៉ាងដំណំ
-
សុគ្រីពបបួលពាលីប្រយុទ្ធម្តងទៀត
-
សុគ្រីពពាក់កម្រងផ្កាកុំឲ្យច្រឡំពាលី
-
មហេសីពាលីឈ្មោះតារាចេញអង្វរពាលីប៉ុន្តែពាលីមិនស្តាប់
-
ពាលីនិងសុគ្រីពប្រយុទ្ធគ្នាម្តងទៀត
-
ព្រះរាមបញ្ចូនសរទៅចំដើមទ្រូងពាលី
-
សុគ្រីពកែនទ័ពស្វាថ្វាយព្រះរាម
-
ការចេញដំណើរទៅរកនាងសីតា
-
ហនុមានជួបនឹងសម្បាតិប្រាប់ថានាងសីតាឃុំនៅក្នុងប្រាសាទមួយនៅកោះលង្កា។
ដោយសារសម្បាតិនិយាយប្រាប់
កងទព័ពពានរ ដែលដឹកនាំដោយហនុមាន បានដឹពី
ទីកនែ្លង
ដែលព្រះនាងសីតាកំពង់គង់នៅ គឺកោះលង្ការ ហើយត្រូវឆ្លងសមុទ្រចម្ងាយ ១០០យោជន៍ ទើបទៅដល់
។ ប៉ុនែ្តគ្រាន់តែបាដំណឹងប៉ុណោ្ណះ ហនុមានមិនទាន់ទៅរាយការណ៍ប្រាប់សុគ្រីពភ្លាមៗទេ ។
គេគិតថា ត្រូវតែទៅយកការណ៍ ឲ្យបានជាក់ច្បាស់ប្រាកដនឹងភែ្នកសិន ។ ពួកពានរត្រូវប្រឈមនឹងការឆ្លងសមុទ្រទៅកាន់កោះលង្ការ
។ អង្គទសររកអ្នកណាដែលអាចហោះឆ្លងសមុទ្របាន ។ ជម្ពាវ័នយល់ឃើញថា
ក្នុងចំណោមពានរទាំងអស់ មានតែហនុមានមា្នក់ប៉ុណ្ណោះទេ ដែលអាចបំពេញភារកិច្ចនេះបាន ។
ពេលហោះនៅពីលើសមុទ្រ
ហនុមានបានជួបឧបស័គ្គជាច្រើនប៉ុនែ្ត វាអាចដោះស្រាយបានស្រួល ។
លុះបានចូលទៅដល់ក្រុងលង្ការហើយ នៅវេលាពន់ព្រលប់
ហនុមានក៏ប្រែកាឡាខ្លួនទៅជាកូនស្វាតូចច្រមក់មួយប៉ិនកូនឆ្មារ
ដើម្បីចៀសវាការចាប់អារម្មណ៍ពីពួកយក្ស ។វាវារឡើងតាមមែលឈើ លាក់ខ្លួនស្លឹកស៊ុមទ្រុម
ខំប្រឹងសែ្វងរកព្រះនាង ។ វាដើររកនៅតាមគ្រប់ប្រាសាទទាំងអស់ តែមិនឃើញព្រះនាងសោះ ។
លុះអង្គុយសំកុកមើលចុះឡើងបន្តិចទៅវាក៏ឃើញកូនប្រាសាទមួយដ៏ល្អ
ដែលវាមិនទាន់បានពិនិត្យមើលនៅឡើយ ។ វាក៏ទៅពួនសម្ងំនៅលើដើមចម្ប៉ាមួយដើម
ហើយក៏ឃើញស្រីម្នាក់ដែលហាក់ដូចគ្នានឹងការពណ៌ប្រាប់វាអំពីព្រះនាងសីតា ។ វេលារំលងអាធ្រាត
ទៅហើយស្រាប់តែហនុមានឃើញក្រុងរាពណ៍ដើរចូលមក មានទាំងបរិវារស្រីប្រុសហែហមអមផង ។
ក្រុងរាពណ៌មកអង្វរសុំស្នេហ៍ពីព្រះនាងតែព្រះនាងប្រកែក ហើយដាក់បណ្តាសាថា
វានឹងត្រូវវិនាសអន្តរាយជាមួយនឹងទីក្រុងដ៏ល្អប្រណីតរបស់វាសារសររបស់ព្រះរាម ។
ថី្វបើព្រះនាងស្ថិតនៅសមុទ្រទុក្ខ សោយក្រយាមិនបានរហូតដល់ព្រះនាងស្គាំងស្គមយ៉ាងណាក្តី
ក៏ព្រះនាងនៅតែរក្សាសម្ជស្សស្រស់ផូរផង់បានដដែល
ហើយព្រះនាងអាចមានជីវិតបានក៏មកពីព្រះនាងនៅតែមានសង្ឃឹមថា
ព្រះស្វាមីនឹងយាងមករំដោះព្រះនាង និងកម្ទេចក្រុងរាពណ៌ នៅក្នុងថ្ងៃណាមួយ មិនខានឡើយ ។
បន្ទាប់ពីក្រុងរាពណ៌ត្រលប់ទៅវិញ
នាំទាំងការខកចិត្តទៅជាមួយផង
ព្រះនាងក៏ធ្លាក់ពីទឹកព្រះទ័យទៅក្នុងមហាសមុទ្រនៃសេក្តីអស់សអង្ឃឹមទៅវិញ ។
នេះគឺជាការខូចខាត ដែលបណ្តាមកពីការទន្ទឹងមើលផ្លូវព្រះស្វាមីចេះតែះូសបន្លាយទៅយូរពេក
ចំនែកឯក្រុងរាពណ៌វិញ វាចេះតែមករំខានព្រះនាង ជាមួយនឹងការប្រើពាក្យអង្វរករផង
គំរាមកំហែងផង និងបំភិតបំភ័យផង ។ នៅពេលនេះ ព្រះនាងទ្រុងព្រះតម្រិះថា
ត្រូវតែធើ្វអត្តឃាត ។
ហនុមានក៏រិះគិតរកមធ្យោបាយយ៉ាងណា
ដើម្បីនិយាយទៅរក ដោយឲ្យព្រះនាងជឿជាក់មកលើវាផង ។ វាក៏ចាប់ផើ្តមឧទានឡើង
ជាសំលែងចេញមកតិចៗ ល្មមព្រះនាងឭ
តែមួយអង្គឯងនូវរឿងរបស់ព្រះរាម
។ ព្រះនាងបានឭហើយ ក៏សម្លឹងរកមើលម្ជាស់សំឡែងប៉ុនែ្តរកមិនឃើញសោះ
ឃើញមានតែស្វាតូចមួយប៉ុណ្ណោះនីលើមែកចម្ប៉ា ។
ការបើហនុមានយល់ព្រះទ័យព្រះនាងហើយវាក៏និទានរឿងដដែលឡើងវិញ ដែលធើ្វឲ្យព្រះនាងទុកចិត្ត
និងជឿថាជាហនិមានជារាជទូត ដែលព្រះរាមបញ្ជូនមក ។ លុះមានការទុកចិត្តគ្នាទៅវិញទៅមកហើយ
ហនុមានក៏ថ្វាយទម្រង់មណីរត្នរបស់ព្រះរាម ចំពោះព្រះនាងហើយដើម្បី
ជាសក្ខីភាពនៃការបានជួបព្រះនាង នៅទីនេះ
ព្រះនាងក៏និទានប្រាប់ហនុមានវិញរឿងស្តីពីឆាកជីវិតដែល មានតែព្រះនាង
និងព្រះស្វាមីតែប៉ុណ្ណោះ ទើបអាចដឹងបាន ។
ហនុមានបានបញ្ជាក់ប្រាប់ព្រះនាងថា
ព្រះស្វាមីព្រះនាង នឹងយាងមកទីនេះផ្ទាល់ នឹងរំដោះយកព្រះនាងត្រលប់ទៅវិញ ដោយពិត ។
ដំណឹងធើ្វឲ្យព្រះនាងមានសង្ឃឹមឡើងវិញ ។
ចំនែកឯវិភេសន៍ដែលជាប្អូនរបស់ក្រុងរាពណ៌
វាតែងតែមានសេក្តីបារម្ភជានិច្ច ទៅលើការប្រព្រឹត្តអាក្រក់របស់ក្រុងរាពណ៌ ។
វាបានអង្វរក្រុងរាពណ៌ជាច្រើនលើកជាច្រើនសារណាស់មកហើយថា ឲ្យនាំព្រះនាងសីតាយកទៅថ្វាយព្រះរាមវិញ
ហើយសុំឲ្យព្រះរាមទ្រង់រាជទានទោសឲ្យទើបប្រសើរ
ព្រោះវិភេសន៍បានប្រមើលឃើញយ៉ាងច្បាស់ណាស់ថា ទីក្រុងលង្កា រាជ្យវង្សយក្យ
ព្រមទាំងប្រជានុរាស្រ្តយក្យផងនឹងត្រូវវិនាស អន្តរាយជាមិនខាន ដោយសាការប្រព្រឹត្ត
អនាចាររបស់ក្រុងរាពណ៌នេះ ។
មុននឹងចេញពីក្រុងលង្កាទៅវិញ
ហនុមានសម្រេចចិត្តថា ត្រូតែបន្សល់ទុកនូវស្លាកស្នាមខ្លះឲ្យសេ្តចយក្យឃើញ ។
ភ្លាមនោះ
ហនុមានក៏ចាប់ផ្តើមពង្រីកខ្លួនឲ្យជាស្វាដ៏ធំមួយរួចក៏ចាប់រុករានទន្រទានឧទ្យាននៃក្រុងលង្កា
ដោយដកដើមឈើ រំលំដើមឈើទាំងឡាយឲ្យដួលគរលើគ្នា មានទាំងផ្ទះសំបែង ស្រះទឹកកូនភ្នំក៏ត្រូវបាក់បែកនិងដួលរំលំដែរ
។ អសោកឧទ្យានមួយទាំងមូលត្រូវខូចខេ្ទចខ្ទីអស់ លើកលែងតែនៅម្តុំប្រាសាទ
ដែលព្រះនាងសីតាកំពង់គង់នៅ ។ សត្វចតុប្បាទ ទ្វេបានផ្អើរឆោឡោ
ឯពួកយក្យកំពុងនិទ្រាលក់ដូចគេងាប់ ក៏ភ្ញាក់ឡើងទាំងសើងមើងទាំងភិតភ័យជាខ្លាំង
ព្រោះមិនជាព្រឹត្តិការណ៍អ្វីកំពុងកើតឡើង ។
លុះបានបង្ករហេតុទាំងនេះរួចហើយ
ហនុមានក៏មកអង្គុយលើកំពែងប្រាសាទធ្វើព្រងើយ រងចាំមើលប្រតិកម្មតបតទៅលើការញុះញ់នេះ ។
ពួកយក្ខនីខ្លះរត៉ទៅប្រាប់ដំណឹងនេះដល់ក្រុងរាពណ៌ ។
ខ្លះសួរព្រះនាងសីតាពីប្រភពនៃស្វាដ៏ធំសម្បើមនេះ ប៉ុនែ្តត្រូវព្រះនាងបន្ទោសពួកយក្ខិនីទាំងនោះវិញថា
ពួកវានេះគួរតែដឹងខ្លួនឯងមិនត្រូវមកសួរព្រះនាងទេ
ព្រោះពួកវាជាអ្នកទទួលបន្ទុកផែ្នកសន្តិសុខ ។ នៅចំពោះក្រុងរាពណ៌
ពួកយក្ខិនីនាំគ្នាឆើ្លយយករួចខ្លួនដោយទម្លាក់កំហុសទៅលើព្រះនាង
ប៉ុណ្ណោះគឺមិនទទូលសារភាពពីការខ្វះសមត្ថភាព និងការធើ្វសប្រហែសរបស់ខ្លួនបន្តិចសោះឡើយ
។
ក្រុងរាពណ៌ខឹងខ្លាំងណាស់
នៅពេលដែសលឧទ្យានដ៏សែនប្រណីត ជាទីស្រលាញ់របស់វា
ត្រូវខូតខាតស្ទើរតែគ្មានសេសសល់បន្តិចណាសោះឡើយ ។ វាក៏បញ្ជាទៅពួកអង្គរក្ស
ឲ្យប្រដាប់ដោយអាវុធគ្រប់ដៃ ហើយប្រញាប់ចេញទៅចាប់ ឬ សម្លាប់សា្វដ៏ធំមហិមានោះឲ្យបាន ។
កងកម្លាំងប្រដាប់អាវុធដ៏ខ្លាំងក្លាមួយកង
ក៏ចាប់ផ្តើមនុវត្តបញ្ជានៃមហាក្សត្រិយ៍របស់ពួកគេ ដោយមានកាន់ ដាវ លំពែង ឆ្នូរ
ស្នានិងអាវុធផ្សេងៗទៀតជាច្រើន ហើយនាំគ្នាធ្វើព្យុហយាត្រាសំដៅទៅរកហនុមាន
ក្នងក្តីសង្ឃឹមថា និងទទួលជ័យជម្នះ ។
សង្ខេបភាគ៨
លុះកងទ័ពដើរទៅ
ឃើញហនុមានមានមាឌធំសម្បើមដូចច្នោះពូកគេក៏ត្រូវតែភ្ញាក់ក្រញាង
ទាំងបាត់ស្មារតីប្រយុទ្ធទៀតផង ។ ហនុមានចុះពីកំពែង ចាប់បានដំបងដែកមួយ
លោកចុះលោកឡើងក្រវីដំបងដែកបំបែកហ្វូងទ័ពយក្យមួយកងនេះ ដួលស្លាប់រេគ្មានសល់
រួចក៏ស្រែកជ័យឃោសថ្វាយព្រះរាម ។ ពួកយក្យភ័យ ផ្អើលឆោឡោ
នឹងសម្រែកគ្រហឹមឭដូចរន្ទះរបស់ហនុមាន ។ ក្រងរាពណ៌ស្ទើរតែមិនជឿថា
ស្វាមួយក្បាលនេះពូកែដល់ម្លឹងទេ ។
វាក៏បញ្ជាឧត្តមសេនីយ៍វាម្នាក់ឈ្មោះជម្ពុមាលីឲ្យនាំទ័ពទៅចាន់ហនុមានមកធ្វើទោស ។
ជម្ពុមាលីក៏រៀបចំខ្លួនដោយពាក់អាវក្រោះ ពាកើខែល ព្រមទាំងកាន់ឆ្នូ
នឹងស្ពាយបំពង់ព្រូញមានព្រួញជាច្រើន ។ វានាំកងទ័ពជាឆ្មាំយានប្រាសាទចេញទៅសមុទ្រសំដៅទៅរកហនុមាន
ប៉ុនែ្តហនុមានសម្លាប់អស់ទៀត ។
ក្រុងរាពណ៌ខឹងណាស់
ក៏បញ្ជាឲ្យមេទ័ប្រាំនាក់ចេញទៅប្រយិទ្ធភ្លាម ។ ហនុមានក៏សម្លាប់មេទ័ពទាំងប្រាំនោះទៀត
។ មេទ័ពម្នាក់ទៀតឈោ្មះអ័ក្ស ជាកូនរបស់ក្រុងរាពណ៌ ត្រូវបិតាវាព្រមឲ្យទៅម្តង ។ មេទ័ពកេ្មងខ្ចីនេះប្រយុទ្ធយ៉ាងអង់អាច
វាបញ្ជូនសរដូចគ្រាប់ភ្លៀងសំខ្លួនព្រះមារុតី ប៉ុនែ្តព្រះមារុតីអាចគេចពីសរទាំងនោះបាន
រួចរំលៀកខ្លួនទៅកាច់កម្ទេចរថចម្បាំងរបស់កូនស្តេចយក្សនេះជាបំនែកតូចៗ ។
អ័ក្សក៏ត្រូវប្រយុទ្ធខ្លួនទល់នឹងខ្លួនជាមួយហនុមានរួចក៏ត្រូវហនុមានវាបំបាក់ឆ្អឹងឆ្អែងខ្ទេចដល់នូវមរណភាព
។
ក្រុងរាពណ៌ខឹងច្រលោត
ធ្លាក់ទឹកចិត្តបន្តិចដែរ ។ ប៉ុនែ្តដើម្បីកុំឲ្យខ្មាស់គេ
វាក៏ឲ្យហៅឥន្រ្ទជិតជាកូនវាម្នាក់ទៀត ដែលមានអាវុធឈោ្មះព្រហ្មាស្រ្ត
ឲ្យចេញទៅទទូលច្បាំងម្តង ទាំងមានសេចក្តីសង្ឃឹមទាំងមុតមាំផងថា
ជាមួយនិងអាវុធរបស់ព្រហ្មនេះ ឥន្រ្ទជិតនិងយកជ័យជម្នះបាន ការប្រយុទ្ធគ្នារវាងហនុមាន
និងឥន្រ្ទជិតមានភាពបឹងរឹងរូសដូចគ្នា ។
ដោយឥន្តទជិតយល់ច្បាស់ថាអាវុធធម្មតាមិនអាចឈ្នះហនុមានបានទេ
វាក៏បញ្ជូនសរព្រហ្មាស្រ្តទីរុំខ្លួនហនុមានជាប់ ធ្វើឲ្យហនុមានធ្លាក់មកដីភ្លាម
រើលែងរួច ។ ប៉ុន្តែហនុមានក៏បានទទូលពីព្រះព្រហ្មនិងអាថ៌កំបាំងរបស់អាវុធនោះដែរ គឺវាមានឥទ្ធិពលតែ១២នាទីតែប៉ុណោ្ណះ
ពួកយក្សឃើញហនុមានជាប ក៏កើតសេក្តីរីករាយជាពន្ធពេក ខ្លះនាំគ្នារាំ
ខ្លះទៀតដោយពុំបានជាដឹង ក៏យកខ្សែធ្វើពីក្រចៅទៅចងបន្ថែម ដែលជាការខុសប្រណម
រកតែឥន្រ្ទជិតប្រាប់ផងក៏មិនទាន់ ។ តាមពិតហនុមានអាចស្រាយចំណងបានដោយងាយ
ប៉ុនែ្តវាគិតថា ត្រូវតែឆ្លៀតយកឳកាសដ៏ល្អនេះ ដើម្បីឲ្យេជួបពិភាក្សា
ជាមួយក្រុងរាពណ៌វិញ ។
ហនុមានក៏បណ្តោយខ្លួនឲ្យគេអូស
ទាំងនៅជាប់ចំណង យកទៅដាក់ក្តីចំពោះមុខក្រុងរាពណ៌ ។ វាទទូលរងនូវការជេស្តី
ទាត់ធាក់តាមអំពើចិត្ត ។ វាឃើញសេ្តចយក្សពាក់គឿងអលង្ការដ៏ល្អៗ និងមានតម្លៃដ៏ខ្ពស់ៗ
សក្តិសមនឹនងខ្លួនវាជាស្តេចមានមហិទ្ធិឬទ្ធិមែន ។ បន្ទាប
ហនុមានប្រាប់ថា
ខ្លួនវាជារាជទូតរបស់ព្រះបាទសុគ្រីព
ក្រុងរាពណ៌ដែលកំត្រូវភ្លើងកំហឹងឆាបឆេះយ៉ាងខ្លាំងនោះ ក៏បញ្ជាឲ្យគេសម្លាប់ហនុមានចោល
។ ប៉ុន្តែបញ្ជានេះត្រូវវិចភេសន៍ជំទាស់ ព្រោះជាការខុសនិងច្បាប់ជាធរមាន
ដែលថាគេមិនត្រូវសម្លាប់ទូតទេ ។ ដូច្នោះក្រុងបររាពណ៌បញ្ជាឲ្យដាក់ទណ្ឌកម្មហនុមាន
ដោយឲ្យគេយកក្រណាត់ចាស់ជ្រលក់ប្រេងមករុំកន្ទុយហនុមាន ហើយដុតឲ្យឆេះ ។
ហនុមានបានឱកាសហោះឡើងរួចទម្លាក់ភ្លើងដាកើលើប្រាសាទនានានៃក្រុងលង្កា
ធ្វើឲ្យទីក្រុងដ៏ល្អត្រកាលនោះ ត្រូវអគ្គីភ័យត្របាក់ ស្ទើតែគ្មានសេះសល់អ្វីទាំងអស់
។ ព្រះនាងសីតាកាលបើឭយក្ខិនីប្រាប់ថាហនុមានត្រូវគេធ្វើបាប ដោយដុតកន្ទុយនោះ
ក៏ខំបែរបន់ព្រះអគ្គិឲ្យជួយកុំឲ្យភ្លើងរលាកកន្ទុយហនុមានឡើយ ។
នៅពេលដែលភ្លើងកំពុងឆេះក្រុងលង្កា
ហនុមានក៏ឡើងទៅលើកំពូលភ្នំត្រីកូត អង្គុយមើលភ្លើងឆេះធ្វើព្រងើយ ។
មួយសន្ទុះក្រោយមកស្រាប់តែវាភ្លាត់មាត់ស្រែកតែម្នាក់ឯងថា ខ្លួនវានេះចំជាភើ្លមែន
ព្រោះវាធ្វើអ្វីៗតាមកំហឹង ដែលនាំឲ្យព្រះនាងសីតា ទ្រង់សោយព្រះវិលាល័យនៅក្នុងអគ្គីភ័យនោះដែរ
។ ប៉ុន្តែអារម្មណ៍សៅហ្មងរបស់វាបានធូរស្រាលវិញ នៅពេលបានឭពួកទេវព្តាកោតសរសើរស្នាដៃដ៏អស្ចារ្យរបស់វា
ហើងថា ភ្លើងពុំមានឆេះអសោកឧទ្យានបន្តិចណាឡើយ ។ មុននឹងចាកចេញពីក្រុងលង្កា
ហនុមានទៅកាន់អាសោកឧទ្យានម្តងទៀត ដើម្បីទៅជួបព្រះនាងសីតា និងមើលឲ្យដឹងប្រាកដ
ទាំងព្រះនាងទាំងហនុមាន សុទ្ធតែរួចផុតពីអគ្គីភ័យ
។
លុះហនុមានត្រលប់ទៅដល់ត្រើយម្ខាងនោះវិញ
ជម្ពាវ័នដែលកំពុងរង់ចាំដំណឹងយ៉ាងអន្ទះសា
ក៏សុំឲ្យហនុមានរាយការណ៍ពីលទ្ធផលនៃបេសកម្មដ៏សែនលំបាកនោះជូនកងទ័ពទាំងអស់នោះស្តាប់ ។
ពួកពានររិករាយណាស់នឹងជោកជ័យរបស់គេ ។
ពួកពានរនាំគ្នាគិតថាត្រូរតែសម្លាប់ក្រុងរាពណ៌ឲ្យហើយតែម្តងទៅ ។
ប៉ុន្តែយោបល់នេះត្រូវជម្ពាវ័នជំទាស់មិនទាន់ឲ្យធ្វើ
គឺរងចាំរាជបញ្ជាពីព្រះមហាក្សត្រិយ៍សិន ។ ពួកគេក៏ប្រញាប់ទៅកាន់កិស្កិន្ធ្យនគរវិញ ។
លុះទៅដល់ហើយពួកពានរមិនទាន់ចូលទៅគាល់ មហាក្សត្រិយ៍ភ្លាមទេ
តែគេបែរជានាំគ្នាទៅកាន់ឧទ្យានបេះផ្លែឈើ និងទឹកឃ្មុំ តាមតែចិត្តគេនឹកចង់ ។
ទធិមុខ ជាមារបស់សុគ្រីព
ប្រឹងឃាត់យ៉ាងណាក៏ហនុមានមិនស្តាប់ ។ ទធិមុខក៏នាំដំណឹងទៅទូលសុគ្រីព ។
សុគ្រីពបានស្តាប់ហើយក៏យល់ភ្លាមថា
ក្រុមរបស់ហនុមានបានទទួលជោគជ័យក្នុងការស្វែងរកពត៌មានពីព្រះនាងសីតា ។
សុគ្រីពក៏ចាប់ទធិមុខឲ្យទៅអញ្ជើញពានរទាំងនោះមកគាល់ជាប្រញាប់ ។
នៅពេលនេះទធិមុខក៏ប្រែទឹកមិខជាញញឹមញញែម និងរូសរាយរាក់ទាក់ទៅក្រុងហនុមានវិញ ។
កាលបើដំណឹងច្បាស់ត្រូវបានទទួលហើយ
ព្រះរាម ព្រះលក្ស្មណ៍ សុគ្រីព និងហនុមាន ក៏ចាប់ផ្តើមឲ្យប្រមូលកងទ័ពពានរ
និងប្រញាប់ចេញដំណើរទៅ ។ គឺជាដំណឹងដល់សែនឆ្ងាយ ប៉ុន្តែម្នាក់ៗមានសេក្តីសប្បាយរីលរាយជាពនើពេក
។ ពានរខ្លះរីករាយសែនព្រះរាជបុត្រខ្លះបេះផ្លែឈើមកថ្វាយព្រះអង្គ ខ្លះច្រៀង ខ្លះរាំ
ជាការកំសាន្តលេង ។ ប៉ុន្តែពួកគរច្រៀងវាយ៉ាយដាច់ខាត
មិនធ្វើឲ្យមានការប៉ះពាល់ទ្រព្យសម្បត្តិ រឺកម្មសិទ្ធិរបស់ប្រជាជនឡើយ ។
ប៉ុន្មានថ្ងៃក្រោយមក ក្បួនទ័ពក៏បានទៅដល់ភ្នំនមហិន្រ្ទា
ជាទីដែលកងទ័ពបោះជំរំជាបណ្តុះអាសន្ន រងចាំពេលឆ្លងកាន់កោះលង្កា ។
ដើម្បីបញ្ជូនកងទ័ពទៅបាន គេត្រូវសង់ស្ពានបណ្តែតទឹកមួយដ៏វែងគឺចម្ងាយ ១០០ យោជន៍
ក្រោយមកការដឹកនាំរបស់ខុលនីល និងហនុមាន ដោយមានទេវតាសមុទ្រជួយផង
ស្ពានថ្មនោះក៏ត្រូវបានសង់រួចជាស្រេច ក្នុងរយះពេលមិនដល់មួយខែផង ។
ពេលនោះនៅក្រុងលង្កា
ក្រុងរាពណ៌តែងកោះប្រជុំគណៈរដ្ឋមន្រីជាញឹកញាប់
ដើម្បីទប់ទល់និងព្រឹត្តិការណ៍អាក្រក់ជាយថាហេតុ ។
តាមពិតទៅក្រុងរាពណ៌កំពុងតែព្រួយបារម្ភណាស់ ។ ដោយមិនដឹងគិតដូចម្តេច វាគិតតែពីកោះប្រជុំ
លើលរឿងដដែលៗមិនចេះចប់គឺ ករណីមិនព្រមបញ្ជូនព្រះនាងសីតាថ្វាយព្រះរាមវិញ
និងលើលសរសើរពីខ្លួនវា ដោយមានបរិវាឡេមឡឺមភាគច្រើនចាំតែជួយបន្ទរ ទទួលបញ្ជា
និងបញ្ជោរវាផង ។
ពួកអែបអបទាណងនោះទៅជាធ្វើឲ្យក្រុងរាពណ៌មានមហិច្ឆតាឡើងបាត់អស់ការពិចារណាលែងស្តាប់យោបល់ល្អរបស់មន្រីស្មោះត្រង់
។ កុម្ភកាណ៌ក៏ជាអ្នកជំទាស់នឹងអំពើរបស់ក្រុងរាពណ៌ជាបងរបស់ខ្លួនដែរ
ប៉ុន្តែក្រុងរាពណ៌ព្រមតាម កុម្ភកាណ៌ក៏ត្រូវបង្ខំចិត្តតាមបងរបស់ខ្លួនវិញទៅ ។
ក្នងងចំនោមរាជវង្សានុវង្ស មានតែវិភេសន៍ម្នាក់គក់
ដែលប្រឆាំងនឹងបងរបស់ខ្លួនខ្លាំងក្លាជាងគេ
រហូតដល់ក្រុងរាពណ៌អត់ទ្រាំពុំបានក៏ចោទប្រកាន់ថា វិភេសន៍នេះជាអ្នកដែលចង់ដណ្តើមរាជ្យ
ជាអ្នកកាន់ជើងសត្រូវនិងជាអ្នកមើលងាយសេ្តចដែលត្រូវជាបងប្អូនបង្កើតរបស់ខ្លួនផង
ហើយក៏ជាជេរដៀលត្មះវិភេសន៍យ៉ាងខ្លាំងនៅចំពោះមុខអង្គប្រជុំ ។ បន្ទាប់ពីនោះមក
វិភេសន៍យល់ថា វានឹងអស់កន្លែងទៅទៀតហើយ ។ វាក៏ចាកចេញពីក្រុងលង្កា
ជាមួយមន្រីស្មោះត្រង់នឹងវាបួននាក់ទៀត ហោះសំដៅទៅរកជំរំរបស់ពានរនៅឯភ្នំហិន្រ្ទានោះទៅ
។
ពួកពានរមានការសង្ស័យណាស់
ក្នុងពេលដែលឃើញយក្សទាំងប្រាំនាក់ហោះមក ។
គេបញ្ជាឲ្យយក្សទាណងនោះនៅមួយកន្លែងសិនរងចាំគេទៅរាការណ៍ប្រាប់សុគ្រីព និងព្រះរាម ។
ពានរថ្វាយយោបល់យ៉ាយសមរម្យជាច្រើន ដូចជាថា វិភេសន៍ជាប្អូនបង្កើតរបស់ក្រុងរាពណ៍ តើគេមានទំនាក់អីក៏ភ្លាមៗម្លះ
ជាដើម ។សុគ្រីពក៏ដូចពានរឯទៀតៗដែរ ។ ហនុមានក៏មិនឃើញអ្វីជាអាក្រក់ពីវិភេសន៍ដែរ
ដោយវាសំអាងទៅលើទឹកមុខរបស់យក្សទាំងប្រាំនោះគឺ “ទឺមុខជាកញ្ជាក់ឆ្លុះនៃទឺកចិត្ត”។ ប៉ុន្តែបញ្ហាទាំងនោះត្រូវបានព្រះរាមអាកាត់
ដោយទ្រង់បញ្ជាក់ថា “ បើគេមកសុំចុះចូលជាមួយយើង
ការសម្លឹងចាំតែរកកំហុសរបស់គេនឹងធ្វើឲ្យគេខ្លាចយើងទៅវិញទេ” ។ ព្រះអង្គទ្រង់ប្រទានព្រះយោបល់ថា
មកសុំចុះចូលនេះពិតជាឱកាសល្អ
ព្រោះវិភេសន៍ច្បាស់ជាមានទំនាស់ជាមួយបងវាមែនហើយទើបបានជាវាមកសុំឲ្យព្រះអង្គជួយ ។
ព្រះអង្គមានជំនឿថា ជាធម្មតាពួកក្សត្រិយ៍ច្រើនតែមិនទុកចិត្តគ្នារវាងបងប្អូនបង្កើត
អំពីរាជ្យសម្បត្តិឬរវាងសេ្តចជិតខាងគ្នា ។ ព្រះរាមយល់ទៀតថា នៅក្រុងលង្កា
ពិតជាមានទំនាស់គ្នាហើយ ។ឯការដែលវិភេសន៍មកសុំឲ្យព្រះអង្គជួយនេះ គឺគ្មានអ្វីខុសទេ
ពីព្រោះព្រះរាមក្តី សុគ្រីពក្តី ពុំមានចង់បាននគរលង្កាទេ បន្ទាប់ទទួលពីជ័យជម្នះ ។
ម្យ៉ាងទៀតបើមានជនណាម្នាក់មកសុំជ្រកកោនជាមួយព្រះអង្គ
បើតាមសីលធម៌ប្រចាំជីវិតព្រះអង្គនោះព្រះអង្គមិនដែលបណ្តេញគេឲ្យទៅវិញទេ
ហើយបើព្រះអង្គធ្វើគុណគេតែបែរជាបានទោសវិញ ក៏ព្រះអង្គមិនតូចព្រះទ័យដែរ ។
សុគ្រីពស្តាប់ឮដូចច្នោះហើយ វាមានអារម្មណ៍កើតសរសើរព្រះរាមយ៉ាងខ្លាំង
។ព្រះរាមអនុញ្ញាតឲ្យសុគ្រីពទៅនាំវិភេសន៍មកគាល់ព្រះអង្គ ។
សង្ខេបភាគ៩
ក្នុងគ្រាមួយក្រុងរាពណ៍បានប្រព្រឹត្តអំពើផ្តេសផ្តាសមួយ
គឺវាបានបញ្ជូនចារបុរសរបស់វាម្នាក់ឈោ្មះសុកាឲ្យទៅបញ្ជុះបញ្ជូលឲ្យកើតចិត្តក្បត់ព្រះរាម
។ សុកាជាចារបុរសក៏ក្លែងខ្លួន ចេញដំណើរទៅលួងលោមសិគ្រីព ដោយប្រើភាសាកាទូតយ៉ាយផ្អែមល្ហែម
រួចសុំឲ្យសុគ្រីពត្រឡប់ទៅកាន់កិស្កិន្ធ្យបុរីវិញ គឺឲ្យលែងទៅជួយយកអាសាព្រះរាម ។
ប៉ុន្តែការនិយាយបញ្ជុះបញ្ជូលនោះត្រូវបានសុគ្រីពច្រានចោល និងដៀលត្នះឲ្យយ៉ាងច្រើន
ព្រកទាំងផ្តាំផ្ញើរការព្រមានចំពោះក្រុងរាពណ៍ តាមរយះចារបុរសនោះផង ។ កងទ័ពពានរខឹងណាស់ក៏ចាប់វាទុក
ហើយប្រើដៃក្តៅទៅលើវា តែត្រូវព្រះរាមធ្វើអន្តរាគមន៍ទានើអនុញ្ញាតឲ្យវាត្រឡប់ទៅវិញ
ដោយសេរី ។
ក្រោយនោះបន្តិច
ព្រះរាមក៏លើកវិភេសន៍ឲ្យធ្វើជាស្តេចកោះលង្កា ។ បន្ទាប់មក
ក្សត្រិយ៍ទាំងអស់ក៏ពិភាក្សាគ្នាពីបញ្ហាឆ្លងកាត់សមុទ្រ ដោយចាប់ផ្តើមបួងសួងចំពោះទេវព្តាសមុទ្រ
។ ព្រះរាមជាអ្នកទទួលបន្ទុប់ធ្វើការនេះ ។ ទ្រង់តាំងអធិដ្ឋានអស់រយៈពេលបីថ្ងៃ
ប៉ុន្តែពុំមានបានផលអ្វីទាំងអស់ ។ ព្រះអង្គទ្រង់ព្រះពិរោធណាស់
ទ្រង់ហៀបនឹងផ្លែងសរទម្លុះចំកណ្តាមហាសាគរនោះទៅហើយ ប៉ុន្តែទេវព្តាសមុទ្រដឹងទាន់
ក៏ផុសចេញមក ហើយអង្វរព្រះអង្គ ដោយថ្វាយយោបល់ថាឲ្យព្រះអង្គកសាងផ្លូវកាត់សមុទ្រមួយធ្វើពីថ្ម
និងដើមឈើ។ ទេព្តានោះនិងជួយសម្រួលក្នុងការដាក់ដុំថ្ម និងដើមឈើឲ្យចំកន្លែង ។
ខុននីល និងហនុមាន
ជាអ្នកជំនាញខាងការកសាងផ្លូវបណ្តែតទឹកនោះភ្លាម ។ ការងារដល់ស្រុះគ្នា មិនយូរប៉ុន្មាន
ក៏បានរួចរាល់ជាស្ថាពរ ។កងទ័ពពានរធ្វើដំណើរតាមផ្លូវនេះទៅកាន់ក្រុងលង្កា
ក្នុងក្តីរីករាយលាយជាមួយនឹងសេក្តីសង្ឃឹម ។
នៅឯក្រុងលង្កា
មាល្យវានជាជីតារបស់ក្រុងរាពណ៍ខំនិយាយបញ្ជុះបញ្ជូលក្រុងរាពណ៍
ឲ្យយកចិត្តទុកដាក់ទៅលើអំពើឆ្គាំងឆ្គងរបស់វាឲ្យបញ្ជូនព្រះនាងសីតាទៅព្រះរាមវិញ
បើមិនដូចចោ្នះទេ រស្មីនៃភាពរុងរឿង ឧតុង្តុឧត្តមរបស់វា នឹងត្រូវអាប់ឱនទៅវិញ ។
ប៉ុន្តែការប៉ុនប៉ងនេះត្រូវបានទទួលការស្តីបន្តោសក្រុងរាពណ៍ ។
បន្ទាប់មកក្រុងរាពណ៍ក៏រៀបចំចាត់ចែងទ័ពឲ្យរក្សាការពារ នៅគ្រប់ទិសទាំងបួន និងមេទ័ពខ្លាំងពូកែម្នាក់ឲ្យការពាររាជធានី
។ លុះវាបានរៀបចំកងទ័ពរួចអស់ហើយ ក្រុងរាពណ៍កំរើកចិត្តជាខ្លាំង
ព្រោះវាយល់យ៉ាងច្បាស់ថា វានឹងទទទួលជ័យជម្នះ ។ ចំណែកឯព្រះរាម
និងសុគ្រីពក៏ទ្រង់ចាត់ចែងទ័ពពានរ និងខ្លាឃ្នុំឲ្យចាំវាយលុកទៅលើទ័ពយក្សដែរ ។
ព្រះរាមទ្រង់ចាត់តាំងអង្គឲ្យធ្វើជារាជទូត
នាំព្រះរាជសារទៅប្រាប់ក្រុងរាពណ៍ថា ព្រះត្រូវការប្រកាសសង្រ្គាម ត្រូវការប្រល័យជីវិតក្រុងរាពណ៍
បើក្រុងរាពណ៍មិនព្រមប្រគល់ព្រះនាងសីតាថ្វាយព្រពអង្គវិញទេ ។
អង្គក៏នាំសារនោះទៅប្រាប់ក្រុងរាពណ៍ ថែមទាំងបានអុកឡុកក្រុងលង្កា
ដោយធាក់បំបាក់កំពូលប្រាសាទដ៏ល្អប្រណីតមួយធ្វើឲ្យក្រុងរាពណ៍ធ្លាក់ទឹកចិត្តមិនតិចឡើយ
។
សុកាដែលនៅច្រាបជាន់មិនទាន់បាត់
បានលើកសម្នើសុំឲ្យក្រុងរាពណ៍បញ្ជូនព្រះនាងសីតាទៅថ្វាយព្រះរាមវិញ
ប៉ុន្តែត្រូវក្រុងរាពណ៍ស្តីបន្តោសទាំងប្រើពាក្យផ្ចាញ់ផ្ចាលឲ្យផង ។
ក្រុងរាពណ៍ចាត់សេនាបតីពីរនាក់ឲ្យក្លែងខ្លួនធ្វើជាចារបុរស ទៅសើបការណ៍ពីស្ថានភាពកងទ័ពរបស់ព្រះរាម
ប៉ុន្តែត្រូវវិភេសន៍ស្គាល់ល្បិច ហើយក៏ចាប់វាចងជាប់រួចយកទីកាត់ក្តីនៅចំពោះព្រះភ័ក្រ្តព្រះរាម
។ ព្រះរាមឲ្យគេស្រាយចំណង ហើយនាំឲ្យមើលកងទ័ពស្វានិងខ្លាឃ្មុំតាមចិត្តវាចង់
បន្ទាប់មកព្រះអង្គក៏ព្រមានក្រុងរាពណ៍តាមរយៈសេនាពីរនាក់នេះ
ពីជោគជ័យរបស់ព្រះអង្គទៅលើពួកយក្ស ។ លុះចារបុរសទាំងពីរត្រឡប់ទៅវិញ វាចេះតែនិយាយអួតសរសើរពីកម្លាំងកងទ័ពរបស់ព្រះរាម
។ ការនិយាយបែបនេះធ្វើឲ្យភ្លើងកំហឹងក្រុងរាពណ៍កាន់តែឆេះខ្លាំងឡើងៗ ។
វាបានហៅមហារីឲ្យធ្វើក្បាលក្លេងក្លាយមួយដូចព្រះសិររបស់ព្រះរាមបេះបិទ
យកទៅបង្ហាញព្រះនាងសីតា
ធ្វើឲ្យព្រះនាងទួញសោកក្នុងក្តីអស់សង្ឃឹមយ៉ាងខ្លាំងប៉ុន្តែត្រូវបាននាង សារាំជាយក្ខិនីមានស្វាមីភក្តីចំពោះព្រះនាង
ទូលថាក្បាលក្លែងក្លាយ ។ ព្រមពេលជាមួយគ្នានេះព្រះនាងស្រាប់តែបានឭសឡេងស្គរ
និងសឡេងត្រែរបស់ពួកយក្ស បន្លឺឡើង ។ ព្រះនាងរីករាយណាស់
ព្រោះព្រះនាងយល់ថាសេក្តៅស្លាប់កំពុងខិតចូលមករកក្រុងរាពណ៍ហើយ ។
កងទ័ពពានរបានមកឡោមព័ទ្ធក្រុងលង្កាជុំជិត
។ ក្រោយពីបានទទួលបញ្ជាភ្លាម កងទ័ពពានរក៏រត់សំដៅទៅកាន់ក្រុងលង្កា ។
ពួកពានរនាំគ្នាប្រមៀលដុំថ្មទៅបុកទម្លាយបន្ទាយ ខ្លះទៀតដកដើមឈើក្រវែងទៅលើពួកយក្ស ។
ទាំងខាងស្លាប់ដូចគ្នា ។ នៅមានការប្រយុទ្ធតទល់ជាគូរៗ គឺអង្គឥន្រ្ទជិត
ប្រជង្ឃជាមួយសម្បាតិជាមួយនិកុម្ភៈ ព្រលក្ស្មណ៍ជាមួយវិរូបក្សា ជាដើម
ដោយមានការវាយតប់គ្នាទៅវិទៅមក ។ ព្រះរាមបាញ់ពលយក្សស្លាប់អស់ជាច្រើនពាន់នាក់ ។
ឃើញតប់របស់ព្រះរាមខ្លាំងដូចច្នោះ
ឥន្រ្ទជិតចាប់បំបាំងខ្លួនហើយក៏ចាប់សំដៅទៅរកព្រះរាមនិងព្រះលក្ស្មណ៍
ធ្វើឲ្យក្សត្រិយ៍ទាំងពីរព្រះពិបាកគេចជាពន់ពេក ។ ទីបំផុតឥន្រ្ទជិតក៏ផ្លែងសរដ៏ខ្លាំងពូកែមួយ
ឈ្មោះថា “សរនាគបាស”
ដែលមានលក្ខណៈដូចពស់វែកឲ្យទៅរួមរឹតព្រះរាម និងព្រះលក្ស្មណ៍ជាប់ រករើព្រះអង្គផងក៏មិនរួច
។
ឥន្រ្ទជិតមានមោទនភាព
ក៏ទៅប្រាប់ក្រុងរាពណ៍ភញភ្លាម
ពីជ័យជម្នះរបេព្រះធ្លាក់នៅក្នុងសេក្តីទក្ខសោកនិងសេក្តីអស់សង្ឃឹមជាទាំងស្រុង ។ គ្រោះថ្នាក់នេះធ្វើឲ្យកងពលស្វា
និងខ្លាឃ្មុំខូចសតិអារម្មណ៍ អស់ទឹកចិត្តនិងប្រយុទ្ធតទៅទៀត ។
សុសេនាកំពុងតែគិតថា
ត្រូវឲ្យហនុមានទីយករុក្ខជាតិឱសថមកព្យាបាលព្រះអង្គ ។ ប៉ន្តែភ្លាមនោះស្រាប់តែគ្រុឌហោះមកដល់ល្មម
ធ្វើឲ្យឥន្រ្ទជិតភ័យខ្លាចយ៉ាងខ្លាំង ។ សេនាគបាសឃើញគ្រុឌសាបពិស
ឯពស់វែកសិល្ប៍ក៏រលាយអស់ទៅ ។ ព្រះរាមនិងព្រះលក្ស្មណ៍ក៏បានដឹងព្រះកាយ
និងមានព្រះកាយដូចពលធម្មតាឡើងវិញ ហើយក៏ទ្រង់រៀបចំប្រយុទ្ធជាបន្តទៀត ។
ក្រុងរាពណ៍ឆ្ថល់ណាស់
ហេតុអ្វីក៏ពួកស្វាដែលត្រូវកាន់ទុក្ខនាយរបស់ខ្លួន បែរជានាំគ្នាស្រែកហ៊ោ សប្បាយទៅវិញ
។ លុះវាទទួលដំណឹងថា ក្សត្រិយ៍ទាំងពីរព្រះអង្គមិនសោយទីវង្គតទេ
ព្រះក៏បញ្ជោរមេទ័ពពានរសម្លាប់ទៅ បន្ទាប់មកគឺអម្ប័ន ដែលជាមេទ័ពដ៏ខ្លាំង
និងប៉ិនប្រសប់ណាស់ដែរ ប៉ុន្តែវាត្រូវហនុមានគប់និងដើមឈើស្លាប់ទៀត ។
បន្ទាប់ពីបរាជ័យផ្ទួនៗនេះ
ក្រុងរាពណ៍ក៏បញ្ជូនមេទ័ពដ៏ខ្លាំងពូកែម្នាក់ទៀតឈ្មោះព្រះហត្ត ជាមួយមេទ័ពរងខ្លះទៀត
មានរន្តកៈមហានាទ កុម្ភហនុ ជាដើម្បី ឲ្យទៅប្រឈមជាមួយមេទ័ពពានរ ទួរមុខ ជម្ពាវ័ន
ជាដើម ហើយត្រូវទ័ពពានរសម្លាប់ទាំងអស់ ។
ក្រុងរាពណ៍ខឹងខ្លាំងណាស់ក៏ដឹកនាំទ័ពដោយខ្លួនឯងជាមួយមេទ័ពដ៏សំខាន់ៗទៀតៗ
។ក្រុងរាពណ៍នាំទ័ពវាយសន្ធាប់ទៅមុខយ៉ាងខ្លាំងប៉ុន្តែត្រូវខុននីលស្ទុះទៅតតាំងជាមួយ
ហើយត្រូវនឹងសរអគ្គីរបស់ក្រុងរាពណ៍រលំដួលទៅ ។
ហនុមានឃើញហើយក៏ស្ទុះទៅប្រយុទ្ធម្តងទៀតតទល់គ្នាជាមួយក្រុងរាពណ៍
ហើយត្រូវក្រុងរាពណ៍វាយដួល
តែត្រូវបានហនុមានទៅជួយរំដោះយកមកវិញបានរួចយកមកថ្វាយព្រះរាមវិញ ។
បន្ទាប់មក
ហនុមានបញ្ជិះព្រះរាមសំដៅទៅវាយក្រុងរាពណ៍ ។
ព្រះអង្គបានបាញ់កម្ទេចមកុដរបស់ព្រះរាពណ៍ខូចអស់ ទាំងធ្វើឲ្យសេ្តចយក្សនេះរបួសយ៉ាងដំណំ
។ ព្រះរាមមិនសម្លាប់វាទេ តែព្រះអង្គសរសើរថ្វីដៃរបស់វា ហើយបង្គាប់ឲ្យវាទៅសំរាកសិនទៅ
។
ក្រុងរាពណ៍កើតក្តីអាម៉ាសជាពន់ពេកនិងបរាជ័យផ្ទាល់ខ្ឡួនវា
។ វាអោយគេដាស់កុម្ភកណ៍ ជាប្អូនរបស់វាឡើង ដែលទើបនឹងដេកតែ៩ថ្ងៃប៉ុណ្ណោះ ។
ជាលទ្ធផលនៃបណ្តាសារបស់ព្រះព្រហ្ម វាត្រូវដេក៦ខែទើបក្រោកម្តង ។
គេត្រូវប្រើពេលយ៉ាងយូរ និងមានកាលំបាកបំផុតទម្រាំដាស់កុម្ភកាណ៍ភ្ញាក់ ។
លុះវាក្រោកឡើង វាគិតតែពីស៊ីនិងផឹកស្រាឲ្យបានឆ្អែកឆ្អន់សិន ទើបសួររកនៅមូលហេតុនៃការដាស់វា
។
មុននិងចេញទៅកាន់សមរភូមិ
កុម្ភកាណ៍បន្តោសក្រុងរាពណ៍បន្តិតដែល ធ្វើឲ្យក្រុងរាពណ៍គ្នាញ់យ៉ាងខ្លាំង ។
ប៉ុន្តែដោយសារភក្តីភាពចំពោះបងវា
កុម្ភកាណ៍ទៅជាមានអំនួតទៅលើខ្លួនឯងដោយស្រែកចំអកឲ្យសត្រូវវបស់ខ្លូនផង ។
ទ័ពពានរឃើញរូបរាង និងមាឌដ៏ធំខ្ពល់របស់កុម្ភកាណ៍ ក៏ជាភ័យរន្ធត់ ហើយរត់បែកគ្នាទៅកានទិសទីទៃៗអស់
ជាការលំបាកដល់ពួកមេទ័ពក្នុងការប្រមូលមកវិញ ។
ទ្វេវិទ ហនុមាន ខុលនីល
ព្រិសភា សរតា និងនាយកកងពលឯទៀតៗប្រឹងវាយសម្រុកទីលើកុម្ភកាណ៍សម្លាប់ពួកពានរបានច្រើន
។ ព្រះអង្គត្រូវគេរវាយសន្លប់
ឯសុគ្រីពក៏សន្លាប់ដែររួចត្រូវកុម្ភកាណ៍លើកលីយកទៅកាន់ក្រុងលង្កា ។
ពួកយក្សរីករាយណាស់ ។
គេនាំគ្នាបាចផ្កាប្រសិទ្ធិពរឲ្យកុម្ភកាណ៍ ធ្វើឲ្យសុគ្រីពដឹងខ្លូនវិញ ហើយក៏ក្តិច
ខាំ ខាំត្រចៀកកុម្ភកាណ៍ ។ កុម្ភកាណ៍ឈឺពេក ក៏ទម្លាក់សុគ្រីពខ្ពោក ។ សុគ្រីពលោតក្លែត
រួចហោះទៅរកព្រះរាមវិញ ។ កុម្ភកាណ៍វាយលុកកាន់តែសាហោវឡើង ។ ព្រះរាមក៏បញ្ជូនសរដ៏មុតមួយទៅផ្តាច់ក្បាលកុម្ភកាណ៍ចេញពីដងខ្លួន
។ ព្រមពេលជាមួយគ្នានោះ ទេវន្តកៈ ត្រិសិរ មហាទរ និងអទិកាយក៏ស្លាប់ដែរ ។
ពេលឃើញបិតារបស់ខ្លួនព្រួយចិត្តយ៉ាងខ្លាំងឥន្រ្ទជិតក៏រ៉ាប់រងចេញទៅច្បាំងម្តងទៀត
។ លើកនេះឥន្រ្ទជិតផ្កែងសរព្រហ្មាស្ត្រ ត្រូវចំព្រះរាម និងព្រះលក្ស្មណ៍ ។
សររុំព្រះអង្គជាប់ក្រញង់ បណ្តាឲ្យព្រះអង្គទ្រង់ព្រះវិញ្ញី បាត់ព្រះស្មារតី
នៅលើព្រះធរណី ។ ជម្ពាវ័នដើររកហនុមានរួចបញ្ជាឲ្យហនុមានទៅកាន់ភ្នំហេមពាន្តភ្លាម
ដើម្បីយករុក្ខជាតិឱសថនៅឯភ្នំតិណទេស ស្ថិតចន្លោះភ្នំឬសភា នងភ្នំកៃលាស
មកផ្សំថាំព្យាបាលក្សត្រិយ៍ទាំងពីរព្រះអង្គ ។
ដោយសាហនុមានមិនអាចសំគាល់រុក្ខជាតិទាំងនោះបាន វាក៏កាត់យកភ្នំតិណទេសមក។
កាលពីព្រះរាម និងព្រះលក្ស្មណ៍បានសះស្បើយវិញហើយ
ឆាកប្រយុទ្ធក៏បន្តទៅបញ្ជូនកូនកុម្ភកាណ៍ពីរនាក់ឈោ្មះកុម្ភៈ និងនិកុម្ភៈ
ឲ្យទៅសមរភូមិជាមួយោបក្សា និងមេបញ្ជាការឯទៀតៗ ។ លើកនេះ ឥន្រ្ទជិតលេងស្នៀតបំបាំងខ្លូនដូចលើកមុន
ហើយប្រើពាក្យឲ្យក្លែងធ្វើជាបព្រះសីតា ជិះរថជាមួយវា ក្នុងកិរិយាថា
វាកំពុងរៀបចំសម្លាប់ព្រះនាង ។
ពត៌នេះធ្វើឲ្យព្រះរាមសោយសោក ឯមេទ័ព និងពួកពលទាំងធ្លាក់នៅក្នុងក្តីអស់សង្ឃឹម
រកគិតអ្វីមិនយល់ ។ ប៉ុន្តែ វិភេសន៍ទូលព្រះរាមថា នេះជាល្បិចបោកបញ្ឆោតរបស់ឥន្រ្ទជិត
។ នៅទីបំផុតព្រះលក្ស្មណ៍ក៏សែកមន្រ្តឥន្រ្ទាស្រ្តរំឭកគុណព្រះរាម រួចក្លែងសមរណៈ
ទៅត្រូវដាច់ក្បាលឥន្រ្ទជិតចេញពីរដងខ្លួន ។ ព្រះរាមទ្រង់ព្រះអំណរណាស់ ផ្ទុយទៅវិញ
ក្រុងរាពណ៍កាន់តែក្តៅនិងភ្លើងកំហឹង រហូតដល់ស្ទុះទៅរកធ្វើគតព្រះនាងសីតា ព្រោះវាយល់ថាព្រះនាងជាដើមហេតុនៃវិនាសកម្មទាំងនេះ
ប៉ុន្តែត្រូវសេនាម្នាក់ ឈ្មោះសុបាលរស្វៈឃាត់ ដោយឲ្យយោបល់ថាស្រ្តីភេទទន់ខ្សោយបែបនេះ
ជាអំពើកំសាក ទៅវិញទេ ។
ក្រុងរាពណ៍ដឹកនាំទ័ពចេញទៅកាន់សមរភូមិ ដោយខ្លួនឯង ។
មេទ័ពខ្លាំងៗដែលដង្ហែព្រះរាមទៅ ក៏ត្រូវនិងដុំថ្មស្លាប់ស្ទើរគ្មានសល់ ។
ក្រុងរាពណ៍ត្រូវប្រឈមជាមួយព្រះលក្ស្មណ៍ ប៉ុន្តែវាអាចរុលទៅមុខបានសំដៅទៅរកព្រះរាម
ហើយផ្លែងសរជាច្រើនអនេកដាក់ព្រះអង្គ ។ ព្រះអង្គផ្លែងសរទៅរង
និងបញ្ជៀសសរក្រុងរាមបានទាំងអស់ ។ ព្រះផ្លែងត្រូវដាច់ជើង
ដៃក្រុងរាពណ៍នៅតែមិនព្រមចុះចាញ់ឡើយ ។ ព្រះលក្ស្មណ៍និងវិភេសន៍ពួតដៃគ្នាវាយប្រហារទៅលើក្រុងរាពណ៍តែមួយគត
។ ក្រុងរាពណ៍ផ្លែងសត្រូវព្រោះព្រះលក្ស្មណ៍សន្លប់ម្តងទៀត ។
ហនុមានក៏ត្រូវទៅកាន់ភ្នំហេមពាន្តម្តងទៀតដែរ ។
ព្រះឥន្រ្ទាឲ្យមាតលិយករថរបស់ព្រះអង្គមកថ្វាយព្រះរាម ។
ព្រះរាមក្នុងរថនោះ ផ្លែងសរទៅត្រូវក្រុងរាពណ៍សន្លប់ ។ សារថីរបស់ក៏នាំគេតទៅចេញទៅ ។
បន្តិចក្រោយមក វាដឹងខ្លួនវិហើយ ស្តីបន្តោសសារថីរបស់វារួចឲ្យនាំវាទៅប្រយុទ្ធវិញ ។
លើលនេះ ព្រះរាមសែកមន្រ្តវិជ្ជា
រួចបញ្ជូនសរព្រហ្មាស្រ្តទៅប្រយុទ្ធវាបណ្តាឲ្យវាមានរបួស ។ លើកទីពីរ
សរនោះទៅទម្លុះដើមទ្រូងវា ។ ក្រុងរាពណ៍ក៏ក្ស័យជីវិតទៅ ។ ទាំងវិភេសន៍ ទាំងមហេសី
ទាំងរាជ្យវង្សានុវង្សនិងប្រជារាស្រ្តរបស់ក្រុងរាពណ៍នាំគ្នាយំសខ្សឹបខ្សួលគ្នាពេញនគរ
។
វិភេសន៍ក៏ត្រូវឡើងសោយរាជនៅនគរលង្កា ។
ព្រះនាងសីតាទ្រង់បញ្ជាក់ពីសេក្តីបរសុទ្ធរបស់ព្រះនាងចំពោះព្រះស្វាមីដោយយកព្រះអគ្គីជាបន្ទាល់សាក្សី
។ ព្រះរាមក៏នាំព្រះមហេសីយាងទៅកាន់ក្រុងអយុធ្យាវិញ ដោយមានវិភេសន៍ សុគ្រីពពួកពលស្វា
និងខ្លាឃ្មុំហែហមអមព្រះដំណើរទីជាមួយផង ។
ព្រះអង្គទ្រង់សោយរាជ្យជាសុខ ក្នុងព្រះសិរីរាជសម្បត្តិ ។
រីឯភារតៈ ដែលរងចាំព្រះជេដ្ឋាអស់រយៈពេល ១៤ ឆ្នាំ
ក៏ទ្រង់បានបញ្ចាប់ព្រះរាជបេសកម្មដ៏ខ្ពងខ្ពស់របស់ព្រះអង្គ ជាមួយនិងពិធីរាជាភិសេកព្រះរាមជាព្រះរាជក្សត្រិយ៍នៃនគរកៃកោសល
។
Ø ព្រះរាម
§ គុណសម្បត្តិ
·
ជាតួអង្គអាទិទេពពិតៗរាល់សកម្មភាពទាំងអស់
មានលក្ខណៈបរិសុទ្ធប្រាស់
ចាកនូវកំហុសទាំងឡាយគ្មានចំនុចណាមួយដែលជាអំពើអាក្រក់
·
បង្ហាញពីការដឹងគុណនិងឥទ្ធិពលរបស់ឥសីពិស្វាមិត្រជាគ្រូបាធ្យាយ
·
មានជ័យជំនះលើបេក្ខជនទាំងត្រៃភព
·
បង្ហាញពីរិទ្ធានុភាពជាអវតាព្រះវិស្ណុនៅពេលលើធ្នូសរផ្ចាញ់រាមបរមសូរ
·
ជាកូនល្អដែលជួយដោះស្រាយទំនាស់វិបត្តិ
នៅក្នុងរាជវង្សដោយសន្តិវិធីសុខ
ចិត្តលះបង់ទ្រព្យសម្បត្តិទៅរស់នៅក្នុងព្រៃរយៈពេល១៤ឆ្នាំ
·
មិនប្រកាន់ចងអាឃាតចំពោះព្រះនាងកៃកេយិមានមេត្តា
ខន្តី ព្រះទ័យជ្រះថ្លា អាណិតស្រលាញ់បងប្អូន
·
មានភក្តីភាពចំពោះស្នេហាមិនមានល្អៀង
និងតស៊ូដើម្បីស្នេហាទោះជួបឧបសគ្គក៏ដោយ
·
ប្រើវិធីចងស្ពានមេត្រីជាមួយជាតិដ៏ទៃដើម្បីធ្វើសង្រ្គាមជាមួយក្រុងរាពណ៏
§ គុណវិបត្តិ
·
ចាញ់កលមារីចៈលង់តាមសម្តីអង្វររបស់មហេសី
·
គ្រាន់តែរឿងផ្ទាល់ខ្លួនធ្វើឯឲ្យអំពល់ទុក្ខដល់គេឯងគ្មានសមត្ថភាពគ្រប់គ្រាន់មានឧបាយកលថោកទាប
·
បំបែកបំបាក់បងប្អូនគេធ្វើឲ្យគេឈ្លោះគ្នា
· រាល់ភាពការណ៏ដែលកើតឡើងព្រះរាមមិនបានដឹងពីសភាពកាណ៏នោះទេដោយពឹងផ្អែកលើពិភេគហោរាទាំងស្រុងដែលមិនសាកសមជាអវតារបស់ព្រះវិស្ណុ
·
សម្រេចចិត្តតាមកំហឹងគ្មានការពិចារណាក្លាយជាមនុស្សគ្មានសីលធម៏
·
មានគំនិតចក្រពត្តិមិនចង់ឲ្យនរណាខ្លាំងពូកែជាងខ្លួនឡើយ
Ø ព្រះលក្ស្មណ៏
§ គុណសម្បតិ្ត
·
មានចិត្តស្មោះស្មគ្រភក្តីចំពោះព្រះរាមដែលជារៀមច្បង
·
តែងតែគោរពប្រណិប័តន៏តាមដំបូន្មាន និងបញ្ជារៀមច្បងទាំងពីរឥតមានទាស់
ឬប្រឆាំងទោះបីធ្ងន់ឬស្រាល
·
ទោះមានឧបសគ្គធ្ងន់ធ្ងរដល់ជីវិតក៏មិនរារែក ឬចុះចាញ់ដូចជាការធ្វើសង្រ្គាម ដណ្តើមនាងសីតាពីក្រុងរាពណ៏
·
ជាមនុស្សមានសីលធម៏ល្អមិនលង់លក់ ក្នុងកាមដូចជាពេលដែលយក្ស សូរបនខាមកចែចង់ក៏ទ្រង់មិនព្រមឡើយ
§
គុណវិបត្តិ
·
ជាមនុស្សឆាប់ខឹងមិនចេះពិចារណាដូចជាការចង់សម្លាប់នាងកៃកេយិ
·
លេងសើចជាមួយនាងសូរបនខា និងប្រព្រឹត្តអំពើមិនគប្បីដូចជាកាត់ដៃ កាត់ច្រមុះ ត្រចៀក
ដែលប្រភពនៃការបង្កឲ្យមានទំនាស់ធំរវាងព្រះរាមា និងក្រុងរាពណ៏
Ø នាងសីតា
§ គុណសម្បត្តិ
·
ជានារីមានរូបរាងស្រស់សោភាស្អាតលើនារីត្រៃភព
ធ្វើឲ្យមនុស្សនិងអាទិទេព ជាច្រើនមកប្រលងលើកធ្នូយកនាងជាប្រពន្ធ
·
មានភក្តីភាពចំពោះស្វាមីពេលព្រះរាមនារទេសទៅ
ព្រៃព្រះនាងព្រមទៅតាម ស្វាមី
·
មានការប្រុងប្រយ័ត្តខ្ពស់មិនជឿលើសម្តីនុមាន
ព្រោះខ្លាចជាឧបាយកល ក្រុងរាពណ៏ “ហៃហនុមានមានអ្វីអញជឿបាន មោះមានសង្កាឲ្យជាសន្ធិះ ពិភាល់
បាបានអ្វីជាបន្ទាល់មកឲ្យអញស្គាល់ជាពីព្រះបាទពង្សក្សត្រ ”
·
គោរពពាក្យសត្យដោយសារមូលដ្ឋាននៃទឹកចិត្តដែលឲ្យនាងសីតាកាន់តែមានតម្លៃសមរម្យ
§ គុណវិបត្តិ
·
ចិត្តមានៈលោភស្រលាញ់បុណ្យសក្តិដោយឲ្យព្រះរាមបាញ់ប្រើសមាសយកស្បែកទៅក្រាលរាជបល្ល័ង្កពេលដែលឡើងគ្រងរាជវិញ
·
ភិតភ័យបញ្ជាឲ្យព្រះលក្ស្មណ៏ទៅតាមព្រះរាមដោយឥតពិចារណាជាហេតុផ្តល់ឱកាសដល់រាពណ៏ឆក់យកនាងបាន
Ø ព្រះនាងកៃកេយិ
§ គុណសម្បត្តិ
·
អាណិតស្រលាញ់បុត្រភិតភ័យតក្កមា
“ នាងកៃកេយិយង់យល់រាជបុត្រសោត សល់នូវដល់ជីវិតមរណា
នាងភិតភ័យភាំងតក្កមាញ័រអស់អង្គាសន្លប់លើ រាជបុត្រទាំងមាតា ”
§ គុណវិបត្តិ
·
មានចិត្តលោភលន់ឫស្យា
។ “ឯនាងកៃកេយិណាហេតុចិត្តឫស្យាទិដ្ឋិទ្រុស្ត កាចកាន់ខ្ជាប់ពុំចូលចិត្តពុំស្គាល់
ខេរខឹងឆុរឆាប់ប្រដូចនូវកំសួលនៃអគ្គី ”
·
កុហកមិនខ្មាស់អៀនក្លែងបន្លំរាជសារដែលវិសិដ្ឋមុនីផ្ញើទៅឲ្យភិរុត
·
ជាស្រីសម្លាប់ប្តីដូចភិរុតមានបន្ទូលថា
“ដោយពាក្យអ្នកទាំងនេះសិងហៅហាន ហាដូចពាក្យនាងកៃកេយិ លោកដែលដល់សម្លាប់ប្តីច្នេះតើគាប់អ្វីក៏នឹង
ចូលចិត្ត
Ø ហនុមាន
§ គុណសម្បតិ្ត
·
គោរពស្រលាញ់ចេះជួយយកអាសារឪពុកមាពេលពាលីដេញសុគ្រីព
·
ជាសត្វរហ័សរហួនឆ្លាតវៀងវៃមានមហិទ្ធិរិទ្ធខ្លាំងពូកែអស្ចារ្យ
·
ជាសេនាស្មោះត្រង់តាមបមរើម្ចាស់អស់
ពីសមត្ថភាពជួយយកអាសារនៅ
ពេលម្ចាស់មានទុកភ័យ “ចេញទៅរកថ្នាំព្យាបាលរបួសព្រះលក្ស្មណ៏ក្តី ទៅឃាត់ដំនើរគោចរព្រះអាទិត្យក្តីសុទ្ធ តែជាសមត្ថភាពរបស់ហនុមាន
ទាំងអស់ ”
·
មានវិធីសាស្រ្តខ្ពស់នៅក្នុងសង្រ្គាម
§ គុណវិបត្តិ
·
គិតពីប្រយោជន៏គេជាងប្រយោជន៏ផ្ទាល់ខ្លួន
·
ធ្វើការហួសប្រមានបេសកកម្មសំងាត់
ធ្វើឲ្យបែកការធ្វើអ្វីតាមតែចិត្តនឹកឃើញ “ថាហៃហនុមាន
ឥតក្រែងម្តេចបាពុំឈ្វេង បានាំបណ្តាំមហាក្សត្រ បានមក នេះនឹងជាសម្ងាត់វិលវឹងទៅថ្វាត់
ដល់ដូចអាជ្ញាស្តេចប្រើ ម្តេចបាមកធ្វេសធ្វើ ឆោឡោឆ្នេះតើជាគាប់ឯណាសោត” ។
·
ហនុមានព្រហើនធ្វើឫកពារប្រើពាក្យសម្តីមិនគួរគប្បី
ធ្វើឲ្យមហាជម្ពូរខឹង ចាប់យកទៅដាក់ក្នុងទ្រុងដែក
Ø ពាលី
§ គុណសម្បត្តិ
·
មានមហិទ្ធិរិទ្ធខ្លាំងពូកែអស្ចាចារ្យឈ្នះទាំងទូភីនិងទសមុខទៀតផង
·
មានប្រាជា្ញវៀងវៃល្បិចកលខ្ពស់ក្នុងការសម្លាប់ទូភី
ដឹងថាទូភីមានកំលាំង
ប្រហែសខ្លួនពិបាកនឹងយកឈ្នះក៏ប្រើល្បិច
·
ជាវីរបុរសមិនសម្រក់ទឹកភ្នែក
មិនតក់ស្លុតនៅចំពោះមុខសេចក្តីស្លាប់ដើម្បី កិត្តិយស “បពិត្រស៊ូស្លាប់គួរហោងត្រូវសរហើយហោងជាស្នាមភីភិនអាត្មា
។ មួយសោតក៏នៅឮប្រាកដកេរ្តិ៏ក្រុងពាលីលុះនូវបរាជ័យ
។ ក្រែងឮទូទាំងភព ត្រៃពាលីខ្លាចក្ស័យក៏សូមជីវិតរស់វឹងសូវស្លាប់ទៅ ជាលែងនឹងរស់នៅកុំដឹង
ពិពិនពិភេគអាត្មា” ។
·
មានការព្រួយបារម្ហពីអនាគត
ប្អូន កូន និងនគរឲ្យព្រះរាមជួយថែរក្សា
§ គុណវិបត្តិ
·
មានចិត្តឆេវឆាវឆាប់ខឹងវាយតប់ប្អូនគ្មានត្រាប្រណីនៅចំពោះអង្គប្រជុំ
·
មានចិត្តមិនស្មោះត្រង់នឹងប្អូន
ដោយយកនាងតារាទេពីធ្វើជាមហេសីរបស់ ខ្លួន ដូចព្រះរាមមានបន្ទូលថា៖
ថាហៃពាលីរាជមហារាជម្ពូទ្រើសទ្រោស អនុជាសុគ្រីពធិរាជ្យដ៏ក្របី ។
ពីងកាត់ពាក្យសត្យមេត្រីអាចយកទេពីតារានា ដោយចិត្តចង់ ។
Ø
សុគ្រីព
§
គុណសម្បត្តិ
·
គោរពស្រលាញ់ធ្វើតាមពាក្យបងនៅពេលវាលីនប្រយុទ្ធជាមួយទូភី
ដែលធ្វើ ឲ្យវាលីនគិតថាសុគ្រីពក្បត់នៅពេលយកដុំថ្មបិទរូងភ្នំ
·
ដឹងថាមានអ្នកមានបុណ្យនៅក្នុងព្រៃ
“ថាហៃហនុមាននឿយបា បាមើល សុរិយារសៀលអស្តង្គត់ហើយ ល្គឹកអ្វីស្រមោលត្រង់នៅឡើយ ហៃហនុមាន
អើយសមអ្នកដ៏មានបុណ្យនៃ ត្រាចត្រងគង់នៅនាព្រៃទើបស្រមោលថ្លៃ រសៀលវៀលជុំវឹង
·
សុគ្រីពបានប្រាប់រាមាអំពីអំណាចមហាជម្ពូ
ដើម្បីឲ្យចងស្ពានមេត្រីក្នុងការប្រ មូលទ័ព
·
គោរពនិងដឹងគុណចំពោះចៅហ្វាយ
§
គុណវិបត្តិ
·
ពេលមានទុក្ខមិនរកវិធីដោះស្រាយដោយអង្គុយយំរហូតទឹកភ្នែកក្លាយជាជ្រោះ
·
ភ្លេចគុណគេប្រងើយកន្តើយក្បត់ពាក្យសន្យាខ្លួនត្រូវគេគំរាមកំហែង
·
ហ៊ានលក់លក់ខ្លួនសម្លាប់បងព្រោះតែជំលោះផ្ទាលខ្លួនក្នុងគ្រួរសារ
ស្រលាញ់ បុណ្យសក្តិ
·
ធ្វើឲ្យបាត់បង់ឯករាជ្យជាតិ
“នាខ្ញុំទើបសោយរាជថ្មី ពានរមេត្រីមកសូមនៃ ព្រះពរហោង
ខ្ញុំនៅត្រួតត្រាពលផងឲ្យគ្រប់ជាម្តងចៅហ្វាយព្រះបាទចក្រី
Ø
ក្រុងរាពណ៏
§
គុណសម្បតិ្ត
·
អាណិតស្រលាញ់ប្អូនឈឺចិត្តនៅពេលបាន
ដំនឹងថាព្រះរាមសំលាប់ក្រុងខរ និងធ្វើបាបសុរបនខា
·
មានល្បិចខ្ពស់ក្នុងការចាប់យកនាងសីតា
·
ចេះក្បួនយុទ្ធសាស្រ្តធ្វើសង្រ្គាមយ៉ាងស្ទាត់ជំនាញ
·
មានទឹកចិត្តរឹងមាំក្នុងការសម្រេចចិត្តមិនរារែក
ឬផ្លាស់ប្តូរទោះមានអ្នកជំទាស់ យ៉ាងណា
§
គុណវិបត្តិ
·
ជាយក្សល្មោភតណ្ហាលួចចាប់ប្រពន្ធព្រះឥន្រ្ទ ប្រពន្ធពាលី
និងនាងសីតា
·
គំរាមកំហែងជីវិតគេដើម្បីផលប្រយោជន៏ខ្លួន
·
អសិមានៈឆាប់តខឹងឥតហេតុផលមិនស្តាប់យោបល់អ្នកដ៏ទៃ
·
ចិត្តមានៈដែលបណ្តាលឲ្យកូនបាត់បង់ជីវិតទាំងអស់
និងជីវិតពលសេនា ទៀតផង
·
មាននិស្ស័យដេកទ្រមក់ធ្វេសប្រហែសគ្មានការប្រុងប្រយ័ត្ន
No comments:
Post a Comment